Starbucks ចាប់ផ្ដើមបិទហាងមួយចំនួន និងបញ្ឈប់បុគ្គលិកជាង ៩០០ នាក់ ក្រោមហេតុផលនេះ
នាយកប្រតិបត្តិក្រុមហ៊ុនកាហ្វេយក្ស Starbucks លោក Brian Niccol បានចេញសេចក្ដីប្រកាសមួយជូនបុគ្គលិកកាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមហ៊ុនកាហ្វេ Starbucks នឹងបញ្ឈប់បុគ្គលិក និងបិទហាងមួយចំនួន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លារអាមេរិក។

លោក Niccol បានបញ្ជាក់ថា ការកាត់បន្ថយនឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ ៩០០ នាក់ នៅតាមហាងក្នុងតំបន់អាមេរិកខាងជើង។ ខណៈពេលជាមួយគ្នា ការបិទនេះនឹងបណ្ដាលឲ្យចំនួនហាងកាហ្វេ Starbucks សរុបនៅតំបន់នេះធ្លាក់ចុះប្រមាណ ១% ក្នុងឆ្នាំសារពើពន្ធនេះ បន្ទាប់ពីបានគណនាការបើកហាងថ្មីជាច្រើន។ លោក Niccol បាននិយាយថា “ទោះបីជាក្រុមហ៊ុនកំពុងមានកំណើនល្អក្តី ក៏យើងនៅតែត្រូវធ្វើអ្វីៗជាច្រើន ដើម្បីកសាង Starbucks ឲ្យកាន់តែរឹងមាំ និងប្រសើរឡើង”។ទោះជាយ៉ាងណា បន្ទាប់ពីការប្រកាសនេះរួច ភាគហ៊ុនរបស់ Starbucks បានកើនឡើងបន្តិចផងដែរ។
.jpg)
អ្នកវិភាគបានប្រាប់សារព័ត៌មាន ABC News ថា Starbucks កំពុងប្រឈមមុខនឹងបញ្ហា ការលក់ធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ ដោយសារអតិថិជនរងផលប៉ះពាល់ពីអតិផរណាកើនឡើង។ ក្រុមហ៊ុនបានចុះខ្សោយការលក់ ៦ ត្រីមាសជាប់ៗគ្នា នៅក្នុងហាងដដែលៗ។
យ៉ាងណាមិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអតិថិជន ក្រុមហ៊ុនបានធ្វើការកែលម្អបរិវេណ និងសេវាកម្មនៅហាងជាច្រើន។ ទោះយ៉ាងណា លោក Niccol បានប្រាប់ថា ក្នុងការពិនិត្យឡើងវិញ ក្រុមហ៊ុនបានរកឃើញហាងមួយចំនួនដែល មិនអាចបង្កើតបទពិសោធន៍ដ៏ល្អឲ្យអតិថិជន ឬ មិនមានសក្តានុពលផ្នែកហិរញ្ញវត្ថុ ដូចដែលរំពឹងទុក ដូច្នេះហាងទាំងនេះនឹងត្រូវបិទ។
លោកបន្តថា “ជារៀងរាល់ឆ្នាំ យើងមានការបើក និងបិទហាង ដោយហេតុផលផ្សេងៗចាប់ពីការបញ្ចប់កិច្ចជួល ដល់បញ្ហាហិរញ្ញវត្ថុ។ តែសកម្មភាពនេះមានទំហំធំជាង យើងដឹងថាវានឹងប៉ះពាល់ដល់ទាំងបុគ្គលិក និងអតិថិជន” ។
Starbucks រំពឹងថានឹងបញ្ចប់ឆ្នាំសារពើពន្ធ ២០២៥ ជាមួយនឹងហាងសរុបប្រមាណ ១៨,៣០០ កន្លែង នៅសហរដ្ឋអាមេរិក និងកាណាដា ហើយក្រុមហ៊ុននឹងជូនដំណឹងដល់បុគ្គលិកនៅតាមហាងដែលត្រូវបិទ នៅក្នុងសប្តាហ៍ដដែល។ គួរបញ្ជាក់ថា លោក Niccol មានបំណង ផ្លាស់ប្តូរបុគ្គលិកទៅហាងផ្សេង នៅក្បែរៗគ្នា។ ប៉ុន្តែបើមិនអាចធ្វើបានទេ Starbucks នឹងផ្តល់នូវ សំណង និងការគាំទ្រពិសេស ដល់បុគ្គលិកដែលរងផលប៉ះពាល់៕


.png)




.png)


.jpg)
.jpg)

.jpg)








ដូច្នេះ ពិព័រណ៍ផលិតផលខ្មែរ គឺលើសពីកម្មវិធីតាំងពិព័រណ៍ ប៉ុន្តែជាវេទិកាប្រមលផ្ដុំសំឡេងតែមួយ ឆន្ទៈតែមួយ ក្នុងការចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក។ ឯកឧត្តមបានបន្ថែមថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជននៅក្នុងកម្មវិធីពិព័រណ៍នេះ ជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ផលិតករ អាជីវករ និងសេវាករទាំងអស់ក្នុងការប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន ដែលជាការមួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។ ឯកឧត្តម សង្កត់ធ្ងន់ថា ស្មារតីគាំទ្រ ស្មារតីសាមគ្គីភាព និងការរួបរួមគ្នា មិនមែនមានតែក្នុងស្ថានភាពនេះទេ ប៉ុន្តែត្រូវបន្តមានជារៀងរហូត។
ឯកឧត្តមបានបានលើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសប្បូរបែប ដោយគិតគូរទាំងបរិមាណ និងគុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន ហើយ ស.ស.យ.ក នឹងប្ដេជ្ញារៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរឱ្យបានរាល់ឆ្នាំ និងមានភាពទាក់ទាញ ដើម្បីជាប្រយោជន៍ដល់ផលិតករ សេវាករ អ្នកប្រើប្រាស់ រួមទាំងសម្រាប់សង្គមជាតិកម្ពុជាទាំងមូលស្របតាមបុព្វហេតុ និងបេសកម្មរបស់ ស.ស.យ.ក.៕


.png)
.png)
.png)


.png)
.png)








