ប្រទេសវៀតណាម ៖ តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខ្យល់ព្យុះទីហ្វុង Kalmaegi បានបោកបក់មកលើភាគកណ្តាល និងខាងត្បូងប្រទេសវៀតណាម ដែលធ្វើឱ្យប៉ះពាល់ដល់អាកាសយានដ្ឋានក្នុងស្រុកចំនួន៨កន្លែង និងប៉ះពាល់ជើងហោះហើររហូតដល់ជាង៥០ជើង ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានផ្លាស់ប្តូរពេលវេលាហោះហើរដើម្បីសុវត្ថិភាពអ្នកដំណើរដោយសារភ្លៀងធ្លាក់ខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvMM7i1YLYdrounOEWUsaRHXdLjOrYGZO65WGbI4npz34QXAcmD9g_AW1zbz3I_Fmq9EfnXKWZlZyPgi3c0z3lVb-lGs1mMSI_GzwSW_j9v1MpUpCKR0AambuVDKrVhT9n8G0yv1dWHedI6WfDErubIPhLvg-rO84Yp1o7nHLJCZlprW17eIknFMFbA2pi/s1200/photo_2025-11-07_15-42-40%20(2).jpg
យោងតាមអាកាសចរណ៍ស៊ីវិលវៀតណាម អាកាសយានដ្ឋានទាំង៨កន្លែង រួមមាន ៖ អាកាសយានដ្ឋាន Da Nang, Phu Bai, Lien Khuong, Chu Lai, Phu Cat, Tuy Hoa, Pleiku និង អាកាសយានដ្ឋាន Buon Ma Thuot ។ អាកាសចរណ៍ស៊ីវិលវៀតណាមបានណែនាំឱ្យអាកាសយានដ្ឋាននានាបង្កើនការប្រុងប្រយ័ត្នរយៈពេល២៤ម៉ោង និងអនុវត្តតាមវិធានការទប់ទល់ខ្យល់ព្យុះយ៉ាងម៉ឺងម៉ាត់ ។
null
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានប្រកាសពីជើងហោះហើររបស់ខ្លួនដែលកំណត់ការហោះហើរចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្មើជាង៥០ជើងរងផលប៉ះពាល់ដោយសារខ្យល់ព្យុះទីហ្វុង Kalmaegi ហើយជើងហោះហើរទាំងនេះបានផ្លាស់ប្តូរពេលហោះហើរដើម្បីសុវត្ថិភាពអ្នកដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjILVZpdKE9bHZ9dw9EJSzREBegnK24LLP8z1l5WpGVzWbe7YInOmtjOUCEgpGBaWHFcy_BGMmvg9jK4vk8UevHMhDXFJcXViZVEsmYK0e-EBajkyNzByS_MfMAPub05CnVPPZZOrSEUnxis-IODu-BqQTN6WU8lDBiMvKpTC66rf_lI8mLB6lp7i0oCAds/s1200/photo_2025-11-07_15-42-36%20(2).jpg

ឥទ្ធិពលខ្យល់ព្យុះទីហ្វុង Kalmaegi កាលពីថ្ងៃទី៦ ខែវិច្ឆិកា ធ្វើឱ្យភាគកណ្តាលប្រទេសវៀតណាមមានភ្លៀងធ្លាក់យ៉ាងខ្លាំង ពលរដ្ឋវៀតណាមបានជម្លៀសចេញពីលំនៅឋានជិត៣សែននាក់ ក្រោយពីខ្យល់ព្យុះនេះទើបតែបោកបក់មកលើប្រទេសហ្វីលីពីនបណ្តាលឱ្យពលរដ្ឋហ្វីលីពីនបាត់បង់ជីវិតយ៉ាងហោចណាស់១៨៨នាក់ ។ ក្រៅពីប៉ះពាល់អាកាសយានដ្ឋាន និងជើងហោះហើរជាច្រើន ដើមឈើនៅតាមផ្លូវបានបាក់រលំ លនៅឋានខូចខាត និងដាច់ចរន្តអគ្គិសនី មុនពេលវាថមថយកម្លាំងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1vv-vBQEVWa0yDsac9hTlRKJ9rE5_WbLbY6UujAmRJh1PNQ4qzzluxNKiiJmrUgd2ff0D7AWAA6W0kEjLtwmWpcPJpRgDuw5j3uoUZcL9VeRXT9TP7R210DcVF6T7NvBRqjsue4HLQLumAZU9UoUc7zLZqxomJqKgMVMRIXi2fBFd5lx0M2EIrEesQd0d/s1280/photo_2025-11-07_15-42-37.jpg
អាជ្ញាធរវៀតណាមបានជូនដំណឹងនឹងមានភ្លៀងធ្លាក់ខ្លាំងនៅបណ្តាខេត្តភាគកណ្តាលប្រទេស ព្រមទាំងមានទឹកជំនន់ប៉ះពាល់ដល់ផ្ទៃដីកសិកម្មនៅភាគកណ្តាលដែលជាតំបន់ដាំដំណាំកាហ្វេច្រើនបំផុត ។ នៅថ្ងៃទី៧ ខែវិច្ឆិកា ពលរដ្ឋវៀតណាមជាង២៦ម៉ឺននាក់នៅខេត្តសាឡាយ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈអាជ្ញាធរបញ្ជូនភ្នាក់ងារសង្គ្រោះជាង២៦ម៉ឺន៨ពាន់នាក់មកជួយអន្តរាគមន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJl1KkI9-7cx3ZyQQRJmIIekbMJ_KLatymCsNkqkGs9OVrD6re1yihnAn4q0lBBRt5FRvHiMJxiPZnk4NZTRU1zPsWQQvtImCPqK4vPZyxrMfhlcJX2Dp3Wa5iGiwZF24Ivx-kpVT-uQWMrf5INwVSuffg40PfYcfA8ORt29y2aehsZXSWppm3lj_vRptS/s1200/photo_2025-11-07_15-42-38.jpg

គួរបញ្ជាក់ថា Kalmaegi គឺជាខ្យល់ព្យុះទី១៣ ដែលបានបោកបក់មកលើប្រទេសវៀតណាម ចាប់ពីខែមករា ដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៥ និងជាខ្យល់ព្យុះមួយក្នុងចំណោមខ្យល់ព្យុះមានកម្លាំងខ្លាំងបំផុត ។ ប៉ុន្តែគ្មានការបញ្ជាក់ច្បាស់លាស់ពីចំនួនពលរដ្ឋវៀតណាមស្លាប់ជាផ្លូវការដោយសារខ្យល់ព្យុះនេះទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJZ8WkPewatu_ohlBfyWUYYateZKR-F7aG78ucegSHFC4yx2Gq4WYMsDv289069L5cjhyphenhyphenwxdF-Sh2TADNESx8v-KCpUopKemHVcQaI5-IaGmArjzNlIDb2DMsXQui8hzulowPR0fxGZih3otK3d2nsYwOg1B55rrji2CNKUx33whqubJGxycs0NaXp8h3l/s1200/photo_2025-11-07_15-42-39.jpg