Home Blog Page 266

អាជ្ញាធរខេត្តឧប៊ុនរ៉ាជថានីបើកជំរំជនភៀសសឹកភ្លាមៗក្រោយពីកងទ័ពថៃបា.ញ់ប្រ.ហារមុនមកលើកម្ពុជា

0

ប្រទេសថៃ ៖ កាលពីវេលាម៉ោងប្រមាណ១១និង៥២នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃបានចាប់ផ្តើមបា.ញ់ប្រ.ហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយ បា.ញ់កំាភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ។ ពេលនេះ កងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារបូរណភាពទឹកដី ។ ប៉ុន្តែភាគីថៃបែរជាចោទប្រកាន់កម្ពុជាជាអ្នកបា.ញ់មុន និងផ្សព្វផ្សាយព័ត៌មានបំភ្លៃឱ្យពិភពលោកយល់ខុស ។

អ្នកនាំពាក្យកងទ័ពជើងគោកថៃបានច្រានចោលព័ត៌មានកងទ័ពខ្លួនចាប់ផ្តើមបាញ់មុន ថែមទាំងថ្កោលទោសកម្ពុជា ថាជាអ្នកបាញ់មកលើថៃមុនទៅវិញ ។ អ្នកនាំពាក្យកងទ័ពថៃបាននិយាយមូលបង្កាច់នៅចំពោះមុខសារព័ត៌មានថា កម្ពុជាតែងតែនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ទៅពិនិត្យមើលតំបន់ព្រំដែន ទើបសង្ស័យកម្ពុជាបង្កើតស្ថានការណ៍នេះញុះញង់ថៃ រួចហើយ កម្ពុជានឹងប្រមូលភស្តុតាងជូនដំណឹងដល់ IOT ថា ថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់ ។

ក្រោយពីអ្នកនាំពាក្យកងទ័ពជើងគោកថៃចោទប្រកាន់កម្ពុជាបាញ់មកលើថៃមុន អភិបាលរងខេត្តឧប៊ុនរ៉ាជថានីបានកោះប្រជុំបន្ទាន់ជាមួយមន្ត្រីផ្នែកសន្តិសុខនៅថ្ងៃទី២៧ ខែកញ្ញា ដើម្បីត្រៀមទប់ទល់ស្ថានការណ៍ រួមទាំងបញ្ជាឱ្យបើកជំរំជនភៀសសឹកទាំងអស់សម្រាប់ឱ្យពលរដ្ឋស្នាក់នៅ ។

លោក ភព ភូសុមប៉ង អភិបាលរងខេត្តឧប៊ុនរ៉ាជថានី បានធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់នេះ ដោយចោទប្រកាន់កម្ពុជាបាញ់មកលើថៃមុន ។ លោកប្រាប់ឱ្យមន្ត្រីពាក់ព័ន្ធត្រៀមខ្លួនទប់ទល់ស្ថានការណ៍ និងជួយជម្លៀសពលរដ្ឋរងផលប៉ះពាល់ឱ្យបានលឿនបំផុត នៅពេលមានការប៉ះទង្គិចគ្នាកើតឡើងនៅព្រំដែនកម្ពុជា-ថៃ ។ ក្រៅពីនេះ ត្រូវតាមដានស្ថានការណ៍ព្រំដែននៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី យ៉ាងដិតដល់ បើមានការប៉ះទង្គិចទៀតនឹងអនុវត្តតាមផែនការភ្លាមៗ ។

អភិបាលរងខេត្តឧប៊ុនរ៉ាជថានីនិយាយថា ស្រុកណាមយឺន និងស្រុកណាមខុន ពុំទាន់ប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋានជាផ្លូវការទេនៅថ្ងៃទី២៧ ខែកញ្ញា ប៉ុន្តែបើពលរដ្ឋបារម្ភពីស្ថានការណ៍ព្រំដែន គឺអាចជម្លៀសទៅស្នាក់នៅជំរំភៀសសឹកបាន ។ ពលរដ្ឋអាចសួរនាំអាជ្ញាធរមូលដ្ឋានពីទីតាំងជំរំភៀសសឹក ពីព្រោះពេលនេះ លោកបានបញ្ជាឱ្យបើកជំរំភៀសសឹកគ្រប់កន្លែងរួចហើយ ។

គួរបញ្ជាក់ថា កាលពីពេលកងទ័ពឈ្លានពានថៃបាញ់ប្រហារមុនមកលើកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងមក គឺថៃបានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយមូលបង្កាច់កម្ពុជាជាអ្នកបាញ់ថៃមុន ។ ហេតុនេះ សូមពលរដ្ឋខ្មែរជួយផ្សព្វផ្សាយពីទង្វើថោកទាបរបស់កងទ័ពឈ្លានពានថៃ ដែលចាប់ផ្តើមបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដើម្បីឱ្យពិភពលោកបានដឹង ពីព្រោះកងទ័ពថៃ និងក្រុមជ្រុលនិយមថៃពុំចង់បានសន្តិភាពទេ ។

កងកម្លាំងរបស់កម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា ៕

ត្រាំ គំរាមយកមូលដ្ឋានទ័ពអាកាសអាមេរិក ពីតាលីបង់​

0

លោកដូណាល់ ត្រាំ បានចេញបញ្ជាឱ្យរដ្ឋាភិបាលអាមេរិក ធ្វើយ៉ាងណា ដើម្បីចូលទៅគ្រប់គ្រងដ្ឋានទ័ពអាកាស Bagram របស់ខ្លួនឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWk40nqsB09U-P-f4qgyvfEhuu7geOqpjH97Qw9yzse3x5unurTbbrxW07d8_cVW2CLudwf6fquETKov7w00M7N4xx8p3iiJWuNEJUbUYP5He1varp6oVyo3kc3F3tfgJElFHQxgC_mUeehMndV70C78y2tus_ublQ1BLHnUPnqxGCFZ8imSpi2-q778hS/s1171/image_2025-09-27_09-26-45%20(2).png

ត្រាំ បានគំរាមយកមូលដ្ឋានទ័ពនេះមកវិញ តែត្រូវបានរដ្ឋាភិបាលតាលីបង់ ចេញមកបដិសេធ ដោយអះអាងថាគ្មានកិច្ចព្រមព្រៀងប្រគល់មូលដ្ឋានទ័ពអាហ្វហ្កានីស្ថានទៅឱ្យអាមេរិកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhErMm08Sx7th0N_6Fjnu-641cjIYwZQwmwxf6ws_qzmSebf-RejLv8ktp2KOAVtgGtDo6oumpfIBPW5Te5Mw44hUDCk43_Vbw4SmJmfsnumNpyivunhyphenhyphenbeieNkDXW4r9LjlLAb7uID6iA1YPmEKujWF8zUEg6jb2BCQCjRjgN2NvMcDVXVPB2RQpLHsms5/s800/image_2025-09-27_09-26-39%20(2).png

មូលដ្ឋាន Bagram ស្ថិតនៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីក្រុងកាប៊ូល ដែលអាមេរិកបានបោះបង់ចោល ក្រោយដកទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន អំឡុងឆ្នាំ២០២១ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbXdkUFPU8RIVlPs-n9CQS9rkmb9_QSZqRfkYwX-xAmpCR9lFt6Q6GvSw3Q041OFACtKVd1rPapDl2b9CSo1aYCrkEkclzzV2Tv0QO4_BJ6_K3fTrX0pTjeZWlBvKgspx7fW4sbJYGRVNg6myKr9TLJ9ebVwHetCRJuPRUWvOuSpHljFODVtnILSZMI42I/s1200/image_2025-09-27_09-26-39%20(3).png
ត្រាំ ចង់បានមូលដ្ឋានទ័ពនេះមកវិញ ដើម្បីកាត់បន្ថយឥទ្ធិពលប្រទេសចិន ទៅលើប្រទេសអាហ្វហ្កានីស្ថាន ជាពិសេសវានៅជិតទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNgJhBMlplh6JqXurgi-sINzBu5oNrpZu45a49vH7G1Xjw3dpUQSh8tSh3Spxc4GiqaQ_OUmbrxBgotxybHohV9yov5Rbt3CxqJ2GjOTOKKBK5C7XxNtAHh0x_kvfu3-CefpUJzp2xI5qFxUzK0Pe6D70KMUPBGqSBCJPYtvqKT_owG_S9CENOckj32Gpz/s1200/image_2025-09-27_09-26-42.png

មូលដ្ឋាន Bagram សាងសង់ឡើងដោយសហភាពសូវៀតនៅ១៩៥០ មុននឹងត្រូវបានអាមេរិកចូលទៅគ្រប់គ្រងនៅសម័យសង្រ្គាមត្រជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtgskfHlbAEExTkd4CxsbumNKaa8jkM9pK2Oa0Srd9M5EqetcNOossc048Zhe6doQ9-g4YWvfLOGLecjF5Z0le7hrAJcNCWXqMG-0Y-O7YQnK5CE7xeqDoDxkVJdkk_FxFiJfdDW_AiDiFHFkqUxJ250MvwXAzUdJa6R6unw78Q8PDH5aFQZqODTwdmW-g/s1220/image_2025-09-27_09-26-45.png

អាមេរិកបានគ្រប់គ្រងមូលដ្ឋាននេះតាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០២១ ដោយបានផ្តួលរំលំអំណាចរបស់ពួកតាលីបង់នៅអាហ្វហ្កានីស្ថាន៕

ឥណ្ឌូណេសុី ត្រៀមបញ្ជូនទាហាន ២មុឺននាក់ទៅតំបន់ហ្គាហ្សា

0

ឥណ្ឌូនេណេសុី ត្រៀមបញ្ជូនកងទ័ព ២មុឺនាក់ទៅកាន់តំបន់ហ្គាហ្សា ដែលកំពុងរងការវាយប្រហារពីប្រទេសអុីស្រាអ៊ែល ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHd5bKA6A00GQUlghdxB4lbTkALd-VcWkA_xTMQ1Sh5xK4i0Q0PzXOY1S3Hf5NcMPnXspwuCpayOoMdyBNTTdutfe6QWjgBkhEX4ODfrI6XDmvWQWxG9kaROj17SG-mxzipiygEjpMz6O4QbSYR5jUDBbw69RmzaU-_tYf1qo2A6lW48t91XufIeU9oT-K/s864/image_2025-09-27_09-24-48.png
បើយោងតាមលោក Prabowo Subianto ប្រធានធិបតីឥណ្ឌូណេសុី បានថ្លែងថា៖” ឥណ្ឌូណេស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយកងទ័ព ដើម្បីបង្កើតសន្តិភាពនៅតំបន់ហ្គាហ្សា និងនៅគ្រប់ទីកន្លែងលើពិភពលោក ដែលត្រូវការសន្តិភាព”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyv81IdqdHj_F_ZzZxRh9LL5LYlowwPALiIthDDya5Q127ZmKnEEgPJgLXaD0ajyje_f6qpnbpTXQj5R9x3WmDVvdZwiOH6EgHpSwfRXOgH_xs1Mhrll9Cu0B8m2zNGwcVlSrHgY0vGmUR86wIVY2ayX2fH0UOPQ3FhuOYA2IiruDy64y5BB2Tk9_jUzfQ/s1200/image_2025-09-27_09-24-51.png

លោក Subianto សង្កត់ធ្ងន់ថា៖” ឥណ្ឌូណេស៊ី នឹងមិនទទួលស្គាល់អ៊ីស្រាអែលជារដ្ឋឯករាជ្យនោះទេ បើអ៊ីស្រាអែល នៅតែមិនព្រមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc3Wxey1JsPSOerD9q0I072VOUa5i9dlTY1tXlagSAg-YPSWnAiQz6PzDZauGKXxV1ENKh9ZQ8mxgGZILp_7J-uU9oMYm3bDe-FRX4Go6LTSXRwqQdCCNC1afh0JQiX_Abp7_9D7Axv6G0cvIlawlkkrM1mgZVgRWGjId4QWJoTpC-PsyRBKO7zm8ACnvE/s770/image_2025-09-27_09-24-52%20(2).png

ឥណ្ឌូណេស៊ី មិន​ដែល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល​ទេ ចាប់តាំងពីប្រទេសនេះប្រកាសជារដ្ឋឯករាជ្យ ដោយឥណ្ឌូណេស៊ីយល់ឃើញថាទឹកដីរបស់អ៊ីស្រាអែល ជាទឹកដីរបស់រដ្ឋឥស្លាមប៉ាឡេស្ទីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinQVWeYT9XuZv6Ism-5I2UXDINVaRg_LpodmTZRJklQLg9eDTAiQVUPs7U8okuJW30_T-tM8TOp_MasHK4ZhYzvjQ5vSQ3-kotoqq-wQP2vxr2BpMMmXr8tPwK6BHI4Hnc9nNDMdtEU6hNCK8wzD2Cn6YPxdTf6DASWA9NCDOFbW9TFf5ZUd-6th_nPMQN/s770/image_2025-09-27_09-24-53%20(2).png

ក្រៅពីឥណ្ឌូនេសុី ក៏មានប្រទេសជាសមាជិកអាស៊ាន២ផ្សេងទៀត ដែលមិនទទួលស្គាល់អុីស្រាអ៊ែលផងដែរ គឺ ម៉ាឡេសុី និង ប្រុយណេ៕

កាន់តែក្ដៅ! ថៃចាប់ផ្ដើមប្រើប្រព័ន្ធផ្សព្វផ្សាយលាបពណ៌កម្ពុជាថាជាអ្នកបើកការវា.យប្រហារទៅលើខ្លួនមុន

0

ពិតជាមិនចោលសន្ដានភូតកុហកមែន! ក្រោយក្រសួងការពារជាតិកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពព្រំដែននៅតំបន់អានសេះថាមានការផ្ទុះអាវុ.ធច្រើនគ្រាប់ពីសំណាក់ភាគីថៃបា.ញ់មកលើមូលដ្ឋានទ័ពកម្ពុជា អ្នកនាំពាក្យកងទ័ពជើងគោកថៃបានចេញមកច្រានចោលព័ត៌មាននោះភ្លាមៗ និងថែមទាំងថ្កោលទោសកម្ពុជាចំពោះការបា.ញ់បង្កហេតុមកលើថៃមុន។

តាមរយៈការចេញផ្សាយរបស់ Khaosod នារសៀលថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2025 មុននេះបន្តិចបានឲ្យដឹងថា លោក Winthai Suvaree អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃ (RTA) បានប្រកាសជាសាធារណៈថា នៅចន្លោះម៉ោងប្រហែល 12:00 ដល់ 12:30 រសៀល RTA បានទទួលរបាយការណ៍ពីបញ្ជាការដ្ឋានកងទ័ពជើងគោកទី 2 ដែលបញ្ជាក់ថាទាហានកម្ពុជាបានប្រើអាវុធធុនតូច និងគ្រាប់បែកដៃបា.ញ់ និងគប់ចូលទៅក្នុងមូលដ្ឋានកងកម្លាំងថៃក្បែរតំបន់ ច្រលអានសេះ ដែលថៃបានហៅថា Chong Ahn Ma ។ បច្ចុប្បន្នកងកម្លាំងសុរាណារីកំពុងមានភាពប្រុងប្រយ័ត្នខ្ពស់ ហើយនឹងបើកការសងសឹកវិញទៅតាមស្ថានភាពប្រសិនបើមានការបញ្ជា។

បន្ថែមពីនោះ អ្នកនាំពាក្យកងទ័ពបានព្យាយាមនិយាយបំភ្លើសនៅចំពោះមុខសារព័ត៌មានថា ភាគីកម្ពុជាតែងតែនាំក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នកម្ពុជា (IOT) ទៅត្រួតពិនិត្យតំបន់នេះ។ ដូច្នេះហើយ ទើបគេសង្ស័យថា ទង្វើបង្កើតស្ថានការណ៍នេះ គឺជាការញុះញង់ឱ្យភាគីថៃ សងសឹក និងវាយប្រហារទៅវិញ ដើម្បីគេអាចយករឿងនេះធ្វើជាភស្តុតាង សម្រាប់ជូនដំណឹងដល់ IOT នៅខាងកម្ពុជាថា ភាគីថៃបានបំពានលើកិច្ចព្រមព្រៀងឈប់បា.ញ់មែន។

ដោយឡែកងាកមកខាងកម្ពុជា ក្រសួងការពារជាតិបានធ្វើកំណត់ហេតុផ្ទុះអាវុ.ធយ៉ាងច្បាស់លាស់ ដោយបង្ហាញថា កាលពីវេលាម៉ោង 11:52 ព្រឹក ថ្ងៃទី27 ខែកញ្ញា យោធាថៃបានចាប់ផ្តើមធ្វើការបា.ញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបា.ញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃ ជាច្រើនគ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារសូមគូសបញ្ជាក់ថា នៅក្នុងស្ថានការណ៍ដ៏ផុយស្រួល ដែលភាគីថៃកំពុងបង្កហេតុញុះញង់ឲ្យមានអំពើហិង្សានេះ កងកម្លាំងកម្ពុជានឹងតាមដានលើការវិវត្តន៍ថ្មីៗដោយប្រុងប្រយ័ត្នបំផុតជាបន្ត យកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដីពីសត្រូវដែលមានបំណងឈ្លានពាន៕

ចំនួនពលរដ្ឋហ្វីលីពីនស្លា.ប់ដោយសារការវាយប្រ.ហាររបស់ខ្យល់ព្យុះ Bualoi កើនឡើង

0

ប្រទេសហ្វីលីពីន ៖ ចំនួនពលរដ្ឋហ្វីលីពីនដែលបានស្លា.ប់ដោយសារការវាយប្រ.ហារយ៉ាងខ្លាំងក្លារបស់ខ្យល់ព្យុះបួឡយ (Bualoi) បានកើនឡើងរហូតដល់១១នាក់ បើគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ និងមានពលរដ្ឋហ្វីលីពីនបាត់ខ្លួនចំនួន១៤នាក់ ដែលភ្នាក់ងារសង្គ្រោះព្យាយាមស្វែងរក ។ ខ្យល់ព្យុះនេះកំពុងតែផ្លាស់ទីឆ្ពោះទៅវៀតណាមបន្តទៀត ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល និងខាងជើងប្រទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicYUXGk-yWdiWMML01ZGuuOOgN2VFfzH_OTGtU_ipP2dHsIMK3KBMjpWvTZwtauDwf-A6octzU1jMxPLQ3JwenIEuFS9b7RsCln_R8Q8b95_d7E4w0DizrMejxrJxZjYgZECxGhUxNFMjKELXaeQwJJGc6qnh7QfURFZf1yj9tzCsVV6g4ShRnPQ-xL-_k/s1280/photo_2025-09-27_14-56-20.jpg
ព្យុះបួឡយបានបោកបក់មកលើកោះតូចៗនៅភាគកណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៦ ខែកញ្ញា ដែលបង្កជាទឹកជំនន់នៅលើកោះភ្លាមៗ ខណៈដើមឈើ បង្គោលភ្លើង និងផ្ទះសម្បែងពលរដ្ឋហ្វីលីពីន បានដួលរលំ និងប៉ើងដំបូលខ្ចាត់ខ្ចាយ ។ ឥទ្ធិពលខ្យល់ព្យុះធ្វើឱ្យពលរដ្ឋហ្វីលីពីនជម្លៀសចេញពីផ្ទះទៅកាន់កន្លែងសុវត្ថិភាពរហូតដល់៤សែននាក់ ។ ក្រៅពីនេះ មានពលរដ្ឋបាត់ខ្លួន១៤នាក់នៅភាគកណ្តាលប្រទេស ខណៈពលរដ្ឋជាង២សែននាក់បានស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjooVna6oVl55nqZ3uVFikVSRsDtmbHSmjD1xlV6Hcrnt9EmPP_dvnhig3ADKG9T500IgbeL3pi3GE0Wl5zMNKSenMtCA1Rlcpp4r2tw_GLN2qqE2b-alcfUqnvWUDaMgixJ7VXpkoLhSnVU9sz8zPBiz_GyL-FkDvqTbgwS3Lyvz8KxcjfDGmqHSoCqoet/s1200/photo_2025-09-27_14-55-57.jpg

ប្រទេសហ្វីលីពីនបានប្រឈមនឹងការវាយប្រហាររបស់ខ្យល់ព្យុះបួឡយ បន្ទាប់ពីខ្យល់ព្យុះរ៉ាកាសាដែលទើបតែបោកបក់មកលើភាគខាងជើងហ្វីលីពីនកាលពីសប្តាហ៍ទី៣ ខែកញ្ញា បណ្តាលឱ្យពលរដ្ឋស្លាប់២នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-S9_mGcQ4Vgy1h6Fd0rm6oDR4LmBtiGgakXkpdzRSleRiqauBpcLT963f8gOS_9muLTbjbTjUBaag3-4nrle0XK4a54ag42VHEAEVpbXCKWEPKOJ9dSu1YwtvrxPdb2r9FZxzMwBdVy-QeskSNvg4Ob8sAqW1CWyDPAd3tSnFQuijSejZltGuuzFdkKrm/s593/photo_2025-09-27_14-56-16.jpg
ដោយឡែក ឧតុនិយមវៀតណាមបញ្ជាក់ថា កាលពីវេលាម៉ោង៤ភ្លឺ ថ្ងៃទី២៧ ខែកញ្ញានេះ ខ្យល់ព្យុះបួឡយបានផ្លាស់ទីមកសមុទ្រចិនខាងត្បូង ស្ថិតនៅឆ្ងាយពីប្រជុំកោះប៉ារ៉ាសែលទៅភាគអាគ្នេយ៍ ប្រមាណ៥៨០គីឡូម៉ែត្រ ក្នុងល្បឿនខ្យល់លឿនបំផុតស្មើ១៣៣គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrit8DxzHvsXDAOaIAT19P51itsSCeuhD5K6mqE_TfpZQctWD84AV5tFJaziWzWe6OCKDXbzYbr0f8XGoX07Q6LbBjr062KokDdiJdioFnm14QTM0wEbb8Zpq3B_JA667XH9dFJ5OTCo1o2Y5fwy_8FnFn_kqSggccHNBwCw4Agrb7FBcPDkMkyHUCGI6H/s1280/photo_2025-09-27_14-56-18.jpg

តាមការសន្និដ្ឋានរបស់ឧតុនិយមវៀតណាម គឺខ្យល់ព្យុះបួឡយនឹងមានកម្លាំងកាន់តែខ្លាំងពេលវាផ្លាស់ទីមកជិតឆ្នេរសមុទ្រភាគកណ្តាលរបស់វៀតណាម ។ វានឹងបោកបក់មកលើខេត្តណែអាន និងខេត្តក្វាងទ្រី នៅថ្ងៃទី២៩ ខែកញ្ញា ហើយឥទ្ធិពលខ្យល់ព្យុះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាល និងខាងជើងប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGWyULdmZE2yRNCCMwrQldHXxS833Rsg7zJtKwG42tQXN6O9P5cLJE8_8XI1TshnJTtlwIZ-g0f5i_qrpnnORWIYKTybKt-nL1mue7_naF-AXgntaEUTapM-YwhfwcrXOWKEDGtkK4YQgM9aYOVOyL4vExxntBA6vNuspG0gODhcw7UESOtqXR-gzT8SNJ/s1280/photo_2025-09-27_14-56-19%20(2).jpg

គួរបញ្ជាក់ថា ខ្យល់ព្យុះបួឡយ និងខ្យល់ព្យុះនេហ្គោរី នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអាន់ដាម៉ាន់ ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងប្រទេសកម្ពុជា ។ គន្លងផ្លូវរបស់ខ្យល់ព្យុះទាំង២នេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាទេ ៕

ទ្រព្យសម្បត្តិរបស់ V បន្ទាប់ពីទិញអាផាតមិនប្រណីតតម្លៃជាង១០លានដុល្លារ

0

នៅថ្ងៃទី២៤ ខែកញ្ញា សារព័ត៌មាន News1 បានរាយការណ៍ថា តារាចម្រៀងប្រុស V នៃក្រុម BTS បានទិញផ្ទះល្វែងដ៏ប្រណីតមួយនៅ Cheongdam-dong, Gangnam-gu, ទីក្រុងសេអ៊ូល ក្នុងតម្លៃ ១៤.២ ពាន់លានវ៉ុន ប្រហែល១០.២លានដុល្លារអាម៉េរិកតាមរយៈទម្រង់នៃការបង់ជាសាច់ប្រាក់និងដោយគ្មានកម្ចីអ្វីឡើយ។។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgps2R2MZuxZRFHQOVXYN9-OTAQvaJuuwgW3O1SGler7hUGpGLxJoQ59D_9qC9fTYaF-aiKPDnx_yKWeNO6512Hjf8L8fRnmd1SINIOuuupsc_uLMD6NjWjIWt7EhgGM8YdMSmaAjVjPP_GNSNvFLuqXXY5ua9pJnqNtR5jWhMLs3Hj-g8ZqT3M1ydNZxKF/s825/image_2025-09-26_16-06-08.png
អាផាតមិនរបស់ V មានទីតាំងនៅក្នុងអគារផ្ទះល្វែងដ៏ប្រណីត The Penthouse Cheongdam (PH 129) ដែលល្បីល្បាញដោយសារមានអាផាតមិនថ្លៃបំផុតនៅក្នុងប្រទេសកូរ៉េអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ យោងតាមការចុះបញ្ជីអចលនទ្រព្យ V បានទិញអាផាតមិនដែលមានផ្ទៃដី ២៧៣.៩៦㎡ រួមទាំងបន្ទប់គេង ៥ និងបន្ទប់ទឹក ៣។ អគារអាផាតមិននេះក៏ជាផ្ទះរបស់បុគ្គលល្បីៗជាច្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6T25NDyF009cs47MbYxFpJ9oCPtHGtX7awEzhD3BpPWzXhJpjlgkwdVlaxPvuR9sIgzo0TexiVteqSzeM-EZFQWmyDmgLfGKBUpIfTtZCHpDKcasPJKxE91B0Q4YPfZxyV1rgZvmYeOCfo0S2dPDznuduaZBmPYW05iuzwuSJfIZNQ9HwsI1yIWNg9ANp/s1280/image_2025-09-26_16-06-09%20(4).png
ការទិញផ្ទះល្វែងតម្លៃថ្លៃបន្ទាប់ពី ចេញពីជួរទាហានបង្ហាញពីទ្រព្យសម្បត្តិរបស់ V។ បើយោងតាមប្រភពពី Celebrity Net Worth,និងទិន្នន័យសាធារណៈមួយចំនួន V មានទ្រព្យសម្បត្តិប្រហែល ៤០ លានដុល្លារអាម៉េរិក ដែលធ្វើឱ្យលោកក្លាយជាសមាជិកដែលមានជាងគេបំផុតរបស់ BTS ក្នុងឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDnjTWH0L4FIH3ZA2ElNWf2TOvwV04rykYTpNXW3DpePHf8CPOLESgkWe01ZciyChg8J6RwRAUHR5js0rD7kJM-lfPovzueW8u4EcdGW4OI83Yebi_PRcjmzms9YW_ekDBfcxJAuJy0cqoQMX5y3qR4AqJhfTmqQJC9XSIPu8pMEB0dnJn5b8t4P0cwZU_/s2048/image_2025-09-26_16-06-10.png

ប្រភពចំណូលសំខាន់ៗរបស់ V រួមមានប្រាក់ចំណូលប្រចាំឆ្នាំរបស់លោកក្នុងនាមជាអ្នកចម្រៀង និងអ្នកនិពន្ធ ជាសមាជិកក្រុម BTS និងជាសិល្បករទោល; ប្រាក់ចំណូលពីការម៉ាកប្រណីតដូចជា Celine, Cartier និងប្រ៊េនផ្សេងទៀត។ មិនយូរប៉ុន្មានបន្ទាប់ពីចេញពីទាហាននៅក្នុងខែមិថុនា V ត្រូវបានប្រកាសជាទូតសុឆ្ឆន្ទៈសម្រាប់ Coca-Cola ។ លើសពីនេះ ប្រាក់ចំណូលរបស់តារាចម្រៀង BTS ពីបណ្តាញសង្គមក៏គួរឱ្យកត់សម្គាល់ផងដែរ។ យោងតាម Koreaboo ដោយមានគណនី Instagram ដែលមានអ្នកតាមដាន ៦៩.៣ លាននាក់ V រកបានប្រហែល ៦៨,០០០ – ៨១០,០០០ ដុល្លារសម្រាប់ការបង្ហោះនីមួយៗនៅលើវេទិកានេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLApSyLlaYTIXijFxXJGyiew3Hr3jbUkjPgXyzmu3eChpXq_xrkkoGgykjA79AmeIERy-w2mrg2OU2Q3Njf99lSTDw9oANunZcvtW-iQXGMxquNsbeZAhwz-nU26OKXr5o53ALOo5WsK-_LhnZe1D8sBt3lHSTJ4mjwQCQnJ9n5YprUM2mWJSHCPbfZXd/s616/image_2025-09-26_16-06-09%20(2).png

បច្ចុប្បន្ន V គឺជាតារា Kpop ប្រុសដែលមានអ្នក Follow ច្រើនជាងគេនៅលើ Instagram ។ មុនពេលទិញអាផាតមិនតម្លៃ ១០.២លានដុល្លារ ក្នុងឆ្នាំ២០១៩ V បានទិញផ្ទះល្វែងតម្លៃ ៤.៥៥លានដុល្លារនៅឯអគារខ្ពស់តំបន់ Gangnam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង៕

ឈ្លា.នពានកម្ពុជា រហូតឡើងតំណែង! ស្តេចថៃចេញព្រះរាជក្រឹត្យតែងតាំងមេបញ្ជាការយោធភូមិភាគ២ ធ្វើជាអង្គរក្សពិសេស

0

ប្រទេសថៃ ៖ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ទទួលបានប្រជាប្រិយភាព និងការគោរពស្រឡាញ់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃទូទាំងប្រទេស រហូតដល់ពលរដ្ឋថៃខ្លះស្នើឱ្យលោកកាន់តំណែងជានាយករដ្ឋមន្ត្រី ក្រោយពីចេញមុខឈ្លា.នពាន បង្កជម្លោះជាមួយកម្ពុជារហូតមក ។ មេទ័ពឈ្លានពាននេះធ្លាប់ប្រកាសថា ពុំកាន់តំណែងក្រោយចូលនិវត្តន៍ ខ្លួននឹងរស់នៅជាពលរដ្ឋសាមញ្ញដែលស្រឡាញ់ទឹកដី ការពារអធិបតេយ្យ ប៉ុន្តែនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ស្តេចថៃបានចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពាននេះធ្វើជាអង្គរក្សពិសេស ។

សារព័ត៌មានថៃ Matichon រាយការណ៍ថា កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងមក ស្តេចថៃបានចេញព្រះរាជក្រឹត្យតែងតាំងមន្ត្រីកងទ័ព និងមន្ត្រីសមត្ថកិច្ច ចំនួន៣៨នាក់ ធ្វើជាអង្គរក្សពិសេសរបស់ស្តេចថៃ ក្នុងនោះមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលនឹងចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញា ក៏ទទួលបានតំណែងជាអង្គរក្សពិសេសរបស់ស្តេចដែរ ។

លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ រួមទាំងមន្ត្រីកងទ័ព និងមន្ត្រីសមត្ថកិច្ច សរុបចំនួន៣៨នាក់ដែលមានឈ្មោះក្នុងបញ្ជី នឹងធ្វើជាអង្គរក្សពិសេសរបស់ស្តេចថៃ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃចូលរួមត្រេកអរជាមួយលោក ប៊ុនស៊ីន ដែលទទួលបានតំណែងថ្មី ក្រោយពីលោកចេញមុខឈ្លានពានរំលោភអធិបតេយ្យភាពកម្ពុជា ។

ចំណែកមេបញ្ជាការរងយោធភូមិភាគ២ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន នឹងឡើងកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ចាប់ពីថ្ងៃទី១ ខែតុលា ដោយសារលោក វីរៈយុទ្ធ បានចូលរួមភារកិច្ចជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខកាលពីខែកក្កដា ។ អតីតមេបញ្ជាការយោធភូមិភាគ២ ជាច្រើននាក់ទទួលស្គាល់លោក វីរៈយុទ្ធ ជាមេបញ្ជាការកងទ័ពមានស្នាដៃល្អ មិនខុសពីលោក ប៊ុនស៊ីន ។

គួរបញ្ជាក់ថា លោក ប៊ុនស៊ីន គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃទូទាំងប្រទេស ក៏ដូចជាស្តេចថៃសព្វប្រទ័យនឹងការងាររបស់លោក ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា លោក ប៊ុនស៊ីន គ្មានចំណេះដឹងផ្នែកសេដ្ឋកិច្ចទេ ដឹងតែធ្វើសង្គ្រាមប៉ុណ្ណោះ លោករស់នៅព្រំដែនស្ទើរមួយជីវិត ទើបពុំយល់ដឹងពីផលប៉ះពាល់សេដ្ឋកិច្ចថៃដោយសារការបិទព្រំដែនជាមួយកម្ពុជា ៕

ដំណឹងបន្ទាន់! យោធាថៃបានចាប់ផ្ដើមបា.ញ់ប្រហារលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ

0

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់មុននេះបន្តិច យោធាថៃបានចាប់ផ្ដើមបើកការផ្ទុះអាវុ.ធកមកលើមូលដ្ឋានកងកម្លាំងកម្ពុជា ខណៈកម្ពុជានឹងបន្តតាមដានស្ថានការណ៍ផុយស្រួយនេះដោយប្រុងប្រយ័ត្នបំផុត ព្រមទាំងត្រៀមលក្ខណៈរួចរាល់ដើម្បីការពារបូណ៌ភាពទឹកដី។

យោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កងទ័ពថៃបាន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។

សេចក្ដីប្រកាសព័ត៌មានខាងលើរបស់ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា៖ កងកម្លាំងរបស់កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។

អ៊ីតាលីតម្រូវឱ្យភ្ញៀវទេសចរ-ពលរដ្ឋបង់ប្រាក់ និងចាក់វ៉ាក់សាំងសត្វចិញ្ចឹម បើចង់នាំសត្វមកលេងក្នុងទីក្រុង

0

ប្រទេសអ៊ីតាលី ៖ ទីក្រុងបូលហ្សាណូ ស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី បានបង្កើតច្បាប់ថ្មីសម្រាប់ម្ចាស់សត្វចិញ្ចឹមដើម្បីដោះស្រាយបញ្ហាកខ្វក់ទីក្រុង គឺច្បាប់ថ្មីតម្រូវឱ្យភ្ញៀវទេសចរបរទេស និងពលរដ្ឋអ៊ីតាលីដែលយកឆ្កែមកដើរលេងក្នុងទីក្រុងនេះ ត្រូវតែមានលិខិតឆ្លងដែនសត្វ (Pet Passport) ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និងបង់ប្រាក់ ទើបអាចនាំឆ្កែមកលេងតាមទីសាធារណៈក្នុងទីក្រុងបាន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXFQzQPF1898bvLYnF1GiOJBlAEn5WNUXe3FIAa9XvNl8ZZL4FsuydMMhxppYWLBd0LKfRONWcJYmx36Ov52BqXR1vTFkhOAeFg9NsNMtmPj3vjAObG84VR5MyJ48izuUiZlMGE4kLf5cXHSFPz4lEmZyVxl8-KgPoxTXxW6G-uAsNdp0XwygeCoJ_epez/s1280/photo_2025-09-27_12-02-25.jpg

ការបង្កើតច្បាប់ថ្មីក្រោយពីភ្ញៀវទេសចរបរទេសជាច្រើនបាននាំឆ្កែមកលេងតាមទីសាធារណៈ និងបន្ទោរបង់ធ្វើឱ្យកខ្វក់ទីក្រុង ឬមានគ្រោះថ្នាក់តាមផ្លូវ ។ ពលរដ្ឋអ៊ីតាលីបាននិយាយពីបញ្ហានេះថា តើគួរហាមឃាត់ភ្ញៀវទេសចរនាំឆ្កែមកទីសាធារណៈដែរឬទេ ដែលមានទាំងអ្នកយល់ស្រប និងជំទាស់ ទើបទីក្រុងបូលហ្សាណូបង្កើតច្បាប់ថ្មី គឺចាប់ពីឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេសដែលនាំឆ្កែមកលេងទីក្រុង ត្រូវបង់ប្រាក់១.៥០អឺរ៉ូក្នុង១ថ្ងៃ (ឬជាង៥ពាន់រៀល) ។ រីឯពលរដ្ឋអ៊ីតាលីត្រូវបង់ប្រាក់ចំនួន១០០អឺរ៉ូក្នុង១ឆ្នាំ (ឬជាង១០០ដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgivCH8CosxcCOot6WeYk4B69TVPKZ9TC-QAoZJznU7OtFOqaj1D6isOee_W3yhpFOVVdVSlDwIh6JJL7iidxrvF5Fm7Zg2n6lMwJkLfcuE_zV7W9hjVSNRnjub7HaAO4uMjqiWJCz8gI-9VWGp0JJHSCQALQrtu7vV8zgSLvsY-rkRmju2QBNZ1rsPIe9U/s1200/image_2025-09-27_13-41-35.png

គោលបំណងនៃការប្រមូលប្រាក់ពីម្ចាស់ឆ្កែ គឺសម្រាប់ចំណាយលើការសម្អាតផ្លូវ និងបង្កើតសួនច្បារថ្មីដែលធ្វើឡើងសម្រាប់សត្វឆ្កែ និងម្ចាស់ ។ រីឯពាក្យចចាមអារ៉ាមថា អ៊ីតាលីនឹងហាមឃាត់ការនាំឆ្កែមកកាន់ទីសាធារណៈ គឺពុំទាន់ច្បាស់លាស់ទេ ។ កន្លងមក ទីក្រុងបូលហ្សាណូ កំណត់ឱ្យពលរដ្ឋបង់ប្រាក់ចុះឈ្មោះពិនិត្យ DNA ឆ្កែ ដើម្បីឱ្យអាជ្ញាធរអាចពិន័យប្រាក់អ្នកដែលពុំប្រមូលលាមកឆ្កែតាមផ្លូវ ស្មើ៦០០អឺរ៉ូក្នុង១លើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQqeC4PxpiX_rAXSaz9ETOz9oJlxcl6U4d-CsjEy_CjGuVUn1uLfH3LQG3jEF4mReNTsgOn-g4vhdupyVAAdbwt6EUoW2JnL7t-NsxM1eUld2v-PuXyGCk5w8_5Q3oe42jG2pCjP_9iSTHsRqWE7na4i_eNOWLb3QFTci8YetbUdChgaIIl95hqxg6B5fQ/s1920/image_2025-09-27_13-42-04.png
សមាជិកក្រុមប្រឹក្សាខេត្ត លោក Louis Walcher ជាអ្នកទាមទារឱ្យបង្កើតច្បាប់ថ្មីនិយាយថា ពលរដ្ឋដែលបានចុះឈ្មោះពិនិត្យ DNA ឆ្កែ នឹងទទួលបានការលើកលែងពន្ធរយៈពេល២ឆ្នាំ ។ ប៉ុន្តែភ្នាក់ងារជាតិការពារសត្វបានប្រឆាំងនឹងការចុះឈ្មោះពិនិត្យ DNA ថា គ្មានប្រយោជន៍ ដោយអាជ្ញាធរគួរផ្តោតលើការអប់រំពលរដ្ឋ និងភ្ញៀវទេសចរឱ្យយល់ពីភាពកខ្វក់ក្នុងទីក្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwGFNmvTr5khnHbdGXzjKfxAtgF_n9N2Pgu-P0eVAKyRuzCjzSaN03UmFYsOXSogYidG6QccwOcpBGxx_ywtcwlQBibD8YKGD42hHXTzCVeLDwxTbS-RgkfzjvGiRWpU2gJeWVlo3R3W1pM-v6sg52_c1ECGLdFBKFYsFPcfrFI-G62p0GEkHXiz2JghgO/s1280/photo_2025-09-27_12-02-24%20(2).jpg
ទីក្រុងគួរទាក់ទាញភ្ញៀវទេសចរដើម្បីបង្កើនចំណូលចូលជាតិ បែរជាតម្រូវឱ្យភ្ញៀវទេសចរដែលនាំឆ្កែចូលទីក្រុងត្រូវបង់ប្រាក់ ។ បច្ចុប្បន្ន ភ្ញៀវទេសចរនិយមនាំឆ្កែដើរលេងគ្រប់កន្លែង ពីព្រោះសត្វជាសមាជិកគ្រួសារ ដែលដំណើរកម្សាន្តបែបនេះហៅថា «Pet-Friendly Tourism» ដោយសារពួកគេចង់ទទួលបទពិសោធន៍ធ្វើដំណើរជាមួយសត្វ ។ ហេតុនេះ ការរឹតបន្តឹង ឬទាមទារប្រាក់ពីភ្ញៀវទេសចរដែលមានសត្វចិញ្ចឹម នឹងធ្វើឱ្យភ្ញៀវទេសចរស្ទាក់ស្ទើរក្នុងការធ្វើដំណើរមកលេងទីក្រុងបូលហ្សាណូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpYsQb9jR5GnYKWHfn5sZ2EjlXPB4yJTyEFQ5AaJynNblmTWh7bCrFyJyhaSEFMqcZwiILXtVK3LH2unJ5rNj-V_TdQSF9IZgLyy_5itm-7urpi0Nc0CRCULhSg_ZWdG91j6iB263tblPBc3PJe0o7OB7ZVIkQ3GERTCCEjeGFyXPdLzKrVadmd8JDYkqt/s1200/photo_2025-09-27_12-02-24.jpg
អាជ្ញាធរគួរពិចារណាពីការរក្សាអនាម័យ សណ្តាប់ធ្នាប់ទីក្រុង និងស្វាគមន៍ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកលេងទីក្រុងជាមួយសត្វចិញ្ចឹម ល្អជាងប្រមូលប្រាក់តែម្យ៉ាង ។ ដំណោះស្រាយ គឺរៀបចំកន្លែងសាធារណៈសម្រាប់ឆ្កែ ដាក់ធុងសំរាមជាច្រើន ផ្តល់ឧបករណ៍សម្អាត ព្រមទាំងអប់រំភ្ញៀវទេសចរ និងពលរដ្ឋអ៊ីតាលីឱ្យយល់ពីផលប៉ះពាល់ដោយសារទីក្រុងកខ្វក់ ។ នេះបើតាមការលើកឡើងរបស់ភ្នាក់ងារជាតិការពារសត្វ ៕

ខ្សែភាពយន្ត «Love’s Ambition» របស់ Zhao Lusi និង William Chan ស្រាប់តែចាក់ផ្សាយ

0

កាលពីថ្ងៃទី២៦ ខែកញ្ញា រឿងភាគទូរទស្សន៍ចិន «Love’s Ambition» សម្តែងដោយ Zhao Lusi និង William Chan ស្រាប់តែចាក់ផ្សាយ ៤ភាគដំបូងរបស់ខ្លួននៅលើវេទិកា Tencent Video ។ គម្រោងនេះត្រូវបានបញ្ចប់តាំងពីខែកញ្ញា ឆ្នាំ ២០២៤ ហើយត្រូវបានគេរំពឹងថានឹងចាក់ផ្សាយនៅខែកក្កដា ឆ្នាំ២០២៥។ ផលិតករមិនត្រឹមតែបញ្ចេញរូបភាព និងឈុតខ្លីៗថ្មីៗជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើបច្ចុប្បន្នភាពផ្ទាំងរូបភាពនៃខ្សែភាពយន្តនេះនៅក្នុងបញ្ជីខ្សែភាពយន្តនាពេលខាងមុខនៃវេទិកាវីដេអូ Tencent ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Orm_bFDmeC0M7AyVlQlCkPyCPLIPrTio2peX6KCAsDtjgJKWoNEb0-Qf4Wp2DJojOTFrq-TrPFTu4pp6KTi9eG8Ip3IiQV6ZrZqHjaAmT_va_tWUc-jAfL_ybIPoVdAFGswDcBIsqSwxWVnWN7uaYDeNwgbuTpeYR1zb3DYnhUsmLebEuAVW9Paui5Jq/s1280/image_2025-07-22_11-04-41.png

ទោះយ៉ាងណា «Love’s Ambition» ត្រូវបានពន្យារពេលការចាក់ផ្សាយជាច្រើនខែមូលហេតុត្រូវបានគេនិយាយថាមកពីជម្លោះរបស់ Zhao Lusi ជាមួយនឹងក្រុមហ៊ុនគ្រប់គ្រង Galaxy Cool Entertainment។ តាមការប៉ាន់ស្មានជាច្រើន ការដែលភាពយន្តនេះត្រូវបានចាក់ផ្សាយនៅថ្ងៃទី ២៦ ខែកញ្ញា ប្រហែលជាដោយសារតែវេទិកាចង់ទាញយកអត្ថប្រយោជន៍ពីការសកម្មភាពរបស់ Zhao Lusi ខណៈដែលថ្មីៗនេះនាងបានចូលរួមក្នុងព្រឹត្តិការណ៍ម៉ាកយីហោសាធារណៈ និងកំពុងទាក់ទាញការចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsjrfoq5cEIxdGRxMQX4N6-mAcJ0V84pkShzLmI9Eqn5HqC_yTfpP85RdPWdN76MT6sdx48gwBekL2bEjj96-INxZ12XuZd4Don2swDQPihW2X8VBhodxp6BbwW-rRfwA7yNeWR0X9iuMumHGmizHVYLOLVwyPwZ1K3fgsCWUo6UFSHCWRW6RveXFYuASk/s1191/image_2025-07-22_11-04-36.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Zhao Lusi មានការប្តេជ្ញាចិត្ត និងវិនិយោគក្នុងការងារនេះ។ នាងបានប្រឹងប្រែងហាត់ប្រាណ និងសម្រកទម្ងន់ដើម្បីឱ្យមានតុល្យភាព និងរាងស្លីម មុនពេលចូលបម្រើការងារក្នុងខ្សែភាពយន្ត។ ក្នុងនាមជា Xu Yan, Zhao Lusi បានវិនិយោគលើសំលៀកបំពាក់ជាង ២០០ ឈុតដែលមានចំនួន ៣២ ភាគ។ ក្នុងភាគទី១ ប្រិយមិត្តបានរាប់ថាតារាស្រីរូបនេះស្លៀកសំលៀកបំពាក់ ១១ យ៉ាងប្លែកភ្នែក បង្ហាញពីរូបភាពជាពិធីការិនីដ៏ល្បី និងទាន់សម័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqeq8ZEGuLleQNgKURH5LyIXhxnCWN2MVyq40g52U6o4H0TG9g3khblJsv4FSKNRNfqNnBul-Iou565MqD1Twyhr4STq8UMq6d7EPt7ldUUPbsMDJw6Cfait-05MICaYMXJ2GClthHRLcYaxwHd7Z-94zmkWQQk9FDATCBf7NkHRS4qJMfqZDysKM_Sr8I/s1200/image_2025-07-22_11-04-38%20(3).pngខ្សែភាពយន្តនេះក៏រួមបញ្ចូលឈ្មោះរបស់ Zhao Lusi នៅក្នុងផ្នែកតុបតែងមុខរបស់តួឯកស្រីផងដែរ។ កន្លងមកមានដំណឹងថា Zhao Lusi បានតុបតែងខ្លួននិងសម្លៀកបំពាក់សម្រាប់តួខ្លួនឯង។ គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ២៦ ខែកញ្ញា «Love’s Ambition
បានឡើងដល់ ២២,០០០ ចំណុចសីតុណ្ហភាពនៅលើ Tencent ។ គ្មានតារាណាម្នាក់ចង់ឱ្យកម្មវិធីមួយត្រូវចាក់ផ្សាយភ្លាមៗដោយមិនមានការជូនដំណឹងជាមុនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95HVKq3zx2NkB55cufXLXNuNCaWRl70vfzlNl22xGkWPGiveLtRNehGjzHXQlGJpmaMb4SrTEP3a7Ol3YlcsCEB_WSFeEIp5ITe1U0aAM3r9GNCgAFRdIx2xCf1m-PQv-DsAgYNK4hplFzUtOKBgtwDQeVLziuKDTT-wzpA3iRdjcDdM4WhO9elQ_YtnT/s708/image_2025-07-22_11-04-38.png

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រសប្បាយចិត្តនៅពេលដែលភាពយន្តនេះចាក់បញ្ចាំង ព្រោះបន្ទាប់ពីជម្លោះរវាង Zhao Lusi និងក្រុមហ៊ុនគ្រប់គ្រងរបស់នាងបានផ្ទុះឡើងកាលពីដើមខែសីហា សកម្មភាពរបស់តារាស្រីរូបនេះត្រូវបានប៉ះពាល់ និងរឹតបន្តឹង។ អ្នកគាំទ្រថែមទាំងមានការព្រួយបារម្ភថ ភាពយន្តដែល Zhao Lusi បានថតនឹងត្រូវទុកដាក់ជារៀងរហូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh6WxpkJqXfBkuX1O3IpAoGJSmqsf6bE5bBKa-9YJ1Keh_fFQuGHgvm-UfA3y0_jg53hsA2Lvit4ZNBbpIug_aCfmoUYNigRarJB2EkbCcTU0xqOjsWApnvS5xaT7q7VAcwDFD9vP9zLyn3_vwU-Aq_yvH_UavsgbqEYvvPn3Q-_gCIJeNGDdleD2j82cE/s1280/image_2025-07-22_11-04-40.png

ខ្សែភាពយន្តនេះនិយាយអំពីរឿងស្នេហា រវាងពិធីការិនីល្បីឈ្មោះ Xu Yan សម្តែងដោយ Zhao Lusi និងតួប្រុសជា CEO ដែលសម្តែងដោយតារាប្រុស William Chan។ នៅលើផ្ទៃខាងលើ ពួកគេជាគូស្នេហ៍ដ៏ស្រស់ស្អាត ដែលគ្រប់គ្នាកោតសរសើរប៉ុន្តែក្នុងចិត្តពួកគេម្នាក់ៗ មានការគណនានិងគោលដៅរៀងៗខ្លួន។ នៅពីក្រោយអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតគឺមានភាពខុសគ្នាមិនអាចលុបបានក្នុងចំណុចចាប់ផ្ដើម៕