ភ្នំពេញ៖ ពិធីបុណ្យឯករាជ្យ គឺជាទិវាបុណ្យជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយកំណត់យកថ្ងៃទី ៩ ខែវិច្ឆិកា ដើម្បីរំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាដៃព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ ជាមួយគ្នានេះ ថ្ងៃស្អែកនេះក៏ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWmkV7AJMrDm92DE13Cm3eZaQqfGHY5PU1OJDneTk77qtiltN6g1NxqlmHYuPIQI2abVGB47u6bv9TE8pVjGUSODz1Lv8-QP-mzC__-inEeSB9WcZ_3X-S4zYoplYkfFBmt9Ki2BqCf2u42OCpW2cFUR80FaXEgVt4mJ-yFubUQaWWPuENSVJ1ZHNxZclH/s1280/photo_2025-11-08_14-04-06.jpg
រំលឹកទៅកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៨៦៦ បារាំងបានដាក់អាណានិគមមកលើប្រទេសកម្ពុជាជាលើកដំបូង ក្នុងរាជព្រះបាទ នរោត្តម ។ក្រោយពេលដែលបារាំងបានយល់ពីសក្ដានុពលកម្ពុជាពីវិស័យកសិកម្ម ផលជ័រកៅស៊ូ ស្បែកសត្វ និងព្រៃឈើ បារាំងបានចុះហត្ថលេខាយល់ព្រមនិង ព្រះបាទនរោត្តម ដោយប្ដូរពីការដាក់អណានិគមលើកម្ពុជា ទៅជាដែនអណាព្យាបាលបារាំងវិញ ក្នុងឆ្នាំ ១៨៦៧ ដល់ឆ្នាំ ១៨៨៧ (French protectorate of Cambodia 1867 – 1887) ដែលមានន័យថា ប្រទេសកម្ពុជាស្ថិតក្រោមការ ការពាររបស់បារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU9Gpme8vXmFLngpYJ-rouL6Fdoumt49dTO0l94RNHOyzhgYKaz1ckFqCH6nHyTaAZE0rHWT5mMiPsdWLpBabtp_bTA7oFQSOJbwLRaq_lfo4qh2X28qmZD_sihhVbxwRGnWtnwFsAa-Wvwy8FfAIiPeXpxNF-CKJ0aKkLWzssQcDTu-I1RRShJSkxskgz/s960/photo_2025-11-08_14-04-06%20(2).jpg

លុះឆ្នាំ ១៩៤៥ បារាំងបានវិលមកដាក់អាណានិគមលើកម្ពុជាម្ដងទៀត។ ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង ជាលើកទី ២ កម្ពុជាមិនទទួលបានចំការណេញអ្វីឡើយ ដោយបារាំងបានដាក់ចេញនូវគោលនយោបាយជំរឹតទារពន្ធអាករមកលើប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យជីវភាពរបស់ប្រជាជនលំបាកយ៉ាងខ្លាំង។ ការទារពន្ធច្រើនហួសប្រមាណរបស់ទេសាភិបាលបារាំង បានធ្វើឲ្យប្រជាជនកម្ពុជាងើបបះបោលសម្លាប់ពួកបារាំងជាបន្តបន្តាប់។ លុះក្រោយមកនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ បារាំងបានយល់ព្រមប្រគល់អធិបតេយ្យភាពមកឲ្យកម្ពុជា។ បន្ទាប់មកត្រឹមមួយថ្ងៃ ពោលគឺថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំដដែល បារាំងបានចេញសេចក្ដីប្រកាសប្រគល់ឯករាជ្យភាពឲ្យកម្ពុជាវិញ ហើយកងយោធពលខេមរភូមិន្ទក៏បានចាប់កំណើតឡើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlTkPmp2b6zfYgmHX_8-Lzbq2bYUIet292ssFGbZoVuCpMLllbsisSNoo-ujRPeuZqZcCYYPrNe4hjyyEfCYj983tOqzfanLKYEWTQRMXoKEBlQTBw-NGUW4KZJm9mZ1Ms89nHpNjZitgQUw97yjt8aSPCClsMFPv4GkSq_4a2-vSlTbuDl44TH4rVkItJ/s750/photo_2025-11-08_14-04-06%20(3).jpg

ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងអស់រយះពេល ៩០ឆ្នាំ (១៨៦៣ ដល់ ១៩៥៣) ៩ វិច្ឆិកា ជាថ្ងៃដែលប្រជាជនកម្ពុជាមានសេចក្ដីសោមនស្សរីករាយជាទីក្រៃលែង ដោយបាន ចាត់ទុក ព្រះបាទនរោត្តមសីហនុ ជាវីរៈបុរសជាតិ ដែលបានទាមទារឯករាជ្យជូនកម្ពុជាយ៉ាងពេញបរិបូរណ៍ ដែលធ្វើឱ្យប្រទេសកម្ពុជាទាំងមូលឈររឹងមាំជាប្រទេសមួយដែលមានអធិបតេយ្យភាពជារបស់ខ្លួនមកដល់បច្ចុប្បន្ននេះ៕