ប្រទេសចិន ៖ ចិនបានផ្អាកបញ្ចាំងភាពយន្តជប៉ុននៅទូទាំងប្រទេសស្របពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ចុះដោយសារនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ដោយការបញ្ជូនកងទ័ពជប៉ុនទៅការពារតៃវ៉ាន់ពីបរទេសឈ្លានពា.ន ។ ចិនចាត់ទុកជាកំហុសដ៏ធ្ងន់ធ្ងរ និងប្រាប់ឱ្យនាយករដ្ឋមន្ត្រីស្រីជប៉ុនដកពាក្យសម្តីវិញជាបន្ទាន់ បើមិនដូច្នោះទេ ចិននឹងចាត់វិធានការឆ្លើយតប ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRKR-n0SvhrGaBHV_tN2KRPm1HhHVhp9IemAYfhvIjGSg3Ctv9ka6zF6v2MzzoVmx5_4nWiJ_S8YZNEDTYxJQuK9_HRXZDH-8_yPobnkmYHp6-_BlIXUCRP6rQEaTMejvt-C7gf-EzmANF91ElWAaozI3dq1bLmxpb7BRwLfczg2QBf-f2Bo6DjaKueBrz/s900/photo_2025-11-19_12-58-54%20(2).jpg

ចិនផ្អាកការបញ្ចាំងភាពយន្តជប៉ុនយ៉ាងហោចណាស់ចំនួន២រឿង បន្ទាប់ពីរដ្ឋាភិបាលចិនទើបតែហាមឃាត់ពលរដ្ឋកុំធ្វើដំណើរទៅជប៉ុន ។ ស្ថានីយទូរទស្សន៍រដ្ឋាភិបាលចិន CCTV បញ្ជាក់ថា ការឈប់បញ្ចាំងភាពយន្តជប៉ុន គឺជាការសម្រេចចិត្តដោយប្រុងប្រយ័ត្នក្រោយពីអ្នកទស្សនាភាពយន្តនៅប្រទេសចិនមិនពេញចិត្តនឹងពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីស្រីជប៉ុន និងធ្វើពហិការភាពយន្តជប៉ុន ។ ភាពយន្តជប៉ុនជាច្រើនរឿង រួមទាំងភាពយន្តតុក្កតាផងដែរ ដែលគ្រោងចាក់បញ្ចាំងនៅចិនពេលនេះ មិនត្រូវបានអនុញ្ញាតឱ្យបញ្ចាំងឡើយ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Fw5h_s19o5eVl5Q_EBIY2umpIV8J6XjffyM07H0zhiBW6y8DTxzQE8l0v-m2A3EQHJgoPj10qzs9whKyxdBUguUqOvvSl3QwNW7ou4q4b5gzI-zb9e0qG4bO9dtgtVPxr1MMdbJwhXduSQF1V_zL5M_AIKYORBKVM2Dn96derxbJiNZz4lj9JsYdL6M5/s1024/photo_2025-11-19_12-58-54.jpg

    នាយករដ្ឋមន្ត្រីស្រីជប៉ុនបាននិយាយមកកាន់រដ្ឋសភាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើចិនវាយប្រហារតៃវ៉ាន់ គឺនឹងគំរាមកំហែងជប៉ុនដែរ ជប៉ុនអាចបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនរួច ចិនបានកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺ និងបង្ហាញការបារម្ភយ៉ាងខ្លាំងទៅលើគោលជំហរសន្តិសុខរបស់រដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ ខណៈចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ ចិនបានបញ្ជូននាវាចូលប្រជុំកោះសេនកាគុ ជាដែនទឹកជប៉ុន ដែលធ្វើឱ្យជប៉ុនមិនសប្បាយចិត្ត និងចាត់ទុកល្មើសច្បាប់អន្តរជាតិ ហើយជប៉ុនអំពាវនាវឱ្យរដ្ឋាភិបាលចិនចរចាការទូតដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh74RPHD7poNZh0Zjbutvy5cY3VciPOYFPYvzY1osyAbpiJ8orj8vrJbjNAzqpbLCBeGOArjjoxTMChZohYlSUc1Sixs3Z5tWeOAZ5em2KFdcWwqjYf6PbuJoa2r0UvP8v3SeFuSLWgw93ZK-RbjX8CMB1_oLxDbfbPZhS_Gog-xCQrxNA6VA0MAjfOUWG-/s830/photo_2025-11-19_12-58-54%20(3).jpg
    អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ចាត់ទុកពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនខ្វះការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង បើជប៉ុនមិនសិក្សាពីប្រវត្តិសាស្ត្រ និងបញ្ជូនកងទ័ពមកជ្រៀតជ្រែតរឿងតៃវ៉ាន់ ជប៉ុននឹងបរាជ័យមិនខាន ដោយចិនចាត់ទុកការបញ្ជូនកងទ័ពជប៉ុនមកចូលរួមក្នុងជម្លោះតៃវ៉ាន់ជាការឈ្លានពាន និងបង្កើនជម្លោះការទូត ។ ចិននឹងការពារអធិបតេយ្យនៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរជ្រៀតជ្រែក ពីព្រោះនឹងធ្វើឱ្យទំនាក់ទំនងការទូតចិន-ជប៉ុនធ្លាក់ចុះ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsPuNg3_g4mzvZkRF2meVv2fPTtcyRVGQSwklO08QTlhWO5AjT0NifYFNVb-FDVc-RwxWUTmptHTlN2cIF3m8HpZAc8NJRFCoHmheqEFKv80qGOTxS9ny__ImZWxUfv8SQKk5QZDFyWCuTnSI1N6SclMhaV5Xf0NHOhX6WLrylcWurKV4Da6Hkwe1svPN/s1280/photo_2025-11-19_12-58-54%20(4).jpg
    រដ្ឋាភិបាលចិនបានហាមឃាត់ពលរដ្ឋកុំឱ្យធ្វើដំណើរទៅជប៉ុន ខណៈនាយករដ្ឋមន្ត្រីចិនបដិសេធជួបមេដឹកនាំជប៉ុននៅក្រៅកិច្ចប្រជុំក្រុមប្រទេស G20 នៅអាហ្វ្រិកខាងត្បូងនាខែវិច្ឆិកានេះ ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមហ៊ុនជប៉ុនធំៗបានចូលជួបលោកស្រី Sanae Takaichi ដើម្បីជំរុញឱ្យចរចាជាមួយចិនដោះស្រាយស្ថានការណ៍ការទូតតានតឹងកុំឱ្យប៉ះពាល់សេដ្ឋកិច្ចជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodwGJe-tdBlHvclRUmFojN1Mp55E8NgDYpWAabawckkh8yX-TY6e3Kqr22hbQlA9EasakVEBa9q5ycjSMMxcCwNezhVO5nR_VK4p0nBr6h7Jh68h73yI88lWjMeOGpR7U_vuE02X-yQzVo9qRW7fG9FZM3VxPkNYKk70GiBRBRSXb05k-TCcb2EEnZ3qp/s853/photo_2025-11-19_12-58-53.jpg

    គួរបញ្ជាក់ថា ជប៉ុនបានបញ្ជូនលោក ខាណាអិ ម៉ាសាអាគិ ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសទៅទីក្រុងប៉េកាំង ដើម្បីចរចាកាត់បន្ថយស្ថានការណ៍តានតឹងជាមួយចិន ។ លោកបានជួបលោក Liu Jinsong ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសចិន និងបកស្រាយពីពាក្យសម្តីនាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងតៃវ៉ាន់ ព្រមទាំងបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ គឺមិនផ្លាស់ប្តូរឡើយ ៕