Miss Earth គឺជាកម្មវិធីប្រកួតសម្រស់ធំជាងគេមួយក្នុងចំណោមការប្រកួតធំៗដែលមានអាយុកាលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនបានបង្ហាញថាកម្មវិធីនេះហាក់មើលរំលងប្រទេសកម្ពុជាយ៉ាងខ្លាំងទោះបីជាបញ្ជូនបេក្ខនារីមានចំណុចទាក់ទាញនិងលេចធ្លោជាច្រើននៅតែមិនអាចបើកទ្វារកម្ពុជាចូល TOP បានជាក់ស្តែងដូចជាបវរកញ្ញា សារ៉ាន់ គីមឡាង ជាដើម។

កាលពីរាត្រីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីប្រកួត Miss Earth ដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីនបានរកឃើញម្ចាស់មកុដហើយគឺបានទៅលើបវរកញ្ញាតំណាងឱ្យ សាធារណរដ្ឋឆេក(Czech Republic) ចំណែក Miss Earth Air បានទៅលើប្រទេសអ៊ីស្លង់ Miss Earth Water បានទៅលើប្រទេសវៀតណាម និង Miss Earth Fire បានទៅលើប្រទេសថៃ។ គួរឱ្យសោកស្តាយសម្រាប់អ្នកតំណាងប្រទេសកម្ពុជាគឺ សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 ពុំបានជាប់ចំណាត់ថ្នាក់ណាមួយនៅក្នុងការប្រកួតឡើយ។
ទោះបីជាយ៉ាងនេះក្តី សារ៉ាន់ គីមឡាង បានបង្ហាញអារម្មណ៍មានមោទនភាពដែលនាងតំណាងឱ្យប្រទេសកម្ពុជា ហើយនាងពិតជាបានប្រឹងប្រែងអស់ពីសមត្ថភាពពិតមែន ខណៈនាងសង្ឃឹមថាទស្សនិកជននឹងចងចាំរូបនាង។

មែនទែនទៅអ្នកគាំទ្រជាច្រើនពិតជាខកចិត្តណាស់សម្រាប់ការប្រកួត Miss Earth ទោះបីជាបញ្ជូនអ្នកតំណាងមានបុគ្គលិកលក្ខណៈល្អប្រសើរយ៉ាងណាប៉ុន្តែកម្មវិធីនេះហាក់បីដូចជាមើលរំលងបេក្ខភាពរបស់ប្រទេសកម្ពុជាទោះបីជាបញ្ជូនទៅអស់រយៈពេល១០ឆ្នាំមកហើយក្តី។ អ្នកគាំទ្រមួយចំនួនទៀតថែមទាំងបង្ហាញចេតនារបស់ពួកគេថាលែងគាំទ្រកម្មវិធីនេះទៅទៀត៕










