Home Blog Page 274

«Bon Appétit , Your Majesty» ឈានដល់កម្រិតកំពូលហើយការវិវត្តរបស់ Lee Chae Min ជោគជ័យលើសការស្មាន

0

យោងតាម Nielsen Korea រឿងភាគកូរ៉េ «Bon Appétit , Your Majesty» សម្តែងដោយ YoonA និង Lee Chae Min ទទួលបានអត្រា ១៧.១% នៅក្នុងភាគទី១២ដែលជាភាគបញ្ចប់។ នេះគឺជាការវាយតម្លៃខ្ពស់បំផុតចាប់តាំងពីកម្មវិធីនេះបានចាក់ផ្សាយ ហើយថែមទាំងបានជួយឱ្យកម្មវិធីនេះចូលទៅក្នុងស៊េរីទូរទស្សន៍ដែលមានការវាយតម្លៃខ្ពស់បំផុតទាំង ១០នៅក្នុងប្រវត្តិសាស្ត្រ tvN ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRiqKUyC1yYqFu10IMLQawbNR8F3haXD9MPOshWhhUbFhUBtg4js4roQbNk-4gVytueAW1-R0Uu7OXwLFABQymofPyuboTFNb-iQnX87TFqHv0Phi1UO7S25hF35QKO_qaoluvzmdDEDh5I_12VjQqZiiKtKixnQN7RpFAHSgdC0SCaPPOVvKKROYIIr2m/s2025/image_2025-09-30_10-45-02.png
«Bon Appétit , Your Majesty» បានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជី Top 10 ដែលលើសភាពយន្តល្បីៗមួយចំនួន។ សមិទ្ធិផលនេះក៏មានអត្ថន័យពិសេសសម្រាប់ Lee Chae Min ផងដែរ ព្រោះរឿង «Crash Course in Romance» ដែលចាក់ផ្សាយក្នុងឆ្នាំ ២០២៣ ក៏ជារឿងដែល Lee Chae Min បានដើរតួផងដែរ។ បន្ទាប់ពីបានត្រឹមតែ ២ ឆ្នាំ តារាសម្តែងកើតក្នុងឆ្នាំ ២០០០ មានការរីកចម្រើនយ៉ាងខ្លាំង។ Lee Chae Min បានក្លាយជាតួឯកសំខាន់ក្នុងរឿងដែលទទួលបានលទ្ធផលល្អជាងការងារមុនៗរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKGLphS127g_DpFnJLL6IoDz4FwACDxD-WUQ-qRwZqrRkAWUNGyjcMwSWrTKo4LgHwAD1o3Hc_39fEGeDH4baw-gYwcOkIbH3fTN-qUfu7QKRfnIIizz2WaM9-8JzC6r1lRuEVRYbn8qXJet2cFb-7Ht0kaVcWKg-iQ7QBI_ngfAUmkPf0pez56a0iXjgf/s2025/image_2025-09-30_10-45-01.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Lee Chae Min គឺជាមុខដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងអាជីព។ លោកទើបតែបង្ហាញខ្លួននៅឆ្នាំ ២០២១ នៅក្នុងរឿង «High Class»។
កាលពីឆ្នាំមុន Lee Chae Min បានក្លាយជាតួឯកដំបូងគេក្នុងរឿង «Hierarchy» របស់ Netflix។ បន្ទាប់មកតារាប្រុសវ័យក្មេងរូបនេះបានបន្តសម្តែងក្នុងរឿង «Crushology 101» និង «Bon Appétit , Your Majesty» ។ បន្ទាប់ពី Park Sung Hoon បានដកខ្លួនចេញពីគម្រោងដោយសារតែបញ្ហាផ្ទាល់ខ្លួន Lee Chae Min ត្រូវបានជ្រើសរើសនៅនាទីចុងក្រោយ គឺត្រឹមតែប្រហែលមួយខែប៉ុណ្ណោះមុនពេលថត។
តារាសម្ដែងវ័យក្មេងរូបនេះប្រឈមនឹងសម្ពាធខ្លាំងដោយសារពេលរៀបចំខ្លួនខ្លី ហើយត្រូវចាប់ដៃគូជាមួយតារាសម្ដែងរៀមច្បងដែលលើសអាយុគ្នា១០ឆ្នាំ។ ប៉ុន្តែនៅទីបំផុត លោកបានសម្ដែងជាតួអង្គសេ្តចផ្តាច់ការប្រកបដោយជោគជ័យ។ ការសម្តែងរបស់ Lee Chae Min ទទួលបានការកោតសរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQT1wIUZXLWbvwflCyJ8MiHomUyVA8epiQhD8ah3j6l3UAkYCYYsWs2izwWQGIFLRX27qfaxB2MyHugDQ8u1b3Jfe9BzVzw6Kg5wVFzgTJazMPLJZ3BZvkWqm9dChjYJErzIAwvH89eOcffRrgCS3REs1MgAqambNVp-xqp1iXKDGRe1MTrpMBrBIjRLZc/s2025/image_2025-09-30_10-44-58.png

សម្រាប់ YoonA រឿង«Bon Appétit , Your Majesty» ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់នាងផងដែរ។ នេះជារឿងទី ៣ជាប់ៗគ្នារបស់ YoonA ដែលទទួលបានការវាយតម្លៃលើសពី ១០% ហើយជារឿងដែលបានកត់ត្រាការវាយតម្លៃខ្ពស់បំផុតរបស់នាងរហូតមកដល់បច្ចុប្បន្ន។ ពីមុនរឿង «King The Land» ចាក់ផ្សាយក្នុងឆ្នាំ ២០២៣ និងរឿង «Big Mouth» ក្នុងឆ្នាំ ២០២២ ដែលសម្តែងដោយ YoonA ទទួលបានអត្រាអ្នកមើល ១៣.៨% និង ១៣.៧% រៀងគ្នា៕

មិនដេញស៊េរី IPHONE ថ្មី ទេព បូព្រឹក្ស យកលុយធ្វើកន្លាស់អាវពីប្រាសាទខ្មែរតម្លៃរាប់ពាន់ដុល្លារ

0

ទន្ទឹមនឹងបុគ្គលល្បីៗបង្ហាញទូរសព្ទស៊េរីទំនើប IPHONE ទើបតែចេញងាកមកកាន់តារាចម្រៀង ទេព បូព្រឹក្ស គឺខុសប្លែកពីគេដោយមិនបានទិញទូរសព្ទថ្មីស៊ុបប្រាយ ជី ដេវីត ឡើយប៉ុន្តែបែរជាផ្តល់កាដូជាកន្លាស់អាវដ៏ស្រស់ស្អាតពីប្រាសាទខ្មែរតម្លៃលើស IPHONE ទៅទៀតក្នុងឱកាសលោកចេញទៅសម្តែងនៅប្រទេសជប៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGdshqBE9O0YAKqGw7FTPdPXBydgBPv-bg48pHOQnj0Y9XRnJEXBA1nvfn5eCQ_DOqKmvC-6Tzp3mTPWdnKlZDqs2I1R0YrPhZDaosQP0PHRAEk4DlSO9psvlTMy2-xHQYrtLZTpuAWrB9qzn7fHPuqZlvsE0ZY3YebVS09X35ZhOZyhBPJaCGy-1yKMNM/s2048/image_2025-09-30_14-08-47.png
នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមភ្ជាប់មកជាមួយនឹងចំណងជើងថា «គ្មាន 17 pro maxឱ្យប្តីទេ មានតែ តាក្របី និង ប្រាសាទព្រះវិហារ នេះឯង»។ ជាមួយនឹងកន្លាស់អាវពីរដែលមានរូបប្រាសាទព្រះវិហារនិងប្រាសាទតាក្របី ទេព បូព្រឹក្ស គឺបានផ្តល់សិទ្ធិឱ្យ ជី ដេវីត ជាអ្នកជ្រើសរើសមុនដោយកន្លាស់អាវនេះគឺយកម្នាក់មួយដើម្បីមានអ្វីថ្មីក្នុងពេលដែលអ្នកទាំងពីរសម្តែងនៅក្រៅប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6qStfCHzOba2svLmQNrxMo62HFYrSL-_SrKUyfiR9tiP_kltRXm1zJDolQ89eUVr9zYgJKLM1uzgG79el6F6LQnQtAIc-y_Vrj7wl7Dlls9fqrfj2efKwGbZZPOeGioawYThzyuMf63z9QDE1jtGVRL-ZaCNGVIv15phabhnYJ5sk8z4aZTgl9keAMrAj/s2048/image_2025-09-30_14-08-50.png

ជី ដេវីត បានសម្រេចចិត្តយកកន្លាស់អាវដែលមានរូបប្រាសាទព្រះវិហារដែលគេដឹងថាតម្លៃរបស់វាគឺចំនួន៣ ៧៩០ដុល្លារ ចំណែកឯ ប្រាសាទតាក្របី គឺជារបស់ ទេព បូព្រឹក្ស ដែលមានតម្លៃ ៣ ៧៣០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQHmv_QiSa95W6Os24GNqNxOepd7stqZLgCuXWtWipfnEVAn-20KRU1CH4fXxClz3MRCBZdKOPqHqVCuqTXYMg6pO5x7bd3OG0pKFNw8_isZp0iIsVOHP1tNdV-LrI1sd261ZzmW4EsX1KijgW-cD9QDhz994LbhkmamIv6F0WC6s1qvmj7GUnUGyo87KP/s2048/image_2025-09-30_14-08-48.png

តាមរយៈវីដេអូខាងលើនេះ ក្នុងឱកាសដែល ជី ដេវីត នឹងសម្តែងក្នុងការប្រគំតន្រ្តីនៅប្រទេសជប៉ុននាថ្ងៃទី៤ ខែតុលា ទេព បូព្រឹក្ស ក៏មានការសម្តែងអមជាមួយនឹងស្វាមីផងដែរ។ នេះគឺជាលើកទី១ហើយសម្រាប់អ្នកទាំងពីរក្នុងការសម្តែងនៅឯប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCPW2SeQvLf-9H-2HiPQ61ovvCEYpS5Dw-rp6bGGqGhKprjSQIeWpFb4RITce05kRmF-uU3BShP9VainerRBVEVQg2kMSsJJC64GrpLL8Ya2S3iLUIC5u2jurTQ-o7b9d5TOUtDreWgRBWBUdi5q3wixhmy_Mp0SsNqCjJaa3Zg-9dBAHVdEGij0IJ7nlZ/s1920/image_2025-09-30_14-08-52.png

កាលពីថ្ងៃទី១០ ខែកញ្ញា ជី ដេវីត បានបង្ហាញស្នាដៃថ្មីដោយសហការជាមួយនឹងក្រុមចម្រៀងជប៉ុន SARUKANI ចេញបទចម្រៀងមានចំណងជើងថា «SHAKE MAN» ជាមួយក្រុមចម្រៀង SARUKANI។ ក្នុង MV ឆ្លងប្រទេសនេះ ដេវីត បានផ្តិតរូបភាពយ៉ាងស្រស់ស្អាតនៅឯមុខព្រះបរមរាជវាំង បង្ហាញមាត់ទន្លេ និងមានសត្វព្រាបហោះហើរ យ៉ាងស្រស់ស្អាតក្នុងចម្រៀងនេះ៕

នាយករដ្ឋមន្រ្តីថៃ រងការចោទប្រកាន់ ថាមានទំនាក់ទំនងសម្ងាត់ជាមួយសម្តេចតេជោ

0

សមាជិកសភាថៃ បានចោទនាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul ថាមានទំនាក់ទំនងសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន។

ការចោទប្រកាន់នេះ ក៏ព្រោះតែសម្តេច ហ៊ុន សែន ធ្លាប់បានទស្សន៍ទាយថាប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល៣ខែ ដែលត្រូវនឹងពេលដែលលោក Anutin ឡើងកាន់ដំណែង។

ជុំវិញបញ្ហានេះ លោក Anutin Charnvirakul លើកឡើងថា៖”លោកទើបតែបានជួបសម្ដេចតេជោ អំឡុងពេលលោកអមដំណើរអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែ ថងថាន មកកម្ពុជា កាលពីខែមេសា តែប៉ុណ្ណោះ”។

នាយករដ្ឋមន្រ្តីថៃរូបនេះ ក៏បានសង្កត់ធ្ងន់ថា៖” លោកសូមប្រកាសបដិសេធ ពីការចោទប្រកាន់ទាំងអស់ពាក់ព័ន្ធនឹងការមានទំនាក់់ទំនងសម្ងាត់់ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន”។

សូមរំលឹកថា លោក Anutin បានឡើងធ្វើជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល២ខែ និង៣ថៃ ក្រោយពីតុលាការធម្មនុញ្ញថៃ បានប្រកាសដកហូតតំណែងនាយករដ្ឋមន្រ្តី ពីលោកស្រី ផែ ថងថាន៕

អនុរដ្ឋមន្ត្រីការពារជាតិថៃណែនាំរដ្ឋាភិបាលដោះស្រាយជម្លោះព្រំដែន និងចោទប្រកាន់កម្ពុជាដើរតួជាប្រទេសរងគ្រោះ

0

ប្រទេសថៃ ៖ ភាគីថៃបានព្យាយាមធ្វើឱ្យពិភពលោក មើលឃើញថៃជាប្រទេសរងគ្រោះ និងចោទប្រកាន់កម្ពុជាប្រើប្រាស់ព័ត៌មានញុះញង់ពិភពលោក ។ ការពិត ថៃខ្លួនឯងទេដែលឈ្លានពានទឹកដីកម្ពុជារហូតមក ប៉ុន្តែថៃដើរតួជាប្រទេសរងគ្រោះដើម្បីឱ្យពិភពលោកគាំទ្រខ្លួន ។ សារព័ត៌មាននានារបស់ថៃប្រឹងផ្សាយបំភ្លៃការពិត ជួយលាក់បាំងកងទ័ពថៃបា.ញ់ប្រ.ហារមុនមកលើកម្ពុជា ដើម្បីរុញឱ្យស្ថានការណ៍កាន់តែក្តៅ ខណៈកម្ពុជាមិនតបត ពីព្រោះកម្ពុជាបានប្តេជ្ញាចិត្តដ៏មុតមាំចំពោះសន្តិភាព ។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃថា ការធ្វើសង្គ្រាមមិនពិបាកទេ ដោយសារថៃធ្លាប់ឆ្លងកាត់សមរភូមិកន្លងមក ប៉ុន្តែបច្ចុប្បន្ន កងទ័ពថៃនៅព្រំដែនប្រឈមនឹងបញ្ហាខ្វះអាហារបរិភោគ គឺបរិភោគតែមីកញ្ចប់ប៉ុណ្ណោះ ។ អនុរដ្ឋមន្ត្រីការពារជាតិរូបនេះធ្លាប់ដឹកនាំកងទ័ពធ្វើសង្គ្រាមជាមួយកម្ពុជាដោយផ្ទាល់កាលពីប៉ុន្មានឆ្នាំមុន និងណែនាំឱ្យរដ្ឋាភិបាលថៃដោះស្រាយជម្លោះព្រំដែនតាមវិធានការមួយចំនួន ដោយចោទប្រកាន់កម្ពុជាដើរតួជាប្រទេសរងគ្រោះក្នុងក្រសែភ្នែកពិភពលោក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon Online នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។

នាវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៣០ ខែកញ្ញា លោក អាឌុន ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីជម្លោះព្រំដែនថា លោកធ្លាប់បម្រើការនៅតំបន់ព្រំដែនខេត្តបុរីរាំ ដែលកាន់តំណែងជាមេបញ្ជាការអង្គភាព និងមេបញ្ជាការយោធភូមិភាគ២ ។ កាលពីឆ្នាំ២០១១ លោកបានដឹកនាំកងទ័ពថៃធ្វើសង្គ្រាមជាមួយកម្ពុជាដោយផ្ទាល់ និងដឹងយ៉ាងច្បាស់ពីស្ថានការណ៍ព្រំដែន ប៉ុន្តែជម្លោះបច្ចុប្បន្ន បានផ្លាស់ប្តូរខុសប្លែកខ្លាំងពីលើកមុន ទើបកងទ័ព និងអង្គភាពកងទ័ពពុំអាចដោះស្រាយបាន ។

លោក អាឌុន បានណែនាំរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយជម្លោះព្រំដែនតាមរយៈការទូត និងកិច្ចការបរទេស រួមទាំងផ្តោតលើការផ្សព្វផ្សាយព័ត៌មានស្របពេលពិភពលោក ប្រើប្រាស់បណ្តាញសង្គម ដោយលោកចោទប្រកាន់កម្ពុជាប្រើប្រាស់ព័ត៌មានញុះញង់ពិភពលោក ។ ក្រៅពីនេះ លោកបានផ្តាំផ្ញើឱ្យរដ្ឋាភិបាលគិតគូរកងទ័ពថៃនៅតំបន់ភ្នំទ្រព្យ ដែលបរិភោគតែមីកញ្ចប់ និងត្រីខកំប៉ុងហាលភ្លៀង ។ ពេលថៃប៉ះទង្គិចជាមួយកម្ពុជាលើកមុន លោកនៅសមរភូមិគ្មានអាហារគ្រប់គ្រាន់ មានទឹក១ដបប៉ុណ្ណោះ និងពុំទាមទារអាហារឆ្ងាញ់ទេ ។

លោកបន្តថា ថៃដាក់សម្ពាធកម្ពុជាដោយការបិទព្រំដែន និងបិទកាស៊ីណូ គឺមិនយូរទេ កងទ័ពកម្ពុជានឹងខ្វះខាតការឧបត្ថម្ភ គ្មានប្រាក់ គ្មានអាហារ ពិបាករស់នៅ ប៉ុន្តែការបិទព្រំដែនធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃមួយចំនួនដែលប្រកបរបរនៅព្រំដែន ។ សង្គ្រាមបច្ចុប្បន្ន គឺជាសង្គ្រាមកូនកាត់រវាងកងទ័ពនិ ងកងកម្លាំងពុំមែនជាកងទ័ព ដើម្បីឈ្នះសង្គ្រាមពុំបាច់ប្រយុទ្ធ ដោយលោកចោទប្រកាន់កម្ពុជានិយាយបំភ្លៃការពិត និងធ្វើជាប្រទេសរងគ្រោះក្នុងក្រសែភ្នែកពិភពលោក ។

លោកយល់ពីពលរដ្ឋថៃជួបការលំបាក ហើយថា ការធ្វើសង្គ្រាមមិនពិបាកទេ ដោយសារថៃធ្លាប់ឆ្លងកាត់សមរភូមិរួចហើយ ។ ប៉ុន្តែកងទ័ពមិនមែនជាអ្នកជំនួញដែលខាតបង់ដើមទុនហើយអាចចាប់ផ្តើមជាថ្មីបាន បើកងទ័ពស្លាប់ ឬរងរបួស នឹងនាំឱ្យពិបាកដល់ក្រុមគ្រួសារ ។ ដូច្នេះ លោកសូមផ្តល់កម្លាំងចិត្តដល់កងទ័ពឱ្យការពារទឹកដី អធិបតេយ្យ ពីព្រោះថៃស្រឡាញ់សន្តិភាព ប៉ុន្តែមិនខ្លាចប្រយុទ្ធ ។

គួរបញ្ជាក់ថា លោក អាឌុន ប៊ុនថាំចារើន អតីតមេបញ្ជាការយោធភូមិភាគ២ ត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន តែងតាំងឱ្យកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយសារមានជំនាញផ្នែកផែនទី ជាពិសេស ផែនទីព្រំដែនកម្ពុជា-ថៃដែលកំពុងមានជម្លោះ ។ តួនាទីរបស់លោក អាឌុន គឺជួយការងាររបស់លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ ៕

ពាណិជ្ជកម្មតាមច្រកព្រំដែនរបស់ថៃជាមួយកម្ពុជាបានដាំក្បាលចុះស្ទើតែទាំងស្រុង

0

ប្រទេសថៃ៖ គិតត្រឹមខែសីហា ឆ្នាំ2025 ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសជិតខាងបានធ្លាក់យ៉ាងគំហុក ដោយធ្លាក់ចុះ 23.6% មកនៅត្រឹម 63.9 ពាន់លានបាត (1,97 ពាន់លានដុល្លារ) ខណៈពាណិជ្ជកម្មជាមួយកម្ពុជាបានធ្លាក់ចុះស្ទើ 100% ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfyU-MMgiWlyk5mvSw9KwCFKH8oGmLi1dLcEfkOed2G1QcDnAgBtsNQPlTUbxgOWew8GjE2IqlpIv60DGsCJ6pneKAsJBwFnunb6PFDc8Q5hde7yQHnyYaZKsA5ernjKI5aZlyQHQrQowYPr7oBKb13APRDVQxpWY-Eio-m9D1uGk-A6EvIIp80pDWV4l/s1024/image_2025-09-30_16-18-39%20(2).png

យោងតាមទិន្នន័យខាងលើនេះបានបង្ហាញថា ការនាំចេញតាមរយៈព្រំដែនរបស់ថៃបានធ្លាក់ចុះ 30.1% មកនៅត្រឹម 33.95 ពាន់លានបាត ខណៈការនាំចូលធ្លាក់ចុះ 14.5% មកនៅ 29.98 ពាន់លានបាត ដោយបន្សល់ទុកអតិរេកត្រឹមតែ 3.96 ពាន់លានបាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgf3DYrVAi0fmszogRKCX5AZQ3cpI4WeYfRwBtmAvkiUsN7rcMyGlMuxrBa0Fk2zrycX51-eEESKj8vtV6994k-2HP3FYCIGG5c2SkNdLQE5hOgkumHVQPGEL6QKEfPg144NYQdxJjkR3w1x-xDAu_8MAZXfMsgTLoUYdW4E9_9UAYkd1ctjiHW4YNf3Uz/s1280/image_2025-09-30_16-18-39.png

DFT បានគូសបញ្ជាក់ថា ក្នុងចំណោមដៃគូពាណិជ្ជកម្មតាមព្រំដែនដែលសំខាន់ៗរបស់ថៃ ម៉ាឡេស៊ីបានកត់ត្រាចំនួន 26.96 ពាន់លានបាត (ធ្លាក់ចុះ 5.7%) ខណៈឡាវ ចុះមកត្រឹម 23.13 ពាន់លានបាត (ធ្លាក់ចុះ 0.1%) និងមីយ៉ាន់ម៉ា 13.82 ពាន់លានបាត (ធ្លាក់ចុះ 20.8%) ។ ចំណែកតួលេខរបស់ប្រទេសកម្ពុជា នៅសល់ត្រឹមតែ 10 លានបាតប៉ុណ្ណោះ ដែលការធ្លាក់ចុះ គឺស្មើនឹង 99.9% បើធៀបនឹងឆ្នាំមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0yK11gBv7sseK4wwMIYamAMu7xbSw5ld0QIQtwTj9555oRmBGFAEsOciyUNbIW3cTeBLMGIycueEn-87jXMmff29RT_j8uxM83AVO8fdeDsts3yWuba64mPSjKECh_emobwSZvEmY5tdaUsnGhB6C8F4dghCBmxde1UmbAD6xnxa52w02IQ16DscCGzfe/s959/image_2025-09-30_16-18-40%20(2).png
អាជ្ញាធរថៃបានកត់សម្គាល់ថា ការនាំចេញសំខាន់ៗតាមច្រកព្រំដែនក្នុងខែសីហា រួមមានប្រេងម៉ាស៊ូត គ្រឿងបន្លាស់កុំព្យូទ័រ និងផលិតផលប្រេងចម្រាញ់ ដែលបញ្ជាក់ពីតម្រូវការពីទីផ្សារជិតខាងថានៅតែមាន បើទោះបីជាសកម្មភាពព្រំដែនមានការថយចុះយ៉ាងខ្លាំងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBkpF08vHlizxMIvsLWL-DVsnQUCvx-dHJnOpNij4MiB4B0bIwgVKFxExRAXnvAm2d-13T2RnwfrWoToUIMW0oOlGsbw5CrzndzeMrYvSIMpJ058TFYYW8PrfEunL2MsblocHh8Gyr1Pr-4QzcKMv0DfdGnHu87bdLzk6dD-GeHAHXEGfK4o4Zby1tZN-T/s1024/image_2025-09-30_16-18-40%20(3).png

ស្របពេលជាមួយគ្នានេះ ថៃមិនបានបញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងធ្លាក់ចុះនោះទេ ប៉ុន្តែគេមើលឃើញថា ការធ្លាក់ចុះពាណិជ្ជកម្មជាមួយកម្ពុជា អាចជាលទ្ធផលកើតឡើងក្រោយថៃបានបិទដំណើរការចេញចូលជាឯកតោភាគីជុំវិញភាពតានតឹងព្រំដែន ដែលទាក់ទាញចំណាត់ការតបតដូចគ្នាពីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQcA4AH8KSTgeO5HOTp6JC0NvTxWMdW09tm0gAVG59JDtDlDqnTjXpbxDwTO-eBkKNM93WmPzY4ZYh0pnuPl6jXgekQaVZBc9jpqyU2Ryhyl9sCnariNtalZImHXdTh1PK3wfncFWpfa1fCtk7KJWgN6cQ47GND0TcRZZat-r1JJVoc69zvuaupOvAJqwF/s960/image_2025-09-30_16-18-40.png

ដោយឡែកចំពោះធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងថៃជាមួយមីយ៉ាន់ម៉ាវិញ ត្រូវបានគេសម្លឹងឃើញថា វាបានកើតឡើងក្រោយពេលយោធាមីយ៉ាន់ម៉ាធ្វើការបិទច្រកព្រំដែនសំខាន់បំផុតរវាងប្រទេសខ្លួនជាមួយប្រទេសថៃ ត្រង់ចំណុចស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា Mae sot-Myawaddy ទី២ ដែលធ្វើឲ្យឡានទំនិញថៃរាប់រយគ្រឿងជាប់កកស្ទះត្រៀបត្រាពេញផ្លូវកាលពីថ្មីៗនេះ៕

Rosé ត្រូវបានគេបញ្ចេញមតិវែ.កញែ.កថា «ស្លៀកពាក់មិនស្អាត»

0

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថានៅថ្ងៃទី២៩ កញ្ញា (ម៉ោងក្នុងតំបន់) Rosé សមាជិក BLACKPINK បានបង្ហាញខ្លួននៅក្នុងកម្មវិធី Spring/Summer 2026 Collection សម្រាប់ស្ត្រីនៃម៉ាកយីហោប្រណីត YSL ក្នុង កម្មវិធី Paris Fashion Week ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ11y2Glg4NK0k2QLfeRicD4ZtdoZo6O7XBEYcSoseHmmHmVw4XLuEVQNk7juyIur1AYMxxccCqaKv9Aus4x3SXwk-aghO_R2hgpYxLLXGYwn1p-4VuKUEV66EC3S9mYNP5SGFPE7-pqGjUnVxwo31H1vPucMrJvaQ7z1CMeVNLeQ686fAMU9wymaa8QSY/s2047/image_2025-09-30_11-33-03.png

ថ្វីដ្បិតតែអាកាសធាតុចុះក្រោម ២០អង្សារសេក៏ដោយ ក៏តារាចម្រៀងស្រីរូបនេះ នៅតែបង្ហាញភាពជឿជាក់ក្នុងឈុតសម្លៀកបំពាក់ស្តើងប្រៀបដូចម៉ូតឈុតគេងយ៉ាងក្លាហានជាមួយនឹង ស្បែកជើងកែងខ្ពស់និងមានការតុបតែងមុខស្រាលៗ។ ជាមួយនឹងភាពទាក់ទាញដ៏គួរឱ្យទាក់ទាញរបស់នាង Rosé បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅក្នុងព្រឹត្តិការណ៍។ ទោះយ៉ាងណាមតិចម្រូងចម្រាសជាច្រើនបានផ្ទុះឡើងអំពីការបង្ហាញខ្លួនរបស់ Rosé នៅទីក្រុងប៉ារីស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ_HrXc6dLX19iRnSmR3Q51QWmlmD7iAww_ipdyI8d6O5odWvBf5j1WzJm1ERPfzzvZcOkxwRl_sredDUbtWegOREnDoe0_pz0CYU1L4PMfIb5e4Hwzt7G5tfR7C8ui8Z-teMbvn7pe_DeoFotTToEOXHWL_PTSCjM4BxLhiP84HxhiKwNOLw2vGceKBx5/s2048/image_2025-09-30_11-33-04.png
នៅលើបណ្តាញទំនាក់ទំនងសង្គម X (Twitter) និង Facebook មតិជាច្រើនបានសម្តែងការខកចិត្តចំពោះការជ្រើសរើសសម្លៀកបំពាក់របស់ Rosé ក៏ដូចជាការតុបតែងខ្លួន និងម៉ូតសក់របស់នាងផងដែរ។ មហាជនជាច្រើនបាននិយាយថា ស្ទីលស្លៀកពាក់របស់តារាចម្រៀងរូបនេះមិនស័ក្តិសមសម្រាប់សប្តាហ៍ម៉ូតខ្ពស់នោះទេ។ Rosé ត្រូវបានគេរិះគន់ថាស្លៀកពាក់មិនស្អាតក្នុងកម្មវិធីបង្ហាញម៉ូដអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia2D3SuMPBkdO-OMbibO1-h963fH2eunC3rUdCbixhjQbgHrVgHDaHKqTNi2QgHmjYD96iiSfgk815C3ZqE_V-kB95CyxYmGzacJqkzrVljDt1SybGJ6GdT7jvR9-wuT-enMfG7zDIGou8k9fFjb56aJRow2wXvzsh6ieAmhmA745or6_nchpG333KxUJN/s2048/image_2025-09-30_11-33-05.png
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «សូមនាំនាងទៅផ្ទះ «នាងមើលទៅដូចជា ស្លៀករ៉ូបរាត្រីទៅពិធីជប់លៀង ,នាងសមនឹងទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត ពួកគេត្រូវស្លៀកពាក់ឱ្យនាងកាន់តែល្អ»… ពេលចូលរួមក្នុងពិធីជប់លៀង Rosé ក៏បានស្លៀករ៉ូបពណ៌ខ្មៅដែលមានម៉ូតស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyEx-dPsmsh0i32e7BpXOApZwEZAcB1MSQ_B1FHqf2F_Df5mNzW-o3opmsHpvQKsxfHNH1tDv-0GCKXlwfYxjdjSUVOdZ0yoVX8CESFK6XDe_op0A8NJfIJyy9ST1NfD38w4R3NYoCSVVfN1Q9neesPFyv1qulhJlGGKCo_iGunZI8kDmx06horo3l-9ok/s1437/image_2025-09-30_11-33-07.png

នៅក្នុងវិស័យចម្រៀង Rosé ក៏កំពុងបន្តបង្កើតប្រវត្តិសាស្ត្រ ទាំងសមាជិកក្រុម Blackpink និងជាសិល្បករទោលផងដែរ។ បទ “APT” ដែលចេញកាលពីឆ្នាំមុន បាននិងកំពុងឈរលើតារាងទូទាំងពិភពលោក។ វីដេអូចម្រៀងសម្រាប់បទចម្រៀងថ្មីៗនេះបានកើនលើសការចូលមើលជាង ២ពាន់លានដងនៅលើ YouTube ដោយបានបង្កើតកំណត់ត្រាជាវីដេអូ K-pop លឿនបំផុតដើម្បីឈានដល់ចំណុចសំខាន់នេះ។ Rosé នៅតែជាតារា K-pop ដំបូង និងតែមួយគត់ដែលមានអ្នកចូលមើល ២ពាន់លានដងក្នុងតួនាទីទាំងពីរ៖ សមាជិកក្រុម និងតារាចម្រៀងទោល៕

ឥទ្ធិពលព្យុះប៊ូឡូយ បានធ្វើឲ្យខេត្តថៃចំនួន១៧រងការជន់លិច និងប៉ះពាល់ដល់មនុស្សជិត២៧មុឺននាក់

0

ប្រទេសថៃ៖ គិតត្រឹមថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025 នៅប្រទេសថៃមានមនុស្សយ៉ាងហោចណាស់ចំនួន7នាក់ហើយបានបាត់បង់ជីវិតក្រោមឥទ្ធិពលព្យុះប៊ូឡូយ (Bualoi) បន្ទាប់ពីព្យុះនេះបានធ្វើឱ្យខេត្តចំនួន 17 នៅទូទាំងប្រទេសថៃលិចលង់ ព្រមទាំងគំរា.មកំហែ.ងដល់សុវត្ថិភាពមនុស្សជាង 269,000 នាក់ផ្សេងទៀតផងដែរ។ នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) របសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvI7fP0bWp-iCv53Y6_qq3Qrez9GfOWWxmzAmo3DUp1-84C2m4ysqv2xNxx8DsS7sm3wOPRBgq8bbV3xvzLC5e2kIGFTCtmPmXSDOUjYN426Yk336enfT46Ol0ajwRdtzokFhhPdRAPSFFOICWhT_nXG6kwHinOQVsdtxpNbf2jrH6IELk3xJb9InsOl9p/s1280/photo_2025-09-30_14-04-38%20(3).jpg
ភ្លៀងធ្លាក់ខ្លាំងនៅតែត្រូវបានគេរំពឹងថានឹងមានក្នុងតំបន់ភាគខាងជើង ភាគឦសាន កណ្តាល និងភាគខាងត្បូងនៃប្រទេសថៃ ដែលបង្កើនក្តីបារម្ភនៅក្នុងតំបន់ទំនាប និងងាយរងគ្រោះដោយទឹកជំនន់ បើជាឥទ្ធិពលរបស់ព្យុះប៊ូឡូយ បានចុះខ្សោយនៅពេលដែលវាបានរំកិលចូលទៅក្នុងប្រទេសឡាវ និងឆ្ពោះទៅប្រទេសមីយ៉ាន់ម៉ាហើយក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy0B3IEhiSJLxCWQyOqoFxwmQgN8_wpoamHvQ1N2bsUcwXKeJZNf-qF3mRhG-1qBvWvTU_8JoooTVtR5ZoyB-65NQ96nyUiFTMTe8nJZ7EWU-vYgMDW6NcGo6igh8VeS5tZpEn3Umng54QlElRW37WRMphxDXr_OiinE5cwoQPoze5fa4YmLCkCmeIZzKu/s1280/photo_2025-09-30_14-04-37.jpg

ខេត្តរបស់ប្រទេសថៃទាំង១៧ដែលត្រូវបានរងការជន់លិចធ្ងន់ធ្ងរដូចជា៖ Phitsanulok, Phetchabun, Phichit, Nakhon Sawan, Lampang, Amnat Charoen, Nong Bua Lamphu, Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nakhon Pathom, Chachoengsao និង Prachin Buri។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9b1LJwm5qLox6bX5-aRlrdzscVrQ6dqmG2kvlkzQWS4FsqNMlGW3w4B_zY6OyZjmQE2MrMamsXW-AVKAjHHka3DXKJahLy-6LbgOJHGnEyvbXwG5oMWV6EADSIhPqLSFtsGSLSwRdQITla3JbYPoXGJCL9ZNwMkj8271r4sFZ_-pjwG01u4kotoS457AC/s1280/photo_2025-09-30_14-04-37%20(2).jpg
ជាមួយគ្នានេះ នាយកដ្ឋាន DDPM បានចេញការជូនដំណឹងតាមទូរស័ព្ទនៅតាមបណ្តាស្រុកដែលមានហានិភ័យខ្ពស់ ហើយកំពុងបន្តកិច្ចខិតខំប្រឹងប្រែងបើកប្រតិបត្តិការសង្គ្រោះជាមួយក្រុមជួយសង្គ្រោះ ដើម្បីផ្ដល់អាហារ ថ្នាំពេទ្យ ទូក និងម៉ាស៊ីនបូមទឹកដល់តំបន់ដែលកំពុងរងគ្រោះ។ អាជ្ញាធរក៏កំពុងសម្របសម្រួលជាមួយនាយកដ្ឋានធារាសាស្ត្រ ដើម្បីគ្រប់គ្រងការហូរចេញពីទំនប់ និងទប់ស្កាត់ការជន់លិចតាមខ្សែទឹកបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBKH1VGxK1Th3Uy8pYVY6uzwg3bUU1NdmMopiRWqIMV9B0RRk0cZFbCn8PfBD9E0yHD_nin9wKPMXA6usRfwXtCQhx5c0NyYyYsossSQPvoQbYBsC_rCy0w29YJNQfVSdpuu6ydCGjxI39DihDxms19lpv7SSy9RTMqULQn4vbWZ1gfUJkFTWpCkrx6PJO/s1280/photo_2025-09-30_14-04-38%20(2).jpg
បន្ថែមពីនោះ ទំនប់សំខាន់ៗរួមមាន Sirikit, Bhumibol, Ubolratana និង Pa Sak Jolasid បានបង្កើនការបញ្ចេញទឹកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែសមត្ថភាពស្តុកទឹករបស់វាជិតឈានដល់កម្រិតប្រកាសអាសន្ន។ បច្ចុប្បន្ននៅទូទាំងប្រទេសថៃ ទំនប់ធំៗ និងមធ្យមជាច្រើន ត្រូវបានមន្រ្តីជំនាញរាយការណ៍ថាមានទឹកពេញ 82%បាត់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJlzCoosb_5ef9iTFWsX0lSPtMmoF8LMLJgWew73bBwRdqGHk54mjBN1ahyKSug9NGt-QGlKKVlObPhV1aYMtTfrPc8TJlrIP9cu1mJuFtrGAuFqOWIzbGvqOCoKoyCBLu94TN4vn0jZ3vV1HPNjIy71rmtFIZ70tatOakztRLIpgFtP4m-mxj3Jw8MSJy/s800/photo_2025-09-30_14-04-38.jpg

តាមរយៈរបាយការណ៍ដែលទទួលបាននេះ មន្ត្រីជំនាញនឹងបន្តតាមដានស្ថានការណ៍ឲ្យបានដិតដល់បំផុត ខណៈពួកគេបានជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ការជម្លៀសចេញដែលអាចនឹងកើតមាននៅគ្រប់ពេលវេលា៕

អ៊ិន លក្ខិណា ស្ទើរតែចង់បញ្ចប់អាជីពដើរម៉ូតក្រោយទទួលបានសម្តីមា.ក់ងា.យថាមុខមាត់មិនស្អាត

0

កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានសម្តែងការអន់ចិត្តនិងបង្ហើបថាស្ទើរតែបោះបង់អាជីពដើរម៉ូតរបស់ខ្លួនក្រោយពីទទួលបាននូវសម្តីវាយប្រហារតាមបណ្តាញសង្គមថាមុខមាត់មិនស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRbcLOQPsJLChup_K2zIOS_aa5GvymBum6-wIes7oark8zqc-EVNICH0fIjYfpKJatUv4PS3RvbmpZKcxWlgVVykunlHmD2F1UIl3nTkJaSnQm2ReFlTbx2jvdWtB0Nt2nynBIB7de4vupNACt7Sz__6i_FF4RSNbWE03iplhcir_8QIESJPhlEuySY6Gg/s2048/image_2025-09-30_10-11-10.png
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ចាប់តាំងពីទទួលបានផ្លែផ្កានៅក្នុងការប្រកួតបវរកញ្ញានៅលើឆាកអន្តរជាតិ អ៊ិន លក្ខិណា ទទួលបានឱកាសការងារជាច្រើននៅឯប្រទេសវៀតណាម រាល់កម្មវិធី Fashion Show កម្រនឹងបាត់មុខនាងណាស់។ ជាក់ស្តែងថ្មីៗនេះ លក្ខិណា ក៏បានចូលរួមដើរម៉ូតនៅប្រទេសវៀតណាមដូចគ្នាហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLq9-6YsHx6nH-NUmH2GgAITq8MPVXm9j9H4FyCesu5w-TLWA__ICDyDTlGbXPsKMpe2sARzRhI50NOryrUXY6xf_UuWiOZtpoBrXFrVARmGKpfPiSgmVlVOI2yxgIVhIVBtCW1nWJNQ6QsPGsNhG_SI_4u6yQVzvFvP4m-i9IUtAkz0nb-j2p_Kdi6ISp/s2048/image_2025-09-30_10-11-07.png

ទោះបីជាយ៉ាងនេះក្តី អ៊ិន លក្ខិណា បានចេញវីដេអូមួយដោយការអាក់អន់ស្រពន់ចិត្តព្រោះតែត្រូវបានអ្នកមួយចំនួន Bully ពីរូបសម្រស់របស់នាង។ តាមការបង្ហាញរបស់ លក្ខិណា សម្តីនោះបាននិយាយដាក់នាងថា «មុខចឹងសោះ ខាងវៀតណាមចេះហៅដើរ Fashion Show ដែរហ្ន៎»។ បវរកញ្ញារូបនេះថា មានពេលខ្លះនាងចង់បញ្ចប់វិស័យនេះដោយគ្នាដោយសារតែទទួលបានពាក្យជាច្រើនតាំងពីដើមមកធ្វើឱ្យនាងហត់ចិត្តមែនទែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMmoINDccbGs_8i_nM-ALpvwzqOJUpvVeeBBFvH6JDLfDZZyLSX0tyd437MiSbKupJfCk-0J2fG-6XrPjtjy7UF4iC4myc42-fONwS_tpEXayPyqXsfHgiBy_eAFMkJaxnWe-yBgSSMp-TNK-7cAt0at_gDVZxowd2KKZRhP3rJ5hEQPWF5Ldsj1Gh_eAl/s2048/image_2025-09-30_10-11-08.png
អ៊ិន លក្ខិណា បន្តទៀតថា នាងមកដើរ Fashion Show នេះគឺដើម្បីក្រពះខ្លួនឯង ហើយមួយចំនួនទៀតគឺនាងយកទៅជួយសង្គម ជួយទៅកាន់កងទ័ពជួរមុខ។ លក្ខិណា បាននិយាយថានាងទទួលស្គាល់ថានាងមិនស្អាតនោះទេប៉ុន្តែអ្វីដែលសំខាន់គឺនាងស្រលាញ់ខ្លួនឯង ហើយអ្នកគាំទ្ររបស់នាងគឺស្រលាញ់នាងខ្លាំង។ ជាមួយនឹងការទទួលស្គាល់ថាសម្រស់របស់ខ្លួនឯងមិនស្អាត ប៉ុន្តែ លក្ខិណា ថានៅវៀតណាមឱ្យតែមាន Fashion Show គឺគេមិនដែលភ្លេចនាងនោះទេ ហើយនាងក៏មានក្រុមការងារនៅទីនោះចាំមើលថែដូចគ្នាដោយសារតែនាងមានកុងត្រាជាមួយនឹងក្រុមហ៊ុនមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheB4nPkg8D4pgyMqaI6PWdc0FiAzwMqhUDRoA7yo_0jdOaKsw6OoWA3jlXyacesugg8d5xzJOuUF9waqhRFQAyJ07Iaom-R86sxmKu6VJN16NXGvrcpS42SJFlGgB7eFIGRAZ7PmOdgcJftRMop_DCIKE_gZXq4sd38IJon0zLl0sMKLLn3S2MrtLSGzVv/s2048/image_2025-09-30_10-11-09.png

បន្ទាប់ពី Miss Cosmo Cambodia 2024 រៀបរាប់យ៉ាងដូច្នេះហើយមានអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តមកកាន់ លក្ខិណា កុំឱ្យខ្វល់នឹងសម្តីរបស់អ្នកដទៃ។ ក្នុងផ្នែកបញ្ចេញមតិយោបល់នៅលើបណ្តាញសង្គមទិកតុក ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក៏បានចូលទៅផ្តល់កម្លាំងឱ្យ អ៊ិន លក្ខិណា ដូចគ្នា៕

ខ្លាំងជាងកងទ័ពទៀត! ពលរដ្ឋថៃនៅព្រំដែនទួញសោកសូមឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់

0

ប្រទេសថៃ ៖ តាំងពីរដ្ឋាភិបាលថៃរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តលើជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យកងទ័ពថៃបិទព្រំដែនជាឯកតោភាគី ចោទប្រកាន់ និងបង្កជម្លោះជាមួយកម្ពុជាមិនឈប់ឈរ ។ បច្ចុប្បន្ន កងទ័ពថៃកាន់តែខ្លាំងដៃថែមទៀតដោយសារមានការគាំទ្រពីស្តេច និងនាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន ប្រកាសច្បាប់អាជ្ញាសឹក និងបើកដៃឱ្យកងទ័ពថៃត្រៀមខ្លួនធ្វើសង្គ្រាមនៅព្រំដែន ខណៈពលរដ្ឋថៃនៅព្រំដែនជំរុញឱ្យរដ្ឋាភិបាល និងកងទ័ពធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់ ។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា ពលរដ្ឋថៃនៅខេត្តឧប៊ុនរ៉ាជថានី បានជម្លៀសចេញពីលំនៅឋានទៅកាន់ជំរំភៀសសឹកជាបន្តបន្ទាប់ក្រោយពីកងទ័ពថៃបា.ញ់ប្រ.ហារដោយកាំភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះកាលពីថ្ងៃទី២៧ ខែកញ្ញា និងកុហកពលរដ្ឋថា កម្ពុជាបង្កហេតុមុន ។ ពលរដ្ឋថៃម្នាក់លើដៃសំពះបណ្តើរ ទួញសោកបណ្តើរ សូមឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនបើកឆាកធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់តែម្តង ដើម្បីកុំឱ្យខ្លួនពិបាកជម្លៀសច្រើនលើក ។

អ្នកស្រី ម៉ាឆា នៅខេត្តឧប៊ុនរ៉ាជថានី បាននិយាយទាំងទឹកភ្នែកផ្តាំផ្ញើទៅកាន់មេទ័ព និងនាយករដ្ឋមន្ត្រីរបស់ខ្លួនថា សូមបើកឆាកធ្វើសង្គ្រាមលើកនេះឱ្យដឹងឈ្នះ-ចាញ់ឆាប់ៗកុំឱ្យពលរដ្ឋពិបាកជម្លៀស ។ ក្រៅពីនេះ សូមរដ្ឋាភិបាលផ្តល់ប្រាក់ឱ្យពលរដ្ឋរស់នៅព្រំដែនក្នុងម្នាក់ចំនួន៥,០០០បាត (ស្មើជាង១៥០ដុល្លារ) ពីព្រោះពលរដ្ឋភៀសសឹកគ្មានប្រាក់ទិញអាហារ ។ រាល់ថ្ងៃ ទទួលបានតែប្រាក់សម្រាប់មនុស្សចាស់ពីរដ្ឋាភិបាលប៉ុណ្ណោះ ទើបរៃគ្នាម្នាក់៣០០បាត ឱ្យថ្លៃរថយន្តចាក់សាំងជម្លៀសពីលំនៅឋាន ។

ពលរដ្ឋនៅខេត្តឧប៊ុនរ៉ាជថានីម្នាក់ទៀត គឺលោក ចាន់រិរ៉ូត ប្រាប់ថា បានតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃយ៉ាងដិតដល់ និងត្រៀមខ្លួនជម្លៀសចេញពីលំនៅឋាន បើអាជ្ញាធរប្រាប់ ។ បុរសចំណាស់រូបនេះបានចោទប្រកាន់កម្ពុជាបង្កហេតុនៅតំបន់អានសេះ និងស្នើឱ្យកងទ័ពថៃចាត់ការដាច់ខាត ពីព្រោះមិនចង់ជម្លៀសទៅណាទេ ខ្លួនគ្មានប្រាក់ចំណូល ធ្វើចម្ការ និងចៀរជ័រកៅស៊ូលែងបាន ។

បុរសរូបនេះបន្តថា កម្ពុជាមានពលរដ្ឋត្រឹមតែ១០លាននាក់ប៉ុណ្ណោះ រីឯថៃមានពលរដ្ឋច្រើនជាងរហូតដល់ជាង៧០លាននាក់ ដូច្នេះ ពុំចាំបាច់ខ្លាចទេ ថៃមានពលរដ្ឋច្រើនជាង ។ កងទ័ពថៃត្រូវតែធ្វើឱ្យសង្គ្រាមឱ្យឈ្នះដើម្បីកុំឱ្យពលរដ្ឋពិបាកប្រកបរបរចិញ្ចឹមជីវិត និងពិបាកជម្លៀសចេញពីលំនៅឋាន ពីព្រោះខ្លួនបានជម្លៀសពី២ ទៅ៣លើកហើយ ។

ការជំរុញឱ្យកងទ័ពថៃបើកឆាកធ្វើសង្គ្រាម និងវាយប្រហារមុនមកលើកម្ពុជា ទទួលបានការគាំទ្រពីអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃ ។ ពលរដ្ឋថៃមួយចំនួនធំជំរុញឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនធ្វើសង្គ្រាមទាំងកម្រោល ពួកគេពុំបានស្នើឱ្យរដ្ឋាភិបាលចរចាបញ្ចប់ជម្លោះព្រំដែនដោយសន្តិវិធីនោះទេ ដោយសារការផ្សព្វផ្សាយព័ត៌មានបំភ្លៃពីកងទ័ព និងគ្រប់សារព័ត៌មានថៃ ៕

តើ អេ យ៉ានុត និង រិទ្ធី វ៉ាន់និច អាចសាងស្នាដៃជាថ្មីម្តងទៀត នៅលើទឹកដីចិនបានដែរឬទេ? ជួបគ្នានៅព្រឹត្តិការណ៍ប្រដាល់ សង្វៀន KRUD KUN KHMER TO CHINA 2!

0

ញាក់សាច់តែម្តងសម្រាប់ការប្រកួតដ៏ស្ចារ្យមួយនេះ ដែលអ្នកគាំទ្រគុនខ្មែរ កំពុងតែទន្ទឹងរង់ចាំនោះគឺ ព្រឺត្តិការណ៍ការប្រកួតសង្វៀន គ្រុឌ គុនខ្មែរ នៅប្រទេសចិន “KRUD KUN KHMER TO CHINA 2” កីឡាការិនីឆ្មាពិឃាត អេ យ៉ានុត កំពុងបើកចង្កូមដ៏ស្រួច រង់ចាំកីឡាការិនីចិន បក្សីស្លាបដែក ឈឹ ឈាវឡាន បន្ថែមពីនេះក្នុងនោះក៏មានកីឡាការិនី រិទ្ធី វ៉ាន់និច ក៏មិនបន្ធូរដៃឱ្យកីឡាការិនីចិន វ័ន ឈីងហាន នោះដែរ។ ចង់ដឹងថា តើកីឡាការិនីគុនខ្មែរ ទាំង២រូបអាចធ្វើឱ្យកក្រើកសង្វៀន គ្រុឌ គុនខ្មែរ នៅប្រទេសចិន “KRUD KUN KHMER TO CHINA 2” បានដែរឬទេ? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWp3k4dWYsOM_VY1NXm04BUxWEWv9lmwTPl-9JyGpZgyTO5Fho5N2TVil82-XB31lhpMsFjQX_05cpw7eNlwKMl-zSy-BF16GlqcGiAKLJl5NG6sj1vvBKXzE12KvqNoz8nNUL-Yg0a0InYEGLQW12_jtdQVIDeHq0DgYTLJ7TvMAdAUbfKwKblnXuLvo/s2048/556056813_122117802020986114_8751888240683609831_n.jpg

សម្រាប់ការប្រកួតនេះ ក៏មានគូពិសេសជាច្រើន ជាពិសេសកីឡាករគុនខ្មែរជាច្រើនរូប នឹងត្រូវជួបកីឡាករចិន ហើយក៏ជាការរំពឹងទុកមួយក្នុងការយកជ័យជម្នះជូនអ្នកគាំទ្រគុនខ្មែរ និងប្រទេសជាតិ ក្នុងការលើកស្ទួយគុនខ្មែរឱ្យកាន់តែល្បីនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBdDGTWlo4cOdCg42J2vCQby9iMHMiDrWB3wjRg_8pHElCKu8nohZmIav8ty547KW1r7bpzVeVrmKw5HWPfEY4ot_mmM5U4kPr4PGrGTC0oSLcUqmB-ffGdt_0gGIKu7PEY-VDVBxQ4nny79jLbO8V3sNiYGfZvPEsBi2oGqQNy3JWQtkJcJCimmOF13xh/s1466/555733967_777676215028029_4209911177337389573_n.jpg

ជួបគ្នានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង 18:00 ល្ងាចតទៅ ម៉ោងនៅ (កម្ពុជា) ទីតាំងប្រកួតនៅទីក្រុងឆឹងទូ ខេត្តស៊ីឆ័ន ប្រទេសចិន.ផ្សាយផ្ទាល់លើផេកផ្លូវការ KRUD BEER, KRUD ENERGY និងផេក BTV News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMdH4Lrf-I74EFvxg4P_tFBnMeN_KJ51XzOthUGZAK822_Vkm2QdioYmWWo4xfb3F_4Dsg6xwTvEAbWc6jOjRVc5URP9HiVTut5twCSLtY8Z7-XvcquNp2mYlyFShWG5erOqEwdUOtTuWY8NQUqJcKSXAAOJiYWm6d5q04HRHNzqXV9Yrg86qT4ZTZuYID/s1466/557557205_777676211694696_6301037763516597843_n.jpg
គាំទ្រគុនខ្មែរ ជាមួយគ្រុឌ!
គ្រុឌ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ!