ដំណឹងបន្ទាន់! យោធាថៃបានចាប់ផ្ដើមបា.ញ់ប្រហារលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់មុននេះបន្តិច យោធាថៃបានចាប់ផ្ដើមបើកការផ្ទុះអាវុ.ធកមកលើមូលដ្ឋានកងកម្លាំងកម្ពុជា ខណៈកម្ពុជានឹងបន្តតាមដានស្ថានការណ៍ផុយស្រួយនេះដោយប្រុងប្រយ័ត្នបំផុត ព្រមទាំងត្រៀមលក្ខណៈរួចរាល់ដើម្បីការពារបូណ៌ភាពទឹកដី។
យោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កងទ័ពថៃបាន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។
សេចក្ដីប្រកាសព័ត៌មានខាងលើរបស់ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា៖ កងកម្លាំងរបស់កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។





.jpg)




ខ្សែភាពយន្តនេះក៏រួមបញ្ចូលឈ្មោះរបស់ Zhao Lusi នៅក្នុងផ្នែកតុបតែងមុខរបស់តួឯកស្រីផងដែរ។ កន្លងមកមានដំណឹងថា Zhao Lusi បានតុបតែងខ្លួននិងសម្លៀកបំពាក់សម្រាប់តួខ្លួនឯង។ គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ២៦ ខែកញ្ញា «Love’s Ambition






.png)
.png)


.png)



.jpg)




.jpg)

.jpg)



.jpg)


.jpg)



.png)




.png)


.jpg)
.jpg)

.jpg)


