Home Blog Page 292

ទីក្រុងទេសចរណ៍ដ៏ល្បីរបស់ថៃលិចទឹកធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមិនដល់១ម៉ោង

0

ប្រទេសថៃ ៖ ទីក្រុងប៉ាតាយ៉ាដ៏ល្បីល្បាញរបស់ប្រទេសថៃបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរក្រោយពីភ្លៀងធ្លាក់ខ្លាំងមិនដល់១ម៉ោង ដែលធ្វើឱ្យពលរដ្ឋថៃត្រូវធ្វើដំណើរកាត់ទឹកលិចត្រឹមចង្កេះ ខណៈកន្លែងខ្លះនៅផ្លូវសុខុមវីដលិចរហូតដល់ត្រឹមក ។ រថយន្ត និងម៉ូតូបើកបរតាមផ្លូវបានលិចទឹករលត់ម៉ាស៊ីន ខូចខាត និងអណ្តែតទឹកជាច្រើនគ្រឿង រីឯម្ចាស់ជាប់ក្នុងរថយន្តរង់ចាំការជួយសង្គ្រោះ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXe8NdJJGOhm7PUGeBbPdZhyphenhyphenZt60uzgUaylhU45ZzNsjwWvytKijjr0yfWl5F0ALsisPqgAx7Tiv-F-mAGfnYgVt-4Tufd-A_3BbKn1LHxPP1K8Z8CRnI4FlkCS1TlMtJoejE-tlzgpXh-MBqvKblckVPlOGaRINbs8o3XttZRvGxiu5kseKOhzg9bIUuf/s800/photo_2025-09-08_10-02-12.jpg

នាវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែកញ្ញា សារព័ត៌មានថៃរាយការណ៍ថា នៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី មានភ្លៀងធ្លាក់ខ្លាំងមិនដល់១ម៉ោងផង ប៉ុន្តែធ្វើឱ្យទីកន្លែងជាច្រើនក្នុងទីក្រុងនេះលិចទឹកខ្លាំងពិបាកដល់ការធ្វើដំណើររបស់ពលរដ្ឋ ។ ជំនន់ទឹកភ្លៀងបានលិចជ្រៅក្នុងតំបន់ទំនាប ដូចជា ៖ នៅផ្លូវរថភ្លើងម្តុំផ្លូវខោតាឡូ និងផ្លូវជាតិប៉ាតាយ៉ា ដែលធ្វើឱ្យរថយន្ត និងម៉ូតូជាច្រើនគ្រឿងខូចខាត ខណៈរថយន្តខ្លះទៀតពុំអាចបើកបរតាមផ្លូវបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1bjOARZZCSa-8IAqIPtI-21PKcYdQf8ZM1z2bsT22Uj3F2eK5YZzxf_jlqOCUP924HOiZcYxeekGUMqLzOoYdwhliQdwyjv5v_RKKqXOm1lmyLVJWPQoXimcDLMHP4rbwj_Hj8emIZgMlRfXP4rFfayvUUGubiDs2Ii0YQFYgltx12wy0TKobzMvJHtHB/s800/photo_2025-09-08_10-02-11%20(2).jpg
សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធនៅទីក្រុងប៉ាតាយ៉ា បានលើកផ្ទាំងបដាដាស់តឿនពលរដ្ឋ ដោយបិទផ្លូវនានា និងដោះស្រាយការបង្ហូរទឹកតាមប្រព័ន្ធលូ ពីព្រោះពេលភ្លៀងធ្លាក់ម្តងៗ ប្រព័ន្ធលូចំណាយពេលចាប់ពី១ម៉ោង ទៅ២ម៉ោង ទើបបង្ហូរទឹកអស់ពីទីក្រុង ។ នៅពេលដោះស្រាយបញ្ហាបង្ហូរទឹករួច អាជ្ញាធរក៏បានបើកផ្លូវឱ្យពលរដ្ឋធ្វើដំណើរធម្មតាវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclwb5IZl0a52z9Df5AtqRWvNPUwIU-jWpRLIYIDv_ezL6vY9pvwpa6-0bqwhtHEhzhmNuGIPP-pqRULRJ_vbCfyQqM5n_Ps7NoVJhxswWN2t8pXfBsH3mfFMuV74vKP_O3uR3ZuESWuI16wd6lfSboBsmspPTkJ6T-_d4sn_66lbLTxNQOnBDNhZ94dFd/s800/photo_2025-09-08_10-02-11.jpg
ជំនន់ទឹកភ្លៀងនៅទីក្រុងប៉ាតាយ៉ាលើកនេះធ្វើឱ្យរថយន្តបើកបរតាមផ្លូវរលត់ម៉ាស៊ីនអណ្តែតទឹក ខណៈអ្នកបើកបរមួយចំនួនជាប់ក្នុងរថយន្តចេញពុំរួច ។ អាជ្ញាធរបានចាត់កម្លាំងជួយសង្គ្រោះម្ចាស់រថយន្តចេញមកក្រៅដោយសុវត្ថិភាព ហើយគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះមិនមែនទើបតែកើតឡើងនៅទីក្រុងប៉ាតាយ៉ាទេ កន្លងមក ទីក្រុងនេះបានលិចទឹកជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06XSvf-kC1u86NmFVd-XGsmmLYjzTLTg8TVf61NbpRcrX09872JjhNpnwRXeVqH9DE8Bft2s6h3GEifm7T-ynm_a0sKaohX7ho6VYJDBb9Q4BPIQzSWm1kmC3s1m30RAn9ILgpzP3J0IoD0UzyZgPHVPhauEa59Ccxgf7Jq58v_hM4wUjUxyBQk2AlvEC/s800/photo_2025-09-08_10-02-12%20(2).jpg

ចំណែកខេត្តផ្សេងៗទៀតរបស់ថៃក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិផងដែរ រួមទាំងការបាក់ដី ទឹកហូរលិចស្ពាន និងរន្ទះបាញ់ ដែលធ្វើឱ្យអាជ្ញាធរជូនដំណឹងទៅពលរដ្ឋដើម្បីបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនពីគ្រោះថ្នាក់ ។ ដូចគ្នានេះ នៅទីក្រុងបាងកក និងខេត្តជាច្រើន អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋរស់នៅក្បែរទន្លេផ្លាស់ទីជាបន្ទាន់ដើម្បីសុវត្ថិភាព ដោយសារទឹកទន្លេចៅប្រាយ៉ាកើនឡើងកាន់តែខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Xg24apygOH3OOxTJ9E7t_otGP81R0El1UZhp7ubPOzByG9ExCxpIXSTB8hLnF9ncIC3ZBra1QisN8QwWA3HaV0hov0S2j-lz_9s0SN3DaKpl_M1LIApSG-dvDIZtlW64XYNoiamvakCS7KI1Ll7-8F196MN2uWNuSYe-IgaCV7l1Wti78iBLJ2-CSWPc/s800/photo_2025-09-08_10-02-12%20(3).jpg
គួរបញ្ជាក់ថា គ្រោះធម្មជាតិបានវាយប្រហារប្រទេសថៃជាញឹកញាប់ និងខ្លាំងក្លាជាងគេ បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរញ្ជួយដី ដែលធ្វើឱ្យនាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន ប្តេជ្ញាជួយសង្គ្រោះ និងផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ៕

នាយករដ្ឋមន្ត្រីថៃថ្មីថានឹងព្យាយាមដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី តែមិនឱ្យបាត់បង់ដីសូម្បី១សង់ទីម៉ែត្រ

0

ប្រទេសថៃ ៖ បន្ទាប់ពីរដ្ឋសភាថៃបានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានភាពរអាក់រអួលប្រព័ន្ធរាប់សំឡេងឆ្នោតជាច្រើនលើក នៅទីបំផុត លោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ បានទទួលសំឡេងគាំទ្រពីសមាជិករដ្ឋសភាច្រើនជាងលោក ឆ័យក្សេម និទិស៊ិរី មកពីគណបក្សភឿថៃ ។ លោក អនុថីន ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីថៃថ្មីជាផ្លូវការ ហើយលោកសន្យាអនុវត្តតាមលក្ខខណ្ឌកំណត់របស់គណបក្សប្រជាជន រួមទាំងបង្ហាញឆន្ទៈដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសនិ្តវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLPuEvoSoU0HZTevdqgWzVS_64bDqBEdMBAEaNKz5Y_eqLwUJ6JFoNIRZB9lpNvdhUc11iiMUE5c5MbqqBG-SLvbZpvL56dtApA77KxODubGBc2ao9NbtY_cCSA98kiWZjq5EWXa7fiWHr1zd9ZMGU5AMdjkM5Bn2b6QU0J5Yk9wOSKxygMMsBh52X6Mm0/s1000/image_2025-09-08_10-17-17.png

លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃថ្មី ទី៣២ ប្តេជ្ញាដោះស្រាយបញ្ហាធំៗនៅប្រទេសថៃ ចំនួន៤ ជាបន្ទាន់ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ក្នុងនោះលោកនឹងដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីដើម្បីកុំឱ្យប្រទេសទាំងពីរខាតបង់ ប៉ុន្តែថៃនឹងមិនបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Nation កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3WdENaJJVkw1VXE6TbKghP3Zq7b4ndDWl6oOgOVpF6vAX_YhU8NTAryPLmTXBWsPQGYAfJMVvsqIg4xaAeQGlBtT97k5DjPFJ6FACVn7Yb8tlq-VrLgngdcVljGu1BKpD5XTe1CIIZsRAJxKKInVAx46NvljhCJL3TWhW2vJjHPUf-E5v3imM4qVl7FmB/s1364/image_2025-09-08_10-17-18%20(2).png
បញ្ហាធំៗចំនួន៤ ដែលនាយករដ្ឋមន្ត្រីថៃថ្មីប្រកាសដោះស្រាយជាបន្ទាន់ រួមមាន ៖

១-សេដ្ឋកិច្ច ៖ នឹងពន្លឿនវិធានការកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ, កាត់បន្ថយការចំណាយលើថាមពល ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហាការជំពាក់បំណុលរបស់កសិករ និងពលរដ្ឋមានប្រាក់ចំណូលទាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGkr66tiy7q8V0arBsXZUBQekENKNc0GEU_ZeVKuFsRkKhyvysKUbzhrJLXmKjNL8e-o3Df2guugeAZbUPqE4SW5VvGe27EVoCTmrobYKT7VDd8Wtcb96szPdJwXH7FjWeU5nywDmijNBX4_BIN4aeotebuK9t3Y-5pLFKuViWGX6qEWiB1qEQUwBtzZSk/s1477/image_2025-09-08_10-17-19%20(2).png

២-សន្តិសុខ ៖ នឹងពន្លឿនការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាដោយសន្តិវិធី ប៉ុន្តែថៃនឹងប្រកាន់យកគោលការណ៍ពុំបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidaFhD-oA7gtD2jBgd5ntVufdSggWq6qo_5dF5wYTKywkeesKCWD5qSkkfsethS1OPmZKhJss620S9zolAj5RZMO5bCB4IlbJLHKUbsABAyu5D669Tbpm2jmE-8xSmOuxFItPMqdrIKX5xJ_kvvpHhjRTeFsbqnCAYht61H5c6FAYZ8dwYeBOKgJ_ONj2c/s512/image_2025-09-08_10-17-19.png
៣-គ្រោះធម្មជាតិ ៖ នឹងពន្លឿនការបង្កើតប្រព័ន្ធជូនដំណឹងដល់ពលរដ្ឋពីគ្រោះធម្មជាតិ ដែលលោក អនុថីន បានផ្តួចផ្តើមគំនិតនេះតាំងពីពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ លើសពីនេះ លោកនឹងជំរុញការផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិដោយស្មើភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhodyqBFoKbaWM5SDIFSLPmyUXhNBD6Ie-RSrYSrqfFcl5kr9Ka3ICsA7IwU4YEjBo0XZp0J32hNuURej1o9gM61R64VLR_DwyHbRmFLGqXZs3QMvPnq2OwYxG4mqteUMupEqgxE8BJt8XRw5-hdELZkhmOl6IdjXONPXl8BVtG50VIcufySlcG2uUsgtAE/s1280/image_2025-09-08_10-17-21.png

៤-បញ្ហាសង្គម ៖ នឹងពន្លឿនការបង្ក្រាបការជួញដូរថ្នាំញៀន ការជួញដូរមនុស្ស Scammer និងភ្នាល់អនឡាញ ដោយសហការជាមួយប្រទេសជិតខាង និងបណ្តាប្រទេសជាមិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXO5q9WkHi6naU2NpZJqlQPEm8H_HU11vW8EMNsrP44jIGcUHBpx3jl_XW1vaUDvBVowUXG7_6qgTpzzVXoTthLfliXtihWl2ta4VSsZ0RHnazzMKX9CFuxxUE2GAsOCQwfn_Z9MuuWxBWyeZ4kjzTz6Jp7DZ04BQn8PTvuTRf3vU_3z1Wp3WOBx8kMXxe/s1280/image_2025-09-08_10-17-22.png

នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន បញ្ជាក់ថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកពុំបានកើតឡើងដោយសារបុណ្យគុណអ្នកណាទេ លើកលែងតែបុណ្យគុណរបស់ពលរដ្ឋ តាមរយៈការបោះឆ្នោតក្នុងសភាតំណាងរាស្ត្រ ។ ក្រៅពីនេះ លោកក៏បានអរគុណការផ្តល់សំឡេងគាំទ្រ និងអរគុណគណបក្សប្រជាជនផងដែរ ហើយលោកសន្យាប្រឹងប្រែងបំពេញការងារដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលថៃកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ពីព្រោះលោកគ្មានពេលវេលាច្រើន ៕

នាយករដ្ឋមន្ត្រីជប៉ុនសម្រេចចុះចេញពីកៅអី ក្រោយឡើងកាន់តំណែងបានជិតមួយឆ្នាំ

0

ទីក្រុហតូក្យូ៖ នៅថ្ងៃអាទិត្យ ទី០៧ ខែកញ្ញាឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសថា លោកនឹងចុះចេញពីតំណែង បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចបច្ចុប្បនរបស់លោក បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់នយោបាយជាបន្តបន្ទាប់។ នេះបើយោងតាមទីភ្នាក់សារព័ត៌មានអន្តរជាតិ NHK។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisQ6O2H-GmnyLptBxK4rbeppYljc9udF3Jq4pygZB5dhjLS5nHslTZwXVctewLVCrLgjLMGjD3VIO8N24m_yaTPZMFbzgGe6uTFA46SXd0uajI-9GgUL4PQewj5FiB2PVI42PbVxti0-cnStDlBptuZJGQ0gjOt9Xm1Rnm614ewaRLs4U5Ehsght7c99_N/s826/image_2025-09-08_09-56-07%20(2).png
តាមប្រភពខាងលើនេះបានរាយការណ៍នៅថ្ងៃអាទិត្យថា លោកIshiba បានសម្រេចចិត្តលាលែងពីតំណែង ដើម្បីជៀសវាងការបែកបាក់គ្នា រវាងអ្នកនយោបាយនៅក្នុងគណបក្ស។ នៅក្នុងសន្និសីទសារព័ត៌មានលោក Ishiba បាននិយាយថា៖ លោកនឹងចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្ស ដើម្បីជ្រើសរើសអ្នកជំនួសរូបលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz-EeJFfNUdrb2JNHZrIHTmdYBmfgM2MTr_527mzkOQx35FS-n0-LXr_NFCLlGmTyZ57wMtUO_VQlc6L1Y4TTpfnt2nnYBHKAwzsIrKkcv4DsZGM2N1md2xOsdMxC3UmrQT9cMKyLm0Uetaja1Z7YQRRqxmrr-XGOVcmeoeP_vHUeJtUcejJwjWdiGwcmk/s960/image_2025-09-08_09-56-07%20(3).png

គួរជម្រាបថា លោក Shigeru Ishiba បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសជប៉ុន កាលពីខែតុលាឆ្នាំមុន ជាមួយការសន្យាថា នឹងដោះស្រាយបញ្ហាអតិផរណា ក៏ដូចជាកំណែទម្រង់គណបក្សនៅក្នុងប្រទេសជប៉ុន។ ប៉ុន្តែក្រោយមក គណបក្យ LDP បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់នយោបាយជាបន្តបន្ទាប់ បណ្ដាលឲ្យគណបក្ស LDP និងដៃគូសម្ព័ន្ធរបស់ខ្លួនគណបក្ស Komeito បានបាត់បង់សំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាជាន់ទាបភ្លាមៗចាប់ពីខែកក្កដាមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi847JGNvXQzhio5Zr0GOwwTRLAAVPR-1kg-teT7Pxl8YuCda7vo6_3reZ22CI9WmeWeHdA9OYDl863rhpiLeIpeV_RQamC_aXoS2wH2wqQRugcqUXE2FoLhmbixeSShX6B0WTszO6SpsPaoj5RZLJX-iWUB503ZM04qyGVH4JDsjlLZVShHZQVpDTjZS0l/s1600/image_2025-09-08_09-56-07.png

នេះគឺជាការបរាជ័យលើកទីពីរជាប់ៗគ្នា សម្រាប់ក្រុមគណបក្សចម្រុះដែលកំពុងកាន់អំណាចដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Shigeru Ishiba ដែលជំរុញឲ្យលោកត្រូវរងភាពអាម៉ាសនិង សម្ពាធជាខ្លាំង ក៏សម្រេចចុះចេញពីតំណែងដោយស្ម័គ្រចិត្ត ពីដៃគូប្រជែងស្តាំនិយមភាគច្រើន នៅក្នុងគណបក្សរបស់លោក អស់រយៈពេលជាងមួយខែមកនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJtCW0qz9yoTzhd6L-QcbKPWN9sjhCV1V00MnMONx67-wVdBTphtWHV2GFL55_OmS1eTwcSv23xLFJLLH4YpMyF9PojKt163SXnDPTR08X5QzIMwOSoVzP1k0qAWsoUc4E0pJ3VTZ19px_vODsc-3hE9HNSC6cZW9SFTmRpjQ91IEziXeEa04aGAXXTYjW/s900/image_2025-09-08_09-56-08.png

ឆ្នេរតេជោសន្តិភាពកែប គ្រោងនឹងបើកឱ្យភ្ញៀវទេសចរចូលកម្សាន្តនៅថ្ងៃបុណ្យអុំទូក

0

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកម៉ៅការពន្លឿនក្នុងការសាងសង់ “ឆ្នេរតេជោសន្តិភាពកែប” ធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្តបានក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3j-MRaALgQCf42ZTF-1DnLXPHWHbIeet6b3o-s49p6UcxpF09Zz9om77o95pNcGXzLOerTq0BBG4e2zxtBKnujTFBY7mwla1fAFiiLJP6aJHj8Y_zEBPgGSoMdduNT6ze4ofz641a7sbBCxEiZ_vc8W4ubsyxdE_kH4hLwmXbUdULNbBCKon_Ghhik-UT/s900/image_2025-09-08_08-59-14.png
យោងតាម លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី បានលើកឡើងថា៖” នៅរាជធានីភ្នំពេញនឹងផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចនេះតាមបណ្តាខេត្តនឹងក្លាយជាទិសដៅនៃការធ្វើដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសខេត្តតំបន់សមុទ្រ ហេតុនេះការពន្លឿនអនុវត្តគម្រោងឆ្នេរតេជោសន្តិភាពកែប ជាការបើកបង្ហាញសមិទ្ធផលថ្មីជូនពលរដ្ឋបានស្គាល់ ក៏ដូចជាការជួយទាក់ទាញអ្នកទេសចរចូលមកលេងខេត្តកែបកាន់តែច្រើនផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIqTxBzvn3LxIVBoisWpb4s8oKG10rjfgpohwFTQYdOot9DT_MwBKHaGf2Nb9K6vSGkWbzyg8-zl6rcNz829OEOdCLQKM4JaodyEBTmMa3GGo9qJeO-Q6_7PV-iP5icsK_BaQvXjU0kf5DRlnhtU2RPg5kks1BPC_-y9vWPebZ7tKYShtA_ytjgP4paTJa/s2048/image_2025-09-08_08-59-11.png

គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់នេះ មានបណ្តោយប្រវែង ២៧០០ម៉ែត្រ ទទឹងប្រវែង៣០ម៉ែត្រ និងមានផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7j2rhBSNaK45Uof65CO8Y3S5H_LbGHd8NJxyZ2qch42Esn6HMQTMf-sJWn-onITBmooY0p4S6AiQyXoRiuKO5xNz8kPNSxCV6gTrcL7OvW9n_vQtrv3TGE4XZbBp4_mo7W63bcfQTYRyXiUSUVlSJ1YLbTOAcwo3l1PC5su3OErtmcP1uk2G29jHPyGW_/s1280/image_2025-09-08_08-59-15.png
បន្ថែមពីនេះ ក៏មានរង្វង់មូលគយគន់ទេសភាពចំនួន ២កន្លែង ក្នុងនោះរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJPR6AA-KN_x2YSap5y5mnob31iOmwVdhtjD70Us4t5E56b-hEIZces3h3aLy7UiFbxf9eHxDXVGWyGkEaTNGzVX8sPBTlICQMIEJuP8EvWd9ASQeDNebpwPNYGl05NbVhJORWT0hkGsihdxVtBBDHeX7jnXZMrUbEgbBcVWEC6UH-hId5b0HfOl509fiY/s900/image_2025-09-08_08-59-17.png

 

ដំណើរការអស់៦៦ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទជារៀងរហូត

0

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូបានបង្កើតដោយរដ្ឋាភិបាលអាណាព្យាបាលបារាំង ជាអាកាសយានដ្ឋានតូចមួយ ឈ្មោះថា ពោធិ៍ចិនតុង នៅឆ្នាំ១៩២៤ ក្នុងគោលបំណងបម្រើឱ្យវិស័យកងទ័ព ក្នុងតំបន់ឥណ្ឌូចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMhVPqWMLGlMtJmvyfaSz4UNR4Svo2IzO1LA2_tjydj4N7BxE4tcK9mVfdSfBkXbnyyAbldQ54_I1cQnlE0tHjzRkUH_Elt1sjwW_E_TTDI-EcG6wr26OwOl3YzoJzgFrgEVe8h9pXjTRLqBQcN2X3dK2xzBz0HQ8istg4kFkzP6LG2amYOFsrpTMq5bsJ/s1038/image_2025-09-08_08-46-32.png
ក្រោយមក ចប់សង្គ្រាមលោកលើកទី២ បារាំងបានអភិវឌ្ឍវាទៅជាអាសយានដ្ឋានសុីវិល ដោយធ្វើទំនើបកម្មនៅឆ្នាំ ១៩៥៧ ហើយដាក់សម្ពោធជាផ្លូវការនៅក្នុងឆ្នាំ ១៩៥៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRBKiRaRbZaWrpkAZzXEDKjdarlJYJ5QMYjCMtH159Fv0-hnL4YpwzJCwta19clDptW5_XjKDrTPiCILM55B6iJXtgNPu5uPVNKeYRQSHgmHc3vGAUxcYdayOd2dQtJxTta6ejlrHbS2-gZjOfbTDAGBtOQR1H1_uMeyLqa5f49TTS7mNQphRsE_j_myVz/s2048/image_2025-09-08_08-46-33%20(2).png

អាកាសយានដ្ឋាននេះ លាតសន្ធឹងលើផ្ទៃដី ៣៨៧ហិកតា មានទីតាំងស្ថិតនៅលើបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីរមណីយដ្ឋានវត្តភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgal5hkN-e2ic3y-V2vyoeYXRebbOGuZ2fVph6PbR8pY1ViLHHU90vE-ElQ6ptp47T4xJkX6b36oMftDPGnvPtatVB-r0WF5hUcXz5kaLZ4fgtnL1YbjvHJHy9uQX1snyTEa-HD8QPcuBFp4Z6L5P8-cyWqPRRVFmH9VbvXr1KUscW5Eq4oDMrx1o50-OMB/s1200/image_2025-09-08_08-46-32%20(2).png

ការសាងសង់ឡើងដំបូង ត្រូវបានដាក់ឈ្មោះថាជា “អាកាសយាន្ដដ្ឋានអន្តរជាតិពោធិ៍ចិនតុង” ក្រោយមកក្នុងឆ្នាំ ២០០៣ ទើបឈ្មោះត្រូវបានកែប្រែមកជា “អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZvZW8Ze4tFl_-zwOFFKlXADhC4tPxsfIFki3E2wWO17AHrdm-18yZVRc3OOLYoA3XHRvj9pCGsZn-_I18G5kZIqimPzVQVdG8x-nhZdmiATiMgn9JAWHIgYC5pKIuWo5FE2k8yliKeWwZ1aQQRx2VoVKeH_Dwz2o32bJhVgYNQh4f3__-bSwgrGgTx-YR/s1360/image_2025-09-08_08-46-34.png

អាកាសយានដ្ឋានប្រវត្តិសាស្រ្តនេះ ត្រូវបានគ្រប់គ្រងប្រតិបត្តិការដោយ Cambodia Airports តាមរយៈកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន អស់រយៈពេល៦៦ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL0p8qAXnl1TbgkYTlErGHPkPyT3JI0PsQCaGNlamOudCr-gB2PbIkuXqkxmyn2usxbx5FnTd534aL7_ZpQjdfJeRasOmakYMiT2g43c_M-H-SbofTkBJncRxZX9msYgWNufIVAy9zPl4_4LiXsrqgF4bSyXqAzUvoi46A-dTd3rYf5rRg5CJOqsPNupP5/s1360/image_2025-09-08_08-46-36%20(2).png

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបិទដំណើរការទាំងស្រុង ដោយផ្ទេរប្រតិបត្តិការទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាលជំនួសវិញ៕

ភាពយន្តរបស់ Xu Kai មិនអាចដល់គោលដៅទំនងរឿងអា.ស្រូវស្នេហាជាហេតុផលមួយ

0

បន្ទាប់ពីចាក់ផ្សាយអស់រយៈពេលជាង២សប្តាហ៍មក ថ្មីៗនេះ រឿង «Moonlit Reunion» ដែលសម្តែងដោយ Xu Kai និង Tian Xi Wei បានដល់ភាគបញ្ចប់ឃ្លាតឆ្ងាយពីអារម្មណ៍របស់អ្នកទស្សនាហើយ។ ជាមួយនឹងការសម្តែងបើកឆាកដ៏គួរឱ្យចាប់អារម្មណ៍ ភាពយន្តនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាភាពយន្តខ្លាំងនៅឆ្នាំនេះ។

ទោះជាយ៉ាងណាក៏ដោយ យូរៗទៅ «Moonlit Reunion» បានចុះខ្សោយជាលំដាប់ ដោយត្រូវបានវិនិច្ឆ័យថាជាខ្សែភាពយន្តដែលមានមាឌធំនៅដើមដំបូង ប៉ុន្តែរួមតូចនៅទីបញ្ចប់។
ភាពល្បីល្បាញនៃខ្សែភាពយន្តនេះមិនអាចឈានដល់ ២៧,០០០ ពិន្ទុទេ ទោះបីជាវាបានឈានដល់ ២៤,០០០ ពិន្ទុនៅថ្ងៃដំបូងនៃការចាក់ផ្សាយក៏ដោយ។ យោងតាមទិន្នន័យបានឱ្យដឹងថា ចំនួននៃការទស្សនារឿងនេះបានកើនឡើងដល់ ២៥.៥ លាន/ថ្ងៃ ប៉ុន្តែវាមានចំនួនទាបខ្សែភាពយន្តកម្រិត A ផ្សែងទៀតដែលមានការវិនិយោគមានកម្រិតដូចជារឿង «In Blossom» និង «Blossom» ជាដើម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Sohu ការចំណាយលើការផលិត «Moonlit Reunion» ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣២០ លានយ័ន។ ក្នុងចំណោមនោះ ការចំណាយធំបំផុតគឺផលប៉ះពាល់ពិសេស និងប្រាក់ខែរបស់តួសម្តែង។ Xu Kai ទទួលបានតម្លៃខ្លួនចំនួន ៦ លានយ័នដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមតួសម្តែង។ Tian Xi Wei ទទួលបាន ៥ លានយ័ន។
ជាមួយនឹងការផ្សាយពាណិជ្ជកម្មតិចតួច វាទំនងជាថាផលិតករក្នុងរឿងនេះនឹងទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ភាពបរាជ័យរបស់ខ្សែភាពយន្តនេះ ត្រូវបានគេសន្មតថាដោយសារតែស្គ្រីបនិងខ្លឹមសារមិនទាក់ទាញ។ លើសពីនេះ រឿងអាស្រូវស្នេហារបស់តួឯកប្រុស Xu Kai ក៏ជាកត្តាមួយដែលធ្វើឱ្យការទស្សនាភាពយន្តធ្លាក់ចុះផងដែរ។

ភាពយន្តនេះនិយាយពីរឿងរ៉ាវស្នេហា រវាងបិសាចកូនកាត់បិសាយ និងវិញ្ញាណឆ្មាដ៏ស្រស់ស្អាត ។ ដើមឡើយពួកគេមានលក្ខណៈផ្ទុយគ្នានៅក្នុងស្ថានភាព ប៉ុន្តែបន្តិចម្តងៗបង្កើតអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ខណៈពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងកម្លាំងអាក្រក់ និងស្វែងរកអាថ៌កំបាំងជាមួយគ្នា។ ទោះបីជាទទួលបានការពេញចិត្តជាច្រើនទាក់ទងនឹងការចំណាយលើការវិនិយោគ និងកាលវិភាគចាក់បញ្ចាំង «Moonlit Reunion» គឺជាខ្សែភាពយន្តបន្ទាប់ដែលមានលទ្ធផលមិនសូវល្អនៅក្នុងអាជីពរបស់ Xu Kai៕

គ្រប់ទឹកហើយ! ថៃប្រាប់ឲ្យពលរដ្ឋនៅខេត្តចំនួន១០និងក្រុងបាងកកផ្លាស់ទីជាបន្ទាន់ ខណៈទឹកទន្លេចៅប្រាយ៉ាកើនឡើងស្ទើផុតទំនប់

0

ថៃ៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) កំពុងសម្របសម្រួលឲ្យប្រជាជននៅខេត្តចំនួន 10 រួមទាំងទីក្រុងបាងកក ប្រញាប់ស្វែងរកទីទួលសុវត្ថិភាពជាបន្ទាន់ ខណៈកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ា ត្រូវបានគេរំពឹងថានឹងកើនឡើងពី 0.30 ទៅ 1.10 ម៉ែត្រ ហើយទំនប់ទឹកសម្រាប់ទន្លេនេះកំពុងរងសម្ពាធដោយសារទឹកបុកខ្លាំងទៅៗ។ នេះបើតាមសារព័ត៌មាន Khaosod។

នៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2025 នាយកដ្ឋានធារាសាស្ត្របានព្យាករណ៍ពីបរិមាណទឹកក្នុងរយៈពេល 1-9 ថ្ងៃបន្ទាប់ថា ប្រជាជនត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេសប្រជាជនដែលរស់នៅខេត្តទាំង10 រួមមាន Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Lop Buri, Pathum Thani, Nonthaburi និង Samut Prakan រួមទាំងរាជធានី បាងកកផងដែរ ខណៈដែលកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ានឹងកើនឡើងខ្លាំងឡើងៗ។

ការកើនឡើងនេះគឺដោយសារតែកំណើននៃលំហូរទឹកនៅស្ថានីយ៍ C.2 ក្នុងខេត្ត Nakhon Sawan ត្រូវបានគេព្យាករណ៍ថានឹងហក់ឡើងពី 1,900-2,300 ម៉ែត្រគូបក្នុងមួយវិនាទី ពីលំហូរធម្មតាដែលមានកម្រិតត្រឹម 1,500 ទៅ 2,000 ម៉ែត្រគូបក្នុងមួយវិនាទី រួមជាមួយនឹងលំហូរចេញពីទន្លេ Sakae Krang និងដៃទន្លេផ្សេងៗទៀត។

ដើម្បីគ្រប់គ្រងស្ថានការណ៍ទឹកជំនន់ចំពេលដែលទំនប់ ចៅប្រាយ៉ា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានប្រកាសឱ្យអ្នករស់នៅក្បែរទន្លេ និងនៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ឱ្យប្រញាប់ផ្លាស់ទីទៅដីខ្ពស់ជាបន្ទាន់ដើម្បីសុវត្ថិភាព។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវបានណែនាំឱ្យពង្រឹងទំនប់ ពិនិត្យរបាំងទឹកជំនន់ និងរៀបចំឧបករណ៍សង្គ្រោះគ្រោះមហន្តរាយឲ្យបានរួចរាល់ និងត្រៀមចេញប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋឋ24/24។ ចំណែកសាធារណជនត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន និងត្រូវធ្វើតាមការណែនាំផ្លូវការ និងទាក់ទងទៅបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ 1784 ឬគណនី “DDPM 1784” Line សម្រាប់ជំនួយ។ ការអាប់ដេតគ្រោះមហន្តរាយក៏អាចត្រូវបានត្រួតពិនិត្យតាមរយៈកម្មវិធី “ការជូនដំណឹងអំពីគ្រោះមហន្តរាយថៃ” ផងដែរ៕

ភាពយន្តថ្មីរបស់ Cheng Yi ត្រូវបានគេទស្សន៍ទាយថានឹងទទួលបានការចាប់អារម្មណ៍ខ្លាំង

0

រឿងភាគទូរទស្សន៍ «The Journey of Legend» សម្តែងដោយ Cheng Yi និង Bextiyar Gülnezer នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១១ ខែកញ្ញា។ មុនពេលចាក់ផ្សាយ ស៊េរីនេះបានបង្ហាញពីភាពទាក់ទាញខ្លាំងរបស់ខ្លួនដោយមានការបញ្ជាទិញជាមុនលើសពី ១០ លាននៅលើវេទិកាអនឡាញចំនួនពីរ ដែលបានក្លាយជាគម្រោងទូរទស្សន៍ដែលរំពឹងទុកបំផុតនៅក្នុងប្រទេសចិនក្នុងខែកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqClHF8NK-9HX-LbxnP4pBw7lQAEerW_2PTme73HTZflP22Zwb7ujsAIqbeHCu69yJLzq2IBHi_0nQEl98v9MG4UcNW9B1ETRuXs1V5RRDb5H20QHzLpS-tzEle3q1Nb9IGRHQPobMlmO3ARAxRxrfGjruURzYP7Bf-a9ks6IvC5ByIzRWbTb3A8l9d8Mq/s1695/image_2025-09-05_16-18-05.png
ភាពល្បីល្បាញនៃរឿង «The Journey of Legend» មិនត្រឹមតែមកពីតួសម្តែងដ៏ល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងបានមកពីការសំដែងដ៏ទាក់ទាញផងដែរ ដែលស្វែងយល់ពីពិភពដ៏ច្របូកច្របល់ លាយឡំនឹងមនោសញ្ចេតនា។ ជាមួយនឹងអ្នកគាំទ្រដ៏ច្រើនទាំង Cheng Yi និង Bextiyar យ៉ាងសកម្ម កក់ការចាក់បញ្ចាំងតាមអ៊ីនធឺណិត ដើម្បីផ្តល់ជូនទស្សនិកជន បង្កើតបរិយាកាសរង់ចាំដ៏រំភើប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGeFODAcmN1R4gZy27S4u4x0H11LX04fZZAoCJp4n4zRBOz9McFATkYnO85koM-CkTpJq5oJE50YB_K-pZFUlY1zzvLio_e74aApk9A5ILOOUGX-oGvHdSTxa9ELYRi3lpKYzw6IRDcrV7AelpXJVp8KndC6UIYVbm1eCfJ3nSLOH1f0lEcWJFGBSvZ9I_/s900/image_2025-09-05_16-22-31.png
ជាការកត់សម្គាល់ ខ្សែភាពយន្តនេះក៏បានកត់សម្គាល់នូវសញ្ញាណរបស់ខ្លួនជាមួយនឹងការសហការពាណិជ្ជកម្មជាបន្តបន្ទាប់។ ត្រឹមតែមួយថ្ងៃ «The Journey of Legend» បានទាក់ទាញម៉ាកយីហោធំៗចំនួន ៤ ឱ្យចូលរួម។ ការចាប់ដៃទាំងនេះមិនត្រឹមតែបង្ហាញពីឥទ្ធិពលពាណិជ្ជកម្មរបស់ Cheng Yi ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពរបស់ខ្សែភាពយន្តទៅកាន់សាធារណៈជនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh7z79DkmKKsjB7VptEiQwQgMZZaHn614NNXIa5EjnT7y7HDevqEgfkUx78H16Ombj1kfya1XpnaPbpOa24Dbp6ZfSk1LWH3MYmOBvhsecb9BQGE952eEGeiqd12XGJSxPPFEoJJcY5TGbbbE500ZJ5w8hkG74NbUWh2F8meVG1Z0ZTf1XJSVcqU1ryuDt/s1350/image_2025-09-05_16-22-31%20(3).png
មូលហេតុដែលទស្សនិកជន ជាពិសេសទន្ទឹងរង់ចាំ «The Journey of Legend» គឺមកពីកត្តាជាច្រើន។ តារាសម្តែង Cheng Yi មានភាពល្បីល្បាញដោយសារស្ទីលសម្ដែងដ៏ស្រទន់ មានសមត្ថភាពបញ្ចេញអារម្មណ៍ខ្លាំងក្នុងគម្រោងប្រវត្តិសាស្ត្រ-ទេវកថា។ ទន្ទឹមនឹងនោះ Bextiyar ត្រូវបានគេរំពឹងថានឹងបង្កើតការរួមផ្សំដ៏ល្អជាមួយតារារួមការងាររបស់នាង បង្កើតអារម្មណ៍ថ្មី ខណៈពេលដែលរក្សាបាននូវភាពទាក់ទាញនៃឈ្មោះរបស់នាងផ្ទាល់។ លើសពីនេះ ក្រុមការងារផលិតកម្មក៏ត្រូវបានគេវាយតម្លៃខ្ពស់ចំពោះរូបរាង ការកំណត់ និងយុទ្ធសាស្ត្រផ្សព្វផ្សាយប្រកបដោយវិធីសាស្ត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQEVlfXo7X2WctwxyRP1i9OxWrn0KRj_MFGrtrQksR-nBzQlNEmnpQsAe-zvQUrffAlIJiANVi3wVcG7y7uoOwejqiXX-dDZuz_prL7lvH3-PHeM0mJ-poHm8AN0LUwOnbsSVRsTq41bixndEoJdlFK8LrsnKgTNvVumfjNqzCK1g85UOgRtGC9pzvG-Yz/s1280/image_2025-09-05_16-01-03.png
កត្តាទាំងអស់នេះហើយដែលធ្វើឱ្យ «The Journey of Legend» ក្លាយជាភាពយន្តដែលទន្ទឹងរង់ចាំបំផុតប្រចាំខែកញ្ញា ដោយសន្យាថានឹងបន្តបញ្ជាក់ពីគោលជំហររបស់ Cheng Yi ក្នុងប្រភេទភាពយន្តប្រវត្តិសាស្ត្រចិន៕

Breaking News: លោក Anutin Chanvirakul ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ

0

បាងកក៖ មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Chanvirakul ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីមានការប៉ុនប៉ង ដ៏ជោគជ័យមួយ ដែលគាំទ្រ ដោយបក្សប្រជាជនរបស់ថៃ ។ សម្ព័ន្ធភាពបានយកឈ្នះបេក្ខជនបក្សភឿថៃ លោក Chaikasem Nitisiri ដោយអនុញ្ញាតឱ្យលោក Anutin បង្កើតរដ្ឋាភិបាលភាគតិច ។ នេះយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា។

ប្រភពខាងលើនេះបានឲ្យដឹងថា ប្រធានសភាថៃ លោក Wan Muhammad Nor Matha ឥឡូវនេះ នឹងស្វែងរកការយល់ព្រមពីព្រះមហាក្សត្រ របស់ព្រះអង្គ មុនពេល លោក Anutin ចូលកាន់តំណែងជាផ្លូវការ និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី។

ក្នុងការឡើងកាន់តំណែងថ្មីនេះ លោក Anutin បានទទួលសំឡេងគ្រប់គ្រាន់ជាមួយនឹងការគាំទ្រពីគណបក្សប្រជាជន ដែលបានទាមទារឲ្យលោករំលាយសភាក្នុងរយៈពេល ៤ខែ និងធ្វើប្រជាមតិសម្រាប់រដ្ឋធម្មនុញ្ញថ្មី។

គួរជម្រាបថា មុនបោះឆ្នោតថ្ងៃនេះ លោក Anutin ធ្លាប់បាននិយាយថា គោលដៅរបស់គាត់គឺដើម្បីប្រគល់អំណាចជូនប្រជាជន និងដឹកនាំប្រទេសថៃតាមរយៈការផ្លាស់ប្តូរដ៏ខ្លីមួយ នៅមុនការបោះឆ្នោតថ្មី។

ជ័យជម្នះរបស់លោកកើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញ បានដកតំណែងអតីតនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៩ខែសីហា ពីបទបំពានច្បាប់ក្រមសីលធម៌ក្នុងការហៅទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកស្រី ផែថងថាន គឺជានាយករដ្ឋមន្ត្រីថៃទី៥ ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែងក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ៕

មកកម្ពុជាមិនដល់១ខែផង Nchive ចាំច្បាស់ពាក្យខ្មែរមួយចំនួននៅមិនទាន់ភ្លេច

0

វត្តមានរបស់ក្រុមចម្រៀង K-Pop ទើបរះ Nchive (អិនខាយ) មកប្រម៉ូតក្នុងប្រទេសកម្ពុជាកាលពីកន្លងមកនេះបានធ្វើឱ្យមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ ខណៈអ្នកគាំទ្របង្ហាញការនឹករលឹកក្រុមចម្រៀងនេះ។ ស្របពេលវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយក្តី តែសមាជិក Nchive នៅបង្ហោះរូបភាពកាលពីពួកគេនៅស្រុកខ្មែរទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGnZtEhkqUBcXb1sMTxSKVtY8YSVUPPVPGUDMPDZlAhab25H01TPeCKWSGi1WN9Ak1u-YZgfK2vJLd3rQbQXzD8fU2cTjH1aJtAvaeWx055UvhsB7U4GijNhPaxdbqP-GOakr65OjoU8-YnKBkoKJimrnCkFX2HYU9x8SuIR-VtZCboK4uEK9Yj44NgPg1/s1440/image_2025-09-05_15-29-28.png
អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកគាំទ្រកម្ពុជាបានចែករំលែកវីដេអូនៅលើបណ្តាញសង្គមពីសមាជិកក្រុមចម្រៀង Nchive ដែលនៅចងចាំពាក្យខ្មែរមួយចំនួនហើយនិយាយជជែកកម្សាន្តជាមួយអ្នកគាំទ្រតាមរយៈការ Live។ តាមការបង្ហោះរបស់អ្នកលេងអ៊ីនធឺណិត សមាជិកពីររូបរបស់ក្រុមចម្រៀង Nchive (អិនខាយ) បាននិយាយពាក្យដែលខ្លួនឯងចេះនិងនិយាយតាមអ្នកគាំទ្រដែលខម្មិនប្រាប់ មានដូចជាពាក្យ៖ «ជម្រាបសួរ, ហូបស្ពឺអត់? ណែនាំខ្លួនឈ្មោះថា កក្កដា និងប្រុសណេង , បងស្រលាញ់អូន ,ញុំាបាយហើយនៅ? នឹកអ្នក, អរគុណច្រើន ,ជួបគ្នាពេលក្រោយ ,ចាំតិច» ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEkVzp_oKe0VHV2hlZXk4rOrAJEcKkkEEMgvAqfH56XVH4hi0JNObP3vsrqhbnTRWH_icl3v8hW_60-eFgYMBj_ifku0fdJ1zE2EvbraneYK8tF2py3ufdUwAACRpQkjHuNEuXUK6QDw4S6sE_wWnjFMVDxSakq0PV-GJZnw5DoFYR01KEz1wkdEbHZjy-/s1433/image_2025-09-05_15-29-29%20(2).png
ភាពគួរឱ្យស្រលាញ់របស់ក្រុមចម្រៀង K-Pop នេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាសរសើរជាច្រើន អ្នកមួយចំនួនថែមទាំងបាននិយាយលេងសើចថា កក់រោងការឱ្យហើយថែមទៀត។ កាលពីកន្លងមកនេះមុនពេលត្រឡប់ទៅប្រទេសកូរ៉េវិញ Nchive បាននិយាយថាពួកគេពិតជាមិនសោកស្តាយនោះទេដែលសម្រេចចិត្តមិនពន្យារពេលសម្រាប់ការមកប្រម៉ូតនៅប្រទេសកម្ពុជាដែលសារមានបញ្ហាជម្លោះព្រំដែន។ សមាជិកក្នុងក្រុមថែមទាំងខ្សឹកខ្សួលដោយទឹកភ្នែកពីព្រោះតែក្តីអាឡោះអាល័យពីអ្នកគាំទ្រខណៈពួកគេទទួលបានភាពកក់ក្តៅ ក្តីស្រលាញ់ពីហ្វេនៗនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisqfiEucTKjpBDvgKbOnSmqAn8aDYYjUV4Pt8A9MlofMzKCqSr_n4mMlFmA_phoSKrolMntCPzKoNR4jn2BXv73SgHVmTW4lcqCoOpuZHQt6z2a66HHbofqfdEUm8EYxAy377G__jJCEuxTBpFYwugMjsRuuYtTBcrQvCZuqQvbjRm474rvbVbYOWvnG6z/s1440/image_2025-09-05_15-29-30%20(2).png

ក្នុងពេលមកប្រម៉ូតក្រុមនៅក្នុងប្រទេសកម្ពុជា Nchive បានធ្វើសកម្មភាពជាច្រើនដូចជាចូលរួមជួបជុំចុះហត្ថលេខាឱ្យអ្នកគាំទ្រ បង្ហាញសកម្មភាពនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដូចជាការច្រៀងរាំ ភ្លក់អាហារតាមដងផ្លូវជាពិសេសក្រុមចម្រៀង K-Pop នេះថែមទាំងរាំចង្វាក់ប្រពៃណីជាតិខ្មែរបានយ៉ាងល្អជាមួយបងប្អូនទៅកម្សាន្តនៅទីនោះ។ Nchive ក៏បានទៅខេត្តព្រះសីហនុ សម្តែងក្នុងកម្មវិធីនៅសាលាក្នុងការប្រកួតបាល់ទាត់ រួមទាំងទៅកម្សាន្តនៅកោះរ៉ុង និងមានព្រឹត្តិការណ៍សម្តែងក្នុងផាប់មួយចំនួនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifw2NsN899nvjnEIVZ0usBqg4oL0kJqBBypNu3sveMbzDGIoIB3QnwyDqN5Po0kgcUPKL-2sdErR4eDO-Iu0Q7DffZkcy63XpVCV_ixTXVZBBKzGpYtdRpFZDKv1sMfOrJAynptqvLTk1A87IVdiZ6mCApd9E9tfhN1o-ZG_ywNgzXMHpVgj8MTjaAEUws/s2048/image_2025-09-05_15-29-33%20(2).png

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង NCHIVE មានសមាជិកចំនួន៦រូបគឺ HA.L, E.aN, Kangsan, Yuchan, Juyoung, និង Minjun ដែលស្ថិតក្រោម AUBEMOON STUDIO។ ពួកគេបានបង្ហាញខ្លួនដំបូងនៅខែមេសា ឆ្នាំ២០២៤ ជាមួយនឹងអាល់ប៊ុមទោលទី ១ របស់ពួកគេមានឈ្មោះថា «DRIVE»។ ក្រុមអ្នកគាំទ្ររបស់ NCHIVE មានឈ្មោះថា «Save»៕