Home Blog Page 293

ថៃផ្សាយបំភ្លៃថា កម្ពុជាប្រើប្រាស់ប្រជាជនធ្វើខែល ដើម្បីបង្កើតសមរភូមិថ្មីនៅតំបន់បានណងចាន់

0

ថៃ៖ សារព័ត៌មាន The Nation របស់ថៃ បានចុះផ្សាយបំភ្លៃការពិតថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ប្រជាជននៅភូមិជោគជ័យ ដែលជាព្រំដែនទល់មុខភូមិបានណងចាន់ មកធ្វើជាខែលមនុស្សដាក់សម្ពាធលើយោធាថៃ ដើម្បីបន្ថែមភាពតានតឹង និងបង្កើតជាសមរភូមិថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zTGcNBjI7xfJ3w_FhWMerkWC4Opgm-yZx7YWTt4sfNNjgsi72HqHruNhPTnusfXtLk74BiaAZ20JFvUjZa8y6gCKZukn_xKTjz86FAhObhtgkWwxKc6sSCFaXxLbzG2vkMw55gMy0bvjRdkL-HejZe8SCui27d9ZIMTyHSlDTmqSpSr6nI_en_0wNsa1/s849/Screenshot%202025-09-04%20102247.png

នៅថ្ងៃទី5 ខែកញ្ញា ឆ្នាំ2025 សារព័ត៌ខាងលើនេះបានចុះផ្សាយថា ប្រមុខរដ្ឋស្តីទីកម្ពុជា លោក ហ៊ុន សែន ហាក់ដូចជាកំពុងប្រើប្រាស់តំបន់ Ban Nong Chan ជាសមរភូមិថ្មី ដើម្បីបង្កើនភាពតានតឹងជាមួយប្រទេសថៃ។ ពួកគេបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាត្រូវបានគេរាយការណ៍ថាបានប្រើស្ត្រី កុមារ និងមនុស្សចាស់ដើម្បីបង្កប្រតិកម្ម ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រពីអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgUKwh1AP15Mn80kOZEmxDcK9Q29xzkggSIygT4ayB4jX3rSyrnE8dpVGFOEViguThtOdWoWdrN0UcBJIJSGAWOc5VYIIqSN_M06Sv85g6tN-3xJgl_9l4CDkC0Q0HY4Krm7MqCWaRD7HHB_CftZ9NBmR_UeTVGcocKXqbQ8SXLLiC2p7rrqy2L0___Jea/s1280/photo_2025-09-05_15-03-18%20(2).jpg
ប្រភពដដែលនេះបានគូសបញ្ជាក់ថា ដូច្នេះជាការឆ្លើយតប រដ្ឋាភិបាលថៃនឹងចាប់ផ្តើមវិធីសាស្រ្តជាដំណាក់កាល ដើម្បីបណ្តេញជនជាតិខ្មែរឲ្យអស់ពីភូមិសាស្រ្តខាងលើ ដោយប្រើវិធានការដែលមានចាប់ពីស្រាលទៅធ្ងន់ ដើម្បីធានាថាដំណើរការនេះនៅតែត្រឹមត្រូវតាមច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcSi_NnOSDlmAS0NhH-imRe4Jtqen657_OzqkBLtFPP_znB95LFNoYBpY4Z72LibgbK0rtdYMHworGR62xaK4XGvSUMe-8uxtdsGIqKJjnMAdQAqAKCOYXBcILIgq0Sqr2EOrvxjSPutgHq0a3-L5pm26MzJW7lrRKQiki73W6oYailcaIoc8Pl-8h2ZBS/s1280/photo_2025-09-05_15-03-18.jpg

ដោយឡែកបើងាកមកមើលការពីតជាក់ស្ដែង ការផ្ទុះចលនាតវ៉ារបស់ប្រជាជននៅភូមិជោគជ័យកន្លងមកគឺជាប្រតិកម្មធម្មតារបស់មនុស្ស នៅពេលដែលខ្លួនត្រូវបានគេបៀតបៀន និងរងភាពអយុត្តិធម៌ប៉ុណ្ណោះ ពុំមែនជាការរៀបចំ ជួលមនុស្សឲ្យមកសម្ដែងដើម្បីទាមទារចំណាប់អារម្មណ៍ ដូចថៃធ្លាប់ធ្វើជាមួយពលរដ្ឋខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj6giwa75o2zJF4VdtaD8XomtgCfbNWQWBUl4H-xjD1F7dX7ci0Nxa96GrZxeMIXqWN99HU-1EluivhvdnALdfYqb2xS4fsfaLOj_XD6xuKQj49gy2y0kYut3ZM7fSDO4OQtsu8dA6MqgPHyLN0R7ai5qWdTgpd47fu2c1X4ew6RmqavJuB4ZhcPb5R4Ym/s1073/photo_2025-09-05_15-03-19.jpg

សកម្មភាពរបស់បងប្អូនប្រជាជនខ្មែរនៅភូមិជោគជ័យនេះទៀតសោត គឺបានមកពីការឈឺចាប់ពិតៗ ដែលដី ផ្ទះ ភូមិ និងស្រែចម្ការរបស់ខ្លួនសុខៗក៏ត្រូវបានជនឈ្លានពា.ន ដែលមានគំនិតជាចោ.រមកព័ទ្ធយកទៅបាត់ ថែមទាំងចោ.ទពួកគាត់ថារស់នៅលើដីរបស់គេ ហើយបណ្ដេញពួកគាត់ឲ្យរុះរើផ្ទះចាកចេញទៅវិញ នេះគឺជាអ្វីដែលមិនអាចទទួលយកបានជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLeMwFJzGqj0NYv_oSwvBByIOxy52xpxUhXEe_CM_yPeHAyQir51lw-lzkifM9sD0d_vpWfRssX9sVd1wcVzrMjFjxWe2wg5kbogmIxl-BxSpbSayuBgo8yw3dRtmD6pwcGowIjj7F76q1RHW0N7LZcYmUMYlFjerqXMhMo_646GwzJFbf4bj4mdnKyXOt/s841/Screenshot%202025-09-04%20102218.png

គួរបញ្ចាក់ថា បើទោះបីជាមានបទឈប់បា.ញ់ដែលបានចូលជាធរមាន និងមានការឯកភាពគ្នាជាច្រើនចំណុចនៅក្នុងកិច្ចប្រជុំ GBC JBC និង RBC រវាងថៃនិងកម្ពុជាហើយក៏ដោយ ប៉ុន្តែភាគីថៃគឺពុំបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។ ថៃនៅតែបន្តពង្រីកជម្លោះតាមព្រំដែនឥតឈប់ឈរ តាមរយៈសកម្មភាពឈ្លានពានគ្រប់រូបភាព ដើម្បីដុតកំហឹ.ងប្រជាជន ធ្វើឲ្យមានការបែ.កបាក់ផ្ទៃក្នុងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzc0Qtw_WVjY2wyVfbGp3MGFejzQP_BBCmQEvySt4cEYd4_74BNc08SEpw3iHWzp_jFAoTgauxPrru0olQ_y8srZCo_q7HnMIfc9cAANeCV7ePwaKwcLTeziueicFUz8Arzwapwy3kQSR44Iu8SnCQ58BfONGPdtjbjYrE6pnGQDrC6vDIpd3Qp6_6zsZp/s666/photo_2025-09-04_10-42-16.jpg

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសចក្តីថ្លែងការណ៍និងអំពាវនាវម្ដងហើយម្ដងទៀត ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជឿជាក់លើរាជរដ្ឋាភិបាល និងទុកចិត្តលើកងកម្លាំងរបស់យើង ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី៕

នេប៉ាល់ត្រៀមបិទបណ្តាញសង្គមក្នុងប្រទេសរបស់ខ្លួន រួមទាំងហ្វេសប៊ុកដោយសារមូលហេតុនេះ

0

ប្រទេសនេប៉ាល់ ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលនេប៉ាល់បានប្រកាសបិទបណ្តាញសង្គមមួយចំនួនក្នុងប្រទេសរបស់ខ្លួន រួមទាំងបិទហ្វេសប៊ុកផងដែរ ដោយសារបណ្តាញសង្គមទាំងនេះមិនគោរពច្បាប់ដែលរដ្ឋាភិបាលនេប៉ាល់កំណត់នៅពេលចុះឈ្មោះ ដែលជាផ្នែកមួយនៃវិធានការទប់ស្កាត់ការប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវខុសប៉ះពាល់សន្តិសុខសង្គម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFVwq9nMTuK-Y_O61_b1-std-s7R3GScrvhkNRbCIlUsCuSU45J75_cE8r__4rfOj_e15jhCpCDX2f-j2q1ucN3E1OyNcz0uHbr_Jc9reXhNLjaZNjvFw1R9897OOk25O0-IS_xGk3VnXGq8blEnJD9eFIsC7PbVFSi9qAfxB7P4BjqnIMfs1pMwirWtqq/s1024/image_2025-09-05_15-02-02%20(3).png

រដ្ឋាភិបាលនេប៉ាល់បញ្ជាក់ថា បណ្តាញសង្គមបានក្លាយជាប្រភពធ្វើឱ្យមានការស្អប់ខ្ពើមគ្នា បង្កើតពាក្យចចាមអារ៉ាម ឧក្រិដ្ឋកម្មអ៊ីនធើរណេត និងបែកបាក់ក្នុងសង្គម ដែលបញ្ហាទាំងនេះបានកើតឡើងក្នុងប្រទេសនេប៉ាល់ដែលមានពលរដ្ឋប្រើប្រាស់អ៊ីនធើរណេតច្រើនរហូតដល់៩០% ក្នុងចំណោមពលរដ្ឋចំនួន៣០លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhkGm2s-FTnEEA6FJRLjwPCfU_6KfwbAG0L8Rl18eY2cOwYybwGohrI6pA2HNBzNqOi11V8tD_Ap-PAwBmH_Bw8VKiNXlkLui_3b9H3G0VcdHvJm9PRvCvLaKTLcxfzkN0IgXhO8KpzS6GiyJFe5-qzc7LNzRxMC0gUJQLKwHMhizbVQY7L-rtpYDH4V8_/s1027/image_2025-09-05_15-02-03.png

កាលពីថ្ងៃទី៣ ខែកញ្ញា ក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់នេប៉ាល់បានកំណត់ថ្ងៃឱ្យបណ្តាញសង្គមនានាចុះឈ្មោះជាមួយរដ្ឋាភិបាល ព្រមទាំងឱ្យបណ្តាញសង្គមតែងតាំងអ្នកតំណាងក្នុងប្រទេសនេប៉ាល់ រួមទាំងអ្នកទទួលខុសត្រូវដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនឯង បើពុំដូច្នោះទេ នេប៉ាល់នឹងបិទបណ្តាញសង្គមនេះមិនឱ្យពលរដ្ឋប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivXvIaFJj_FEpYRziYs3IHWywOeD-klGEvaP0JltYHlz-ZwffB37-NBDqcO2KPg5j8MZ8YUA6V_hv3p0LQ9yZAofaZh3DwbXypvK11XS5X2qomKf4ZWro4VFRrD0tOF00Gwpc7Wd6BB2_v4pNz5RLmOQM5pxXoBOKFp-HLTMbOIOGU93vKYZ8JMLCicjsz/s1440/image_2025-09-05_15-02-02.png

មន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា បណ្តាញសង្គមដែលបានចុះឈ្មោះជាមួយរដ្ឋាភិបាលនេប៉ាល់រួចហើយ រួមមាន ៖ TikTok, Viber, WeTalk, Nimbuzz និង Poppo Live ប៉ុន្តែ Facebook ពុំទាន់បានចុះឈ្មោះទេ ។ រីឯ Meta គឺជាក្រុមហ៊ុនមេរបស់ Facebook, WhatsApp និង Instagram ពុំបាននិយាយអ្វីទេពាក់ព័ន្ធនឹងការបិទបណ្តាញសង្គមនៅនេប៉ាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQGiW-kajPu8RwjdyPpOhiAK2GrEi0Z8DPNAR5oMJkpcSSk0FxLRyjOkMZsnCHuYzRgUrfzlTRxpcxkXmzpLvdJbPiBY0_HRDCYWsvqiPJnSEzhVRfCJ1P401MnW_pl63FifE6HB5ZxOiAxiM_W2v7RXsL8AzpkxUbLsnJ7Y8Y_v7I-KMEfFkC0n4yADy/s1057/image_2025-09-05_15-02-02%20(2).png
តាមប្រភពដដែល គឺនេប៉ាល់បានទុកពេលឱ្យបណ្តាញសង្គមនានាគ្រប់គ្រាន់ហើយក្នុងការចុះឈ្មោះជាមួយរដ្ឋាភិបាលនេប៉ាល់ និងសំណូមពរជាច្រើនលើកឱ្យបណ្តាញសង្គមអនុវត្តតាមការកំណត់ ប៉ុន្តែពួកគេមិនអើពើ ទើបនេប៉ាល់បិទបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5yUrEspZ6jF_ADVUjyG21kIU5ZEw02laaDKxs2Iez3U_0HoV2mIDltsm5Gl1g0fBMx6jxqBkISBMCfaDlrlrb78gTy-bSxEp9sgu1zNJ8hGfbu4AW4oZVs7ypTmBgjPtvhNBztXijfhv2FXO6Sfnkx1U-O1xUpwRQF1ypDyqZp6IrPzhr1Ln8rx5J833l/s1280/photo_2025-09-05_13-58-04.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសជាច្រើននៅលើពិភពលោក ដូចជា ៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រេស៊ីល និងអូស្ត្រាលី បានចាប់ផ្តើមកំណត់វិធានការគ្រប់គ្រងបណ្តាញសង្គម និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗខ្លាំងជាងមុន ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ ការពារទិន្នន័យផ្ទាល់ខ្លួន សុវត្ថិភាពអនឡាញ និងសន្តិសុខ ៕

ចំនួនភ្ញៀវទេសចរបរទេសមកលេងប្រទេសថៃបានធ្លាក់ចុះខ្លាំង មូលហេតុចម្បងគឺថៃគ្មានសុវត្ថិភាព និងបាត់បង់កេរ្តិ៍ឈ្មោះនៅលើពិភពលោក!

0

ប្រទេសថៃ ៖ ភ្ញៀវទេសចរបរទេសមកលេងខេត្តឈៀងម៉ៃធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេស ភ្ញៀវទេសចរចិន ដោយសារប្រទេសថៃគ្មានសុវត្ថិភាព និងបាត់បង់កេរ្តិ៍ឈ្មោះនៅលើពិភពលោក ។ ហេតុនេះ ក្រុមប្រឹក្សាទេសចរណ៍បានពន្លឿនការចរចាជាមួយអាជ្ញាធរទេសចរណ៍ថៃ ដើម្បីរកមធ្យោបាយជំរុញចំនួនភ្ញៀវទេសចរបរទេសឱ្យកើនឡើង តាមរយៈការរៀបចំកម្មវិធីផ្សេងៗពេញមួយឆ្នាំទាក់ទាញភ្ញៀវទេសចរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrNvknrJEnZOQ7mZAUyZFI9hbcLWUwzNzeypUas5p0BbX47AZ4WoywJsH1aEjrpufbL7kkAbHlQsly3XH5tM4F30nAODKzKpsloxkpHYgTZCc7U5ALH7k-EvgywR2RLFHPypEAuJjtYgFWEmIfh5oz-TMAtIeERgdr2TjhiV4C-xXzUlHbpt8Z5G1uwfC/s1280/photo_2025-09-05_12-57-21.jpg

នៅត្រីមាសទី២ (ចាប់ពីមេសា ដល់ខែមិថុនា) ឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសមកលេងខេត្តឈៀងម៉ៃ ត្រឹមតែ៧២៤,៩៨១នាក់ (ជាង៧២ម៉ឺននាក់) ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសរហូតដល់៧៦១,៨៤៣នាក់ (ជាង៧៦ម៉ឺននាក់) ។ បើទោះជាចំនួនភ្ញៀវទេសចរបរទេសក្នុងឆ្នាំទាំងពីរមានគម្លាតមិនខុសគ្នាប៉ុន្មាន ប៉ុន្តែក្នុងនោះភ្ញៀវទេសចរចិនបានធ្លាក់ចុះរហូតដល់ជាង៣០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijOmZ5IT8XNCmwHCYfoRArIaCS6YVm_sL5dhDDvjmPWiDHC6EiPlV9stxJRdjPPvSHiQpHOghaO0raCe5GO84tzvJfPDkaBgd1t-AZz5xSsl5nEyH15Zn-nz0orUWOorU6fyt6MvqomtkRx3G-_eX0T_Fzg8UeK_II-4E_nO7pMLpypucwRomHHwLJlfZP/s700/photo_2025-09-05_10-37-10.jpg
បើគិតទាំងភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរមកលេងខេត្តឈៀងម៉ៃក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៥ គឺស្មើប្រមាណ៦លាន៧សែននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសស្មើត្រឹមតែ១លាន៨សែននាក់ ។ ភ្ញៀវទេសចរមកពីតំបន់អាស៊ី និងបណ្តាប្រទេសអាស៊ានមកលេងខេត្តឈៀងម៉ៃបានធ្លាក់ចុះខ្លាំងបំផុត ដោយសារកត្តាជាច្រើន រួមមាន ៖ ថៃបាត់បង់កេរ្តិ៍ឈ្មោះ គ្មានសុវត្ថិភាព និងអត្រាប្តូរប្រាក់ប្រែប្រួល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTSmYUxObD32NyjCBsT3BzfiOBFNhIOunGliLKANcxBQXwEuMcMZAzWuo4GCsPSIT0XMMxqoLv5pK_yRGLxjZMblC4GV3DlVlncackAO_4Ug0lgwuAuOaHBwQOF0VWDAzmd89BOOGQzDZUWR87ZT2B0lw5j4sm0xoeTlED4Hj_XltP43r7unpVMOC-ygck/s1280/photo_2025-09-05_12-57-19%20(2).jpg
ការបាត់បង់ចំនួនភ្ញៀវទេសចរបរទេសធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខេត្តឈៀងម៉ៃ ដូចជា ៖ សណ្ឋាគារលំដាប់ផ្កាយ៣ ហាងលក់ទំនិញ ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវីយ៍ ។ ការធ្លាក់ចុះវិស័យទេសចរណ៍ខេត្តឈៀងម៉ៃធ្វើឱ្យថៃបារម្ភយ៉ាងខ្លាំងពីចំនួនភ្ញៀវទេសចរមកលេងខេត្តនេះក្នុងឆ្នាំ២០២៥ គឺស្មើមិនដល់១៦លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-xprnmATToVtfgzEkarB1k7IXgeFv7TeBEWvlWFGI3PXBEKfvLYFdytcYOi0mDWoNe8VkVDQ-dcmlgmjIWmge52cTcZ75FVulxArZTjojHI8ZOWf8fq9uPmltOYU3_05GTj-lTwTri3CDLEoYUkmfoTZZ2HjAK2Rh8F17Ngu7BZ8ueR9yOC8BXOKOe8JJ/s1280/photo_2025-09-05_12-57-19.jpg

ក្រោយពីចំនួនភ្ញៀវទេសចរធ្លាក់ចុះខ្លាំងពេក ក្រុមប្រឹក្សាទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ថៃបានប្រជុំស្វែងរកដំណោះស្រាយបញ្ហាចំនួនភ្ញៀវទេសចរធ្លាក់ចុះ ដែលមានអ្នកតំណាងមកពីស្ថាប័នទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ចូលរួមជាង២៥០នាក់ ។ អ្នកចូលរួមបានជជែកពីវិធីជំរុញកំណើនភ្ញៀវទេសចរមកលេងខេត្តឈៀងម៉ៃ ទាំងរយៈពេលខ្លី និងរយៈពេលវែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5k_o7lGdAYgl-e8pHsAzAkpHG3vMywPRZ8STF2VhZzVoNsHOsKVGrLAQbUIlpMzK91461RJI8G-bva9oje9kAdkxL_TGCdfhsqsZlbcv5Z1Wxq37BQGm6IrgIMxNaib_ivHmWvN0CnhfMBau71JiLZUlqqT6HwaELGIXRNiJqW3Hkd8cFHNIQ4Wj7sRFV/s1280/photo_2025-09-05_12-57-20.jpg

ក្រុមប្រឹក្សាទេសចរណ៍ខេត្តឈៀងម៉ៃ នឹងរៀបចំគម្រោងឈ្មោះ «City Promotion» ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងខេត្តឈៀងម៉ៃ រួមទាំងបង្កើតគម្រោងជំរុញសេដ្ឋកិច្ចវិស័យទេសចរណ៍ស្ថិតក្រោមគម្រោង «រយៈពេល១២ខែ បង្កើត១២កម្មវិធី» ។ ហេតុនេះ ភ្ញៀវទេសចរនឹងមកលេងខេត្តឈៀងម៉ៃពេញមួយឆ្នាំ ហើយធ្វើឱ្យខេត្តឈៀងម៉ៃផ្តល់នូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ៕

តំណាងឱ្យកម្ពុជាលើកមុននៅម៉ាឡេស៊ី ទេព បូព្រឹក្ស ទទួលបានប័ណ្ណសរសើរពីរដ្ឋមន្រ្តីក្រសួងវប្បធម៌

0

បន្ទាប់ពីឈរតំណាងកម្ពុជានៅលើឆាកអន្តរជាតិបង្ហាញពីវប្បធម៌ខ្មែរដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងកាលពីកន្លងមកនេះ ទេព បូព្រឹក្ស ត្រូវបានរដ្ឋមន្រ្តីក្រសួងវប្បធម៌ជូនប័ណ្ណសរសើរដល់តារាចម្រៀងរូបនេះរួមទាំង ជី ដេវីត និងក្រុមការងារ ដើម្បីជាការលើកទឹកចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqTrXD5Pk2JCrQrP-t4aZLZxLlqQOCYA2zYf829RbikbEdTX1AUa0fNFAsmlRtss7Hm1NYvuCC_sCxcSbUDYzKZCUgSyuEtc5AZ9lIVB0HjPBIUyC8Tig6JYe6dGtLbwhcrz3Ujrbdsg7SUxbAizHpnG0UZl9vU4g2B7Ixvu5DizWfm56CA__LFLwROUdE/s1280/541754142_1329989982024108_8974398422926506733_n.jpg

នៅថ្ងៃទី៥ ខែកញ្ញា តាមការឱ្យពីផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបជាមួយតារាចម្រៀង ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីសម្តែងការគួរសម។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ផ្តល់ជូនប័ណ្ណសរសើរដល់តារាចម្រៀង ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីជាការលើកទឹកចិត្តសម្រាប់ការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival »នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២០ ដល់២២ ខែមិថុនាឆ្នាំ២០២៥នាពេលកន្លងទៅនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhywm5YeA-WKbN1OGpmDZgJNYWx4A-xfBm1mr351h7CM71AC57_07JUnOz501lKDEpKpZTnJ61NiIl6LL7pnVqenctN5sS3NC76-PFBMf3ZzGGhYw0U1XDI08CYjRt5EesYJ8SEjMe403QDKqMgToO-q9UFfG3UyW8uSYYDvr2NhcE9uDVZSm3Swnse8oYt/s2048/511769184_1269935681162892_7121578836972809928_n.jpg

គួរឱ្យដឹងថាក្នុងសម្តែងមហោស្រព «Round Festival » ទេព បូព្រឹក្ស បានលើកយកបទចម្រៀងដូចជា «វីរៈនារី» «Drama Queen» រួមទាំងបទ «ទេវរាជ»។ ក្នុងការសម្តែងនេះគឺមាន
បង្ហាញទស្សនីយភាពរបាំអប្សរា ល្ខោនខោល ក្បាច់គុនល្បុក្កតោ ជាដើមចំណែកឯអ្នកចូលរួមទស្សនាស្រែកហ៊ោកោតស្ងប់ស្ញែងពីការសម្តែងរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំង។ នៅពីក្រោយការរៀបចំសម្តែង ទេព បូព្រឹក្ស និងស្វាមីគឺតារាចម្រៀង ជី ដេវីត រួមទាំងក្រុមការងារពិតជាដុតដៃដុតជើងយ៉ាងខ្លាំងព្រោះតែមានពេលវេលាតិចតួចក្នុងការផ្លាស់ប្តូរសំលៀកបំពាក់ដើម្បីបង្ហាញពីបទ «ទេវរាជ»។ ឈរនៅលើឆាកអន្តរជាតិមានឱកាសបង្ហាញពីវប្បធម៌ខ្មែរនៅឯប្រទេសម៉ាឡេស៊ីក្រុមការងារដែលទៅចូលរួមជាមួយនឹងទេព បូព្រឹក្ស មានរហូតដល់ជាង៣០នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6C-txsgzb-zdA9bNUBzvnYiEa3DFebgtT0wb6JsEsyXES3WI1YLs-L6g1jyrOyowb30IffLjf0YKyPan9OgBNhi8m-C8tRrsHejLc-TiAK92QrtCcZ8DK5w918jvCc2DV3KDr96X4pzrmOq_TLuEMdeqjzyiy7FFL-1ppXxDSj05z41QqPVR__xYEMjal/s2048/509743393_1269935631162897_3652895554514789029_n.jpg

១៨ តំណមគួរជៀសវាងក្នុងពេលសែនក្បាលទឹក ខណៈថ្ងៃសែនខិតជិតមកដល់

0

សែនក្បាលទឹក ឬភាសាចិនហៅថា 中元节 (Zhong Yuan Jie) ដែលមានន័យជាខ្មែរ ស្រដៀងទៅនឹងបុណ្យភ្ជុំដែរនោះ និងមានឈ្មោះមួយទៀតថា 鬼节 (gui jie) មានសេចក្តីថា បុណ្យខ្មោច ត្រូវបានប្រជាជនចិន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលរំលងនោះទេ ព្រោះវាជាពិធីបុណ្យធំមួយផងដែរ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-1VKz51PIEiEiq4HTorMPieXPZ2SJnhZyVnwojS1NGRvTD4RGRECciXVWhafzbsQ5ZWX7PFISTcWHFqme55abFGZkfea5rL1uoLUYYUsXdyBGw1gy4lG7SaEkM7CJhVxaBilxDk1MZkffCa7kL113H1X1nycfOp28Ohk3jku_vOZUIbq_9cupKlOblEb_/s598/image_2025-09-05_11-51-46.pngខណៈក្នុងឆ្នាំ ២០២៥ នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ៦ ខែកញ្ញា ស្អែកនេះ។

នៅពេលដែលថ្ងៃសែនខិតជិតមកដល់ លោកគ្រូចិនសែដ៏ល្បី គឺលោកគ្រូចិនសែម៉ុង បានចែករំលែកអំពីតំណមមួយចំនួន តាមក្បួនហុងស៊ុយ ដែលគួរជៀសវាង និងប្រុងប្រយ័ត្នក្នុងរដូវកាលសែនក្បាលទឹក ឆ្នាំ ២០២៥ នេះ​ ដែលមានដូចខាងក្រោម ៖

១. ហាមដាច់យប់
២. ហាមដើរលេងខាងក្រៅ ដាច់យប់
៣. ហាម ស្រែកហៅឈ្មោះលឺៗ ជាពិសេសពេលយប់
៤. ហាមដាក់កន្ដឹង ឬ ទូរស័ព្ទលើក្បាលដំណេក
៥. ហាមដាក់ស្បែងជើងក្បែរគ្រែគេងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwyG9X67JPX8CMtB6pcgqGKofjDtwY1olpBwS95jNK17dWkYgAUpoiqtol0sT2OeqDQhceBnZFdkQ22S41Dh-CX_VCRCN8EsjtQ0TY6zGWThn-HimyH8GLBI1EGC1uySSqOGJJdt7g0L4oa_yScPxoBaOFNOcBPn_eu-i4ex_BnUH0FnBBjAao04uYkcB7/s960/image_2025-09-05_11-52-12.png
6 ហាមផ្អែកជញ្ជាំងផ្ទះ ឬ ជញ្ជាំងរបងខាងក្រៅផ្ទះ
៧. ហាមហែលទឹក ឬ លេងទឹក
៨. ហាមងាកក្រោយ ពេលឮសំលេងចម្លែកហៅអ្នក
៩. ហាមលួចហូបចំនីអាហារដែលគេកំពុងសែន
១០. ហាមយកចង្កឹះចាក់ពីលើបាយhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP3SBFoI7ZNC_WdtteSIlwIQkSmaaXEV04c0gOF4OhIHXNJMcwhWbzF-4GkGhxXjenee30N0I7qWzQRbHRjuHjXQC2FG2ewaJd7IG39XTTPiOPIgrudRQgNjfAB9qvTVX7XmiQArpbR6znVrVksbbN3IItgSKErlW59Zqmb6BwQLjcCLNw4zqgbLUFQbfM/s768/photo_2025-09-05_13-41-59%20(2).jpg
១១. ហាមថតរូប ពេលយប់
១២. ហាមបញ្ជាំងពិល ទៅលើដើមឈើ ឬ ទីងងឹត
១៣. ហាមស្រែកពាក្យថា (ខ្មោចៗ) មិនថាថ្ងៃឬយប់
១៤. ហាមដេកទាំងសក់នៅរញ៉េរញ៉ៃ
១៥. ហាមហាលខោអាវ ពេលមេឃងងឺត ឬពេលយប់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjymRsSn803efe_htalWiuA9qwjnYv_X8nqZ06V5-lwiCR9RDZnTlljdl2znJwrnr7qG4xAE8JbWwX6fTNA4Z0UqPJIemewhAmdy4XrwwKdgdyp4jw_4iftBEuzLGPOqHGOOyYA-_pfH8qxlwoVR3I2lr5z6PfIDMQw4fBn1dhR2cGLWx3Ft3cZiZ5Rps-q/s700/photo_2025-09-05_13-41-59.jpg
១៦. ហាមពាក់អាវខ្មៅ ឬ ក្រហម
១៧. ហាមរើសអាហារដែលជ្រុះ មកហូបវិញ និងចុងក្រោយ
១៨. ត្រូវរៀបចំសែនក្បាលទឹក នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjemSPcr9Vdfhyek_d1kC0mweLghyy13PtUE-YBqpzxmj7OOOsUyZjuvx1P5xJFAOs8sedsXJdWMhMe3K-9OEypvNvRiQ-WhixxxSJmDIedIdQ6pHtp2ED3hrykTf1heARSfcqAnlXEt4_MZBNMk377-R7w8WYqQQjiP9mydYmaw7I-2sV5TwVQePUQB0rs/s645/photo_2025-09-05_13-42-00%20(2).jpg

ថៃធ្វើពិធីគោរពវិញ្ញាណក្ខ័ន្ធទាហានពលីត្រឹម១៥នាក់ ខណៈកន្លងមកធ្លាប់ទទួលស្គាល់ពី«វាលពិឃា.ត» របស់យោធាខ្លួន

0

បាងកក៖ ថៃរៀបចំពីធីគោរពវិញ្ញាណក្ខ័ន្ធទាហានចំនួន ១៥នាក់ដែលបានពលីជីវិតនៅក្នុងសមរភូមិ ក្នុងអំឡុងពេលធ្វើសង្រ្គាមជាមួយកម្ពុជា។ បើតាមការកត់សម្គាល់ ចំនួននេះហាក់មិនត្រូវគ្នានឹងការលើកឡើងរបស់ថៃកាលពីចប់សង្រ្គា.មភ្លាមៗទាល់តែសោះ ដោយអ្នកនាំពាក្យកងទ័ពថៃកន្លងមកធ្លាប់បង្ហាញថា តំបន់សមរភូមិមួយចំនួនគឺជា«វាលពិ.ឃាត»របស់កងទ័ពថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikeLaCRLUWQTriX1vkoCOBMvnxeMWQYA-ofDxI0ccMswafvFZ5JeMPkond8RH1vzxalwgItEbpv2OZCo40qsnsirMVUlyuDkKFlN5gxfVVVZ873_n3PA2LASv30cmHCRFGVB2CiauXKlpMDzc9DfHefztYZDSiSF4F5x5tD7X6km31j6zjOpYoGRR12WOA/s1024/photo_2025-09-05_14-06-19%20(2).jpg
នៅថ្ងៃទី៥ ខែកញ្ញា កងទ័ពជើងគោកថៃ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធទាហាន១៥នាក់ និងជនរងស៊ីវិល១៤នាក់ដែលរងគ្រោះក្នុងការប្រយុទ្ធគ្នាជាមួយកងទ័ពកម្ពុជាកាលថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដាកន្លងទៅ។ ពិធីនេះត្រូវបានប្រាព្ធឡើងនៅទីបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រោមវត្តមានរបស់ នាយឧត្តមសេនីយ៍ Songwit Noonpakdee នាយសេនាធិការការពារជាតិ អមដោយមន្ត្រីយោធា មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមជាង ៤,៤៤០នាក់។ នេះបើតាមការឲ្យដឹងរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFpnEmhe0g95MWZJFQKbX1T9Aj_NSy5c6dThlfKlZsbci5ckpVBWqxxOgNVByz1yfqJNiP2OUTYdd2iZzcN_-F5THhyeMIZa29Fy5Xbg1CScYzseEjgk_aMGTjVyW5DFupp9_XLmtag460MVKqB0bvP73fX8MAGSKyhv8TvOmq_ogmgrj3bFrOJ_LCxw4d/s1280/photo_2025-09-05_14-06-19.jpg

យ៉ាងណាមិញ ពុំមានការបញ្ជាក់ច្បាស់លាស់ឡើយថាចំនួនទាហាន១៥នាក់ ដែលគេបានរៀបចពិធីគោរពវិញ្ញាណក្ខ័ន្ធនេះ គឺជាចំនួនទាហានពលីសរុបរបស់ថៃ ឬមួយយ៉ាងណាឡើយ ខណៈកាលពីដើមខែសីហាកន្លងមក អ្នកនាំពាក្យកងទ័ពថៃលោក Winthai Suwaree ធ្លាប់បានថ្លែងថា៖ សមរភូមិនៅភ្នំ៣៥០ និងសមរភូមិ ប្រាសាទតាក្របី គឺជា«វាលពិឃា.ត»សម្រាប់កងទ័ពថៃ ខណៈពេលដែលកងទ័ពថៃបានព្យាយាមសម្រុកចូលដើម្បីដណ្ដើមទីតាំងឈរជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSSbQojBGb5on4p5et8DqX35fAXujll08qsr9wqQFm_Un_enFUX9u-h9OWFTlxfwTvjhPjva5LlPaWFiGQvd1P12md7ju-yUBut2anLibTbk6k5TPyo9T0fNli4MvCQmQERAsfwuvuLeEHMLYoj8kTAMaUiagUGtw1OZa_j_h0uqKQvEmo6X9QjA7W0FwC/s1280/photo_2025-09-05_14-06-18.jpg

ការប្រកាសពីខាងដើមរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃដូចខាងលើនេះ ហាក់ជាការទទួលស្គាល់ថា ក្នុងកំឡុងពេលនៃការប្រយុទ្ធគ្នានោះ កងទ័ពថៃដែលបានបាត់បង់ជីវិតនៅក្នុងសមរភូមិ គឺមានចំនួនក្រាស់ក្រែល ប៉ុន្តែពេលនេះបែរជារៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធចំពោះទាហានចំនួនតែ ១៥នាក់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMezwjBwjBIpsCD-Nz3zcxl0vAFvcHULtlHfA-mNfB7oYU-F6kfS93nUJ723rFqjM3aRVbU1b2_mEBynKUDtK4dZvx7QXyGj-lfzSPT4gKs6tEofCu3ZVJ3vzQs2xIMSywI_ymtPt040nh8dZGWDrBSmM8a6tuW3IxENPjOQRJ5Fe0pPTzeUapdyRMSC-Y/s1280/photo_2025-09-05_14-06-18%20(2).jpg

គួរបញ្ជាក់ថា វាមិនមែនជារឿងចម្លែកឡើយសម្រាប់រដ្ឋាភិបាល និងអ្នកសារព័ត៌មាថៃ ក្នុងការលាក់បាំងព័ត៌មាន និងមិនចុះផ្សាយពីការពិតបែបនេះ។ បន្ថែមពីនេះ ថៃក៏មិនដែលរាយការណ៍ពីស្ថានភាពជាក់លាក់ប្រាប់ទៅកាន់ពលរដ្ឋ ឬសាច់ញាតិទាហានដែលនៅក្នុងសមរភូមិផងដែរ។

បើតាមការចែករំលែកនៅលើបណ្ដាញសង្គមរបស់ប្រជាពលរដ្ឋថៃមួយចំនួនបានឲ្យដឹងថា មានទាហានខ្លះបានបាត់ខ្លួន ដោយក្រុមគ្រួសារមិនអាចទាក់ទងបានឡើយ។ លើសពីនេះ មានទាហានខ្លះទៀតបានរត់ចោលជួរ វង្វេងស្មារតី និងកើតជំងឺថប់បារម្ភ យកកាំភ្លើ.ងបា.ញ់ប្រហារលើជនសុីវិល ហើយធ្វើអត្តឃា.តខ្លួនឯង ដូចករណីនៅខេត្តសុរិន្ទជាឧទាហរណ៍ជាក់ស្ដែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdVCPwphyQfSelXAVR315-zwKrx93TPgOSF16Fh0yAUrnHQxmOC8SJETACInYhCwsyuDfLWXEWdh_23Si4NFo5PiRX0ItGiKwUEdYI30Wm_GOhzjOyLlOBhXnV0cLzU77UQcKMxFluDdt7IQqPSAbJZhv1As3Yzpgy3C_Ukrr6tyNvUzeYui67op8xLkf9/s1280/photo_2025-09-05_14-06-21.jpg

ជាមួយគ្នានេះដែរ មេទ័ពភូមិភាគ២ថៃ លោក ប៊ុនសុីន ផាត់ក្លាង ក៏ទទួលស្គាល់ដែរថា ក្រោយពីបញ្ចប់ការធ្វើសង្រ្គា.មជាមួយកម្ពុជារួច ទាហានថៃមួយចំនួនបានកើតមានអក្ការៈស្រ្តេស និងបញ្ហាផ្លូវចិត្ត ដោយសាររងសម្ពាធពីការវា.យប្រហារនៅក្នុងសមរភូមិ៕

ក្រោយ Rith Omega ចេញវីដេអូ លោក អិត រ៉ាដា ថា មាស សុខសោភា ជាជនរងគ្រោះដូចលោកដែរ

0

បន្ទាប់ពីតារាចម្រៀង មាស សុខសោភា ចេញមកលាតត្រដាងចោទប្រកាន់ជាច្រើនទៅកាន់លោក អិត រ៉ាដា ជាអតីតស្វាមីកាលពីកន្លងមកនេះស្រាប់តែអ្នកដឹកនាំការសម្តែង Rith Omega ចេញមកបញ្ជាក់ថាលោក រ៉ាដា ពុំមែនជាមនុស្សប្រុសដូចអ្វីដែលតារាចម្រៀងរូបនេះលើកឡើងឡើយ។ ឃើញ Rith Omega ចេញវីដេអូអំពីខ្លួនបែបនេះលោក រ៉ាដា បានបញ្ជាក់ថា មាស សុខសោភា ជាជនរងគ្រោះដូចលោកដែរហើយពាក្យសម្តីឃោរឃៅគឺមកពី តាសក់ខ្មៅភ្នំត្បែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipBpu1cMpLnlz_aqpkHHLSE6c_4UmiU-p1pNkXeeg7JPf69VgPDAgWGL-yYMw5AuI6wV1_R9pd7KvNkmtbshQc56yWMgJDQDsJ2uKovEPxDRyAG3GsOqA0UgcLsRrsqVXCiATr95miYZ1k45RJOD2Z6mKJ8_YkeVPo-5fs9-o974kKc8o1qQYRKY6eFFnj/s1280/500073650_1236932808000346_691390638921937379_n.jpg

នៅថ្ងៃទី៣ ខែកញ្ញា លោក ឃុន ធារិទ្ធ ហៅ Rith Omega បានចេញវីដេអូមួយជាង៦នាទីដែលនិយាយអំពីតារាចម្រៀង មាស សុខសោភា និង អតីតស្វាមី រួមទាំងតាសក់សភ្នំត្បែង។ អ្នកដឹកនាំការសម្តែងរូបនេះបានអះអាងថាលោកមានការរាប់អានទៅកាន់អ្នកទាំងពីរ ហើយនៅពេលដឹងពីទំនាក់ទំនងរបស់អ្នកនាង មាស សុខសោភា និង តាសក់សភ្នំត្បែងគឺពិតជាពិបាកទទួលយកនិងមានការភ្ញាក់ផ្អើល។ កត្តាដែលចេញវីដេអូនេះ Rith Omega ថាដោយសារតែឃើញអ្នកនាង មាស សុខសោភា ចោទប្រកាន់លោក រ៉ាដា ជាប្តីមិនបានការប្រពន្ធរកស៊ីចិញ្ចឹមជាមនុស្ស GANG ធ្វើឱ្យលោកទើសខ្លាំងព្រោះធ្លាប់យល់អារម្មណ៍ត្រូវគេលាបពណ៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgur3nfV6GclTNVHUV7Su-O6dLeq_LdpXo_PUJHuRb-4n-GVxenwKtVU5jSBP_IOajb7BIr34LPJRn2F_F21SsU6VVWN0kPKKl6sk4UBhvenB3t9fUG5ybaEIhU3DQzDtBBc4NaEQ-TTxz0PkSnd0ubvbFpBVVCfN8uRjvKZ2N3h-10ZvETjVukqA4X2w4n/s2048/image_2025-09-04_15-35-57.png
Rith Omega បានពន្យល់ថាលោកមិនដឹងរឿងផ្ទៃក្នុងគ្រួសាររបស់អ្នកទាំងពីរយ៉ាងមិចនោះទេ តែលោកនិយាយក្នុងនាមជាអ្នកធ្លាប់ធ្វើការជាមួយគ្នា ហើយលោកមើលមិនឃើញដូចអ្វីដែល មាស សុខសោភា នោះទេ។ លោកមើលឃើញ លោក រ៉ាដា ជាមនុស្សមានសមត្ថភាព ជាអ្នកដឹកនាំមួយរូប នៅពីក្រោយតារាចម្រៀង មាស សុខសោភា គាំទ្រច្រើនក្នុងវិស័សិល្បៈ មិនមែនជាមនុស្សប្រុសឥតប្រយោជន៍ ជាមនុស្សមានចំណេះដឹង ជំនាញ និងជំនួញ។ យ៉ាងណាមិញ Rith Omega អះអាងថា មាស សុខសោភា មិនខុសនោះទេ គឺជាជនរងគ្រោះមួយរូបហើយក៏មិនបានក្បត់ប្តីដែរ ខណៈដើមហេតុដំបូងចាប់ផ្តើមកើតចេញពីការបាក់ទឹកចិត្ត ពីការមិនយល់ចិត្តគ្នាក្នុងគ្រួសារហើយទៅរកគ្រូប៉ុន្តែក៏ប៉ះចំគ្រូលេងមន្តខ្មៅ ឬអាចមកពីមនោគមន៍វិជ្ជា។ ក្នុងនោះ Rith Omega ចង់ឱ្យសិល្បករ សិល្បការិនី ដែលធ្លាប់ធ្វើការជាមួយលោក រ៉ាដា ចេញមកនិយាយការពិតដើម្បីជួយរកយុត្តិធម៌ឱ្យលោក រ៉ាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjckblqhiCBXs3LY3Ofo4HMrjLRCDp0y98O9yHLbdSI-BE7h5db9q_mkLH_DbcDzLLRciFtwMIVgDJH1c9pFlCstWOhyMsSbNu_MEeCZEt03xSUX8KXsaG0CS_fhV_8VBHUaZb7djSat7KMxhGZl733hTByqqxCOe_1_dDc4VJMtUBcyxPhfiLnxYkqtqLV/s2048/image_2025-09-04_15-36-02.png

ជាមួយនឹងការលើកឡើងរបស់ Rith Omega លោក អិត រ៉ាដា បានចែករំលែកវីដេអូនោះដោយភ្ជាប់មកជាមួយនឹងសម្តីថា «អរគុណមិត្តភ័ក្តិ ខ្ញុំសង្ឃឹមថានឹងមានសិល្បករ និងមនុស្សដែលខ្ញុំធ្លាប់បានធ្វើការជាមួយកាន់តែច្រើន ស្វែងរកភាពក្លាហានក្នុងការនិយាយការពិត។ កុំភ័យខ្លាច។ វាច្បាស់ណាស់ថា ពាក្យឃោរឃៅទាំងនេះគឺមកពី តាសក់ខ្មៅ ភ្នំត្បែង ។ MSP—(មាស សុខសោភា) នាងជាជនរងគ្រោះ ដូចខ្ញុំដែរ។ យើងរួមគ្នាត្រូវតែក្រោកឈរ ហើយបញ្ឈប់សត្វចម្លែកនេះពីការចាប់រំលោភបំពានលើអ្នកដទៃ នឹងអាចមានជនរងគ្រោះបន្តទៀតដោយសារវា ឬក៏ចង់ទុកឱ្យការពិតនៅលាក់ទុកមិនអាចបង្ហាញ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheDe5U_zABVMkR8g10medMBPZH7Bq6HYvsq7eGUNpwgUPpcT0rFmVtBc3UCBkJd9q7Q3HpRoqjYWAWOgUMwFgz09lW5RuEDFAVuD1KON18b8CfX1lP9YEsqO00vjXP0bnlmJoNkfjbimUpBYAki-GoP-2azw5cfxW2L6Opi5vsfS4IUhiay4lQVVYaMRn_/s2048/image_2025-09-04_15-35-59.png
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ មាស សុខសោភា បានចោ.ទប្រកាន់ទៅអតីតស្វាមីថាបានលួចផិតក្បត់មានស្រី ស្ទើរតែចង់សម្លាប់ខ្លួន ខំច្រៀងរហូតដល់រលូតកូន រកស៊ីចិញ្ចឹមប្តីជាង១០ឆ្នាំ និងរឿងផ្សេងៗទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA3LZbprWD-2N5mLZZ1ZJ5zzHp5UtEQNJ7R3nElawHRJLoJZWonqq6XQT-9-Ob6L3S1dEtGwqAi7H84SEuS5HW_FktOdbKyiKacEgldOueK1WxSakMPmqVVqmQXS1vcU9QbxlN3XDH47jfwYNLU1H6Q9tHuluKY9Vgdx6Yt8J7aq1JgCpugpUSovE9-5C9/s1800/image_2025-09-04_15-35-59%20(2).png

Lee Chae Min ជាបុរសកក់ក្តៅ ទោះទើបចាប់ផ្តើមអាជីពសិល្បៈប៉ុន្តែហ៊ានបើកចំហរស្នេហាជាសាធារណៈ

0

តារាសម្តែង Lee Chae Min កំពុងធ្វើឱ្យមនុស្សជាច្រើនប៉ងប្រាថ្នាចង់ធ្វើជាតួឯកស្រីក្នុងសាច់រឿងបន្ទាប់ពីទស្សនារឿងភាគពេញនិយម «Bon Appétit, Your Majesty»ហើយ។ នេះជាឱកាសមាស ឱកាសប្រាក់របស់តារាសម្តែងវ័យក្មេងរូបនេះបន្ទាប់ពីបានសម្តែងជាមួយរៀមច្បង YoonA ។ យ៉ាងណាមិញ នៅក្នុងជីវិតពិតតារាសម្តែងរូបសង្ហាកើតក្នុងឆ្នាំ ២០០០ រូបនេះមានគូស្នេហ៍បាត់ទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiphDcuhxJtBCP_o-SfrIHxeGf8j9UcW6izA2R78n7SZ2PtF-fbQAChZ-omF6sMFz6wy4KjKggcsl1hGyXzSQirnMUHDqxJA4g5ap6guF4hhhPPsD54AL5U1Ngvn4udU9AeqY7EjvYyPau7fDaWvaYyBwmj-fXgHD3SYg5i6WY-yestywTeV6S8r0qrG8nK/s813/image_2025-09-04_09-36-04%20(3).png
Lee Chae Min មានទំនាក់ទំនងជាមួយមិត្តស្រីក្នុងវិស័យសិល្បៈដូចគ្នាដែលបានធ្វើឱ្យទស្សនិកជនជាច្រើនដែលមិនទាន់បានដឹងមានការភ្ញាក់ផ្អើលព្រោះតារាប្រុសរូបនេះទើបតែប្រឡូកក្នុងវិស័យសិល្បៈបានប៉ុន្មានឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងមិត្តស្រីដែលមានវ័យស្មើគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh5NH5NQyqBdjIpWx3JYIbDzzETndOKRew6PGBteU8hIZKbzLYh6QmQ5EjJCLSPFgS9NSw1udMXdPsC6R7i-Rh6t8DInYTr-_D0B7ZefkYTx1rL5V4jtFj0XDyzquDQ-RilDYNK3bwfy0-FcM2dhjGVYecRIUhcEpjR_tM1H0bXzbDmUsEiA6mzhRCzqQk/s723/image_2025-09-04_09-36-04%20(2).png

នៅខែមីនា ឆ្នាំ២០២៤ Lee Chae Min និងតារាសម្តែង Ryu Da In ត្រូវបានគេប្រទះឃើញកាន់ដៃគ្នានៅលើផ្លូវ។ Lee Chae Min ក៏បានកាន់អាវធំ និងកាបូបរបស់ Ryu Da In ផងដែរ។ សម្លៀកបំពាក់របស់ពួកគេត្រូវគ្នានឹងការបង្ហោះនៅលើបណ្តាញសង្គមដែលបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា។ បន្តិចក្រោយមក ក្រុមហ៊ុនគ្រប់គ្រងរបស់ Lee Chae Min បានបញ្ជាក់ថា តារាប្រុសរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយ Ryu Da In ពិតមែន ខណៈស្នេហារបស់ពួកគេត្រូវបានទស្សនិកជនគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheP6jhSAE_7m764vD4kV1A3oytgaRoPapWx-DnjgtL7U6Mwc6bcLGi67vWeQJbIDDelC75_k3GouU5oMt2NsmBjV89Srg_JaB56GuYV42Pc_oEhA-hCrVDiaLgT20BSkrStHdOamsDb-JhFIPIiEh9Crb-D2xDrvdYAWqzLoL-8TotkFsaiSdaBxf6R1O2/s575/image_2025-09-04_09-36-03.png

អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើនគិតថា Lee Chae Min និង Ryu Da In គឺជាគូស្នេហ៍ដ៏ស្រស់ស្អាត។ មិនត្រឹមតែមានអាយុស្មើគ្នាទេ ពួកគេក៏មានកម្ពស់សមស្របដែរ។ Lee Chae Min មានកម្ពស់ ១.៩០ម៉ែត្រ ខណៈ Da In មានកម្ពស់ ១.៧៤ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWzZCmeDETuKq-nBRJM6Qb0QP-C5Hzp8ZqZ0XXYNfeMl2RQp1KdwAAflDhkXrfAPr0Uf3mVgvlx9vWD6Jl8-5ruslQxFIbQJxxlNvFAE11XdE1EOBOG0iOFDG2mxFpv4QEZs-sEapruHPIQUlKRwytPifpjZ9HFh_8_WPo2VDyMk5F1dg_8TcPy6Zge2Qh/s720/image_2025-09-04_09-36-03%20(3).png

នៅក្នុងបទសម្ភាសន៍មួយ Da In បានចែករំលែកថា «ខ្ញុំមិនមានអារម្មណ៍ថាមានសម្ពាធអ្វីទេនៅពេលបង្ហាញទំនាក់ទំនងរបស់យើងជាសាធារណៈ។ ជាមួយនឹងអាជីពសម្តែងរបស់យើង យើងនឹងផ្លាស់ប្តូរទៅជាតួអង្គផ្សេងៗគ្នា។ ខ្ញុំមិនគិតថាឈ្មោះរបស់ខ្ញុំធ្វើឱ្យមានភាពខុសប្លែកគ្នាច្រើននោះទេ។ ខ្ញុំគ្រាន់តែត្រូវបង្ហាញការសម្ដែងឱ្យបានល្អ និងព្យាយាមឱ្យអស់ពីសមត្ថភាពសម្រាប់តួនាទីរបស់ខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU926dXZAqBtLF3fwugQLiOUK-k84WwHBIcgFu9_lsDbZkmviemlAnF6CIJ7ezHbuouiqlv8z_HYeLIDPsIw6PfN-svAbLMxzAhG4ypOzGmPFt4YzfNAGSZX-iMlSFi9vCBZ3qTjMzdWdYnmiYBiQpZuLQ3I0i1Jmc66WbdGA2iJ_qhElr1X1lJGfG-6tR/s1024/image_2025-09-04_09-36-01.png
តារាសម្តែងទាំងពីរទទួលបានការចាប់អារម្មណ៍ដោយសារតួនាទីគាំទ្ររបស់ពួកគេនៅក្នុងរឿងភាគរបស់ទូរទស្សន៍ tvN មានចំណងជើងថា «Crash Course in Love» ឆ្នាំ២០២៣ ហើយបន្ទាប់មកមានឱកាសទទួលតួនាទីឈានមុខគេនៅក្នុងគម្រោងខ្សែភាពយន្តតាមប្រព័ន្ធអនឡាញ។

ក្នុងឆ្នាំ ២០២៤ Lee Chae Min បានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងតួនាទីឈានមុខគេដំបូងរបស់ Netflix មានចំណងជើងថា «Hierarchy» ខណៈដែល Da In ក៏មានតួនាទីនៅក្នុងរឿងភាគដ៏ពេញនិយម «Pyramid Game» ។ ការទទួលតួនាទីជាតួឯកប្រុសក្នុងរឿង «Bon Appétit, Your Majesty» គឺជាឱកាសដ៏មិននឹកស្មានដល់ និងសំខាន់សម្រាប់ Lee Chae Min ៕

Lee Soo Hyuk មិត្តល្អរបស់ G-Dragon ត្រូវក្រុមហ៊ុនបង្ខំឱ្យចុះហត្ថលេខាឱ្យអ្នកគាំទ្ររយៈពេល ១២ ម៉ោង

0

កាលពីថ្ងៃទី៣០ ខែសីហា តារាសម្តែងកូរ៉េ Lee Soo Hyuk តួប្រុសក្នុងរឿង «S Line» និងជាមិត្តភក្តិល្អរបស់ G-Dragon បានជួបជាមួយអ្នកគាំទ្រលើកដំបូងរបស់ខ្លួននៅទីក្រុង Hangzhou ប្រទេសចិន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចាប់អារម្មណ៍ និងលក់អស់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8v0dJ64Ya9aXD9hkQUFgkkiySDfmSba0aTUKybFEYHg5rgESsiNm0Z1kzEZ4FxQ4JvteSppmsJiIBJHubZIy6fYDASDzgSIzSBqZGKoSBZ6KVcMieN0Yet4-5REE3TX-VJAvJqE9kfObGTstl8nv3YM7RTlgpmoXYFtZtAVwEp7h8_tBF6ghadX0n6aix/s900/image_2025-09-05_11-28-17%20(3).png

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីព្រឹត្តិការណ៍នេះ ប្រព័ន្ធផ្សព្វផ្សាយ EBC បានចោទប្រកាន់ Saram Entertainment ថាបានបង្ខំ Lee Soo Hyuk ឱ្យធ្វើការខ្លាំងពេក។ ប្រព័ន្ធផ្សព្វផ្សាយនេះបានសរសេរថា “ក្រុមហ៊ុនបានលក់សំបុត្រជាច្រើនដែល Lee Soo Hyuk ត្រូវចុះហត្ថលេខាលើប័ណ្ណសម្គាល់សម្រាប់អ្នកគាំទ្ររាប់ពាន់នាក់ក្នុងរយៈពេល ១២ ម៉ោង។
ប្រភពដដែលបានបន្ថែមថា Lee Soo Hyuk ពោរពេញដោយញើសនៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ ដោយសារតែម៉ាស៊ីនត្រជាក់មិនល្អនៅកន្លែង។ សាក្សីខ្លះបាននិយាយថា តារាសម្តែងរូបនេះ ថែមទាំងបង្ហាញសញ្ញានៃការខះជាតិទឹក និងកំពុងញ័រជុំវិញកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCn0BTSDC0jv_OvOLfAyPJ6ylDSMqtPkWD6I0DBZhWIMumb41_wIqQ97OfcNkB3YsWoaqNG9SJTzAX_FNfVV8Jo6vpsr-RUdplSnihukLK9QxqPQQMDCmuSBdlaDwr7uHBDS-oeOnEr5r5CdVwDNnKRcWsV0WocPWr68ulDx_bRSURPoX8a7rU_8I9aXAf/s1438/image_2025-09-05_11-28-18%20(2).png

នៅពេលដែលអ្នកគាំទ្រតវ៉ាយ៉ាងខ្លាំងចំពោះអ្នករៀបចំសម្រាប់ការធ្វើការងារលើសព្រំដែននិងទាមទារឱ្យមានការពន្យល់ អ្នកគ្រប់គ្រងរបស់តារាសម្តែងរូបនេះបានឆ្លើយតប។
Saram Entertainment បាននិយាយថា «យើងសូមអភ័យទោសដោយស្មោះចំពោះឧប្បត្តិហេតុដែលបានកើតឡើងក្នុងអំឡុងពេលជួបអ្នកគាំទ្រដោយសារតែកាលៈទេសៈដែលមិននឹកស្មានដល់។ ចំពោះឧបទ្ទវហេតុនេះ យើងសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកែលម្អបន្ថែមទៀតនាពេលអនាគត។ យើងសង្ឃឹមថា ភាពស្មោះត្រង់របស់សិល្បករ ដែលបានព្យាយាមអស់ពីសមត្ថភាព ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ និងអ្នកគាំទ្រដែលមកចូលរួមដោយក្តីស្រលាញ់ចំពោះសិល្បករ នឹងមិនបាត់បង់ដោយសារតែការវិវត្តន៍ទាំងនេះឡើយ។ យើងសង្ឃឹមថាពេលវេលានៃការជួបគ្នារវាងសិល្បករនិងអ្នកគាំទ្រជាលើកដំបូងក្នុងរយៈពេលជាង១០ឆ្នាំនេះនឹងតែងតែជាអនុស្សាវរីយ៍ដ៏មានតម្លៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia0A5KqrYLWIBtRHYcm5U2xv0oVQikzA5Mtgio7qWSdVX6ReyKlayxtGE77q-D0BhdssL8qKjsGx6Zari8sEbh2JdUCUhe9l10ati9JT_gnDEhvpXl0J_eeGs6pBwexmiYJ_7dNjImbjK1wSxvsmZo9TKzDvwFCKcMfjqXjT1Z-vjQwlsI8EvbXvlCe2oB/s640/image_2025-09-05_11-28-18%20(3).png
ការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយថាក្រុមហ៊ុនគ្រប់គ្រងរបស់ Lee Soo Hyuk បានកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់លោកបានបង្កឱ្យមានការភ្ញាក់ផ្អើលចំពោះអាកប្បកិរិយាមិនធម្មតារបស់តារាសម្តែង។ ថ្មីៗនេះ Lee Soo Hyuk បានធ្វើឱ្យមានការព្រួយបារម្ភ ដោយសារតែរូបរាងស្គមជាងមុនរបស់លោក និងអាកប្បកិរិយាមិនធម្មតាមួយចំនួន ដូចជាមិនអាចអង្គុយស្ងៀមក្នុងអំឡុងពេលជួបអ្នកគាំទ្រជាដើម។ មនុស្សជាច្រើនគិតថាអាកប្បកិរិយារបស់ Lee Soo Hyuk គឺស្រដៀងនឹង មិត្តជិតស្និទ្ធរបស់លោកគឺ G-Dragon ពេក។ អ្នកលេងអ៊ីនធឺណិតមួយចំនួនថែមទាំងសង្ស័យថាតារារូបនេះប្រើសារធាតុខុសច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJGl5Va1v6FxZoBC0T_NTVwqAQzeSgGzcIJ552fJwJjSQ5jaZJKZbXALS-VZjw7z2G1btBN_1Tv39G189EsvGtD5XjdH9HBXvbXfYvZR9vfSX8ty5-DjMkaaKLAa8YvwJAv6Jmyc2wX9vkh4zDDwtVt35g5l0PjWCzWzb-QKqwQBiu-99lxke6tHO2WCy/s1200/image_2025-09-05_11-28-18.png
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល Lee Soo Hyuk ត្រូវបានលាតត្រដាងពីការចុះហត្ថលេខាឱ្យអ្នកគាំទ្ររយៈពេល ១២ ម៉ោងនោះ ទស្សនិកជនបានសម្តែងការអាណិតអាសូរចំពោះតារាសម្តែងរូបនេះ ដោយបាននិយាយថា ការបង្ខំឱ្យធ្វើការខ្លាំងពេកគឺជាហេតុផលដែលប៉ះពាល់ដល់សុខភាព និងផ្លូវចិត្តរបស់លោក។ Lee Soo Hyuk ធ្លាប់ជាតារាសម្ដែង និងជាតារាបង្ហាញម៉ូតក្នុងផលិតកម្ម YG Entertainment ។ ប៉ុន្តែនៅក្នុងខែមករា ឆ្នាំ២០២៥ YG ស្រាប់តែបានប្រកាសបញ្ចប់អាជីវកម្មគ្រប់គ្រងតារាសម្តែងរបស់ខ្លួន ដែលបណ្តាលឱ្យតារាសម្តែងរាប់សិបនាក់រួមទាំង Lee Soo Hyuk ចាកចេញពីក្រុមហ៊ុន។
នៅពាក់កណ្តាលខែកក្កដា Lee Soo Hyuk បានចុះកុងត្រាជាមួយ Saram Entertainment ។ មិនយូរប៉ុន្មានលោកបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលលោកបានដើរតួសំខាន់នៅក្នុងខ្សែភាពយន្ត 18+ «S-Line»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv7hD2HpCDKE79aTZKUmDHMzUxOniHXA7QjPmgnZssLAX5sI_RaSbQmya7ib8pQEOwfj3l0fvOW03rmF9ZmqH6AOT03qf0e0bWjaqXwLoCte5q-lSVf5UV_XLjjPpaYFa8wfvfs9jhW3B2LJk2-2f5HQx_0Xvs9VQbqKmWpSNUDWwVKnYVpucwVkIxGAP6/s1200/image_2025-09-05_11-28-17.png

មហាជនភ្ញាក់ផ្អើលក្រោយឃើញ កុយ អេនណា ធ្វើដំណើរថ្មើរជើងតែម្នាក់ឯង

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា កុយ អេនណា បានបង្កើតកម្មវិធីសប្បុរសធម៌ ធ្វើដំណើរដោយថ្មើរជើងពីភ្នំពេញទៅខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយកុមារ និងជនពិការ ប៉ុន្តែអ្វីដែលទស្សនិកជនសឹងតែមិនចង់ជឿនោះគឺនាងធ្វើដំណើរតែម្នាក់ឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgN_YtaHQ4jA1AJxq3KKxtAG0kUTFotjZkzaG9mqnkAgqLt72Qbt1h4Leqw8LSSpDPzbjnq6wdk3qTsndMHhQAJJVY2PJiFu0lyU92r6sZKMwUX4-pZEkiLQvVyZCniyD1xFz4qtcpVxGC5LN50gV59zDn8z5YNQYM8lKUGYFbsP0SfXnzv_HwXWpVaWz8/s2048/image_2025-09-05_10-12-24.png

យុទ្ធនាការ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» របស់ កុយ អេនណា បានចាប់ផ្តើមហើយកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ប្រកបដោយស្នាមញញឹមនិងភាពកក់ក្តៅបើទោះបីជានឿយហត់អស់កម្លាំងបន្តិចក្តី។ ក្នុងដំណើរថ្មើរជើងនេះ កុយ អេនណា បានបង្ហាញសកម្មភាពមួយចំនួនទទួលបានការរាក់ទាក់ យកចិត្តទុកដាក់ពីបងប្អូននៅតាមផ្លូវដែលនាងឆ្លងកាត់ថែមទាំងផ្តល់ជាអាហានំនែកជូនមកកាន់ អេនណា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUorgItS-jgAh-Vqe3i59-12M7fALWPbvLPEEvwB1ySDACtbPJ6JC9dob78Tv3y1NsP4FPIFqSWNU3LUhysRy2hrvGws0EZZrJawcCtQl8JHYYJ8vV3IX2csdBzDP3WYl7pmtl22PvX51O801sQQW-e_XeEItPLXA1lqYep1vapnjbBHzXvca34JRNLaFo/s2048/image_2025-09-05_10-12-26%20(2).png
អ្វីដែលធ្វើឱ្យទស្សនិកជនមួយចំនួនមានការភ្ញាក់ចំពោះសកម្មភាពរបស់បវរកញ្ញារូបនេះគឺដោយសារតែនាងធ្វើដំណើរតែម្នាក់ឯង។ កុយ អេនណា បានបង្ហោះវីដេអូមួយបង្ហាញពីអ៊ំស្រីម្នាក់បង្ហាញការភ្ញាក់ផ្អើលដែលនាងធ្វើដំណើរទៅសៀមរាបដោយថ្មើរជើងហើយឃើញនាងតែម្នាក់ឯងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3s2jaHO7D1goMsKObvxSfXosMb6bP4IBQK8tpw2eI29NiaimZpjHkSEO27e3RZQfkiTUlb6kwqX93dWDMf1Hs6w5_h0NE8nwtg17JwoYWoZ0BabxG_iCKEtNrtXZHsj_-RLexHn9mEiHtIVBS13Sjd06UyILPOm2Nrr-cxER3NFScvlFkw9bQJTQDEGu4/s2048/image_2025-09-05_10-12-30.png

នេះបានជំរុញឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលពីព្រោះនឹកស្មានថានាងធ្វើដំណើរជាក្រុម។ ការលះបង់របស់ កុយ អេនណា ក៏ធ្វើឱ្យមនុស្សជាច្រើនកោតស្ងប់ស្ញែងផងដែរ ដើម្បីរៃអង្គាសថវិកាជួយកុមារ និងជនពិការ និងដើម្បីវិស័យទេសចរណ៍កម្ពុជា នាងលះបង់សម្រស់ ការនឿយហត់របស់ខ្លួនបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv5GBI4-mQvS8C40pT2q2Zgz5zqf4-JziTV_91fUKxTLHlUQDojmUkoH9xNctboP_L64AgSHV0nDfziytidK_pVWELAwNFuAYQhhBJocO8Qpi0hkvJU7TLVisgBwrpVGmRjCftiGz6Xj9Ut6OLGSL2fdTolhl7J-Jc_UzWMKkVv_c9Rr2nfBRUbcG5AgWG/s1280/image_2025-09-05_10-05-19.png

គួរឱ្យដឹងថា មុននឹងចាប់ផ្តើមបង្កើតកម្មវិធីសប្បុរសធម៌ ធ្វើដំណើរដោយថ្មើរជើងពីភ្នំពេញទៅខេត្តសៀមរាប កុយ អេនណា ធ្លាប់មានបទពិសោធឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់រហូតដល់១៨១៣ម៉ែត្រ។ ក្នុងដំណើរថ្មើរជើងលើកនេះ កុយ អេនណា នឹងទទួលបានបទពិសោធថ្មីមួយទៀតក្នុងឆាកជីវិតរបស់នាង៕