ហូជីមិញ៖ ហាងកាហ្វេ Café Amazon ដែលជាយីហោហាងកាហ្វេដ៏ធំជាងគេនៅប្រទេសថៃ បានបិទសាខាទាំងអស់របស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសារប្រជែងមិនឈ្នះយីហោកាហ្វេក្នុងស្រុក ក្រោយដំណើរកាអស់រយៈពេល 5ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2025។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw5c3jWnb4sA0z_vK8eskozRLMyZmE1_gXYaHeUJkXOoiSGBHLBbowUU7UStiKzme87nAVVSi4ORgycqfl6yEtBkx1iskTcDFFl02yqgMkXGccoimW9FRY9O_vP5pcIqa3zziGtKIoRQdcAqMFmv2hwJggCtzQ-7U30LF2mSyn1lwb1DhoxN6LqKZJOYzZ/s640/photo_2025-11-25_09-07-39%20(2).jpg

បើតាមអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់របស់ Café Amazon បានឲ្យដឹងថា ហាងរបស់ខ្លួនទាំង12 សាខាបានបញ្ឈប់ការបម្រើអតិថិជនអស់ហើយនៅសប្តាហ៍នេះ។ ជាមួយគ្នានេះ សាខា Café Amazon ទាំងអស់នៅទីក្រុងហូជីមិញ បានចាប់ផ្ដើមរុះរើដកផ្លាកសញ្ញាចេញ ដើម្បីប្រគល់កន្លែងជួល និងនៅទីតាំងទៅឲ្យអ្នកជួលបន្តថ្មីរួចរាល់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9oMlT2G0R0KRVLXYsYfzSvl0k-CA9NyEevgD8t9tn5vx2ZGDuRye4li5Ar08EhHLlR3Jkhyphenhyphen3piDuIKhTsQuZ2BOh4zOvHg_tL3r1TW6OMtfG8UhQziEUyhJ-1UKUOSA_bS4HX4yHnZ0vpxNsGg9VdLMmwPnwegAViSWOvUZkLbq6BqM8pabxjxeOjo0i/s640/photo_2025-11-25_09-07-39.jpg

    នៅក្នុងការជូនដំណឹងដែលបានដាក់ជូនទៅផ្សារហ៊ុនថៃនៅដើមខែតុលា ក្រុមហ៊ុន Central Plaza Hotel Public Company Ltd (Centel) បានប្រកាសពីការរំលាយក្រុមហ៊ុន ORC Coffee Passion Group (ORCG) ដែលជាអង្គភាពប្រតិបត្តិការហាង Café Amazon នៅក្នុងប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIYw9LiVEO5wy5Xw-RqVilifTyeFNEhtJX2wvWuhJs8nkVptn_ydAdEUp5cFKa1whFKZqip-Tm98669miz4fOKRGoyFeGoisJqZn8lNxSQuWPB4ZlEE41UzNlAom-fDHb7O3G8CbZ76Lm9n_dsZck4e2oqbD_OySh_zoJS-kL_Kz-dFYL8d4-xR2oMx90f/s1280/photo_2025-11-25_09-07-39%20(3).jpg

    ក្រុមហ៊ុន Centel បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីប្រទេសវៀតណាម ដើម្បី «ផ្តោតអាទិភាពអាជីវកម្មឡើងវិញ» និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។ ដូច្នេះតាមពិតទៅ ការចាកចេញពីប្រទេសវៀតណាមរបស់ហាង Café Amazon ត្រូវបានគេរំពឹងទុកជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilfG8faeZ_ZiZj2axWBrsuEF4GdnEtzjR1CirnQHi9hHzBJzKIL3GdpMvfFIhUtPD7aGpoDgyCtJOds_l4cMGo8Zzz4iG_lKrVkIyakRznQh2egdRgbx02SuLcoQPu3nOoBxFVc0wV3mtiRHdVD4riCoRaka058B2Tnu2udoKlOWPVpVmKBpolSWLy7RRy/s1200/photo_2025-11-25_09-07-40%20(2).jpg

    សូមជម្រាបថា ហាងកាហ្វេ Amazon បានចូលទៅកាន់ប្រទេសវៀតណាមកាលពីខែវិច្ឆិកា ឆ្នាំ 2020 ជាមួយនឹងហាងដំបូងរបស់ខ្លួននៅទីក្រុងហូជីមិញ។ ដើម្បីឱ្យសមស្របទៅនឹងចំណង់ចំណូលចិត្តក្នុងស្រុក ម៉ឺនុយភេសជ្ជៈមួយចំនួនត្រូវបានកែសម្រួល ព្រោះប្រជាជនវៀតណាមមានរសនិយមខុសពីប្រជាជនថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyqUUY-ekgwZkltHP6ay_uXIdXx1VGzhUj2_yo8CHqQG9NIKPgUBBYhvAsjOj8czTme7EkIU8OL-ARYYwPSAvDrKlcPz8CknERyEGGu_mdhOlQfonLzFoWbFZibbDXviEHTQRXMr9d3hpqW8IKUNwgzGoI2eSDgScMniRLVHfTQqb2VpCEwCT6cQeIRWcx/s1280/photo_2025-11-25_09-07-40.jpg

    តែទោះជាយ៉ាងណា ចំនួនហាងដែលទាបជាងគោលដៅ ហើយនៅតែមានកម្រិតមធ្យមបើប្រៀបធៀបទៅនឹងខ្សែសង្វាក់កាហ្វេឈានមុខគេរបស់វៀតណាម គួបផ្សុំនឹងការគាំទ្រតែម៉ាកយីហោក្នុងស្រុក បានធ្វើឲ្យខ្សែសង្វាក់កាហ្វេធំជាងគេរបស់ប្រទេសថៃមួយនេះ បានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិលេចធ្លោមួយចំនួន៕