រាជធានីភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា ថៃកំពុងបង្ហាញសកម្មភាពបំពានលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា តាមរយៈការអនុវត្តផ្ទុយពីចំណុចមួយចំនួន។ មិនតែប៉ុណ្ណោះ មន្ត្រីថៃកំពុងយកចំណុចដែលព្រមព្រៀងក្នុងសេចក្ដីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌដោះលែងទាហានខ្មែរ និងបង្កើតលក្ខខណ្ឌថ្មីៗបន្ថែមទៀតដូចជាការចង់ប្រើកម្លាំងយោធាដណ្ដើមប្រាសាទតាក្របីជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQnAcyWSMvD5e9roW-xLrV6456cX1zTHCMpH6QwZUAXrOFFGe7iWmGBrHsYZi9AhwXa5aARbuDQ3Pwoz3_tQZ0bzX-I0-RRqYay6kjQnfDBCZlThTxCp0uMT5v2HxTDRQRulD6BG1Q3UF9KuFCqXbk5VTiQ8n63aDH6P2Mv65HZf2LBMmVIaSvcPUh4sYJ/s1280/photo_2025-11-07_10-23-24.jpg
យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៥ ខែវិច្ឆិកា បានឲ្យដឹងថា មន្ត្រី ថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាលស៊ីវិលនិងយោធា បានចេញធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ដែលមិនស្របតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដូចជាការយកចំណុចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌក្នុងការដោះលែងយោធិនកម្ពុជា ១៨រូប ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់ថៃ និងបង្កើតឱ្យមានលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចជាការគំរាមប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកប្រាសាទតាក្របីជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC2uh5SQ7PR5w75AMvEzBgQoKmnO2ND-LVyaXLGapMurdqjiVlh0ZN19A_LNlbrx19Qdk35d0qB1MutOk1Cc41i6Pet7RU7j7xuvOyH7hm0NO8U1T5x-zf90uEurRqWdl0QihzsJrUDy9beXbnh3kKgTomJ-ayIFNqfFvHZ6ydMNjCQQXSAoULnm8y0Ih4/s750/photo_2025-11-07_08-45-53%20(3).jpg
លោក ប៉ែន បូណា បានលើកឡើងថា «ការអត្ថាធិប្បាយទាំងនេះផ្ទុយទៅនឹងខ្លឹមសារចំណុចទី៤ ដែលចែងថា ភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងដោយគ្មានភស្ភុតាង និងវោហាសាស្ត្រ ដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្ដាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្ដិវិធី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZTeyMYEEhsmfHZwxIF8WvaQr96ar4Lrl_kfMOGTuJCahurq757A2MdHwL2vzR_OhabNaw0beTY6gEq-X0fJ0bvUHIdaE90ejMSFIQA_lhXgnc0fUt3hTar0V_l-U9j1CH5VFYfgxFXCf9xBll_wyuMu-W8les_lhwP_T5QQhmie9UCbVNRHNxniT0TWDA/s1024/photo_2025-11-07_10-23-26.jpg

លោកបន្ថែមទៀតថា អ្វីដែលជាការកត់សម្គាល់យ៉ាងសំខាន់មួយទៀតដែលបញ្ជាក់ថា ភាគីថៃមិនបានគោរពខ្លឹមសារនៃសេចក្តី ថ្លែងការណ៍រួមនោះ គឺនៅត្រង់ថា រហូតមកទល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានរយៈពេល ១០ថ្ងៃហើយ ដែលភាគីថៃមិនទាន់បានដោះលែងយោធិនកម្ពុជា ១៨រូប ទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដែលរំពឹងថានឹង ត្រូវបានដោះលែងភ្លាមៗ ស្របតាមស្មារតីនៃការអនុវត្តតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ។ សូមបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចំណុចទី៥ បានចែងថា «ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃ ក្នុងការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ប្រទេសថៃនឹងដោះលែងយោធិនកម្ពុជាទាំងនោះ ដោយគ្មានបង្អែបង្អង់ឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsouOOrlDFI1eZAI_iRQm31KCMkvRu87C8rsuwp4Taz71rp37JSQHKMjiimmUBrG4vJdelwi0VNc_zQgUrT5kyRsGPSEgJwk2rpVinLU-1TDbMpkuAQ00REP9lmiWi-3J36CzURpJZpE7Opa_feNakoQEIZ1uU55YjQHViaQCyHjE0GGpixqo4ZYGYB2-W/s1024/photo_2025-11-07_10-23-26%20(2).jpg

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដោយទទូចឱ្យភាគីថៃ គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដោយមិនត្រូវធ្វើអត្ថាធិប្បាយណាមួយ ដែលនាំឱ្យមានភាពតានតឹង និងបាត់បង់ទំនុកចិត្តរវាងគ្នាដែលមិនអំណោយផលដល់ការសន្ទនាដោយសន្តិវិធី។ កម្ពុជាសូមអំពាវនាវដល់ភាគីថៃបញ្ឈប់នូវការដាក់លក្ខខណ្ឌផ្សេងៗ ដែលមិនស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានា ក្នុងពេលកន្លងមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរទៅវិញទៅមក៕