Zhao Lusi កំពុងតែមានសន្ទុះខ្លាំងឡើងវិញបន្ទាប់ពីមានជម្លោះជាមួយនឹងអតីតក្រុមហ៊ុនគ្រប់គ្រងចាស់។ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ថ្មីៗនេះ Zhao Lusi បានដាក់ពាក្យប្តឹងមនុស្ស ១៧ នាក់ ដែលបានវាយប្រហារ និងបង្ខូចកេរ្តិ៍ឈ្មោះនាង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីនេះទៅទៀតតាមសេចក្តីរាយការណ៍បានឱ្យដឹងថាការចូលក្រុមហ៊ុនថ្មី Zhao Lusi ត្រូវបានហាមឃាត់មិនឱ្យមានស្នេហា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX0seEXO1jEXXYBpar1Ud3yzwgYGVz1FmSOK2ZgjYMkHASnfoc8QEHtD3Q7xxrS_NJ61anbW8CEQODbEcwPe4wZ7z3z3RheuRnn9amXeHgfcNoK3VPE-ziDnM-q3pirglJfcFZM8ZyoFh5S71n2UdDuo9WvOMD8tTrGwaT-Jer83iPbMcvaA8sGcAvG12m/s2048/image_2025-11-24_10-56-07.png
ការដាក់ពាក្យប្តឹងនេះកើតឡើងបន្ទាប់ពី Zhao Lusi បានចាកចេញពីក្រុមហ៊ុនគ្រប់គ្រងចាស់របស់នាង Galaxy Cool Entertainment ដោយសារតែជម្លោះ ហើយបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនថ្មីមួយដែលមានឥទ្ធិពលជាង។ នាងមានភាពក្លាហានក្នុងការប្រើប្រាស់វិធានការការពារផលប្រយោជន៍ បង្ហាញថានាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុនថ្មី។ ហើយសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលនៅពីក្រោយ Zhao Lusi បច្ចុប្បន្នគឺលោក Li Wei ដែលជាស្ថាបនិកដើមរបស់ Galaxy Cool ប៉ុន្តែត្រូវចាកចេញយ៉ាងសោកសៅនៅឆ្នាំ២០២៣។ Li Wei បច្ចុប្បន្នជាប្រធានក្រុមហ៊ុនថ្មីដែល Zhao Lusi បានចុះកិច្ចសន្យាជាមួយ។ ម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុននេះគឺ Hu Jing ដែលជាក្រុមហ៊ុនទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តរបស់ក្រុមហ៊ុន Alibaba Group ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf90F1JJsV5hAhMZxfM7av2ADYofO1PWtbTBtZjyWRHyyxuAH70HbRpqg_UL00gX3ey7XlhxmNNRWNajtgUeCf6BlJMVlMb_ZEqr_wpCxga-GJxhw6CfXqYzW7hmrs1bSYLDeV1hsNbxtolRlhCxapUEir2u0PGBxl_wlh6j51FHtTvLRRa_uA5ByjZJVR/s1170/image_2025-11-12_11-10-14%20(2).png

ទោះជាយ៉ាងណាក៏ដោយទំព័រ 163 បង្ហាញឱ្យឃើញថា ជីវិតស្នេហារបស់ Zhao Lusi ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយក្រុមហ៊ុនថ្មី ដោយហាមដាច់ខាតមិនឱ្យមានទំនាក់ទំនងស្នេហាឡើយ។ មូលហេតុគឺដោយសារតែក្រុមហ៊ុនបានរកឃើញថា Zhao Lusi មានភាពស្រដៀងគ្នាជាច្រើនជាមួយ Zheng Shuang អ្នកទាំងពីរគឺជាអ្នកសិល្បៈប្រកបដោយវិជ្ជាជីវៈទោះបីជាធ្លាប់រងរឿងអាស្រូវយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែទទួលបានការអាណិតពីមហាជនវិញយ៉ាងងាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisfzjeXZQtpiVD6iBhUl7ZLHoWFC2SCC1B1OHd60tY2dqhn0Ap9CZypYNFg4wdpXSkysMIm0QuKYP_e5LQecTl0PHT2aei-2cMGDy_2Xw22824JjpnwNM_WC5G8VBbqW1Ud8eq3kG_7N31t2PdBVYRsRETIhnkssoJhrpa1a6elP4n_A6TZwKD1PgR6f8d/s1440/image_2025-11-24_10-56-10.png

ប៉ុន្តែដោយសារស្នេហា Zheng Shuang ជាច្រើនដងចង់ចាកចេញពីអាជីពសិល្បៈទៅមើលថែគូស្នេហ៍ និងធ្វើរឿងល្ងង់ជាច្រើន បាត់បង់ឱកាសល្អៗជាច្រើន។ នៅទីបំផុត ក៏ព្រោះតែស្នេហារូបនាងបានសម្រេចចិត្តខុស ដែលទស្សនិកជនមិនអាចអត់ទោសបាន ហើយត្រូវបានលុបចោលជាផ្លូវការពីអាជីពសិល្បៈ។ មានការភ័យខ្លាចថា Zhao Lusi នឹងដើរតាមគន្លងចាស់របស់អតីតតារាស្រីរូបនេះ ដូច្នេះហើយទើបពួកគេសម្រេចចិត្តការពារហានិភ័យដោយហាម Zhao Lusi មិនឱ្យមានស្នេហា។ ទោះយ៉ាងណា នេះគ្រាន់តែជាព័ត៌មានមួយចំហៀងប៉ុណ្ណោះពុំមានប្រភពផ្លូវការណាមួយបញ្ជាក់នោះទេ៕