បន្ទាប់ពីទទួលបានដំណឹងថាវីរកងទ័ពកម្ពុជាម្នាក់ ក្នុងចំណោមពីរនាក់ដែលខ្លួនបានដោះលែងកាលពីខែសីហាកន្លងទៅដោយសារវិបល្លាសស្មារតី ឥឡូវនេះជាសះស្បើយហើយស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពវិញ សារព័ត៌មាននិងពលរដ្ឋថៃទូទៅ បានសម្ដែងការខឹ.ងសម្បារជាខ្លាំង ព្រោះនៅមុនពេលដោះលែង អាជ្ញាធរថៃបានឲ្យគាត់ផ្ដិតមេដៃ ធ្វើកិច្ចសន្យាថាពេលទៅដល់ប្រទេសវិញនឹងលែងធ្វើជាទាហានជារៀងរហូត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigdNswE8w3jfO8ibX4Q5VBGNFSg-2Ttq88m7Rma8u8vXTfSdqHknnWLbxWbkJdh7EG-T93shBw9eZmoUTP7Im8rzQBxCRJpq0rlZx2bdrWQOmvGI99hFol2s7TCBt9MNxgEwOmw49OTBwhnZ4fHQa69r8yEirgl6hAcCPVqmd2kQh-5REQMQjS-V1TKfib/s960/584467752_1155568716713391_5527807915077055735_n.jpg
វីរកងទ័ពកម្ពុជា ឈ្មោះ ឈឹម សំអេង ដែលត្រូវទាហានថៃចាប់ខ្លួន ហើយដោះលែងមកវិញកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥កន្លងទៅដោយសារកត្តាសុខភាព និងមានបញ្ហាផ្លូវចិត្តនោះ បានធ្វើឲ្យថៃខឹ.ងឡាំប៉ា និងស្ដាយក្រោយជាខ្លាំងនោះពេលនេះ បន្ទាប់ពីគាត់មិនបានធ្វើដូចការសន្យាក្នុងការឈប់ធ្វើជាទាហានបម្រើជាតិ ទៅតាមការចង់បានរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirbo1gKu7DZroa82USw1-bKvTK2mwhu_mYuopxxAYsqoDHM2cvta0Ph2Oi8DMyhy7Ikna_NugiUqt0m8Z_2ogXVj5hTDewMxeRl2KQT_Ae1-oOVhCCc-NtnWWSjiWkrLPBDtJQsZPXyTZcew4eRvP6735La9O0Oik1atG-0NDWCgdz1s_bkGziC693ko3Q/s1440/584415331_1155568726713390_5197322853507312315_n.jpg
តាមរយៈទំព័រហ្វេសប៊ុករបស់លោកស្រី Wassana Nanuam អ្នកកាសែតជើងចាស់របស់ថៃ និងល្បីខាងវែកញែកពីបញ្ហារវាងកម្ពុជា-ថៃដោយគ្មានការគិតពិចារណា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានបង្ហោះអំពី វីរកងទ័ពរបស់កម្ពុជា ឈ្មោះ ឈឹម សំអេង ជាម្នាក់ក្នុងចំណោមទាហានកម្ពុជាពីរនាក់ ដែលថៃបានដោះលែងកាលពីខែសីហាកន្លងមក ដោយហៅគាត់ថាជា «វីរបុរសស្រវឹង» ដែលញៀនស្រារ៉ាំរ៉ៃ និងមានស្ថានភាពផ្លូវចិត្តមិននឹងនរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOVCz73-Li83YjGLaoDy0QzG_6XcyCOwOoFCQjT-o8oe960i-pmJpRaK3GQeRk4A-rXmLEGbYgPVzZ0axspU5lt940jnUZWmwwomnIMT7iNIqunQNXGEDL6XJ56Nqcqr2ev84-dDFfPnKCvOnk1xa-3mr1acgLyD15kvkg-Mj1-Z2NS1lsdVa9a-v-s-zp/s1280/photo_2025-11-19_13-02-15%20(2).jpg
អ្នកកាសែតថៃរូបនេះថែមទាំងបានចោ.ទប្រកាន់ថា លោកអនុសេនីយ៍ឯក ឈឹម សំអេង បានរំលោ.ភលើកិច្ចសន្យា ដែលកងទ័ពភូមិភាគទី២ថៃបានបង្ហើបថា ធ្លាប់ឲ្យគាត់ផ្ដិតមេដៃរល់ព្រមឈប់ប្រយុទ្ធ ឬចូលរួមនៅក្នុងសមរភូមិ នៅពេលបានដោះលែងឲ្យទៅប្រទេសវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtMxKUTlFSxwgIuF2EzI-OyI1f4QBxKfxu9oTCgjeG3ROfbBZ8Y00xvIfqR_Yw8aK64gx5w5LRU2lenNuANQnq3mAvbOJfl3vWmWVPGiFvyVuTdYAEbWlQuRoOREbRS1ZUp5nz6wzXEPs7HeTXBIdLJGabscpnP1SGRu7xVb5SLR7DKzhB5d2IHRE0OemP/s1280/photo_2025-11-19_13-02-16.jpg

លើសពីនេះ ដំណឹងនៃការជាសះស្បើយ និងស្ម័គ្រចិត្តវិលត្រឡប់ទៅបម្រើជាកងកម្លាំងជួរមុខវិញរបស់វីរកងទ័ព ឈឹម សំអេង បានធ្វើឲ្យប្រជាជនថៃក្ដៅក្រហាយគ្រប់ៗគ្នា ដោយពួកគេបានបង្ហាញអារម្មណ៍ស្ដាយក្រោយថាពេលនោះមិនគួរណារដ្ឋាភិបាលថៃដោះលែងទាហានកម្ពុជាទាំងនេះឡើយ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានទាមទារកុំឲ្យមានការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ផ្សេងទៀតឲ្យសោះ ព្រោះស្មារតីស្នេហាជាតិរបស់ពួកគេមិនអាចលុបចេញ ឬកែប្រែបានឡើយ មិនថាតាមរយៈលក្ខខណ្ឌណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Um_dnGPuO94l4X_MlbgIxQ_EqJcXanIlA3HQCZhPhWjzWw_LAFlMd73admuSn2DiS3SBOac1NFWPRGWv9gFy3Kf79Sj62U7hyphenhyphenFWNwbz8lg_TV74SSlsFE9Q51UegDKkP2RzNdZeCPWTlTRUMxJ8JEYnALDJ8GwdTJCqOIb9pZBxZc1t1ssiSpezQqhD_/s748/photo_2025-11-19_13-02-15.jpg

យ៉ាងណាមិញសម្រាប់កម្ពុជា មហាជនមានក្ដីរំភើបជាខ្លាំងដែលវីរកងទ័ព ឈឹម សំអេង មិនត្រឹមតែជាសះស្បើយ មានស្មារតី និងសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅមានការប្ដេជ្ញាចិត្តយ៉ាងអង់អាចក្នុងការការពារបូរណភាពទឹកដីទៀតផង។ ការសម្រេចចិត្តរបស់គាត់ មិនអាចចាត់ទុកថាជាការក្បត់សន្យាបានទេ ដ្បិតនៅពេលដែលផ្ដិតមេដៃលើកិច្ចព្រមព្រៀងនោះគាត់មានសតិមិនគ្រប់គ្រាន់ឡើយ។ សម្រាប់កម្ពុជា ទង្វើរបស់វីរកងទ័ពរូបនេះ គឺជាអ្វីដែលប្រជាពលរដ្ឋគ្រប់រូបគួរមានមោទនភាព និងស្ញើចសរសើជាទីបំផុត ព្រោះមិនថាស្ថិតនៅក្នុងកាលទេសៈណា ជួបការលំបាកប៉ុណ្ណា កងទ័ពកម្ពុជានៅតែមានស្មារតីស្នេហាជាតិ និងលះបង់ដើម្បីជាតិជានិច្ច៕