រាជធានីភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានសម្រេចផ្អាកសកម្មភាពចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បា.ញ់ជាបណ្ដោះអាសន្ន បន្ទាប់ពីលឺស្នូរសម្លេងផ្ទុះអាវុ.ធនៅខាងភាគីថៃនាមុននេះបន្តិច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានទាន់ហេតុការណ៍របស់ក្រសួងការពារជាតិ។
នៅវេលាម៉ោងប្រមាន ១១៖០៨នាទី ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិបានផ្ដល់សេចក្ដីរាយការណ៍ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅក្នុងអំឡុងពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងធ្វើការត្រួតពិនិត្យនៅទីតាំងខាងលើនោះ គេស្រាប់តែបានលឺស្នូរផ្ទុះអាវុ.ធចេញពីព្រំដែនខាងភាគីថៃ។.jpg)
ដោយឃើញពីស្ថានភាពដូចនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានដកថយត្រឡប់វិញ និងសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះជាបណ្ដោះអាសន្នសិន ដើម្បីធានាសុវត្ថិភាព។
យ៉ាងណាមិញ នៅវេលាម៉ោងប្រមាណជា ១២ ថ្ងៃត្រង់ ថ្ងៃដដែល ក្រសួងការពារជាតិបានជម្រាបជូនជុំវិញស្ថានការណ៍នៅតំបន់ដែលកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានលឺសម្លេងផ្ទុះអាវុធថា មានសភាពស្ងប់ស្ងាត់ជាធម្មតា ហើយគិតមកដល់ម៉ោងនេះស្ថានភាពមានភាពស្ងប់ស្ងាត់វិញហើយ៕










