ប្រទេសថៃ ៖ ថ្មីៗនេះ សារព័ត៌មានថៃបានចុះផ្សាយពីកងទ័ពថៃត្រៀមដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបតាមច្រកព្រំដែនបានផាកកាត ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី (ទល់មុខខេត្តប៉ៃលិន) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសារអាមេរិកយកអត្រាពន្ធទំនិញថៃមកដាក់សម្ពាធម្តងហើយម្តងទៀត ទើបថៃយល់ព្រមដោះលែងកងទ័ពកម្ពុជាដើម្បីកុំឱ្យផលប៉ះពាល់ដោយសារអត្រាពន្ធទំនិញធ្លាក់លើពលរដ្ឋ និងប្រទេសថៃ ហើយការឃុំខ្លួនវីរកងទ័ពកម្ពុជាយូរអាចប៉ះពាល់អនុសញ្ញា និងច្បាប់អន្តរជាតិ ។ ប៉ុន្តែបើតាមអនុរដ្ឋមន្ត្រីការពារជាតិថៃ ការដោះលែងនេះ ដោយសារកម្ពុជាអនុវត្តគ្រប់លក្ខខណ្ឌ មិនមែនមកពីថៃរងសម្ពាធបរទេសទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil74L6zzxusmkI3fAaSDMPkw8Dq-wocbjokMOhHWrJAwyrPQOB5lP0vBRT31AYkIqC1vLX-gXUOwHMJW-HwcRWbRRyHdmRTztvjrCrU9mZ0bFEJ6vuIsDzN7BJ-qozNCn1eP5CaKVmGbfe_poPK1qZ14UIm1oSx6g_l2l7Phbv4N3sYqMzCgaO6xYkn81T/s1280/photo_2025-11-10_09-54-06.jpg
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen បាននិយាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ថា ថៃត្រៀមដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់ទៅប្រទេសវិញ ពីព្រោះកម្ពុជាបានអនុវត្តតាម៤លក្ខខណ្ឌរបស់ថៃ ដែលការដោះលែងនេះគ្មានការដាក់សម្ពាធពីអាមេរិក និងម៉ាឡេស៊ីទេ ។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីការពារជាតិថៃ លោក Adul ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា កម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន ប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលអនុវត្តតាម៤លក្ខខណ្ឌ ។ ចាប់ពីឆ្នាំ២០១០ ថៃកំណត់អធិបតេយ្យរបស់ខ្លួនតាមផែនទី 1:50,000 រីឯប្រាសាទតាក្របី គឺអនុវត្តតាមលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាព នៅពេលបញ្ចប់សង្គ្រាម ប្រទេសណាគ្រប់គ្រងតំបន់ណា នឹងគ្រប់គ្រងតំបន់នោះបន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm8jZyt80Bw-QWLKfp1pggnmTUHDXDilhzi7P0-8V2Mfm1EH1LgHcANqQ_zZ5U9qurEOtjkidUYkGu1CKLfNuocbhRd4H89935xT5nGkjB2iGb0tTtgVXmebvP-yFNN7qLmq-tLOmsRssMKG3JKx-sO-aKOe1IDnB3tU5Hj-xr9LWRbNL3ZY-Wsi7Qer0n/s1200/photo_2025-11-10_09-54-06%20(2).jpg

ការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប នាថ្ងៃទី១២ ខែវិច្ឆិកា នឹងមានការវាយតម្លៃពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមទាំងរដ្ឋាភិបាលកម្ពុជា-ថៃ ប្រសិនបើអនុវត្តតាមលក្ខខណ្ឌកំណត់ គឺថៃត្រូវតែដោះលែងវីរកងទ័ពកម្ពុជា គ្មានហេតុផលអ្វីត្រូវដែលឃុំខ្លួនពួកគេបន្តទេ ។ វីរកងទ័ពកម្ពុជាមួយចំនួនបានសុំព្យាបាលធ្មេញនៅថៃមុនពេលត្រឡប់ទៅវិញ ប៉ុន្តែកងទ័ពថៃប្រាប់ឱ្យពួកគេទៅព្យាបាលធ្មេញនៅកម្ពុជា ។

យើង​ត្រូវចរចាគ្នាបន្តទៀត ប៉ុន្តែបច្ចុប្បន្នឃើញថា កម្ពុជាបានអនុវត្តតាមលក្ខខណ្ឌកំណត់ដោយរលូន ប៉ុន្តែការដោះលែងនេះគ្មានការដាក់សម្ពាធពីអាមេរិក និងម៉ាឡេស៊ីទេ ។ មុនពេលដោះលែង នឹងមានសារព័ត៌មានសម្ភាសន៍វីរកងទ័ពកម្ពុជាពីការរស់នៅបែបណា តើថៃបានល្មើសច្បាប់អង្គការសហប្រជាជាតិដែរឬទេ? នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីការពារជាតិថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAzrqzXKKWr2cUdDhiqx0TuV6g1X64XUE5Ayd3Un68ti6PtSDIV6vNdaEyyRQErD2p7UXTDQVwQr8VIln5nFUarIhYImZN3XA3EQBav9CaebFTpFRNGpvFkSax7yYY1rpRkDaQpm7ohhBrdYb8i9Da2EG29padQF2YLbRu9aXB3BBkXPnGgmJt0NBFC1nS/s1200/photo_2025-11-10_09-54-07.jpg

គួរបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាថ្ងៃទី១០៤ហើយ ដែលវីរកងទ័ពកម្បុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។ កម្ពុជាសូមអំពាវនាវឱ្យថៃដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយលើករណីនេះដើម្បីឱ្យថៃដោះលែងកងកម្លាំងកម្ពុជាទាំងអស់ ៕