ប្រទេសថៃ៖ លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដែលលើកជាសំណួរពាក់ព័ន្ធការដោះលែងយោធាកម្ពុជាទាំង ១៨នាក់ ដោយលោកបង្ហាញត្រឹមជាសញ្ញាកាយវិការឆ្លើយតបដោយខ្លីថា លោកមិនមានពេលវេលាគ្រប់គ្រាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYCzqObjWTvT6hC-tex_UJakj4YrCbkjuSaaPiUqwxnzGB2i6JrTUdUXRen1AcYPl-qN44mcnUy5xL-yW0I_mna_ii_kJiXrCqStuZ0dAIClvHkxhcHmn3M3X0o_76nTcgdWUE_iUqHzxQAKAZe2tvLX95WX6Syo_IYHc1wpT2RsTyiHoOOFnqeXjNXfD/s905/photo_2025-11-07_14-05-48.jpg

នៅវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ អំឡុងពេលមកដល់អាកាសយានដ្ឋានដុនមឿង ដើម្បីធ្វើដំណើរទៅពិភាក្សាការងារនៅប្រទេសសិង្ហបុរី លោក អនុទីន ត្រូវបានអ្នកសារព័ត៌មានស្នើសុំឲ្យផ្ដល់បទសម្ភាសន៍ខ្លះៗទាក់ទងនឹងការពិភាក្សាដែលកំពុងបន្ត អំពីការដោះលែងយោធិនកម្ពុជាចំនួន ១៨ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg

តាមរយៈការរាយការណ៍បានបង្ហាញថា លោក អនុទីន បាននៅតែបន្តដើរទៅមុខដោយមិននិយាយអ្វីទាំងអស់។ ទោះជាយ៉ាងណា លោកក៏បានឆ្លើយតបត្រឹមជាសញ្ញាកាយវិការដោយចង្អុលទៅនាឡិកាដៃរបស់លោក ដើម្បីជាការបង្ហាញថា លោកដល់ពេលត្រូវចាកចេញហើយ មិនអាចឆ្លើយតបទៅនឹងសំណួរណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1klqqXsQ7VqT9_4v6Y8_hD1GhyQ5pIgsrLfsi_RaSNUGo1HMYhz5HzGQ7Z4eF7y9Rv0I4uCclEnwvQ53rc25dlItaUfcjXEPpeMLJNvHESc7_OrvDY_ODGqeynagpVTlQlJQEv9dZx3cvyDsLdYAqkuehLpeHhcaBWnvikuLsEIsWqENHoyqAKnURBleX/s750/photo_2025-11-07_08-45-53%20(3).jpg

សូមរំលឹកថា បើតាមបណ្ដាញសារព័ត៌មានថៃ កាលពីថ្ងៃព្រហស្បត្តិ៍ ទី៦ ខែវិច្ឆិការ បានចុះផ្សាយអំពីការសម្រេចចិត្តរបស់យោធាថៃថា នឹងមានការដោះលែងទាហានកម្ពុជា ដែលពួកគេបានចាប់ឃុំខ្លួនអស់រយៈពេល ១០០ថ្ងៃ នៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ប៉ុន្តែមិនយូរប៉ុន្មាននៅល្ងាចថ្ងៃដដែល ស្រាប់តែអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានចេញមកកែប្រែសេចក្ដីថ្លែងការណ៍វិញថា ការធ្វើមាតុភូមិនិវត្តន៍របស់ទាហានខ្មែរទាំង ១៨នាក់ នៅតែស្ថិតនៅក្រោមការពិចារណារបស់ថៃនៅឡើយ ដោយមិនអាចកំណត់ពេលច្បាស់លាស់បាននោះទេ ព្រោះថៃត្រូវរង់ចាំមើលការអនុវត្តរបស់កម្ពុជាលើលក្ខខណ្ឌធំៗចំនួន ២ចំណុចដែលរួមមាន ដកអាវុធធុនធ្ងន់ និងប្រតិបត្តិការបោសសម្អាតមីនឲ្យបានជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjultd9dO-ceWfMW-nFn1Kx7iBih5bqqlnACF03ikZn2bqOl2lGNxdkHOopfeow0Ex8AanPrQR7A6zfwd9o38cnLrK69kxEnloK2O2CO_EQEKMn-RNvUUfSrdBrcV_Ij4xMzKL7-mldl41oO2fao2o1jSq_ZMQEfsYy9ZpVe5JOfO5Riwe6l8oq3MP3Opc1/s739/photo_2025-11-07_08-45-53.jpg

ការណ៍នេះ បានធ្វើឲ្យកម្ពុជាមានការខកចិត្តជាខ្លាំង ព្រោះបន្ទាប់ពីសេចក្ដីប្រកាសរបស់ថៃ ពលរដ្ឋកម្ពុជាទាំងអស់មានក្ដីរំពឹងថានឹងមានការដោះលែងវរកងទ័ពទាំង ១៨នាក់មកវិញឆាប់ៗយ៉ាងពិតប្រាកដ។ បើតាមការកត់សម្គាល់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សកម្មភាពរបស់ភាគីថៃ គឺជាការមិនគោរពដល់ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម ដោយអស់រយៈពេល ១០ថ្ងៃជាងមកហើយ ភាគីថៃនៅតែមិនទាន់បានដោះលែងយោធិនកម្ពុជា ១៨រូប ទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដែលរំពឹងថានឹង ត្រូវបានដោះលែងភ្លាមៗ ស្របតាមស្មារតីនៃការអនុវត្តតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7IGW4weOFL_wZvzh91Tyk4q2b6tD6eHCQNnGb5fjAGSQ4dkkF7GMPUKYyJPkbDFMddkW8msKRKHoML6HfMrw4_K1-aRUoN7uoNI6FCZum1Pm_bcaULBzv2t91xUL8MxZyvfn1zmFQ9lFuUWbT6FRQqA8zrXuPOA5XSgnywYTRDtihyphenhyphen_N4iNkVVp0Z-HWf/s750/photo_2025-11-03_08-58-08.jpg

កត្តាទាំងអស់នេះហើយ បានជំរុញឲ្យមានការជជែកដេញដោលពីការប្ដេជ្ញាចិត្ត និងភាពស្មោះត្រង់របស់ថៃ ចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅម៉ាឡេសុី។ ភាពមិនប្រាកដប្រជានេះ ក៏បានក្លាយជាប្រធានបទសំខាន់សម្រាប់អ្នកយកព័ត៌មាននៅក្នុងប្រទេសថៃសួរនាំទៅកាន់ថ្នាក់ដឹកនាំរបស់ខ្លួនផងដែរ ប៉ុន្តែអ្វីដែលពួកគេទទួលបានមកវិញ គឺត្រឹមការបដិសេធមិនធ្វើការឆ្លើយតបតែប៉ុណ្ណោះ៕