ជាមិត្តសម្លាញ់ដែលផ្តល់ការលើកទឹកចិត្តនាកន្លងមកជុំវិញរឿងជីវិតឯកជនពេលនេះ តារាចម្រៀង មាស សុខសោភា និង តារាចម្រៀង យក់ ថិតរដ្ឋ មានឱកាសបកស្រាយបទចម្រៀងជាមួយគ្នា។
.png)
ថ្មីៗនេះមានការចែករំលែកវីដេអូរបស់តារាចម្រៀងជើងចាស់ពីររូបគឺ មាស សុខសោភា និង យក់ ថិតរដ្ឋា ឡើងឆាកតាម Pub មួយកន្លែងដោយបកស្រាយបទចម្រៀងមានចំណងជើងថា «ហត់នឿយ»។ ការប៉ះគ្នារវាងតារាចម្រៀងទាំងពីររូបនេះបានធ្វើឱ្យទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ជាពិសេសទៅលើទឹកដមសំឡេងរបស់អ្នកទាំងពីរនៅតែពីរោះស្តាប់មិនជិនណាយ។
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «អ្វីដែលខ្ញុំចង់ឃើញគឺបងទាំងពីរច្រៀងរួមគ្នា, រាជនីសំឡេងប៉ះគ្នាហើយ, កំពូលតារាចម្រៀងស្រីទំាង២បងរដ្ឋា&បងភា, អ្នកមើលដូចខ្ញុំមានក្តីសុខណាស់សុខៗកើតជំងឺញញឹមម្នាក់ឯង, ស្រឡាញ់សម្លេងបងទាំងពីរណាស់…»។
គេចាំបានថា អំឡុងពេល មាស សុខសោភា បានជួបប្រទះរឿងអាស្រូវជីវិតឯកជនដំបូងៗអ្នកនាង យក់ ថិតរដ្ឋា និង ញឹម ចាន់ថន បានយកបាច់ផ្កាមកជូន មាស សុខសោភា ដើម្បីផ្តល់ជាការលើកទឹកចិត្តទៅដល់មិត្តសម្លាញ់ខណៈអ្នកទាំងបីមានការរាប់អានគ្នាជាង២០ឆ្នាំមកហើយ។ 
បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលជិត៣ខែនៃរឿងអាស្រូវឯកជនសាងស្នេហ៍ជាមួយនឹង តាសក់សភ្នំត្បែង មាស សុខសោភា បានវិលមកកាន់មេក្រូកាលពីយប់ថ្ងៃទី៨ វិច្ឆិកា និងចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗ។ វិលមកវិញលើកនេះ មាស សុខសោភា ក៏ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថានាងមានសាច់ឈាមជាងមុខផងដែរ៕










