Home Blog Page 264

សូមប្រយ័ត្ន! កុមារជាច្រើននៅឥណ្ឌាបានបាត់បង់ជីវិត ក្រោយប្រើប្រាស់ថ្នាំសុីរ៉ូក្អកប្រភេទនេះ

0

ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាបានហាមឃា.ត់ការលក់ស៊ីរ៉ូក្អកមួយប្រភេទ បន្ទាប់ពីកុមារយ៉ាងហោចណាស់ 14 នាក់បានស្លា.ប់នៅក្នុងរដ្ឋខុសៗគ្នា ក្រោយពីពួកគេបានប្រើប្រាស់សុីរ៉ូក្អកដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់បណ្ដាលឲ្យពុល បង្កឱ្យមានការព្រួយបារម្ភទូទាំងប្រទេសអំពីសុវត្ថិភាពនៃឱសថ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកឥណ្ឌា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUKoeLgmLXGyPWffwHvu4KqW_RGUJk9uldI3iVIGTnZfFaP18oCSX3MHepGJpkZPTH6xdynV4qHtiYBR9pCUd7KqJhNEAY1pPMnC02cj2obxc2QJnoKVw2tiaFJf6pJ78y5PGQWt5nXv0KPdMZfi49zqbLdLWYEDWU2zQ-DelVYrPal7SykhMVvfOqzj8D/s400/photo_2025-10-07_11-39-13%20(6).jpg
បើតាមអត្ថបទព័ត៌មានរបស់ Reuters នាថ្ងៃចន្ទ ទី6 ខែតុលានេះបានឲ្យដឹងថា ប៉ូលីសឥណ្ឌាបានបើកការស៊ើបអង្កេតលើការស្លា.ប់របស់កុមារយ៉ាងតិច 14 នាក់ដែលជាប់ទាក់ទងនឹងថ្នាំទឹកសុីរ៉ូក្អកដែលមានជាតិពុល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijL_aVcRlBD2fikK_NRCgKYvD5x12G2gFgVrELKUlGXnF0gS3SapCdV1To7P2vW05yoQJ0V4X0zfHkva3wiVqWtiEzixUDqATWOzDP8xoq2na4hdUpLEXBzLRlbLFYWOHv7g6tCvQMUfKiGLwrfhL9G50qwtPxDs0Bhgy6u-7ntybReqvhm7wu-pFHvsLf/s434/photo_2025-10-07_11-39-13%20(5).jpg
របាយការណ៍នោះបានបង្ហាញថា កុមាររងគ្រោះភាគច្រើនមានអាយុក្រោមប្រាំឆ្នាំ ហើយបានស្លា.ប់ដោយសារជំងឺខ្សោយតម្រងនោមកាលពីខែមុន បន្ទាប់ពីពួកគេបានប្រើប្រាស់ថ្នាំក្អកម៉ាក Coldrif Syrup ដែលជាថ្នាំព្យាបាលក្អកដែលផលិតដោយក្រុមហ៊ុន Sresan Pharmaceuticals ក្នុងរដ្ឋ Tamil Nadu។ ទឹកស៊ីរ៉ូនេះមានផ្ទុកជាតិពុល diethylene glycol ក្នុងបរិមាណជិត 500 ដងលើសការកំណត់សុវត្ថិភាពដែលអាចអនុញ្ញាតបាន នេះបើយោងតាមពាក្យបណ្តឹងរបស់ប៉ូលីសបានឃើញដោយ Reuters ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitGF5wZ7JVUpeq21d3wScQZYdJC2t8sjVQ2VD6f0gd6ePE3R5NmMmvdX6DC_3xYqo6erQ2h1FeBiI89wSNzs_U1XzqzravLa3NUkNChSBnGtT1-ekQOkUns6IugS3kp9592hRSxC2G8k5QOQ6TJRUjuvBt_SVokwEyzOeVs6qStUhSFWt52Ppu29ORYFm6/s1200/photo_2025-10-07_11-39-13%20(4).jpg

    កាលពីថ្ងៃអាទិត្យនេះ ប៉ូលីសនៅរដ្ឋ Madhya Pradesh បាននិយាយថា “កុមារតូចៗទាំងនោះមានរោគសញ្ញាដំបូងនៃជំងឺផ្តាសាយ ឬគ្រុនក្តៅធម្មតាប៉ុណ្ណោះ ហើយបន្ទាប់មកពួកគេត្រូវបានផ្តល់ទឹកស៊ីរ៉ូ Coldrif និងក្រោយមកកុមារទាំងនោះក៏ចាប់ផ្ដើមមានជំងឺតម្រងនោម និងបញ្ហាគ្រលៀនធ្ងន់ធ្ងរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijmz1VVY42-Aodaf27xVdC0ugnCb6lVEVTtvuEv-UtNuDx_MGvVq72Sv9kXwVgnR5Dskvh-j1HsusNiD6fIipU_V68PZn4GAEvmnqeQ9V23cmDxgttcrvpBp_DSjDtvkgbGkvUy5ygB0pb0Mlga7XJevsKEilgkuCy1eQwuSTYPGez2SJtNM4xsNmHcHaH/s480/photo_2025-10-07_11-39-13%20(3).jpg

    បើតាមទិន្នន័យរបស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានបញ្ជាក់ថាសារធាតុ Diethylene glycol ដែលបានរកឃើញនៅក្នុងសុីរ៉ូក្អកកុមារនោះជាទូទៅតែងត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងការកក របស់ផលិតផលគ្រឿងសំអាង និងប្រេងរំអិល ដែលប្រសិនបើមនុស្សទទួលទានវាចូលទៅ នោះវានឹងបណ្តាលឱ្យមានរោគសញ្ញាចាប់ពីក្អួត និងឈឺពោះ រហូតដល់ខូចតម្រងនោមរហូតអាចដល់បាត់បង់ជីវិតតែម្ដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLJYcbrncvwXoaPKb3u50pjSkefFTaScK85YzJxSVc8JuS0RXHoR5EvngxAFzyvz1QGav_Uj_n9ovQEAXiALwVu-q__yAppPlHmjFYy6OboU3dqw2Pa4478GfaTWFJaxletlC0-dhTWnk3EGZWL5o0q30tHFnDAkP17bRHYt1e3zU_Yy_-FU1nA90M_Njl/s1200/photo_2025-10-07_11-39-13%20(2).jpg

    បច្ចុប្បន្នប៉ូលីសបានដាក់ក្រុមហ៊ុនផលិតសុីរ៉ូម៉ាក Coldrif ដែលមានឈ្មោះ Sresan Pharma ជាជនជាប់ចោទសំខាន់នៅក្នុងបញ្ហានេះ ខណៈវេជ្ជបណ្ឌិតម្នាក់ដែលចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះដល់កុមារត្រូវបានចាប់ខ្លួន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL44OWsQiZ15erwXc10evH8YsqTTQS20nComOpo3dC6ga3L9Slbt9IPLRf8ry1GbNl-rLvQvAC7s6fUw9bz5yFwbr4kD7MWZ7qRn9CPhg-6nCqscIo0oC4VLjwsY-C0TbRwUtJpL_nuawa7XMsLONhpN7bhtTVrUuysvhbCuXsO-cILewoMzjh4MC3xSNy/s400/photo_2025-10-07_11-39-13.jpg
    ក្រុមហ៊ុន Sresan Pharma មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ តែទោះជាយ៉ាងណា អាជ្ញាធរសហព័ន្ធរបស់ឥណ្ឌាបាននិយាយថា ពួកគេត្រៀមនឹងដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននេះចោល ហើយរដ្ឋមួយចំនួនបានចាប់ផ្ដើមហាមឃា.ត់ការចរាចរលក់ទឹកឱសថដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើ នេះបើយោងតាមការសង្ខេបរបស់រដ្ឋាភិបាលនៃការលក់ថ្នាំដែលរកឃើញដោយ Reuters កាលពីថ្ងៃចន្ទសប្ដាហ៍នេះ៕

មន្ទីរពេទ្យកុមារអង្គរ ប្រកាសផ្សព្វផ្សាយ យុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក”

0

ខេត្តសៀមរាប ប្រទេសកម្ពុជា – មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ផ្តល់សេវាថែទាំសុខ​ភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃសម្រាប់អ្នកគ្មានលទ្ធភាព ប្រកាសផ្សព្វផ្សាយលើយុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ និងដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ។

យុទ្ធនាការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានគោលដៅ រៃអង្គាសថវិកាដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០០ ០០០ដុល្លារអាមេរិក​ ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរដើម្បី បន្តផ្តល់ការព្យាបាល និងថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។ លើសពីការរៃអង្គាសថវិកា មន្ទីរពេទ្យកុមារអង្គរ ក៏នឹងជំរុញការយល់ដឹងអំពីជំងឺមហារីកកុមារតាមរយៈការផ្សព្វផ្សាយលើវេទិកាឌីជីថល បណ្តាញសង្គម និងការចូលរួមដៃគូពីសាជីវកម្ម សិល្បករ សិល្បការិនី និងសាធារណៈជននានា។

យោងតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (National Cancer Control Plan) ប្រទេសកម្ពុជាបានកត់ត្រាករណីមហារីកកុមារប្រមាណ ៥៥៣ ករណីក្នុងឆ្នាំ ២០២០ ដោយជំងឺមហារីកឈាមស្រួចស្រាវមានចំនួនជិត៣០% ។ ខណៈពេលដែល ៨០% នៃកុមារដែលមានជំងឺមហារីកអាចរស់រានមានជីវិតនៅទូទាំងពិភពលោក នៅក្នុងប្រទេសកម្ពុជា អត្រារស់រានមានជីវិតគឺមានត្រឹម ២០% ប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ រៀងរាល់ ៤០នាទីម្តង មនុស្សម្នាក់បានស្លាប់ដោយសារជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា។

វេជ្ជបណ្ឌិត ប៊ុន សិរីលក្ខណ៍ គ្រូពេទ្យឯកទេសជំងឺមហារីកកុមារនៃមន្ទីរពេទ្យកុមារអង្គរ និងជាសមាជិកនៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកបានមានប្រសាសន៍ថា “ក្នុងនាមជាគ្រូពេទ្យឯកទេសជំងឺមហារីកកុមារគឺពិតជាពិបាកណាស់ នៅពេលមើលឃើញកុមាររងការឈឺចាប់ពីជំងឺមហារីក។ កុមារគ្រប់រូបគួរតែទទួលបានឱកាស ពិនិត្យ ព្យាបាល ដើម្បីរស់រាន និងលេងកម្សាន្តដូចគេដែរ។”

មន្ទីរពេទ្យកុមារអង្គរបានបង្កើតផ្នែកព្យាបាលជំងឺមហារីករបស់ខ្លួននៅក្នុងឆ្នាំ ២០១២ ដោយចាប់ផ្តើមពីការព្យាបាលជំងឺមហារីកបាតភ្នែក។ នៅឆ្នាំ ២០២១ អគារព្យាបាលជំងឺមហារីកកុមារត្រូវបានបើកដំណើរការជាផ្លូវការ។ បច្ចុប្បន​្ន មន្ទីរពេទ្យកុមារអង្គរ បានព្យាបាលជំងឺមហារីកកុមារប្រមាណ ៣០ប្រភេទ បានព្យាបាលកុមារចំនួន ៥០៨ ករណី និងបានណាត់ជួបពិគ្រោះព្យាបាលជំងឺចំនួន ៣ ៣៩៧ករណី។

ការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គររួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយចាក់ថ្នាំគីមី ឡាស៊ែរ និងការព្យាបាលដោយប្រើគ្រីស្តាល់ រួមជាមួយនឹងការគ្រប់គ្រងការឈឺចាប់។ គ្រួសារក៏ទទួលបានការប្រឹក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ ជំនួយអាហារ និងការអប់រំ ដើម្បីជួយមើលថែទាំកូនៗនៅផ្ទះ។

ប្រតិបត្តិការអគារជំងឺមហារីកកុមារមានតម្លៃជិត ៥០០ ០០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលជាផ្នែកមួយត្រូវការថវិកា​​ចាំបាច់។ ប្រសិនបើគ្មានជំនួយដើម្បីបំពេញការខ្វះខាតចំនួន ២០០ ០០០ ដុល្លារអាមេរិក ការថែទាំអាចនឹងត្រូវបានប៉ះពាល់ និងមានការប្រឈមលើលទ្ធភាពនៅក្នុងការជួយសង្គ្រោះអាយុជីវិតកុមារ ជាពិសេសកុមារមកពីក្រុមគ្រួសារដែលគ្មានលទ្ធភាព។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ជានាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា ការគាំទ្ររបស់អ្នកមានន័យលើសពីការបរិច្ចាគ។​ ថវិកាមិនថាតិច ឬច្រើន នឹងបានជាចំណែកនៅក្នុងការព្យាបាលកុមារជាច្រើន ជាពិសេសកុមារដែលមានជំងឺមហារីក ឱ្យទទួលបានួូវសុខភាពល្អ ដូចជាកុមារជាច្រើនទៀត។

 

កំណត់ចំណាំសម្រាប់សារព័ត៌មាន៖

  • មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ​ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរ​បានជួយសង្គ្រោះជីវិតកុមារ​រាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ។
  • ស្ថិតិដែលបានលើកឡើងនៅក្នុងការចេញផ្សាយនេះត្រូវបានដកស្រង់ចេញពី International Cancer Control Partnership (ICCP) the WHO International Agency for Research on Cancer និងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក។
  • ប្រភព៖ WHO, Childhood Cancer Overview , Ministry of Health, National Cancer Control Plan 2025-20230
  • ព័ត៌មានអំពីមន្ទីរពេទ្យកុមារអង្គរ៖ angkorhospital.org​​

ទំនាក់ទំនងសារព័ត៌មាន៖

ថេន រតន៍ (ប្រធានផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយព័ត៌មានក្នុងប្រទេស)

លេខទូរស័ព្ទ/អ៉ីម៉ែល៖ ០៦៩ ៥៧ ៣៩ ៨០ /   rorththan@angkorhospital.org

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoBB_J58rXl3lOGppz7rouS_9Hb2-7svjBEI7YmIwMQugDszyeJCb9XMr6EGLLxexaVoE02Z_2v_bxmObHtqi8su_PPw5IS7oVkyXunxyHpbeT516Hikh1Rh-PlPsaQAtVb3eQM5if-Xq-AyyhgKw54BIKRVzpCshMLTQbl3z4kKfulfu2eMZA7DJqiFu1/s2700/Official%20poster%20.png

ជនជាតិថៃប្រព្រឹត្តិអំពើអសិលធម៍​យក​រូបសម្តេចតេជោ ធ្វើ​ទីងមោង

0

ជនជាតិថៃមួយចំនួនបានយករូបថតសម្តេចតេជោហ៊ុន សែន និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ជំទាវ ម៉ាលី សុជាតា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបនិងយកទៅដាក់តាំងជារូបទីងមោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEienL-CmHXu1HO7cTPnBih7o6FFZj9pabYhrSSofbNIaHg5on5JBl1ItJXnZIDddnM3mHLBehiXYiQ24fONZpolFz5bFeao10cywkkXgGrKSKRy81RyxRlkq2EQdTtw6lnwclu-_ftwqoFCZW8f1w5KJ96C3yk_p4qhKMofmLEQmtqaWposjHBbOR7mzlAC/s2048/image_2025-10-07_16-50-25.png
ជុំវិញទង្វើដ៏អសិលធម៌នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTwkvCYyMVIgSf2Nz50SANKWwzwnsCwQUdUoB19ymHoTTKlIXheyXtaMaadv0qVhqo5KSe5D5HuuUt0ac2zoiCyoeQZ-oBjP7f3DEFIAz7M429iS1CV30L1ejr-e0mZ7EZzcTqzjX-TI7kTtU-6wpBscaxh_rbjdDpt0Fu5ZEE-t6vBO02VsbC6F1gIYfE/s2048/image_2025-10-07_16-50-28.png
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖” កម្ពុជាទោះបីជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់ សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវឡើយ”។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU-o-XCFU-WYEHx8847gHEuSyvwhlpJydlMZ2zlSUbX_PDJxNe1vzJcBNvcUG1SokcSlefDR4g0yA8N_YH60Z7rHi1gjIt_s-4vgS3vri9BsHOz-lxulyYijnDCXLcLJiwSCrOKEjG03G50_pUlgfypI-oAbx98KfwWZCIRkCzrJJH1xNA8Ln-VG_45UfW/s1280/image_2025-10-07_16-50-44.png
    អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា៖” បើទោះបីទទួលរងការប្រមាថពីជនជាតិថៃមួយចំនួនយ៉ាងខ្លាំង ក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវ កុំឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើសកម្មភាពបែបនេះតបទៅភាគីថៃវិញឡើយ។ នេះសបញ្ជាក់អំពីគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះ អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-0KOLgo24wtLbCRsI5z1-JqAE_lss8-klD1lsQjZQjLGyATGQXgdYh8WC9OvIsT4HJYuhGZ0fsV7v8Ma_pD2P2GLQ0zgY3reJyez9LTwPmuUHMA0Au9eY2qKBVSrEaiDgFo5sXR0-r8JbIiyJaza2aZoLUdWqxSThFLZohJdvEog7JoZkex7PC2kW_e1d/s1024/image_2025-10-07_16-51-17.png

     

បា.ក់ទំនប់វារីអគ្គិសនីមួយនៅវៀតណាមក្រោយភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលព្យុះទីហ្វុង

0

ខេត្តឡាងសុង៖ ទំនប់វារីអគ្គិសនីបាកខេ១ (Bac Khe 1) កម្ពស់១០ម៉ែត្រ នៅខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាម បានធ្លាយបាក់នៅថ្ងៃទី៧ ខែតុលា ក្រោយភ្លៀងធ្លាក់ខ្លាំងដោយបានបញ្ចេញទឹកហៀរហូរយ៉ាងគំហុក និងបង្កការព្រួយបារម្ភអំពីហានិភ័យនៃការជន់លិចទៅលើភូមិរបស់អ្នកស្រុកនៅក្បែរៗនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnTPmSk7-9E4uibkHCWVUWlauotD1LkYDuill278JKJYk0OtjCLldkg-LsBabuTXbbyX3rIqMIfKJ6-YIESscRVQdOTQ-DU8uijUQBajpUUQn7QgNBM2XgIWK83lAt0tCl1H5KyGPnYr1KsL0DXyB7OVB0mZI4dLGafQ5edq2qGaoOcutG0l9vKp8WgQB/s931/photo_2025-10-07_16-30-31%20(2).jpg
ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៧ ខែតុលា ដោយអ្នកស្រុក Nong Huyen ខេត្ត Lang Son បាននិយាយថា វាបានចាប់ផ្តើមឡើងពីស្នាមប្រេះតូចមួយ មុនពេលវាពង្រីកខ្លួនយ៉ាងឆាប់រហ័ស រហូតមានការបាក់ទំនប់។ ខណៈនេះ ផ្ទះសម្បែងជាច្រើនរបស់ពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេ កំពុងរងការគំរា.មកំហែ.ងដោយសារកម្លាំងទឹកហូរដែលមានងាយបង្កគ្រោះថ្នាក់ជាខ្លាំង។

អាជ្ញាធរនៅក្នុងតំបន់បាននិយាយថា មិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ទេ ទោះបីជាគ្រឿងចក្រ និងឧបករណ៍មួយចំនួនត្រូវបានខូចខាតនៅក្នុងហេតុការណ៍នោះក៏ដោយ។ បន្ថែមពីនេះ ក្រុមសង្គ្រោះបន្ទាន់មកពីក្រសួងជាច្រើនត្រូវបានបញ្ជូនមកប្រចាំការនៅទីតាំងខាងលើ ដើម្បីសម្របសម្រួល និងចាត់វិធានការទប់ស្កាត់បញ្ហាផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidiy7IzbOH9d4E6f2qwJvuckAdd7hDq91XXgr8tWHJkRbOAAzsUbUHdYKmLn2S4l7rpfKp5TFmJkxrzdWvQ58-qs-4G4mtBLpuCK-2rjYfhLRlCstoMX6XyP3qY3UoRX3Fr0xM7JlPc8lE89sfrTIBsDDN-5R_M8Tba7NnzLFxlKygPu2CYA0OGxT870_R/s1020/photo_2025-10-07_16-30-31%20(3).jpg

អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Nguyen Hoang Hiep បាននិយាយថា អាជ្ញាធរខេត្ត Lang Son បានរាយការណ៍ថា ពួកគេបានជម្លៀសប្រជាជននៅតំបន់នោះតាំងពីពេលព្រឹកថ្ងៃអង្គារនេះម្ល៉េះ បន្ទាប់ពីបានកត់សម្គាល់ឃើញសញ្ញាមិនប្រក្រតីនៅលើទំនប់ទឹក។

គួរជម្របថា ទំនប់ Bac Khe 1 មានទីតាំងស្ថិតនៅលើទន្លេ Bac Khe ដៃទន្លេ Ky Cung ដែលមានសមត្ថភាពផលិតថាមពលប្រហែល 24 MW។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdgJvcIiU8rzixc0SlCuaoM4Vi3U_oDfGOrb7Jv4hmS0VBE9v41vKhVJkAzPh0Ek77ao09nvrSJRvjl-FZ8SSawSieCLVNDsNfoNvoDuRTFShy2aj4iZN_hzo6Ldfld8suQucFGUlDlcEc3LLHBkjwaZF2YyPASvKzuMbUP9Zti7A29xAEZJq2xfx339NL/s800/photo_2025-10-07_16-30-31.jpg

ចំពោះខេត្ត Lang Son នេះផងដែរ បានរងការវាយលុកដោយព្យុះទីហ្វុង Matmo តាមរយៈភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅស្ថានីយ៍ Mau Son បានកត់ត្រាទឹកភ្លៀងកម្រិត 205 មីលីម៉ែត្រ នៅចន្លោះថ្ងៃទី 5 និងទី 6 ខែតុលា ខណៈដែលនៅស្ថានីយ៍ Quyet Thang ភ្លៀងធ្លាក់មានកម្រិត 195 មីលីម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 12 ម៉ោងប៉ុណ្ណោះ ចាប់ពីយប់ថ្ងៃទី 6 ខែតុលា។ លំហូរទឹកដ៏ធំនេះ បានរុញច្រានកម្រិតអាងស្តុកទឹកឲ្យកើនឡើងខ្ពស់ប្រកបដោយសញ្ញាគ្រោះថ្នាក់ ដោយបន្ថែមសម្ពាធលើទំនប់ យ៉ាងខ្លាំងមុនពេលវាដួលរលំ៕

សារព្រមានពីអ្នកជំនាញ ការមើលវីដេអូខ្លីៗក្នុង TikTok ប៉ះពាល់ដល់ខួរក្បាលដូចជាការពិសារស្រាដែរ

0

របាយការណ៍ថ្មីមួយពីកាសែត The Times of India បានបង្ហាញពីការព្រួយបារម្ភកើនឡើងពីអ្នកជំនាញផ្នែកខួរក្បាល ដែលថា ការមើលវីដេអូខ្លីៗដូចជាក្នុង Instagram Reels ឬ TikTok ឡើងលើសកម្រិត អាចបង្កឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអារម្មណ៍ (reward system) និងការផ្តោតអារម្មណ៍របស់ខួរក្បាល ដែលមានលក្ខណៈដូចជាអ្នកញៀនសារធាតុញៀនដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0y6lnDmCrZTJcNbKEAq3P1XBiCGELkdlHbFQksXuY_yHcJD6z4_o-6IDvzJSHjRvHHF5c5dCwFbdYSc8MAL6hfZ2Fu6iUOpo9i_5kFhDRhO50QgbgJn88ACGOFCuNnwQXIiPVrtVNKVRlrSpy_xUbuMUrGdD8YzrLMaVrqwXeYenRUO9LVYxkUF_psoc/s2000/image_2025-10-07_16-09-29.png
អ្នកជំនាញបញ្ជាក់ថា វេទិកាវីដេអូខ្លីៗទាំងនេះ ត្រូវបានធ្វើឡើងដើម្បីផ្តល់នូវ “អារម្មណ៍សប្បាយរីករាយ” យ៉ាងឆាប់រហ័ស តាមរយៈមាតិកាដែលផ្លាស់ប្តូរលឿន និងមានភាពភ្ញាក់ផ្អើលជានិច្ច។ ការលេងជារឿយៗបែបនេះ អាចធ្វើឲ្យប្រព័ន្ធអារម្មណ៍នៃខួរក្បាលធ្វើការលើសកម្រិត និងបណ្តាលឲ្យខួរក្បាលធ្លាក់ចុះនូវការឆ្លើយតបទៅនឹងអារម្មណ៍រីករាយធម្មតា ដូចជាមនុស្សដែលមានអាការៈញៀនស្រា ឬល្បែងស៊ីសងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx16yrVpvRnKKbFGWXcJCfdcv06_0UkOH1YT8GtKLI9DwE2TYjqib_v5aDFKf1JO5R_oLM4hKxjVk96WJS_kfTkGFLDD7YrY9K5bpbLIr6kHfD7r4akacIURDoxxC4g_YoNvrY7YP2HQUtYilWhZUu0b3VTP5lpS5FIH1M_ae5FFcjLh7RamgoYS54vUpM/s744/image_2025-10-07_16-09-30.png
អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត Dr. Rachna Khanna Singh បានបញ្ជាក់ក្នុងអត្ថបទរបស់គាត់ថា “នៅពេលខួរក្បាលកាន់តែទទួលបានការរំភើបច្រើន វានឹងកាន់តែទាមទារភាពរំភើបកាន់តែខ្លាំងឡើងប៉ុណ្ណឹងដែរ។” នេះមានន័យថា សកម្មភាពធម្មតាៗដូចជាការអានសៀវភៅ ការធ្វើការ ឬសន្ទនាជាមួយមិត្តភក្ដិ អាចមើលទៅលែងគួរឲ្យចាប់អារម្មណ៍ដូចមុនទៀតហើយ។ បន្ថែមពីនេះ លោកក៏បានព្រមានផងដែរថា ផ្នែកខួរក្បាលដែលគ្រប់គ្រងការផ្តោតអារម្មណ៍ ការគ្រប់គ្រងខ្លួនឯង និងការសម្រេចចិត្ត (prefrontal cortex) ក៏អាចរងផលប៉ះពាល់ដោយសារតែការរំភើបជាបន្តបន្ទាប់ផងដែរ។ វាអាចបណ្តាលឲ្យមនុស្សពិបាកផ្តោតអារម្មណ៍ ឬទប់ចិត្តមិនឲ្យធ្វើអ្វីមួយដោយអារម្មណ៍ភ្លាមៗ ពិសេសចំពោះយុវវ័យដែលខួរក្បាលនៅស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV4gf7lHsx8ZXW0XjaUW9RK-XMTKIWH0B9jHfJpJZmR84oDcx26CMKUzuNkXKl5EanII7Zt9Iyq2UqkD915vdFCelw6Zol_xfmfcQSZmEAGwLTlZ3SfimDOzTRf9sms0UmE5ZcXZUxokyRN-gg3OI9YiU84I97vsRHf3P1Q_I2zR4I19TxqeeNy3sGTV4f/s1024/photo_2025-10-07_14-22-51%20(2).jpg

លើសពីនេះ ការមើលវីដេអូ Reels នៅពេលយប់ ឬមើលមាតិកាដែលត្រូវប្រើអារម្មណ៍ខ្លាំង មុនពេលចូលគេង អាចរំខានដល់ការបញ្ចេញអរម៉ូន melatonin របស់រាងកាយ ដែលបណ្ដាលឲ្យគេងយឺត ឬគេងមិនលក់ស្រួល។ ការគេងមិនល្អនេះនាំឲ្យខួរក្បាលបាត់បង់សមត្ថភាពក្នុងការចងចាំ និងគ្រប់គ្រងអារម្មណ៍។ ជាមួយគ្នានេះអ្នកជំនាញបានប្រៀបធៀបបញ្ហានេះជាមួយការញៀនសារធាតុញៀនផ្សេងទៀត ដោយបញ្ជាក់ថា ទោះបីការប៉ះពាល់មិនដូចការផឹកស្រាប៉ុន្មានក៏ដោយ ប៉ុន្តែវិធីដែលខួរក្បាលប្រតិកម្ម និងបង្កើតការទាមទារការរំភើបថ្មីៗ មានភាពស្រដៀងគ្នាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgorRcXN_IqQfdkjrF5DwOPKrxNB6zJ5_5zlWVqk1847ie_XLPLHOJ_Kg6md3EHTWpLL62ZhNExrrpgDP255ZvyHWqKStwQP7YDAZVt0vFy4FIp8HVXv6qgN9h73Iizcec1qhbZ0bTUn7I8hblFr2t45SLAG0hzKZ6bhiuwxe3FqnRGOaJzYd9FHw-OH7-W/s1280/photo_2025-10-07_14-22-51.jpg

យ៉ាងណាមិញ ដើម្បីកាត់បន្ថយផលប៉ះពាល់នេះ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យកំណត់ពេលប្រើប្រាស់ប្រចាំថ្ងៃ ផ្អាកមើលវីដេអូជារៀងរាល់ ២០–៣០ នាទី ម្ដង និងជៀសវាងការមើលអេក្រង់មុនគេងយ៉ាងហោចណាស់មួយម៉ោង ព្រមទាំងចូលរួមសកម្មភាពនៅឆ្ងាយពីអេក្រង់ដូចជាការហាត់ប្រាណ ឬការងារច្នៃប្រឌិតផ្សេងៗជាដើម។ ទោះជាយ៉ាងណា គោលបំណងនេះមិនមែនសំដៅដល់បញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យាទាំងស្រុងនោះទេ ប៉ុន្តែវាគឺដើម្បីស្តារឡើងវិញនូវតុល្យភាព ដើម្បីមិនធ្វើឲ្យខួរក្បាលឆាប់រំភើបពេកតែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioGewoI5Mq20RYiyinlRWoCpvngls263MLg4KICHLsQy4lt9SfgUY5-yfHXIQPtUwGvEpWrmdOAisSPEXgjwqDkfgecDe331aYKsIYCB-bKXSeQ0rs92sM7R8eB-Qs3W4voWoW-rfayeb7x-_h9dKCpxYds7aSp_uDcjkknFekWct2Yuj3Ph7jkABIgdg-/s1280/photo_2025-10-07_14-22-52.jpg

វៀតណាមរងឥទ្ធិពលខ្យល់ព្យុះមួយទៀតធ្វើឱ្យលិចលង់ទីក្រុងហាណូយ និងពន្យារពេលជើងយន្តហោះ

0

ប្រទេសវៀតណាម ៖ ភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលខ្យល់ព្យុះម៉ាតម៉ូ (Matmo) បានធ្វើឱ្យនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ តំបន់ជាច្រើនក្នុងទីក្រុងហាណូយលិចលង់ យន្តហោះជាច្រើនគ្រឿងដែលចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវពន្យារពេលហោះហើរ ខណៈវៀតណាមទើបតែរងឥទ្ធិពលខ្យល់ព្យុះប៊ួឡូយ ។ តាមការប្រកាសរបស់ឧតុនិយម គឺតំបន់ខាងជើងនឹងមានភ្លៀងធ្លាក់កាន់តែខ្លាំង ហើយវៀតណាមនឹងរងឥទ្ធិពលខ្យល់ព្យុះចំនួន៣ បន្តបន្ទាប់ទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10qwBwmVrp_S8wpyC5kGRdbaOc7SvQxTqUqFBcQ1rwWcauJafOELP_NiGqNXw6fy3bB9P1P-d3lk9CBtuw-Zu8Z3utXoNjHjI4J-moLosvCtUjr8XFM_-9NjSqOpA-6u8OM5mw0_5dRcDV-_xwPWyBArecPe3vHRSpL-R3wE9BixdZk9fUug5IEcqSXHL/s1024/photo_2025-10-07_15-14-27.jpg

ភ្លៀងធ្លាក់បណ្តាលឱ្យផ្លូវនានាក្នុងទីក្រុងហាណូយលិចលង់ រថយន្ត និងម៉ូតូជាច្រើនគ្រឿងកកស្ទះកណ្តាលផ្លូវ ខណៈពលរដ្ឋដើរឆ្លងកាត់ទឹកជ្រៅ ។ វាមិនត្រឹមតែធ្វើឱ្យកកស្ទះយានជំនិះតាមផ្លូវប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុងក៏ខូចខាតដែរ ដោយសារបរិមាណទឹកភ្លៀងច្រើន ។ ពលរដ្ឋនៅទីក្រុងហាណូយប្រាប់ថា ភ្លៀងធ្លាក់ និងមានទឹកលិចផ្លូវជាញឹកញាប់ធ្វើឱ្យពួកគេរស់នៅក្រោមព្យុះភ្លៀងរៀងរាល់ថ្ងៃ និងបារម្ភពីទីក្រុងរងឥទ្ធិពលខ្យល់ព្យុះបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh50QdDFPa6s3t5pHHOFne52ahThlhjvS_iaCOWr8ennaU2zzWhqT3CsdHohsgTvYdTVWyw5Fvl9R76n99paW41L6gdBadMuoy_JZLb84OpWZIMsuOWEuqYra4P-QkDL-5axYjhLg1jAaqBz0QJJkj00l4whhYriJJpO8EKXofgfzvxgRsEOuLzjyC82rO4/s1024/photo_2025-10-07_15-14-25%20(2).jpg

ចំណែកសាលារៀនជាច្រើនកន្លែងនៅទីក្រុងហាណូយបានបិទទ្វារដោយបង្រៀនសិស្សតាមអនឡាញ ខណៈយន្តហោះជាច្រើនគ្រឿងដែលចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិ Noi Bai បានពន្យារពេលហោះហើរដោយសារខ្យល់ព្យុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp3Ze3uX7EOfm_v7eU3DiATcuh-uzvCLx3nlRmiu2Fu_5VaUxwxTFGQA_AmMYpkYF8ASwTiVlkr3GNC0VL1DOKH2Y9uNXT9TMkD9gZ7RgtQp_dKYi0CrMT55NkC8BWDlP0drJPweNx_NKfOSJ7iJ0hZCTxotOWVF5dTJC7NAI9RVDCwl8MoRor5eDyF2EI/s1024/photo_2025-10-07_15-14-25%20(3).jpg

កាលពីដើមខែតុលា ឆ្នាំ២០២៥ មានទឹកជំនន់ខ្លាំងនៅទីក្រុងហាណូយដោយសាររងឥទ្ធិលខ្យល់ព្យុះប៊ូឡូយ ដែលបានសម្លាប់ពលរដ្ឋវៀតណាមយ៉ាងហោចណាស់៥១នាក់ និងខូចខាតទ្រព្យសម្បត្តិស្មើទឹកប្រាក់ប្រមាណ៦០០លានដុល្លារ ។ ក្រុមគ្រួសារជាច្រើនទើបតែសម្អាតភក់ និងកំទេចកំទីក្នុងផ្ទះពេលផុតព្យុះប៊ួឡូយ បែរជាមកជួបព្យុះម៉ាតម៉ូ និងមានភ្លៀងធ្លាក់ខ្លាំងម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBTZH76gmxIp-kR1RCut7rBfMbLSinwc3ryEHcWe7RV0ANQs8bKQKNcp85k-K_j4Nmj7L8QYqD-sKUgDJVW7hZjiWTty2QodMsBq1mNo88ddbLFIzuxcLs-hOmxAdS-bEoO2j4fHivkEo6nybrQ8Q4GQemFiFi7iGPnV_qsMRnRo_tKy1eHXIsj0wGBLok/s1024/photo_2025-10-07_15-14-25%20(4).jpg

តាមការព្យាកររបស់ឧតុនិយមវៀតណាម គឺមានភ្លៀងធ្លាក់ ផ្គររន្ទះនៅទីក្រុងហាណូយនៅព្រឹកថ្ងៃទី៧ ខែតុលា ដោយឧតុនិយមបានដាស់តឿនពលរដ្ឋពីទឹកជំនន់នៅតំបន់ទំនាប ថែមទាំងមានខ្យល់ព្យុះ៣ទៀតបោកបក់លើប្រទេសវៀតណាមមុនដំណាច់ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdY3YHZYdxFqhCyh7x9uL1ZG7Z96WUnPN0b7-51qPTd37ULFnyX5QyoEz7Tr7yUrFmoT60eYZhRVK_SFkwJKEAYiF4rMXm3RInNsF-dHkw8_Uve44qTiVwUd6xnbGRfmUjvScPg6fHHZJSxoj5B3n3RWgOJpwhSCuu14uisLstGrERWuN_PYvEzfDuowsk/s1024/photo_2025-10-07_15-14-25.jpg

ដោយឡែក តាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ខ្យល់ព្យុះម៉ាតម៉ូមានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអាដាម៉ាន់ ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា ។ គន្លងផ្លូវរបស់ខ្យល់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកកម្ពុជានោះទេ ៕

រដ្ឋមន្ត្រីក្រសួងធនធានទឹកប្រាប់មន្ត្រីខេត្តបាត់ដំបងឱ្យពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹក

0

ខណៈបរិមាណទឹកនៅតាមបណ្តាអាងស្ដុកទឹកសំខាន់ៗចំនួន ៣ នៅក្នុងខេត្តបាត់ដំបង ជិតពេញប្រៀបទៅហើយនោះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ទៅមន្ត្រីប្រចាំការនៅទីនោះ អោយតាមដានស្ថានទឹក និងពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹកទៅតាមបច្ចេកទេស ដើម្បីងាយដោះស្រាយនៅពេលមានជំនន់ និងរក្សាទឹកទុកប្រើពេលមានគ្រោះរាំងស្ងួត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDvKe7G03OtbaSRmF8VKCNh4caBr7IR1C4xjfRZYWTc5GF4enzVWSbjGmx4l8GxeAmJbGkBmJHt6H9vkaH-J-N9e6oR8mlsN-FQi8i-Clm9qV2nOg3gixk1C1XQZ-aPUDrSsWVCAjQDfg75eqLCSX6rzPus9-n2dzQ7kdEcaW1uiLR9UeNq9qKKT_HYbyH/s1280/photo_2025-10-07_13-04-59%20(2).jpg

គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បណ្តាអាងស្ដុកទឹកសំខាន់ៗ ចំនួន ៣ នៅក្នុងខេត្តបាត់ដំបង មានបរិមាណទឹកជិតពេញប្រៀបអស់ទៅហើយ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo_h1eTyCHnD0rPIVH_Iep17z1NIGh4OuThZxrvN2To4pjaIyPf93jgNnMHiL3-nNQfS7561hmmPI1AagPIgOtzQTdwQ0ql2ZWUrbi9NosMlKs4iSrB5EHLnspI_HDDT2OFgA7UwXKH37ZT9PL8sIRQZCcHKByGxwtZqtHzGe5ejWkF2NscNuYpjNfW7Qh/s1280/photo_2025-10-07_13-04-59.jpg

អាងទឹកទី១ គឺអាងទឹកពហុបំណងបាត់ដំបង (សេកសក) ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល មានបរិមាណទឹកប្រមាណ ១៣២លានម៉ែត្រគូប ចំនួននេះ គឺស្មើនឹង ៩៦% នៃបរិមាណស្ដុកទឹកសរុប ដែលមានបរិមាណ ១៩៣លានម៉ែត្រគូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd-vNpanflnKPrX9Y6HfUn935Vmxv1-xFzjrpNoeMsOXHMIAsQkMXtFWwY300zS2JRWpcklt5MZGX6gnMNUB3ivXZ2yVqsfXYi7oJOBtn7E_bdNLYRJtsHcgcM8wtYNTwEVFexz8bA0__vpegnAHEnMenCXb-AYtB6pDn_tNInIvZ8C1fg-so6pPBlvvuv/s1280/photo_2025-10-07_13-05-10%20(2).jpg

អាងទឹកទី២ គឺអាងទឹកកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ បច្ចុប្បន្នមានបរិមាណទឹកប្រមាណ ១២៦លានម៉ែត្រគូប ដែលចំនួននេះស្មើនឹង ៨៧% នៃបរិមាណស្ដុកទឹកសរុបចំនួន ១៤៦លានម៉ែត្រគូប។ ឯអាងទឹកទី៣ គឺអាងទឹកភាស ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ពេលនេះមានបរិមាណទឹកប្រមាណ ៣២,៤លានម៉ែត្រគូប ដែលស្មើនឹង ១០០% នៃបរិមាណស្ដុកទឹកសរុប ៣២,៤លានម៉ែត្រគូប តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFthd0MqmnNmJmdZqIwcGW-OxR2KY66-zEkLXW9rBWuHNd5uT7kkrob454EujHANenpKnDzLb21w8D5HmGGM6JNBxcJ2-y0VKacqZdu5U4bLuH5JoUhk52iYWzdcq6bYVs5KNxe45REtF7CiU2E7f99M64KKAUnc6J6sa-5lGicFnCR9_8GMzzES-MtCs/s1280/photo_2025-10-07_13-05-10%20(3).jpg

ថ្លែងនៅក្នុងដំណើរចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្ដាអាងទឹក និងប្រព័ន្ធធារាសាស្ត្រក្នុងអាងស្ទឹងសង្កែ ចំនួនបីទីតាំងកាលពីថ្ងៃទី៦ តុលា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានក្រើនរម្លឹកដល់បណ្តានាយកដ្ឋានជំនាញ ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្តការយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ។ ពិសេស គឺមន្ត្រីទាំងអស់ត្រូវផ្តោតលើការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹក នៅតាមសំណង់ស្ទាក់ទឹកស្របតាមបច្ចេកទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf6Q5yz_5sWWu5wirW-9Qt18Ttj5WAZok9MJ7YwXzsksx9WoSLI_xOJSkwkDC7StrZ8dUIxBdclHbFuS7zDMj1u7IpmGacjus5DuKqKxG1hVZMz7aVGZgtzxexyve9ZIAPhQjn6ZoJB1vM8sLoddVTgzgSYLf2O6HyUoDgpTyUUzF_GGlgKFOK6SKVbXCC/s1280/photo_2025-10-07_13-05-10%20(4).jpg

ការបិទបើកទឹកទៅតាមលក្ខណៈបច្ចេកទេស ជាការត្រៀមលក្ខណៈជាមុនដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ។ បន្ថែមលើនេះ វាជាវិធានការសំខាន់ថែរក្សាទឹកទុកឱ្យបានល្អ និងបំពេញទឹកក្នុងអាងឱ្យបានគ្រប់គ្រាន់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានចេញសេចក្តីជូនដំណឹង ស្ដីពីការបញ្ចប់រដូវវស្សាឆ្នាំ២០២៥ ម្តងរួចមកហើយ។ ក្នុងនោះចាប់ពីដើមខែវិច្ឆិកា ខាងមុខ បរិមាណទឹកភ្លៀងធ្លាក់ ដែលគ្របដណ្តប់ទូទាំងប្រទេសនឹងមានកម្រិតថយចុះជាអតិបរមា។ ការថយចុះនូវបរិមាណទឹកភ្លៀងនេះ គឺជាសញ្ញាបញ្ចប់នូវរដូវវស្សាឆ្នាំ២០២៥ ហើយតម្រូវមានការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងថែរក្សាប្រភពទឹក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAi53JdyzaniyqFYh7zDfVM0dEhU0u5iU3cbE4DgiWzmPolzcWutPFtFiMsQpywMG298tUGXv3SVDwHN_O8y6rnGly4mhyphenhyphenoEnKHQtJz530grtazGTmGpwod1xOcspPUIshpRCIto0SDQVcJCk2nD4dkomCZWsRm2xmSrwhEWsddhDqU18Mj5b4Ue-st8yg/s1280/photo_2025-10-07_13-05-10.jpg

មន្ទីរសាធារណការខេត្តព្រៃវែងសម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវ ៣៨៣បេបណ្តោះអាសន្ន

0

ដោយសារស្ថានភាពទឹកទន្លេមេគង្គឡើងខ្លាំង បណ្តាលអោយកំណាត់ផ្លូវ ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងរងផលប៉ះពាល់។ ថ្នល់ត្រូវបានហូរច្រោះ និងកាត់ផ្ដាច់មិនអាចធ្វើចរាចរណ៍បាន ដូច្នេះមន្ទីសាធារណការខេត្តបានសម្រេចបិទការធ្វើដំណើរលើកំណាត់ផ្លូវនេះទាំងស្រុង រហូតមានការជូនដំណឹងជាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioDjiwMn9Q91lYJr6D_3xb84rO_MnQbPl7vCOumDaYBUumaZqFAsuw0Y9G1nm8DrlFL3h1PCuuBR_jKl7SWFHrPQM7Xdqc5IzEPsfnthWY5Hx8gh1-JGX3H7hHatjc4H6coZ81NmDGq_Uz2-gUfiIZlh9c0NhP_MdFWD2QrfbISueiFGeP0LUPB7RHz272/s1280/photo_2025-10-07_06-53-13%20(2).jpg

ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ដោយសារទឹកជំនន់ហូរបុកផ្តាច់ផ្លូវជាច្រើនកន្លែង លើកំណាត់ផ្លូវលេខ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា រហូតដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRm3EZyG2_czI4lsZ_FNqUrVv_nO-Dtz-9nK6NFOoCRWiYEdvikcf9w3KIOh35kumOfUx-ruqaKTK6gky1bmtY9i3LEE5qxEksv7uZPl3pnttjwUmYbuyrbIgAPA8H2o1xBKOJSGYEuIUG5kYM6gA2FrfYwVlEMMJR94XQWKZN349kNxiyYWf5uhI5RuZy/s1280/photo_2025-10-07_06-53-13.jpg
ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានសម្រេចការផ្អាកចរាចរណ៍ទាំងស្រុងលើកំណាត់ផ្លូវខាងលើ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី។ អំឡុងពេលផ្អាកដំណើរការនេះ ពលរដ្ឋអាចប្ដូរមកធ្វើដំណើរតាមផ្លូវវាងចំនួនពីរខ្សែផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPZhsz0FHSaTRC-77K3tEJDFeFftJLNafJbIDv0MtnrwDUsYA8BZmTh2SfqaQJL5SuTh0IWxt0oEYSHu6kbnCUXsOXPST84JFYc1zkpWb2rRWO-BzLZVANzSxg6qNil-w8TUEUmq_WADAa6-zjnaYKwXE2bIIhK6NvGOJmsaHn4TibcoKhQwFS_LzaNLwJ/s1280/photo_2025-10-07_06-53-14.jpg

ពលរដ្ឋអាចធ្វើដំណើរតាម ផ្លូវជាតិលេខ៨ និងផ្លូវ៣៨៣ ជំនួសវិញ ខណៈកំណាត់ផ្លូវលេខ ៣៨៣បេ កំពុងរងការខូចខាត។ គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅស្ថានីយ៍ជលសាស្ត្រព្រែកតាតាំ បានកើនដល់កម្ពស់ ៦,៦៤ម៉ែត្រហើយ ខណៈកម្ពស់ទឹកប្រកាសអាសន្នមានកម្ពស់ ៧,៥០ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp5BCuTTJyOyJetveQyFdrujw9zQCnE9Hx6iq-wyI8VFnjqLTHeAaXMDJZW1vP6ucStETuJYGSENxWSOm67gmh_DJxd4FnL9CGLMUBeqRw_sN1scrudt7ppmb0Lb-DatsybHGvcwP1jqPwvJ98UcNL1K0h6rgClaCVTjtEZgCg6y9JFHz6msSVdWf5V4GJ/s1280/photo_2025-10-07_06-53-15%20(2).jpg

ក្នុងស្ថានភាពនេះ ខេត្តព្រៃវែងបានរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៧ស្រុក ស្មើនឹង ៤៤ឃុំ ក្នុងនោះស្រុកស៊ីធរកណ្ដាល ចំនួន៨ឃុំ ស្រុកពាមជរ ចំនួន៩ឃុំ ស្រុកកំពង់ត្របែក ចំនួន៣ឃុំ ស្រុកំចាយមារ ចំនួន ១ឃុំ ស្រុកពាមរក៍ ៨ឃុំ ស្រុកពោធិ៍រៀង ៦ឃុំ និងស្រុកពារាំងចំនួន ៩ឃុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDc4bNH1phSQle0i4JPiPPzkGBkKlfYd7sdy8bxuEpXSfVVCOLxbC2p4F_cMA-7WFf4wLZOnZEBkwVbkooZMFcJ6q7Xw4T2p_l7rj9OMnRDqRGxXkfhVGfJlfQkY3OfODxEYcFf61EVYhrGsF5fC9RxFByHYLiiDSwj6kmitXZmiHtSSW3VmZCzRNMi2yO/s1280/photo_2025-10-07_06-53-15.jpg

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់ក្រុង ស្រុក ជាពិសេសបណ្តាឃុំសង្កាត់ ដែលប្រឈមនឹងគ្រោះទឹកជំនន់ បានតាមដានចំពោះការវិត្តន៍នៃស្ថានភាពទឹក ហើយធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឲ្យត្រៀមបង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។ ពិសេសត្រៀមលក្ខណៈក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងករណីស្ថានភាពទឹកនៅតែបន្តជន់ឡើង។ បន្ថែមលើនេះ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ក៏បានត្រៀមលក្ខណៈសម្រាប់ធ្វើការអន្តរាគមន៍ជួយសង្គ្រោះ និងឆ្លើយតបឲ្យបានទាន់ពេលវេលាផងដែរ៕

មន្ទីរសាធារណការសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្ននៅកំណាត់ផ្លូវជាតិលេខ៥០C ខេត្តកំពង់ឆ្នាំង

0

ដើម្បីថែរក្សាកំណាត់ផ្លូវជាតិលេខ ៥០C អោយស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្រោយទឹកទន្លេស្រកចុះ និងបង្ការកុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានសម្រេចបិទការធ្វើដំណើរលើកំណាត់ផ្លូវខាងលើ ជាបណ្ដោះអាសន្នរហូតមានការជូនដំណឹងជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfzlwOF39PW9N_DILj0PKdZ3GsShAoj35rUbVJjeVm4x7Qzy8uSx9BB2OdzTfTpbMhZUjLWEYg6mTGXUlpI1MzLJyiAF1J50UJhAJ0z5dRhwu8IXkWk9O_U1B6y5qhDzZddQPk7ShlQ7L5TvxjFuUzNs1r61CbbcMerEp1CNFm74rObb5-lCvjZ715P_bv/s920/photo_2025-10-07_14-19-48%20(2).jpg

បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ មន្ទីរបានសម្រេចបិទការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៥០C ជាផ្លូវតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ ៦ ខេត្តកំពង់ធំជាបណ្តោះអាសន្នហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFVLGVV6-Jq6CNYlOR9oI0l_16e8DVHaS0oJkwWmM_MGUKc6rj83XDojcz0oRhxAuVn-33Hf-rwGGEfVcHdnN7LfoPI2jHicnaTk3R2DCg19hNn6Latvkq8yGXe0TkfQHU8TxZdojkeP6LDFIHfhsJQVPLwZic1qoT62WBFAeEp6xAo9wDLCFH5BoCDFwh/s1280/photo_2025-10-07_14-19-56%20(3).jpg

ក្នុងនោះចាប់ពីគ.ម ០០+០០០ ដល់គ.ម ១៤+២០០ ជាកំណាត់ផ្លូវ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងក៏ត្រូវរងនូវការជនលិចដោយទឹកទន្លេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSiQZY4owU9FQaFta36PZBzcL_5X2bDhQO6q3eLXpmb7XLm4xaeqO80pIoOK0xeSnfNvhlzq0s1Xn6kYB0IcR2Lir9uJOhQHVdaSK_GML5CySFWbrIRi0ASI7qgXj_u76vuSGOTsrkfQkoBo30KWNLzqitEp2w8MUoeWCx1a-JDjBELcD-uqgjZjWrRxSq/s1280/photo_2025-10-07_14-19-56.jpg

វិធានការខាងលើ ក៏ជាចំណែកមួយជួយថែរក្សាកំណាត់ផ្លូវជាតិលេខ ៥០C អោយស្ថិតក្នុងស្ថានភាពល្អប្រសើរ ក្រោយទឹកទន្លេស្រកចុះ និងបង្ការកុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុទៀតផង។

ចំពោះការប្រកាសបើកអោយមានការធ្វើចរាចរណ៍ឡើងវិញ និងត្រូវធ្វើឡើងក្រោយមានការចេញនូវសេចក្តីជូនដំណឹងជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdWf9XRzzb5EzLBUKY-n3h0eVxuor7rfzQacQB2Lpj7VBY47JX9vSVTKTYLBsboLWExL54UUcnvk8EOZjc64K0O8V9UNt4B0FlhUssiRbo6XFqiBzNWt6QzwK9DYhbe9nnBiPqhKuUQi36erwNy0E3iLPsuL-E-YZB3px6Y3g9Gy48Is0dm0aJVR2P59A2/s1222/photo_2025-10-07_14-24-08.jpg

សូមរម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C ធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ចាត់ទុកថា ជាគម្រោងអាទិភាពប្រចាំឆ្នាំ២០២៤។ ដោយផ្លូវមួយខ្សែនេះ ជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មាន ឆ្លងកាត់កណ្តាលប្រទេសកម្ពុជា ដែលអាចបំព្រួញចម្ងាយធ្វើដំណើរពីជាង ១០០គីឡូម៉ែត ឲ្យមកនៅសល់ត្រឹមតែ ៥៨ គីឡូម៉ែត គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ៦ នៃក្រុងស្ទឹងសែនខេត្តកំពង់ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKrhJsskyCDnb4qNPOZLbjMqGHJcs_UICNSrhlz4SWfjP_Kum0k7fLfSWpL8cc-ENcDF-5qK7EuBVFx3_jmy8KGKZWsL4n5cHHeGLvJ3i7lYreJP0faGKoAK4Mew8NJayrux2VB1p3P_csV5sRXfUDr8rL1PUxksO9kBlz5LVMekfwXxAsYjlR9oJZkwqO/s1280/photo_2025-10-07_14-19-56%20(2).jpg

គម្រោងផ្លូវនេះមានសារៈសំខាន់ ក្នុងការតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង ៥៨ គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់ប្រមាណ ១៥០ លានដុល្លារអាមេរិក៕

នាយករដ្ឋមន្ត្រីថៃ ៖ «ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ ខែតុលា គ្រាន់តែជាការកំណត់ពេលវេលាប៉ុណ្ណោះ»

0

ប្រទេសថៃ ៖ ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃធ្វើឱ្យពលរដ្ឋថៃភាគច្រើនមានគំនិតជ្រុលនិយមខ្លាំងចង់បានទឹកដីរបស់កម្ពុជាឥតអៀនខ្មាស់ ថែមទាំងគាំទ្រកងទ័ពខ្លួនធ្វើសង្គ្រា.មឆាប់ៗ ។ ពលរដ្ឋថៃបានស្តីបន្ទោសរដ្ឋាភិបាលតាមបណ្តាញសង្គម ហេតុអ្វីមិនបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ដែលពួកគេអះអាងជាទឹកដីថៃ បើរដ្ឋាភិបាលមិនបណ្តេញទេ ពលរដ្ឋនឹងប្រមូលផ្តុំគ្នាបណ្តេញពលរដ្ឋខ្មែរដោយខ្លួនឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggxNKSGCBLFi0q8qxMLwY8Os4-4jhiPi6yzqga7qKrYKO0wodDRLkgz7qY6roqK3AuMrLK_HASNLw2GLZPw6HUQTC_PbAq5KoXgAoZiDgxvlwseBruu63K2YTurcYaL7-Wb6zBSx3MVD2JZ-MGcNmdQGPoPXvlFCihedkrnqRP5HVb-ZeKeXM7hWVCij02/s1248/image_2025-10-07_14-30-48%20(2).png
ឆ្លើយតបនឹងពលរដ្ឋថៃជំរុញឱ្យរដ្ឋាភិបាលបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន នាយករដ្ឋមន្ត្រីថៃថា នេះគ្រាន់តែជាការកំណត់ពេលវេលារបស់អភិបាលខេត្តស្រះកែវប៉ុណ្ណោះ ។ ភាគីទាំងពីរត្រូវចរចា និងអនុវត្តវិធានការផ្លូវច្បាប់ច្រើន មិនមែនបណ្តេញពលរដ្ឋខ្មែរចេញភ្លាមៗកម្ពុជា-ថៃកំពុងប្រឈមមុខគ្នាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjebSMwLILFpm2-PvRVstFhZqIoFhnGw1vE1BP3A2r4SlPlLz4jKoZRitt6lYVBJ49UlGbLjxAbE2ixXhX5TuwHFwrxqVp70WSl4v5hUdHTFMzoQtuIW55yzFOYfnnJDxctFEfC6tBeo-38yVHtR8QnA1u_lB_BCM3FSusK0CaJUCh5bX6C-OjxI0b6kk5x/s994/image_2025-10-06_10-16-13.png

កាលពីថ្ងៃទី៣ ខែតុលា លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តភូមិណងចាន់ ខេត្តស្រះកែវ ដែលថៃកំណត់ត្រឹមថ្ងៃទី១០ ខែតុលា ហើយសារព័ត៌មានកម្ពុជាផ្សាយថា គ្មានការជម្លៀសពលរដ្ឋខ្មែរចេញ ។ លោកនិយាយបំភ្លៃថា វាជាតំបន់របស់ថៃ ថៃមិនអនុញ្ញាតឱ្យអ្នកគ្មានសញ្ជាតិថៃរស់នៅឡើយ ។ ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ជម្លោះត្រូវតែអនុវត្តវិធានការច្បាប់ច្រើន ពលរដ្ឋខ្មែរជាជនសាមញ្ញ ថៃត្រូវប្រព្រឹត្តចំពោះពួកគេតាមវិធីមួយ ប៉ុន្តែមិនធ្វើឱ្យពួកគេលំបាក ថៃនឹងមិនអនុវត្តវិធីបណ្តេញដោយបង្ខំ ប៉ុន្តែនឹងអនុវត្តវិធីផ្លូវច្បាប់ និងជជែកច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3cZAMgbyyk3iCBG_KakhjP2yqcdpWwV35ZC4H6StRjM3xaRzfNk7IkVaYQoHZOpztsv5fGnEzeanCHCoNl53MvM-hi4j_Lldnfq5ZBBujiUqir4_o13v8qiJYlLmkQfosODcqIl7ljVpyf9zP3hyphenhyphenNJabbz7hkxJqohqp_EAz20GWpmYFHAbxl0r1o_pqI/s1280/image_2025-10-06_10-16-12%20(2).png

អភិបាលខេត្តស្រះកែវបានកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញពីតំបន់ព្រំដែនខេត្តស្រះកែវត្រឹមថ្ងៃទី១០ ខែតុលា ប៉ុន្តែការបណ្តេញពលរដ្ឋខ្មែរ គឺយើងត្រូវមើលទស្សនៈជាច្រើន បច្ចុប្បន្ន បញ្ហា និងគ្រោះថ្នាក់ស្ថិតនៅព្រំដែន ។ យើងត្រូវពិនិត្យមើលពីការប៉ះទង្គិច និងការត្រៀមខ្លួនរបស់យើង រីឯការបណ្តេញពលរដ្ឋខ្មែរអាចជាផ្នែកមួយនៃការចរចា បើមានការដកអាវុធធុនធ្ងន់ ដោះមីន និងដកថយកម្លាំង យើងនឹងចរចារឿងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH_07wuw5jKqe82Mt8hlQlCmVz3AZ9ucIdkfOXu1RM3wPhSX8Yw5IMOOiJpSw8NyRn7ZO1BIFrbeLWDw7xpO0iciKLyo5kkjyZsoD8HE1yXQybDmy3yD79H2YfOOAkPzfTJ83gWqdbA9HXDJ31h00M_FXz87U1NCJZgN8amz0-D5tL8vj773RcjZiXHfS1/s2941/image_2025-10-07_14-30-48%20(3).png
កម្ពុជាត្រូវស្វែងរកទីកន្លែងរស់នៅថ្មីលើទឹកដីកម្ពុជាសម្រាប់ឱ្យពលរដ្ឋរបស់ខ្លួន មិនមែនថៃបណ្តេញពលរដ្ឋខ្មែរចេញភ្លាមៗក្នុងពេលប្រទេសទាំងពីរកំពុងប្រឈមមុខគ្នា គឺត្រូវអនុវត្តតាមដំណាក់កាល ។ ហេតុនេះ ថៃពុំអាចកំណត់ពេលវេលាឱ្យពលរដ្ឋខ្មែរចាកចេញនៅថ្ងៃនេះ ឬថ្ងៃនោះ ពីព្រោះលោកពុំបានកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញនៅថ្ងៃទី១០ ខែតុលា ទេ ។ នេះបើតាមការលើកឡើងរបស់លោក អនុថីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivwWHHIpdzXoPujRKCHa6nhE4lKcrtS6ovpZjxEDI7bq8YxJud9a6kd10dTqLLPtFgwoApnFrhR71Ea1FymVrkqOvCyiHaIhwN-5ssFNfYOdXKT7ZJlvJSmhjV_0-wO2ASGh-3EXCT_dfQR_zY2j8BC-aJjnT_pwk6quo0S0a79QHT9F-LGq0TlXQ9HOi0/s1024/image_2025-10-07_14-30-50%20(2).png

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥កម្ពុជាបានទទួលលិខិតឆ្លើយតបពីកងទ័ពភូមិភាគទី១ថៃ ដោយខ្លឹមសារបញ្ជាក់ថា លុះត្រាតែយោធភូមិភាគទី៥កម្ពុជារៀបចំផែនការជម្លៀសពលរដ្ឋខ្មែរដែលស្ថិតនៅតំបន់ឈមបរិវេណភូមិណងចាន់ និងភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាដាក់យ៉ា ស្រុកតាដាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន៣តំបន់ ជាមុនសិន ទើបកងទ័ពភូមិភាគទី១ថៃយល់ព្រមចូលរួមប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ តាមសំណើរបស់កម្ពុជា ៕