ទីក្រុងវ៉ាសុីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានលុបចោលបម្រាមលក់អាវុ.ធការពារជាតិជាមួយកម្ពុជាជាផ្លូវការ ដែលបានន័យថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើទិញសព្វាវុ.ធ ឬឧបករណ៍យោធានានាពីសហរដ្ឋអាមេរិកសម្រាប់ការពារជាតិ ទៅតាមតម្រូវការនៃករណីនីមួយៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXstRmNLxMUH3ubduhjkwDq-B4MPd2ePI3j8eCWehoViA-ryxLO2HV6VgXfFxVd6RhhZDzzkmuDf4WmuAedkFxZBqbMFvrqdL-ik5SqLYN5vCZI3LPRSHcGATGVy1cTyCxx4NZWzbBWh2e9kT3Hgh7UAHtAB4uH4UGshS1acLBcIoVCxKPS7GcXwGKn_Iw/s800/photo_2025-11-07_12-47-41%20(3).jpg
បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ត្រូវបានសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យធ្វើឡើងដោយជោគជ័យនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី កាលពីចុងខែតុលាកន្លងទៅ មេដឹកនាំកម្ពុជា និងសហរដ្ឋអាមេរិក ក៏បានពិភាក្សាគ្នាលើចំណុចមួយចំនួនរហូតឈានដល់ការឯកភាពគ្នាទៅវិញទៅមក។ ក្នុងនោះ ទីក្រុងវ៉ាសុីនតោន បានសម្រេចលុបចោលការហាមឃាត់លក់អាវុធរបស់ខ្លួនលើប្រទេសកម្ពុជា ក្រោយដាក់ចេញនូវបម្រាមនេះអស់រយៈពេល ៤ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipRw8WTpTHFIjr1L1FroyaqTlUoOfAcn-8gS5DxPaP57mFR9C2v5aLnbDz6xb1DG9CDdluQS1sGJczZ3TD93gxnr4dpPf-K_7pEMPxCYyzZHSOf5Le1o9WcLVYcJQ6-6G4vDLW9LQFD_Li0lQWDXPJlepgY8QmURHTHhaPnZKZUsr9Az8LqEPq0HTeHNMA/s1280/photo_2025-10-28_15-33-38%20(2).jpg

ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកបែបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីនៃអគ្គនាយកដ្ឋានសង្រ្គាមរបស់អាមេរិក លោក Pete Hegseth បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រមុន ហើយភាគីទាំងពីរក៏បានយល់ព្រមចាប់ផ្តើម«សមយុទ្ធយោធាទ្វេភាគី»ដ៏សំខាន់រួមគ្នាឡើងវិញក្នុងពេលឆាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrGXREAUh5EB4rT4-i176PLS3oObYVaCrPzLyO-9zT36cehIH69mUgz8GGjwM0xmJxICPvp0l5QqWqroOysPxXuECTh26fIeuRlsdp_OyjrN6Qg4yVfMx50qDXmdIYBBHeKH05yClms2uvHeooY14gW8Sk93fHAP5PQk2JKQq-hph6Jx0B3RJmWkwSMKz/s1200/photo_2025-11-07_12-47-41.jpg

ការដកចេញនូវបម្រាម ហាមឃា.ត់ការលក់សព្វាវុធរបស់អាមេរិក មកលើប្រទេសកម្ពុជាដូចខាងលើនេះ គឺជាសម្រេចចិត្តក្រោមគោលនយោបាយថ្មីរបស់អាមេរិក ដោយលោក Marco Rubio គូសបញ្ជាក់ថា ការលើកលែងនេះ គឺផ្អែកលើការស្វែងរកសន្តិភាព និងការខិតខំរបស់ប្រទេសកម្ពុជា រួមទាំងតាមរយៈការចូលរួមឡើងវិញជាមួយសហរដ្ឋអាម៉េរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ហើយការលក់សព្វាវុធនឹងត្រូវបានអនុញ្ញាតលើមូលដ្ឋានករណីនីមួយៗផ្សេងៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmEd0BB8bjV9aDwmzJQPvoEgYlLOriulBusgPDMkAJQGRRgwH1YiafzhQtvId9KGdyDSy2L7ex_LP15siw18khdKmrYHC7Kzf3b5FbO1fvdKZj2vmA0rRbb6xaxktSaxoOPWwacf7cOoCLAtpby5ot2hFYNPQTscaBMgqTDyuC77NorIM_04cffD2tZjZL/s800/photo_2025-11-07_12-47-41%20(2).jpg

គួរជម្រាបថា ការដាក់សម្ពាធលើកម្ពុជាតាមរយៈការបិទបាំងមិនលក់សព្វាវុ.ធមកឲ្យប្រទេសកម្ពុជារបស់សហរដ្ឋអាមេរិក ត្រូវបានបានដាក់ចេញកាលពីឆ្នាំ ២០២១ ក្រោមរដ្ឋបាលលោក Joe Biden ដែលកាលនោះបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស អំពើពុករលួយ និងឥទ្ធិពលរបស់យោធាចិននៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmVsSBLQKkI3m6wOZ8IA7ficPQ4q3lbdKSkQtV4Oy8CA9z1TWPACpUNFYiDiqj0ogrdXvP1dNuvcMUF7nszHd-wd3sjK5XNxoqW9Ve8QGi6rGbYQfugGDZFfXo4HHD4uNtoUma5Gfcv-gDIFGxJpnk373QqmsesUkVWdcKaud1H12HoXQg8t5JErIC9dgY/s860/image_2025-11-07_14-42-37.png

យ៉ាងណាក៏ដោយ អ្នកវិភាគជាច្រើនបានយល់ឃើញថា ការលើកលែងបម្រាមនេះ នឹងផ្តល់ឱកាសឱ្យប្រទេសកម្ពុជាធ្វើពិពិធកម្មភាពជាដៃគូការពារជាតិរបស់ខ្លួនកាន់តែសកម្ម និងកសាងទំនុកចិត្តឡើងវិញជាមួយសហរដ្ឋអាមេរិក៕