ការប្រកួតឈុតតំណាងជាតិនិងប្រកួតបឋមនៃកម្មវិធីប្រកួត Miss Universe បានចាប់ផ្តើមជាផ្លូវការហើយនាថ្ងៃទី១៩ ខែវិច្ឆិកា ចាប់ពីម៉ោង១រសៀល ខណៈអ្នកតំណាងប្រទេសកម្ពុជា ហ្វីយ៉ាតា បានបង្ហាញឈុតតំណាងជាតិដ៏ស្រស់ស្អាតនៅលើឆាកប្រកួតសម្រស់ដ៏អស្ចារ្យមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLpd8EiqrqyhO27_fBNJ2_1F2gdjRBdVwfd4Gd3a4RKee1UZFxY-re_b1hwxsHnSp0Tl9PXFg9mY8ZyjNqSXMKhLHtj4GOwbhRqOpzv89-NTTWyHqLOXvEbhQFq0ozwih2dfZDm-noexfBFZtf-RZ3kwIAHEo1Ofga-_jr5rVhqZlogMgwcKzJLiDQvzkN/s2048/image_2025-11-18_14-42-55.png

ឈុតតំណាងជាតិកម្ពុជាឆ្នាំនេះមានឈ្មោះថា «ចាប៉ីមាស» ដោយច្នៃបន្ថែមកាន់តែប្រណីត និងរក្សាទម្រង់ដើម។ មកុដធ្វើឡើងដោយ ដងចាប៉ី ហើយចាប៉ីដើមទំរង់ពិតស្រោបមាស បន្ថែមក្បាច់កាន់តែអស្ចារ្យ។ មុននឹងការបង្ហាញឈុតតំណាងជាតិ ហ្វីយ៉ាតា បានគោរពដល់វិញ្ញាណក្ខន្ធលោកតាព្រឹទ្ធាសិល្បៈ «ប្រាជ្ញ ឈួន, គង់ ណៃ, កែវ ប៉ិច» និងបុព្វបុរសខ្មែរជាច្រើនរូបទៀត ដោយសុំសិទ្ធិយកចាប៉ីដែលមានប្រវិត្តដ៏ប្រណីតមកបង្ហាញ។ ចំប៉ីដងវែង ជាបេតិកភ័ណ្ឌពិភពលោក មានកិត្តិសព្ទដ៏ប្រពៃ ដើម្បីលើកមកបង្ហាញដល់ពិភពលោកឱ្យបានស្គាល់លើឆាកអន្តរជាតិ និងរម្លឹកដល់កេរ្តិ៍ដំណែលវប្បធម៌ជាតិដ៏មានតម្លៃនិងឱ្យពិភពលោកបានចងចាំ «ចាប៉ីដងវែង» ខ្មែរយើងជារៀងរហូត…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-39KIKyjUsDiyqeL0ps12uVwKaKQloUiwgBWH2TDI3btbP-FuxNM_ewzjqk3zYDkSVpeXkaKqwJTPWBWUg5xY5L_fxv2fSz_Kmeb_Taif4c3GjKzuCbHNdGiyvJzlv0YVu-WQWbg8LZ_q0XMDCL9E74MCF0j3uwBxGTGfBt6FsWJZqTlzVXqPhlMzkb18/s2048/image_2025-11-18_14-42-56.png

ការបង្ហាញឈុតតំណាងជាតិរបស់ ហ្វីយ៉ាតា បានធ្វើឱ្យអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំងចំពោះភាពជឿជាក់នៃការបង្ហាញឈុតដ៏អស្ចារ្យនេះបើទោះបីជាមានការទាក់ជើងបន្តិចក្តីប៉ុន្តែ ហ្វីយ៉ាតា បានកែប្រែស្ថានការណ៍យ៉ាងល្អប្រសើរនៅលើឆាក។ គួរឱ្យដឹងថាអ្នកច្នៃឈុតតំណាងជាតិ ចាប៉ីមាស នេះគឺ ស្ករគ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcO51JCehl3VSsksZaZzoBRMb847Hal8uJH3MPPP5ZqroWqvrH-y8C6qL_rKD74zhA-JdCoGTaa9Wfb5SIuOBNrUL1tY-sh_P_PXoBu7kJddoagQ57fDB7DxBm0J5JKC2SmeANMC5QLEYdBEu3IiZIUDcyf-7xeZ_CKyLBS5dCExzh0zj12IiH06F3IPpv/s2048/image_2025-11-18_14-42-54.png

ក្នុងការប្រកួតវគ្គនេះ បវរកញ្ញា អ៊ិន លក្ខិណា លោក ឆយ លោក នរបណ្ឌិត បងប្រុស ហ្វីយ៉ាតា និងក្រុមការងារមួយចំនួនទៀតបានទៅចូលរួមលើកទឹកចិត្ត Miss Universe Cambodia 2025 ដោយផ្ទាល់នៅឯប្រទេសថៃ។ ថ្ងៃផ្តាច់ព្រ័ត្រ Miss Universe លើកទី៧៤នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា នេះចាប់ពីម៉ោង៨ព្រឹកតទៅ៕