ក្រុមចម្រៀង BLACKPINK កំពុងបន្តដំណើរទេសចរណ៍ពិភពលោក Deadline របស់ខ្លួននៅអាស៊ីដោយទើបបញ្ចប់សម្តែងក្នុងប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ។ សម្រាប់សកម្មភាពទោលរបស់ Rosé បានធ្វើឱ្យសាយភាពពេញបណ្តាញសង្គមដោយសារនាងបានសូមទោសអ្នកគាំទ្រកំឡុងពេលបកស្រាយចម្រៀង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQ4JgNGTfi1Oi8B7cforVqLPGfKVQPnihng0VQYxW4W7RDWaaOB2LsjHRUVEPYzqQKPv8HoLq2gH8ro4FWUDWv6jW_L-PSm2pc3CCnjiwXVj7TRYvVa1nNfSBgbVZiXpF7n3wlfDqiYmDVQ3ainx0TEjmhuLyWU0KPyusSb2zk1O_ycGHIznZd_hO3DBr/s1372/image_2025-11-24_15-38-08.png
ឆាកសម្តែងទោលរបស់ Rosé នាងបានច្រៀងបទ «Number one girl » ,«Toxic to the end»និង «APT»។ Rosé ត្រូវបានគេចាត់ទុកថាមានសំឡេងល្អបំផុត និងមានស្ថិរភាពបំផុតក្នុងក្រុម។ សមត្ថភាពច្រៀងផ្ទាល់របស់នាងកម្របង្កភាពចម្រូងចម្រាសក្នុងការប្រគំតន្ត្រីរបស់ក្រុមនេះណាស់។ ប៉ុន្តែលើកនេះពេលសម្តែងបទ , «Number one girl» Rosé ស្រាប់តែមិនអាចច្រៀងដល់តុងខ្ពស់បានឡើយ ។ តារាចម្រៀងរូបនេះបានច្រៀងឈប់ពាក់កណ្ដាលទីហើយនិយាយទៅកាន់ទស្សនិកជនថា៖ «ខ្ញុំសូមទោស តើយើងអាចធ្វើវាម្ដងទៀតបានទេ?»។ Rosé បានលើកមីក្រូហ្វូនទៅកាន់អ្នកគាំទ្រ ដើម្បីសុំឱ្យអ្នកគាំទ្រចូលរួមនៅក្នុងបទចម្រៀង «Number one girl » ហើយអ្នកគាំទ្ររាប់ម៉ឺននាក់បានច្រៀងរួមគ្នា ដើម្បីឱ្យបទនេះបញ្ចប់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj140jNWxQGrKjipOpxOL34h4hFDvXdt-5Ruw9VAenUT_enIKSJs3d-tTdh7ZQgrBJ9x7OkrQRV5FJzirdkfxsIpeXdRlkFxFQITFDIMDU8jzM2plFsURVJe56sRvLNIikU8KwPqBxt1zK8lmverZlWlrNgflDYwBc3YmGjajrKYi-zoByzv5JWolj6kBBs/s1024/image_2025-11-24_15-38-10.png

បន្ទាប់មក Rosé បានបង្ហើបថា មូលហេតុពិតដែលនាងមិនអាចច្រៀងដល់តុងខ្ពស់ដូចធម្មតា គឺដោយសារតែនាងមានបញ្ហាសុខភាព។ តារាចម្រៀងរូបនេះបានចែករំលែកថា ពេលឡើងយន្តហោះនាងបានលេបថ្នាំ ប៉ុន្តែពេលភ្ញាក់ពីដំណេកទើបដឹងថាសំឡេងរបស់នាងលែងដូចមុន។ ពេល Rosé បានសុំអ្នកគាំទ្រឱ្យជួយបញ្ចប់បទចម្រៀងនេះបានល្បីពេញបណ្ដាញសង្គម។ អ្នកគាំទ្រជាច្រើនបានសរសើរពីអាជីពរបស់ Rosé ខណៈនាងបានព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការសម្តែង ទោះបីឈឺក៏ដោយ។ ក្រៅពីមិនអាចបញ្ចប់បទចម្រៀង «Number one girl » បាននោះ នាងបានច្រៀងបទផ្សេងទៀតបានយ៉ាងល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbaeuelfVg_FQKQ9lyMIFxQw4ELNxa_G31M9ufc0gJM4V4bCVgkbFx6d98vCElmUluFIf2N9o2_3hLDCm-amB1Ny_hyphenhyphen2wwd3SfxqQGQ7RClvhMujNqmadfD19K9YXPsDkXBSe560BJ0mc73vJw1M4f3wpOxXKYx-d1mw6tpcJ2RHhQaQr7g95N8Yx_c60o/s1310/image_2025-11-24_15-38-07.png
ទោះបីជាដំណើរប្រគំតន្ត្រីរបស់ BLACKPINK ត្រូវបានកំណត់ទុកជាមុន ដោយមានថ្ងៃសម្រាកនៅចន្លោះកន្លែងនានា ដើម្បីធានាសុខភាពអ្នកសិល្បៈ ប៉ុន្តែនៅចុងឆ្នាំនេះ សមាជិកក្រុម BLACKPINK មានការមមាញឹកខ្លាំងជាមួយនឹងកាលវិភាគផ្ទាល់ខ្លួនជាច្រើន ដូច្នេះហើយទើបប៉ះពាល់ដល់សុខភាពរបស់ពួកគេជៀសមិនរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim_YQuzBQthMD0h9wCCt7v0Gb58hbD0LPrI0_sMan1d62sExRnmqGrkeUVMrNPdmNQkslC4TQAW60TI291UDy3fSg5rvvmObCJfHUPwPkj4yeNm9TmCGHTqy3Vcy8KwKI07H0uWoQ3j1bLt9i-tYPqYPRV2bAyIkSVb9_2J4FRFh4MJhsOlwuU0lpP_8gn/s971/image_2025-11-24_15-38-08%20(2).png

ក្នុងចំណោមពួកគេ Rosé គឺជាសមាជិកដែលមានកាលវិភាគមមាញឹកបំផុត ព្រោះនាងកំពុងធ្វើយុទ្ធនាការសម្រាប់ កម្មវិធី Grammy Awards ឆ្នាំ២០២៦ ។ ថ្មីៗនេះ Rosé បានចូលរួមក្នុងការថតកម្មវិធីជជែកពេលព្រឹករបស់អាម៉េរិក CBS ។ នៅថ្ងៃទី ៤ខែធ្នូ តារាចម្រៀងនឹងសម្តែងនៅសារមន្ទីរ Grammy ក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា «Spotlight: Rosé» ។ ព្រឹត្តិការណ៍នេះលក់អស់ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ៕