ក្រោយដំណើរការអស់៦៦ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបិទដំណើរការជាផ្លូវការហើយ ដោយគ្រោងនឹងកែលម្អទៅជាសួនសាធារណៈ។

បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖”មិនត្រឹមតែដាច់ខាតមិនលក់ ព្រលានពោធិ៍ចិនតុង ទៅឱ្យក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកា៣លានដុល្លារក្នុងមួយឆ្នាំ លើការថែទាំ ព្រលានចាស់ពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិសាធារណៈ សម្រាប់បម្រើផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា ដោយមិនឱ្យប៉ះពាល់ដល់ផ្លូវហោះហើរនៃព្រលានឡើយ ដើម្បីបម្រុងទុក ជាកន្លែងចុះចត ប្រសិនបើព្រលានថ្មី ជួបប្រទះនូវបញ្ហាណាមួយ ជាយថាហេតុ”។
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូបានបង្កើតដោយរដ្ឋាភិបាលអាណាព្យាបាលបារាំង ជាអាកាសយានដ្ឋានតូចមួយ ឈ្មោះថា ពោធិ៍ចិនតុង នៅឆ្នាំ១៩២៤ ក្នុងគោលបំណងបម្រើឱ្យវិស័យកងទ័ព ក្នុងតំបន់ឥណ្ឌូចិន។.png)
ក្រោយមក ចប់សង្គ្រាមលោកលើកទី២ បារាំងបានអភិវឌ្ឍវាទៅជាអាសយានដ្ឋានសុីវិល ដោយធ្វើទំនើបកម្មនៅឆ្នាំ ១៩៥៧ ហើយដាក់សម្ពោធជាផ្លូវការនៅក្នុងឆ្នាំ ១៩៥៩៕










