Home Blog Page 252

អុញនោះ! ស្ថានទូតចិននៅថៃប្រកាសឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នពេលទៅលេងថៃ ព្រោះសម្បូរករណីឆបោ.ក

0

បាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ នៅថ្ងៃអង្គារនេះ បានចេញការព្រមានមួយ ដោយជំរុញឱ្យភ្ញៀវទេសចរជនជាតិចិន ជៀសវាងកញ្ចប់ដំណើរកំសាន្តថោ.កៗព្រោះអាចនឹងនាំទុក្ខដល់ខ្លួន បន្ទាប់ពីវីដេអូដ៏ល្បីមួយបានបង្ហាញថា ហ្គាយនៅថៃម្នាក់ បានគាបសង្កត់ភ្ញៀវទេសចរចិននៅក្នុងឡានក្រុងឲ្យទិញទំនិញតាមគេណែនាំ ដើម្បីគេទទួលបានកម្រៃជើងសារពីអ្នកលក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ3B92INHaFVemiIlmS23fELcqwRZOVmQmX-48ZtdGWASLFAzYvs-BxXGk4FsLBT7BpoWduQgAetF4oHJ3CXAEs9iK3FQU5lpHEuBQhtGAqRWufz_Ci0zBbM1rDuYq91wtttUkZzOmILTk_F5eD7erQ4qQpqdqkMrs6OkXkCZBJNOUusN7iHHTPmEGf4Yq/s1024/photo_2025-10-16_10-51-33.jpg
យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំនៅប្រទេសថៃ នៅថ្ងៃទី15 ខែតុលា ឆ្នាំ2025 បានបង្ហោះសំណេរដែលមានចំណងជើងថា៖ «ការព្រមានស្ដីពីមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិននៅក្នុងប្រទេសថៃ» នៅក្នុងសំណេរនោះផងដែរ ស្ថានទូតចិនបានរៀបរាប់ថា៖ កាលពីប៉ុន្មានថ្ងៃមុន វីដេអូមួយបានផ្សព្វផ្សាយពេញប្រព័ន្ធអ៊ីនធឺណែត ដែលបង្ហាញពីភ្ញៀវទេសចរចិនត្រូវបានគេបង្ខិតបង្ខំឱ្យទិញទំនិញក្នុងអំឡុងពេលនៃដំណើរកំសាន្តរបស់ពួកគេនៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWKDc2pZr6ibd7MuB4SDYsKXxlh_pYVgUQ-nwSuK62IPJRqec1Tc9aEgN68tGM1K3-jelkDQusFElAM_BDaf7gkfQLJQu91lV4ytgYorP4OSQyud5aAMRF9Q5EN0Ai_TXHRbOGKYNeTD9bhwlovLFHOrWspIQdx-Zx4BTBXwuntDnn8Pc01d17rnh2igKE/s1280/photo_2025-10-16_10-51-44%20(2).jpg

ស្ថានទូតចិនយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយបានទាក់ទងទៅប៉ូលិសទេសចរណ៍ និងអាជ្ញាធរទេសចរណ៍នៃប្រទេសថៃភ្លាមៗ ដើម្បីស៊ើបអង្កេតលើបញ្ហានេះ។ បន្ទាប់ពីការស៊ើបអង្កេតរបស់ប្រទេសថៃ អាជ្ញាធរថៃបានកំណត់ថា មគ្គុទ្ទេសក៍ទេសចរណ៍នោះមិនមានអាជ្ញាប័ណ្ណជាមគ្គុទ្ទេសក៍ទេសចរណ៍របស់ថៃទេ និងបានព្យាយាមដាក់សម្ពាធភ្ញៀវទេសចរឱ្យទិញទំនិញ ដើម្បីទាមទារកម្រៃជើងសារពីការទិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYjS7jT-FlXOXDnP-_FPajP9D59LWT0H42Z7UQe3JyhyphenhyphenI6rsBRmvC3WefWBozC4kgSU70syyVRai8_slk4cNDDWcfVzhyphenhyphenGnopeop7dbOryJhyphenhyphenx80m_aUCjOO7piALR_T_zwdQkwKVS9rPNCnD6H8HxVqGpvBWm304BBUA-i355GDT4MtlVLfspKZnG21E0/s949/photo_2025-10-16_10-51-44%20(3).jpg

ជាមួយគ្នានេះ ស្ថានទូតចិនប្រចាំនៅប្រទេសថៃក៏បានដាស់តឿនដល់ភ្ញៀវទេសចរទាំងអស់ កុំឲ្យចាញ់បោ.ក «កញ្ចប់ដំណើរទេសចរណ៍ថោកៗ» ធ្វើដំណើរមកកាន់ថៃឲ្យសោះ។ គួរជ្រើសរើសក្រុមហ៊ុនទេសចរណ៍ណាដែលមានអាជ្ញាប័ណ្ណសម្រាប់ដំណើរទេសចរណ៍ក្រៅប្រទេស កេរ្តិ៍ឈ្មោះ ផ្តល់ជូននូវដំណើរទេសចរណ៍ប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងដោយមានកិច្ចសន្យាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVzrFtR1pObE6ojeMv9GLgR4XtM9pnNiWBwd5a0sEEn6iLcwKcHjOwKS-RJt514ZCeoAFBbx19cxSjJb7TjuWI8YQ9l7BOH8S0LDUO4117d-S2perxjWR1yCeFIpjufxRKeaW92-Yu7u2XGT8QZZs18lwf1Osg-QbWO0y5SSPXW5zorN83eKXVRFus6Pf5/s1280/photo_2025-10-16_10-51-44%20(4).jpg

គួរជម្រាបថា មិនមែនជារឿងថ្មីនោះទេដែលភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃទទួលរងនូវការបោ.កប្រាស់ និងការគំរាមកំហែងពីសុវត្ថិភាពនោះ។ តាមរយៈការស្ទង់មតិពីភ្ញៀវទេសចរមកពីជុំវិញពិភពលោកដែលធ្លាប់ទៅលេងនៅថៃបានបង្ហាញថា ប្រទេសថៃជាពិសេសនៅទីក្រុងបាងកក និងទីប្រជុំជនអ៊ូអរមួយចំនួន មានករណីឆបោ.កភ្ញៀវទេសចរបរទេសយ៉ាងញឹកញាប់គួរឲ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-3CaJeBUxVwSjElt0TLBUH0TEttcomtr4gROnUB969zouv4PngJDs3tMyvYmoAzTnpJpavSRn0NzAHROYRLcADLO-l6i_QX3rvk99U9VJlgeNxuuo6OYb-0QLwHtNWGqiVOrGaVK0E3rWRGwD6h2tb0m0ZTUm2YppMfl8Zb1N3_Iz7oUE4ptKJQa1SCl/s1080/photo_2025-10-16_10-51-44%20(5).jpg

ជាមួយគ្នានេះ ភ្ញៀវទេសចរដែលមកពីប្រទេសមួយចំនួនមានការខ្លាចរអា និងបានប្រាប់តៗគ្នាឲ្យជៀសវាងការធ្វើដំណើរមកលេងថៃផងដែរ បន្ទាប់ពីព័ត៌មាននៃការវា.យធ្វើបាប ដូចជាដុត និងចា.ក់ភ្ញៀវទេសចរ និងបំពានលើភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃដោយពលរដ្ឋថៃបានចុះផ្សាយជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7MD9d1bNTaE081m4cxKAbc9nIM9kH5d4kPKvUFN1xLPtO_kU01Pa5-4LFIFjzag2yEPGSDlwX6FD5-vjf_UVaFqtmgKhucHAPSFFat9y5ARURQN_TbLRSRqVQy4n0CAsnvebRkttO-5ns6rJ6rN3Rx3dYnD70dDOBodeTU2ZgpDsiDmY-aJlskgpkiRHe/s960/photo_2025-10-16_10-51-44.jpg

កត្តាទាំងនេះ បានជំរុញឲ្យថៃក្លាយជាប្រទេសមួយដែលអសន្តិសុខសម្រាប់ភ្ញៀវទេសចរមកកំសាន្ត បើទោះជាថ្នាក់ដឹកនាំរបស់ប្រទេសនេះបានប្រកាសក្ដែងៗដដែលជាដដែលថា ប្រទេសរបស់ខ្លួនមានសុវត្ថិភាព និងមានប្រជាជនរួសរាយរាក់ទាក់ក៏ដោយ៕

ទម្លាប់ទាំង៧ដែលហាក់សន្សំលុយ ប៉ុន្តែតាមពិតត្រូវចំណាយច្រើនលើសដើម

0

ការសន្សំលុយជារឿងមួយសំខាន់សម្រាប់មនុស្សគ្រប់រូប ដែលវាអាចជួយយើងបាននៅគ្រាដែលខ្វះខាតខ្លាំង ដូចជានៅពេលមានបញ្ហាសុខភាព ឬការរកស៉ីអាជីវកម្មផ្សេងៗ។ យ៉ាងណាមិញ នេះជាបញ្ហាមួយផងដែរក្នុងការរស់នៅក្នុងសម័យទំនើប សម្ភារៈនិយម និងមានការប្រកួតប្រជែងខ្ពស់នេះ ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប ដោយហេតុថាការចំណាយប្រចាំថ្ងៃមានតម្លៃខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI4T31d5Rqc329ANW_8q5OMNJ8UHliHYMnooZ_d5ndR7L_v46_9W3l77_0JgfHUHxfajBQEzZgkN7GstHy-lVCNL7aw1Cxust4ntAXrtDun9rqPmTldS-1GyoZZXtihS5v_rKXl9kpT1q8VvXsGssHk9Mg0WVrwZHaJl-nuZlMo3Z2Y2kxxnn-emm8Ve00/s970/image_2025-10-16_11-36-12.png

ទោះជាយ៉ាងណា វិធីសន្សំលុយមានច្រើនបែបយ៉ាង មិនថាជាសាច់ប្រាក់សុទ្ធ ឬដាក់ក្នុងធនាគារឡើយ ប៉ុន្តែទម្លាប់ទាំង ៧ ខាងក្រោមនេះ ហាក់មើលទៅដូចជាជួយអ្នកក្នុងការសន្សំប្រាក់អញ្ចឹងដែរ តែតាមពិតទៅវាបែរជាធ្វើឱ្យអ្នកចំណាយកាន់តែច្រើនក្នុងរយៈពេលយូរទៅវិញ ដែលទម្លាប់ទាំងនោះរួមមាន៖

១.បើកឡានចាស់ៗ៖ មនុស្សជាច្រើនមិនចង់ទិញឡានថ្មីនោះទេ ព្រោះពួកគេគិតថាវាត្រូវចំណាយច្រើនពេក ដូច្នេះហើយពួកគេនៅតែបន្តប្រើឡានចាស់ដដែល។ តែតាមពិតទៅ ថ្លៃជួសជុល ថែទាំ និងធានារ៉ាប់រងឡានចាស់ៗ ឬឡានជជុះ គឺមានតម្លៃខ្ពស់ជាងឡានថ្មីទៅទៀត។ ការទិញឡានថ្មីដំបូងអាចមើលទៅថ្លៃ ប៉ុន្តែវាសន្សំសំចៃច្រើនក្នុងរយៈពេលវែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQgSI-mBpb6iFkD0yuyGy6ZX38Pbul5r1OAOYJMu7v6lDWgAnxJ1x1bEeovWOwmvi4oOJKu7mNe_o2vTDtGdyKAB1XtcO0dzOLek_CPUMISQvEMnyeR66r74XHOjDzWzkODvQNs7d-_fA6EyV1S11UIsVF0off17ghqu4XxosYVNsU7XDjGFaA7FOTs82/s1600/image_2025-10-16_11-36-12%20(2).png
២.ទិញឥវ៉ាន់បញ្ចុះតម្លៃ៖ សម្រាប់អ្នកចូលចិត្តទិញរបស់របរប្រើប្រាស់ ងាយនឹងរំជួលចិត្តដោយទំនិញបញ្ចុះតម្លៃ ដោយគិតថាពួកគេអាចសន្សំលុយ ប៉ុន្តែតាមពិតតម្លៃបន្ទាប់ពីការលក់ច្រើនតែនៅកៀកនឹងតម្លៃដើម។ អ្នកទិញគិតថាពួកគេកំពុងរកប្រាក់ចំណេញ ខណៈពេលដែលប្រាក់ចំណេញរបស់ហាងនៅតែមិនផ្លាស់ប្តូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW9c6ascAJhLSzvMEirXznDJs20_1CeUz3of3ZwcG735PZakfKKDnPGfazB0S7RlLz_CCUPj5aGLNtc1oAyOOuvWCDwmPj-AmXjZ4-zlj4_g_BX1tVLESvUd7iT_YEn1V_OqvVMr4xDPD-BZh0NVFWWbfjMcebraPpLh-v0_sWZYxgZf_YFL83vZYejlBh/s1080/image_2025-10-16_11-36-14.png

៣.ទិញសំលៀកបំពាក់តម្លៃទាប៖ ម៉ាកយីហោលំដាប់ខ្ពស់ ដែលមានតម្លៃថ្លៃ ច្រើនតែមានសម្ភារៈល្អជាង និងការដេរយ៉ាងប្រណិត។ ទន្ទឹមនឹងនេះ សម្លៀកបំពាក់ដែលមានតំលៃថោក ងាយនឹងរហែក ខូចទ្រង់ទ្រាយ និងឆាប់ចាស់ ដែលបង្ខំឱ្យអ្នកទិញវាម្តងហើយម្តងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLmwAXl5YFgKPRarRQJlQk2OFgiRgMBS2gqWnUCPDV212DWclhoiya9Q_RfwWSjVmeJeGT-aXd__pn9YkOQJghuUPA7BrSgBj49w6dPi5SoGxJ7f-qN_E0vBoI7f4-mZBgKIKwhyphenhyphenbxT3GOa4djMV-OMeI_cs5UrdpS3D0SD9t2cc8FVHHIdf6gYXgynIyp/s600/image_2025-10-16_11-36-15.png

៤.ការប្រាក់បញ្ញើសន្សំទៀងទាត់៖ អត្រាការប្រាក់នៅលើគណនីសន្សំធម្មតាគឺទាបជាងអត្រាអតិផរណា។ នេះមានន័យថា ការទុកលុយរបស់អ្នកក្នុងគណនីបែបនេះ លុយរបស់អ្នកនឹងបាត់បង់តម្លៃបន្តិចម្តងៗ។ ជំនួសមកវិញ គួរវិនិយោគនៅក្នុងភាគហ៊ុន មូលបត្របំណុល ឬដាក់វានៅក្នុងគណនីដែលមានការប្រាក់ខ្ពស់ ដើម្បីឱ្យវាទទួលបានផលត្រឡប់មកវិញកាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLhkdcVyNK570upZNXIGhoW90muU6r6XJKRktN6AovgwQsbGGoqhtiO9yadWs4cxg5rvMkIr2YMufJLrx1FjyVabQYNXJx0pZ6b1a9flv7HznDiOw7bFQJ68nd1HYf-2bjVUtT7M4u-BEw1cswA1G_TLsYamhdJKvOhuYlIYGRTipbTzpuxM56ymj0grb/s1500/image_2025-10-16_11-36-15%20(2).png

៥.ទិញទំនិញបន្ថែមដើម្បីទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ៖ មនុស្សជាច្រើនចូលចិត្តទិញថែមមួយហើយមួយទៀតធ្វើយ៉ាងណាឱ្យគ្រប់តម្លៃដែលគេបានកំណត់។ ប៉ុន្តែជារឿយៗប្រាក់ថ្លៃទំនិញបន្ថែមគឺច្រើនជាងថ្លៃដឹកជញ្ជូនទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyW5mCkN3stQ6hNYdRY_bZRT9EZhsZSeO3GUAg5vDldFjpT2VF_rI9fTg11vHyXMe-7prAI140hZR9k_P7kxt5kHwZzh6wwQdRV-TMw_DyJNn8O-38LSi4XVb8_SkC3YWjwosE-P4vkwre83UjtdvfebH7-pG_4Oi11L0HN20gwmw2YmZvOeUJHSqRSRVZ/s800/image_2025-10-16_11-36-16.png

៦.ជៀសវាងការពិនិត្យសុខភាព ដើម្បីសន្សំប្រាក់៖ ការពិនិត្យសុខភាពជាប្រចាំ និងការថែទាំសុខភាពមាត់ធ្មេញគឺជាការចាំបាច់ណាស់។ គួរពិនិត្យជាប្រចាំ ដើម្បីកុំឲ្យវាវិវត្តន៍ទៅជាធ្ងន់ធ្ងរ ចំណាយកាន់តែច្រើន និងអាចសន្សំសំចៃថវិកា ព្រមទាំងពេលវេលាបានមួយកម្រិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ5-hSuPe9TwF8tl59l6gVAQS-a50hfnqeT5G-8540v7PhksI35RU-XPsrDp2ALo61PMgsL07LbuJ0RSc3M-zDXzKhj9wOquA8dOLHhckoB1LidnxNvPasQugv76TwcRfR1ll-b51faH0nogFVmQ_keroAWUBh-k-tgsn0y0Jqf8R39x3rNQNm_DGn5XQM/s1080/image_2025-10-16_11-36-16%20(2).png

៧.ទិញសេវាកម្មធានារ៉ាប់រងបន្ថែម៖
មនុស្សជាច្រើនគិតថា ការទិញសេវាកម្មធានាបន្ថែមអាចជួយសន្សំប្រាក់បាន ប្រសិនបើទំនិញខូចក្រោយពីការធានាធម្មតាផុតកំណត់។ ប៉ុន្តែជាការពិត ការធានាបន្ថែមគួរតែទិញតែពេលផលិតផលនោះមានហានិភ័យខ្ពស់ ងាយខូច ឬមានតម្លៃជួសជុលថ្លៃប៉ុណ្ណោះ។ ម៉្យាងវិញទៀត សេវាកម្មធានាបន្ថែមគឺជាវិធីមួយដែលហាងនិងក្រុមហ៊ុនប្រើដើម្បីរកប្រាក់ចំណេញបន្ថែម ដូច្នេះពួកគេតែងតែផ្តល់ជូនវាយ៉ាងសកម្មដើម្បីបង្កើនការលក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOb5J5OhwY6IkHVonzObmCFZwVo7IIgZnzNGYdRMjXUnEJyA6pVG5e0nYDN2TT7Y7WnR-PTDo0CYIx692Puw4uycDv9KkQIqIBq5PqcZk7YTIjhBfQJvFtlUANsWTI8fD3ud-p8UV2jJm9VRwzr-SaYjVUVbD8mAoCCJnGdwYpsRCqMawmp0QuCQ9hZBoJ/s1025/image_2025-10-16_11-36-17.png

វៀតណាមយកសាច់ក្របីចាក់ជាតិគីមី បង្កើតជាសាច់គោ Wagyu

0

ក្រុមហ៊ុន Hida Food JSC នៅប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចទីក្រុងហាណូយបានចុះបង្ក្រាប ក្រោយរកឃើញមានចាក់សារធាតុគីមីចូលទៅក្នុងសាច់ក្របី ហើយលក់ចេញជាសាច់គោ Wagyuជប៉ុនលំដាប់ខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCPrJfb-Lomv9QE4towd3LwyzBWGurX-BZtzHRUWRk0E5g2szPWGoQBASk3d6RoPw4qgEaoHnL0aw0DMBsjU71iOFF7Ff3YemvGDc0bgI70C_HcyzvzB-rebeigsHpeqCb_zo3IeQo2K6KLfuVJ7ss9xUcR3yN4JoigGQL7OiFacTTHprc73D9ok8RJEsh/s680/image_2025-10-16_11-23-28.png
ក្រុមហ៊ុននេះ បាននាំចូលសាច់ក្របីពីប្រទេសឥណ្ឌាក្នុងតម្លៃថោក រួចបានចាក់គីមីចូលឱ្យក្លាយទៅជាសាច់ Wagyu ហើយយកលក់ថ្លៃ៤ដងនៃតម្លៃដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE56LE2TVIwVMoKE2qsb0DXJ8xU71YVnZC2iCyxWA2YLgh-3Rn8MknMU64h8oS4lbTTWb4hJe9VDLr93QZcOyee-IFULocRC_BN3tPZEJs8-Mk2Jv0GiFBqWjdxUCzqj0odscJBBl8xovvm5vn9xQigrt34GtBCFFS0jODgHUACiXgxZmoT-kdbkwX1z5V/s1019/image_2025-10-16_11-23-29.png

សាច់ក្របីឥណ្ឌា ត្រូវបានទិញចូលក្នុងតម្លៃប្រមាណជា៤.៧០ដុល្លារ ក្នុងមួយគីឡូក្រាម ហើយចាក់សារធាតុគីមីបង្កើតជាខ្លាញ់ រួចយកលក់នៅក្នុងទីផ្សារក្នុងតម្លៃចន្លោះពី១៥-២០ដុល្លារក្នុងមួយគីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwwRxiT1ogWaF06hD4vcUq6rT98ioA9q7bOLNL2LUpK3atRjY52lGYdz9BWz-iYLgBf1VHonEX-G-jDn471O198BoUypDDqMoFQ_IHIdFCSXIOZ5JQ7xdgvfz_cEyHlE3sLlK0Ci5o3g8g7pG38X8JUxwsAtiuhYv6y4ztGWR0Csp2qPsGACEAh-n-6y27/s680/image_2025-10-16_11-23-31%20(2).png

តាមការស៊ើបអង្កេត ពីចន្លោះខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន Hida Food JSC បានផលិតសាច់គោWagyu ក្លែងក្លាយចំនួន ១៤ តោន ដោយលក់នៅទីក្រុងហាណូយ ដាណាង ញ៉ាត្រាង និងទីក្រុងហូជីមិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7cpcm7i4IXiCpNMjJyRde6hvf1CMqx-CIgSThhaV79VNGw9YxJYmDzLsbbDjBBKmW6am1BsIM9_uLZ3orI9SX-RaLL6gROsVbzgHZGnjE-yexb9rP3WeaqZtNCVP7pyeGuGLYQ7WiZb9lMRzR1rw0Tdf3FswWPkI3QbLTs9sIFh18R997cAz8Skh23HQX/s1280/image_2025-10-16_11-23-31.png

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចវៀតណាម បានរឹបអូសសាច់ក្របី និងសាច់គោក្លែងក្លាយចំនួន ៦៥ តោន និងសារធាតុគីមីចំនួន ១៧ តោន៕

 

កងទ័ពអាកាសថៃថាការប្រើប្រាស់យន្តហោះចម្បាំងវាយប្រ.ហារកម្ពុជា គឺស្របច្បាប់អន្តរជាតិ និងដើម្បីការពារខ្លួន

0

ប្រទេសថៃ ៖ សង្គ្រាមកម្ពុជា-ថៃនៅតំបន់ព្រំដែនកាលពីខែកក្កដា ឆ្នាំ២០២៥ កើតឡើងដោយសារកងទ័ពថៃចាប់ផ្តើមបា.ញ់ប្រ.ហារមុនមកលើកម្ពុជា ខណៈកងទ័ពកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួន ដោយកងទ័ពថៃបានប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ ថែមទាំងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែកមកលើទីតាំងកងទ័ព និងតំបន់ស៊ីវិលកម្ពុជា ។ ប៉ុន្តែបែរជានិយាយលាបពណ៌ ចោទប្រកាន់កម្ពុជាបា.ញ់មុន ហើយកងទ័ពអាកាសថៃថា ការប្រើប្រាស់យន្តហោះចម្បាំងវាយប្រ.ហារកម្ពុជា គឺស្របច្បាប់អន្តរជាតិ និងដើម្បីការពារខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQIqjQUS_LbKuJCHzSmuWNSTwRH7YmVAZDbwX_rG6kgnwID62Wsb0pe-Fa1nC6JSOEBz7xHiV2ZmBuXqXOVGivo6_sVlOmOOXUdCUGPtcJ6R3EmVOc0mbWfDcrzPvOerTFyBM6XDZaMZEmw5ob_8mIm9m9ATSoRyo7LaDSwyTgt5STX0KgRxYtyP8eb10M/s800/image_2025-10-16_10-50-03%20(2).png
ក្រោយមានការចុះផ្សាយក្នុងសារព័ត៌មាន និងបណ្តាញសង្គមថា សង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃកន្លងមក កើតឡើងដោយសារកងទ័ពថៃជាអ្នកបាញ់មុនមកលើកម្ពុជាដោយប្រើប្រាស់យន្តហោះចម្បាំង F-16 នោះ អ្នកនាំពាក្យកងទ័ពអាកាសថៃ លោក ចាក់គ្រីត ថាំម៉ាវិឆ័យ បាននិយាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ថា ការប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripen វាយប្រហារកម្ពុជា គឺជាការទប់ទល់នឹងការវាយប្រហាររបស់កងទ័ពកម្ពុជា ។

លោក ចាក់គ្រីត បានចោទប្រកាន់កងទ័ពកម្ពុជាប្រើប្រាស់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំបាញ់លើតំបន់ស៊ីវិលរបស់ថៃ ដូចជា ៖ បាញ់គ្រាប់រ៉ុកែត BM-21 មកលើស្រុកកាបឈើង ខេត្តសុរិន្ទ កាលពីថ្ងៃទី២៤ ខែកក្កដា បណ្តាលឱ្យពលរដ្ឋថៃស្លាប់២នាក់ និងរងរបួស២នាក់ ។ លោកថែមទាំងចោទប្រកាន់កងទ័ពកម្ពុជាបាញ់លើតំបន់ស៊ីវិលជាបន្តបន្ទាប់ ជាពិសេស បាញ់ហាងលក់ទំនិញ 7-11 ធ្វើឱ្យពលរដ្ឋថៃស្លាប់៧នាក់ និងរងរបួសជាច្រើននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjILYzSQBpleLXuZ6520zSFw2299pIGRN_0oGWvYxDm3CBgImGXD6vJaqi9OigALY8Qat7YFr2J8Llo567jH3A89R00rgsLQ4c789_Q1ctudYqSiKYN0upwP_lZHdWLdbZwhjiEeh9uupGx4SdvhXpkgIj4BKArjEfSYOHbHkGnJUMec1Y6OgY_Syv14na_/s750/image_2025-10-16_10-50-03.png
កងទ័ពអាកាសថៃក៏សម្រេចចិត្តវាយប្រហារកម្ពុជាតាមផ្លូវអាកាស ដោយកំណត់គោលដៅកំទេចទីតាំងកងទ័ពកម្ពុជាដើម្បីបំផ្លាញសមត្ថភាពប្រតិបត្តិការ ក្រោយពីភាគីថៃចោទប្រកាន់ថា សកម្មភាពរបស់កងទ័ពកម្ពុជាបានបំពានអធិបតេយ្យ និងធ្វើឱ្យពលរដ្ឋថៃគ្មានសុវត្ថិភាព ក៏ដូចជាខូចខាតទ្រព្យសម្បត្តិ ។ យន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែកលើទីតាំងកងទ័ពកម្ពុជាលើកដំបូងកាលពីវេលាម៉ោង១០និង៣៨នាទី ថ្ងៃទី២៤ ខែកក្កដា ដែលកងទ័ពអាកាសថៃអួតអាងការទម្លាក់គ្រាប់បែកចំគោលដៅ ។

ការប្រើប្រាស់យន្តហោះចម្បាំងវាយប្រ.ហារកម្ពុជា គឺស្របច្បាប់អន្តរជាតិ ថៃប្រើប្រាស់ដើម្បីការពារខ្លួនតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងដោយសារចាំបាច់ ព្រមទាំងបែងចែករវាងទីតាំងកងទ័ពកម្ពុជា និងតំបន់ស៊ីវិលកម្ពុជា ។ សូមពលរដ្ឋថៃជឿជាក់មកលើកងទ័ពអាកាសក្នុងការត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលាដើម្បីការពារឯករាជ្យ អធិបតេយ្យជាតិ ការពារជីវិត និងទ្រព្យសម្បត្តិពលរដ្ឋ រួមទាំងកំណត់លក្ខខណ្ឌយុទ្ធសាស្ត្រសម្រាប់ការចរចាឈានទៅរកសន្តិភាព ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពអាកាសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihwXfsqPrHr0BVF_307xxe8_lhdkr8E8wA-iVH-AwNA_smA6WKD5zH4WFYUkRJVi0yMzUiFoZd88oKfQe-lddKClzIqYrJ_Go1_RKdfmZD8ZCPsLov_k4q0p4KG1j8voLCVJW7GDh2R4UpfbaTKjwKO8rNKJYnB-r9jQlLJQuwrgXtgO_p5trrbBtI7BwM/s1280/image_2025-10-16_10-50-03%20(3).png

គួរបញ្ជាក់ថា លោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភាថៃបាននិយាយការពិតប្រាប់សារព័ត៌មាន Amarin កាលពីថ្ងៃទី១៤ ខែតុលា ថា លោកស្រីមិនកាន់ជើងកម្ពុជាទេ ប៉ុន្តែអ្វីដែលនិយាយ សុទ្ធតែជាការពិត គឺថៃជាអ្នកវាយប្រហារមុនមកលើកម្ពុជា ហើយថែមទាំងបើកការវាយប្រហារដោយយន្តហោះចម្បាំង F-16 លើកម្ពុជា ។ ការនិយាយការពិត ទើបពេលនេះ លោកស្រីរងការរិះគន់យ៉ាងខ្លាំងពីក្រុមជ្រុលនិយមវង្វេងប្រវត្តិសាស្ត្ររួមគ្នាថ្កោលទោស ។

សង្គ្រាមកម្ពុជា-ថៃកាលពីខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់មកលើដែនអធិបតេយ្យកម្ពុជា ជាបន្តបន្ទាប់ ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម ដ្រូនអត្តឃាត គ្រាប់រ៉ុក្កែត កាំភ្លើងធំ និងបាញ់ផ្សែងពុល មកលើទីតាំងកងទ័ព លំនៅឋានពលរដ្ឋកម្ពុជា រួមទាំងវត្តអារ៉ាម ។ ក្រោយពីមានការអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក លោក Donald Trump ភាគីទាំងពីរក៏ធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឥតលក្ខខណ្ឌ ប៉ុន្តែថៃល្មើសបទឈប់បាញ់រហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2WlMqqYVymYw5fhWPE-A51KnGxjI7tuR-AGY5wflsZ4_zy0Txc-Wj7p0ODVWhaTnru_QRAgMtLYTto7nVWRfjyEReqO_F7um__u2qf0NCYI2V4RZMDkeVcb3eBGX1UluFzoh2ShloB5cWisFruR6OnhdRIHnXibuEoeNMhN2s8Xatm1WVhWrygreuVE0q/s750/image_2025-10-16_10-50-04.png

លោក Trump ថ្លែងថា ថៃនៅតែព្យាយាមឈ្លានពានកម្ពុជា ហើយមិនអើពើនឹងការគោរពបទឈប់បាញ់ដែលរៀបចំដោយម៉ាឡេស៊ី ។ វានឹងធ្វើឱ្យថៃក្លាយជាប្រទេសមិនគោរពច្បាប់អន្តរជាតិ លោកនឹងអំពាវនាវឱ្យពិភពលោក ដាក់ទណ្ឌកម្មប្រឆាំងថៃក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាខែតុលា នៅម៉ាឡេស៊ី ៕

ស្រមើស្រមៃតែឯង! ថៃធ្វើជាបដិសេធមិនព្រមបើកច្រកព្រំដែន ទាំងដែលកម្ពុជាមិនបានស្នើសុំ

0

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasan Kongsiri កាលពីថ្ងៃពុធ ទី15 តុលាម្សិលមិញ បានប្រកាសក្ដែងៗតែម្នាក់ឯងថា ប្រទេសថៃនៅប្រកាន់ជំហមិនបើកច្រកព្រំដែនគោកជាមួយកម្ពុជាវិញតាមការចង់បានរបស់កម្ពុជានោះទេ ទាំងដែលកម្ពុជាខ្លួនឯងមិនបានដឹងផងថា តើកម្ពុជាបានទៅស្នើសុំឲ្យថៃបើកព្រំដែនឡើងវិញតាំងពីពេលណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyrLGTWTvd5zManZ_4_pbZI-RybSYBIa3Wlap41t8zhfO1BcBoRiOfLhTcDnoqODyBnjE9cnO_teSCuuGyzre8yJgDgE5M3oWU6UW7UEC0xV-9Fedus1XqTDYFtthYApnZpHGfvGf1v8P-NXjPw0f5Ryr4dgZiQTRrG5_VsBnHQw06_M5lYW4WQhEktVl_/s789/photo_2025-10-16_09-02-36%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី15 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគាបសង្កត់ប្រទេសថៃឱ្យធ្វើការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនៅថ្ងៃទី20 ខែតុលាខាងមុខ។ ការណ៍នេះ បានជំរុញឲ្យលោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
«យើងមិនច្បាស់ថាតើការលើកឡើងរបស់លោក ហ៊ុន សែន មានបំណងបញ្ជូនសញ្ញាជាក់លាក់ណាមួយនោះទេ ប៉ុន្តែជំហររបស់ប្រទេសថៃនៅតែរឹងមាំមិនបើកព្រំដែនវិញឡើយ ពោលគឺថៃមិនមានវិធានការថ្មីណាផ្សេង ក្រៅពីលក្ខខណ្ឌទាំងបួនចំណុចនោះទេ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7QwF3hycRAcltgLqUxvk3HV2iPlh14DxrBHWyEDCwh5RWfVtWDdOjNSwOAzOe4m9An2kOp6PCVf4TQIYQwThWUpMJjtbJ46sn1fttzjjIleT64qtRCA1uMlAuLciVgGMZB1bgU6wcfrabJd4kykY5hI_HDTEW7kFKNeEWm7Bqt3jkDfQxokPzaRgTDU6Y/s1280/photo_2025-10-16_09-02-36%20(2).jpg

ការលើកឡើងរបស់លោក Surasan ខាងលើនេះ គឺចង់សំដៅលើលក្ខខណ្ឌបួនចំណុចរួមមាន៖ ១.ដកអាវុធធុនធ្ងន់ ២.ដោះមីន ៣.បង្ក្រាបបទល្មើសឆ្លងដែន និង៤.គ្រប់គ្រងតំបន់ព្រំដែនដែលមានបញ្ហាតាមសំណើក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ ព្រមទាំងមានយន្តការសហការដើម្បីពិភាក្សាគ្នាឱ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀង ដោយថៃចង់ឲ្យកម្ពុជាយល់ព្រមតាមចំណុចទាំងនេះ ទើបខ្លួនព្រមចូលរួមកិច្ចប្រជុំ ដើម្បីចរចាពីប្រធានបទផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZFoQvF78f-oQwodhvrRGcCgQN16xMW3wWaaFLhGJ3E2EVDVn39IkQHFOfkByXGmKma_t_OohLC6IzZmrTFbFYQRUCu0vAhXZeYooTTLGikqalvJYT-b8P_6tqfTGLTo1RRYTIdyBqnzuQEMJ4mVmDQ79l3cwdS9kqInRqZK6r_OM8JfhFVlmz51tOaOC9/s1280/photo_2025-10-16_09-02-36%20(4).jpg

ដោយឡែកជុំវិញការអះអាងថាសម្ដេចតេជោ បានដាក់សម្ពាធលើថៃដើម្បីឲ្យបើកព្រំដែនឡើងវិញនោះ ថៃមិនបានបង្ហាញពីប្រភពច្បាស់លាស់ថាខ្លួនទទួលបានដំណឹងនេះមកពីណាឡើយ។ ផ្ទុយទៅវិញ បើតាមការបញ្ជាក់របស់សម្ដេចតេជោតាំងពីខែកញ្ញាមកបានឲ្យដឹងថា កម្ពុជាមិនដែលសុំឲ្យថៃបើកច្រកព្រំដែនវិញទេ ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកវិញ មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ5ម៉ោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb_wDHZqyQDq5-NxIaiI0BHH4zlp3t3POthg72RMLO9mm6d_LTiV7LqzMZCRos75e57RGXTOFWsh4132IOKzaRPeYJ6eKbF3Y5GNbGVIGvLRQnNpqkCv3zIzF9pTl3msLKHOKdCdbDlOFCuMRK6p2ny4wWun3y9kTXAXUznFBfOUuiFKPH6vRGTVXN-CGn/s750/photo_2025-10-16_09-02-36%20(5).jpg

រហូតមកដល់នៅថ្ងៃទី15 តុលា ឆ្នាំ2025 សម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកបានធ្វើការបញ្ជាក់ជាថ្មីម្ដងទៀតដើម្បីកុំឲ្យថៃយល់ច្រលំតែម្នាក់ឯងថា សម្ដេចមិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយរបស់ថៃឡើយ ហើយជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ កម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើក ច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លា.ប់ដែរ៕

អ្នករាយការណ៍ពិសេស UN បារម្ភពីសុវត្ថិភាពសមាជិកព្រឹទ្ធសភាថៃក្រោយរងការគំរា.មសម្លា.ប់ ដោយសារនិយាយការពិត

0

ប្រទេសថៃ ៖ វាបានក្លាយជាទម្លាប់ដែលបុគ្គលណាម្នាក់នៅប្រទេសថៃហ៊ាននិយាយការពិតពីថៃឈ្លានពាន គឺបុគ្គលនោះតែងតែរងការរិះគ.ន់វាយប្រ.ហារយ៉ាងចាស់ដៃពីក្រុមជ្រុលនិយម រហូតបុគ្គលផ្សេងទៀតលែងហ៊ានបញ្ចេញមតិ ទោះដឹងថាកងទ័ពថៃបើកការឈ្លា.នពានកម្ពុជាក្តី ។ លោកស្រី អាំងខាណា នីឡៈផៃជីត សមាជិកព្រឹទ្ធសភាថៃ បានរងការគំរា.មសម្លា.ប់ ក្រោយនិយាយថា ថៃវាយប្រ.ហារកម្ពុជាមុនដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ហើយលោកស្រីបារម្ភពីការបើកសំឡេងរំខានពលរដ្ឋខ្មែរនៅព្រំដែន បែរជារងការថ្កោលទោស គំរា.មបញ្ចប់ជីវិត ដែលធ្វើឱ្យអ្នករាយការណ៍ពិសេស UN បារម្ភពីសុវត្ថិភាពសមាជិកព្រឹទ្ធសភារូបនេះ ។

ថ្មីៗនេះ លោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភាថៃបានដាស់តឿនរដ្ឋាភិបាលរបស់ខ្លួនឱ្យគិតគូរចំពោះសកម្មភាពក្រុមជ្រុលនិយមឡើងវិញ អំពីការបើកសំឡេងផ្សេងៗរំខានសុខភាពផ្លូវកាយ ផ្លូវចិត្តដល់កុមារ ស្ត្រី ចាស់ជរា អ្នកជំងឺ និងជនពិការ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ លោកស្រីបញ្ជាក់ថា សកម្មភាពរបស់ក្រុមជ្រុលនិយមបានបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ និងបំពានគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ តើរដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហានេះជាមួយកម្ពុជាលើឆាកអន្តរជាតិបែបណា បើអន្តរជាតិដឹងរឿងនេះ ។

លោកស្រីបានសរសេរក្នុងបណ្តាញសង្គមពីការបណ្តោយឱ្យ Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបន្លាចដោយការបើកសំឡេងខ្មោចស្រែក សំឡេងយន្តហោះចម្បាំង ឆ្កែលូ ពេលកម្ពុជា-ថៃកំពុងមានជម្លោះ ដែលអាចជាបញ្ហាប្រឈមដល់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃក្នុងការចរចារកដំណោះស្រាយរួមគ្នាជាមួយកម្ពុជា ។ ប៉ុន្តែក្រោយពីលោកស្រីនិយាយការពិតបែរជាសង្គមថៃរិះគន់វាយប្រហារយ៉ាងចាស់ដៃ ថែមទាំងប្រមាថជីវិតលោកស្រីទៀតផង ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) បារម្ភពីសុវត្ថិភាពលោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភាថៃ ក្រោយក្រុមជ្រុលនិយមគំរា.មសម្លា.ប់ ដោយអ្នករាយការណ៍ពិសេសថា លោកស្រីគួរតែទទួលបានការការពារ មិនមែនត្រូវសង្គមថ្កោលទោសទេ ។

កាលពីថ្ងៃទី១៥ ខែតុលា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Mary Lawlor បានសរសេរក្នុងហ្វេសប៊ុកផេកឈ្មោះ «Mary Lawlor UN Special Rapporteur for human rights defenders» ថា លោកស្រីបារម្ភយ៉ាងខ្លាំងពីការគំរាមសម្លា.ប់ និងរិះគន់វាយប្រហារតាមបណ្តាញសង្គមលើលោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភា គឺជាអតីតមន្ត្រីសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិស្ត្រីនៅប្រទេសថៃ ដែលបញ្ចេញមតិការពិត ផ្តល់ភាពយុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស មិនមែនជាឧក្រិដ្ឋកម្មទេ ។ លោកស្រី អាំងខាណា គួរតែទទួលបានការការពារ មិនមែនរងការថ្កោលទោស ។

គួរបញ្ជាក់ថា ពលរដ្ឋថៃនៅភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) បានស្តីបន្ទោសលោកស្រី អាំងខាណា ដែលមិនគាំទ្របុគ្គល កាន់ ចមផ្លាំង Influencer បើកសំឡេងរំខានពលរដ្ឋខ្មែរ ។ ពលរដ្ឋថៃទាំងនេះរិះគន់លោកស្រី អាំងខាណា អង្គុយតែក្នុងម៉ាស៊ីនត្រជាក់ និងចង់ឱ្យចុះពិនិត្យមើលដោយផ្ទាល់ថា តើ កាន់ ចមផ្លាំង ហត់នឿយកម្រិតណាក្នុងការឈ្លានពានទឹកដីកម្ពុជា ។ ពួកគេថែមទាំងគំរាមទម្លាក់លោកស្រីពីតំណែង និងបណ្តេញឱ្យមករស់នៅកម្ពុជា ដោយសារមិនចេះនិយាយលាបពណ៌ ។

កន្លងមក ក្រុមអ្នកនយោបាយមកពីគណបក្សប្រឆាំង ក៏រងការរិះគន់យ៉ាងចាស់ដៃផងដែរពីក្រុមជ្រុលនិយមថៃ គ្រាន់តែសំណូមពរឱ្យរដ្ឋាភិបាលថៃបើកព្រំដែនឡើងវិញដោយសារសេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង គ្មានចំណូល ពលរដ្ឋអត់ឃ្លាន ។ ក្រុមជ្រុលនិយមថៃពុំទទួលស្គាល់ការពិតទេ និងតែងវាយប្រហារអ្នកហ៊ាននិយាយពីថៃឈ្លានពានកម្ពុជា ទើបគ្មានអ្នកហ៊ានបញ្ចេញមតិ ៕

លីម តិចម៉េង សុំចិត្តទស្សនិកជនកុំធុញខ្លួនព្រោះបង្ហោះរឿងប្រទេសជាតិច្រើន

0

តារាចម្រៀង លីម តិចម៉េង ត្រូវបានអ្នកគាំទ្រកត់សម្គាល់ថាលោកបានបង្ហោះសំណេរជាញឹកញាប់នៅលើផេកផ្លូវការរបស់ខ្លួនអំពីជម្លោះព្រំដែន រួមទាំងទាហានទាំង១៨នាក់ដែលពុំទាន់វិលត្រឡប់មកមាតុភូមិអ្វី។ ឃើញការបង្ហោះរបស់ខ្លួនមិនដកដៃបែបនេះ តិចម៉េង បានសុំចិត្តទស្សនិកជនកុំធុញឬខឹងលោកព្រោះតែបង្ហោះរឿងជាតិច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsqnfrK-oR0WzHaZZQdEKMwisDJq0ZFVCJLX0Z5fy8nORRFUDK2aZ4_AcnBv_IkdCuTO47MiOpiXHs36vaK32_AoDJ2NCq6gKT_fte-_SYSJZEexbR8A6OgdzYQa9Wi1mK61sWSTq0p7_NJbgvuEbi1hc78_7cmULvDMms4K-A11JjmuvkO3Kp4CIwTqLp/s2048/image_2025-10-15_13-38-54.png
នៅយប់ថ្ងៃទី១៤ ខែតុលា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤បានបង្ហោះសំណេរថា«បើខ្ញុំបង្ហោះរឿងជាតិច្រើនសូមបងប្អូនកុំធុញ កុំខឹងខ្ញុំអី ធ្វើម៉េចបើស្រុកទេសមិនទាន់សុខសាន្តពេញលេញទេ ទហានជួរមុខ បងប្អូននៅតំបន់ប្រឈមសូម្បីតែដេកក៏មិនបានផង នៅមានទាហាន១៨នាក់ទៀតគេឃាត់ខ្លួន ៧៧ថ្ងៃទៅហើយ បងប្អូនខ្មែរយើងមួយចំនួនតូចឆាប់ភ្លេចដូចគេថាមែន។ បើខ្ញុំមិនខំប្រឹងដាស់តឿនរំលឹកបន្ថែមទៀតទេសូម្បីតែខ្ញុំខ្លួនឯងក៏មានអារម្មណ៍ថាអាត្មានិយមខ្លួនឯងដែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZopYXAtTMfFFmq7_vCG9rmGDzT54ktMljhAn7Xsdt6kHW7G0Ltfh0Hic8d2b8nc3yHkNMEPN5EuUAQOM-JuBKcfDd-6_a0Mi156lMpgPXUB28n741y2tj0gk3K0xY9NpkzySmhq2ZB9O6d_3st7E5PRgXZkpXdTMScPaFrBrbqfcaVV8-lCfattkHDI36/s2048/image_2025-10-15_13-38-55.png

តារាចម្រៀង លីម តិចម៉េង បានបន្ថែមទៀតថា ទស្សនិកជនទ្រាំបន្តិចទៀតទៅពេលណាស្រុកទេសសុខសាន្តពេញលេញវិញ លោកនឹងរវល់ច្រើនជាមួយការងារអ្នកចម្រៀងហើយលោកនឹងមិននិយាយច្រើនរំខានការសប្បាយអ្នកមួយចំនួននៅតាមតាមបណ្តាញសង្គមទៀតទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtPI5f-bQfrl9ql8Qw6ypKt66iCuDrq6lDhm4IHyDKXanQJMV00l3oGXH8fiYXGg2zNmb5H0FkNLzQVrKx7EiVdHl4dwKsVKb0j8foefVHa6PWsefk4jJC6QHkXeosoCuC6zqlKxHmH1AYAGJxfr2i1_z4VSWsBndBUiIPSFnrSas9g6PThbDdYkdSBkUu/s2048/image_2025-10-15_13-38-58.png

ក្រោយពីបញ្ចេញសំណេរខាងលើនេះហើយអ្នកគាំទ្របានជំរុញឱ្យ លីម តិចម៉េង បន្តសកម្មភាពបែបនេះបន្តទៀត ហើយការដាស់តឿនជារឿយៗបែបនេះគឺជាសញ្ញាល្អ ខណៈអ្នកគាំទ្របញ្ជាក់ថាពួកគេមិនធុញនោះទេ៕

ខ្មែរមួយជីវិត សម្តែងការសាទរចំពោះ វីតូ ដែលសមត្ថភាពត្រូវបានគេមើលឃើញ

0

ដូចប្រិយមិត្តជ្រាបមកហើយថា ខ្មែរមួយជីវិត ពុំបានចូលរួមក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងរ៉េបក្រោមការរៀបចំរបស់ផលិតកម្មបារមីនោះទេខុសពីការប្រកួតលើកមុន។ ទោះយ៉ាងណា ដ្បិតតែមិនចូលរួមគម្រោងលើកនេះ ខ្មែរមួយជីវិត បានបង្ហោះអបអរសាទរចំពោះវត្តមាន វីតូ ដែលត្រូវបានជ្រើសរើសធ្វើជា Captain មួយរូបក្នុងកម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLl9B5dnU0rR89dnyzstqN5riONeGPeztMuhHucLFiisVqM72C7Uqm8ze2XxDOt8n0pdTa7QIkHRfhyphenhyphen10HFIoI4YMR2UgEelWl_e8TIu8jZPXKhjK47lmohFYuo8LrXRqlpFer3mxwh1YKL9PUSGsLKKcndEId8YL3OiTzJ9u81KEa6Iqn-DsK_Sho9wLK/s1557/image_2025-10-15_15-23-11.png
នៅថ្ងៃទី១៤ ខ្មែរមួយជីវិត បានបង្ហោះវីដេអូមួយជាមួយនឹង វីតូ អមដោយសេចក្តីសោមនស្សថា «អបអរសាទរប្អូនប្រុស Vito បងមានមោទនភាពចំពោះប្អូនប្រុស ទេពកោសល្យរបស់ប្អូនសមនឹងទទួលបានការទទួលស្គាល់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEo-t9v_eXw4M-fJyMUHRDinYUNuXoFnr-M4fgnbIqM5Qq2MeocIcSKcOpRzT7xA1NLabM3YAh8TX94O0jWgtQeXjqRRRcFLexD5vuJdD0X910MF39MAfrOuPZ2J-92__rWdXi-NmDqfNLcShfgMHb9rKi4JIt0xedXc19BPzf61yClIO9hsLTS06WCUCF/s1920/image_2025-10-15_15-23-16.png

ទទួលបានការអបអរបែបនេះ វីតូ បានចូលទៅខម្មិនលើការបង្ហោះរបស់ ខ្មែរមួយជីវិត ថា «អគុណបង ១០ ដង »។ វីតូ ត្រូវបានពណ៌នាថាលោកគឺមនុស្សដែលមានពហុជំនាញ ដូចជា តារាចម្រៀង អ្នកនិពន្ធ និងអ្នកកែសម្រួលតន្ត្រីជាមួយទេពកោសល្យកម្រិតខ្ពស់មួយរូប។ កាលពីមុនអ្នកទាំងពីរធ្លាប់បានសហការជាមួយគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4DTfVh9cg_z0XB4WakgkRYoq-rg3q-KiErI8RAniKFwYyBYi7ZT3Dmq4tXlCALV2TOZE7yfhQnmfxSx8fZfIJVeypphnVarlqtoMN4Dcomm-N26CGsKF0m92qfT0YJO1x-R2OuO_V5NH689hRzIRFSIJa6Z_tNuBT3R6PirPT6F636SlprQjeFqVA0K52/s1154/photo_2025-10-15_16-42-12.jpg

គួរឱ្យដឹងថា វីតូ បានចូលរួមក្នុងចម្រៀងល្បីៗរបស់ វណ្ណដា មានដូចជា « U KNOW U KNOW» «J+O ZERO III » «BUSINESS CLASS» «NEW LIFE» និងស្នាដៃជាច្រើនទៀត។ សម្រាប់បទចម្រៀងលេចធ្លោរបស់ វីតូ នៅលើទីផ្សារគឺ «ONE SECOND» សហការជាមួយនឹង M-Fatt និងបទ «STILL ZIN II» សហការជាមួយនឹង នរិទ្ធ និងបទមួយចំនួនទៀត។ មិនត្រឹមតែមានស្នាដៃដូចអ្វីដែលបានរៀបរាប់ខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែ វីតូ គឺមានស្នាដៃជាច្រើនទៀតនៅពីក្រោយបទចម្រៀងល្បីៗជាច្រើន៕

ធ្លាយពាក្យចចា.មអា.រ៉ាមថាម្តាយរបស់ Yu Menglong លាចាកលោកហើយ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីមួយបានឱ្យដឹងថា ថ្មីៗនេះមានពាក្យចចាមអារ៉ាមថ្មីដោយមិនទាន់បានផ្ទៀងផ្ទាត់បានលេចចេញជារូបរាងឡើងថាម្តាយរបស់ Yu Menglong បានទទួលមរណភាព។ ដំណឹងចចាមអារ៉ាមនេះបានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិននិងអាស៊ីដែលមានការយកចិត្តទុកដាក់លើករណីរបស់តារាប្រុសរូបនេះ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiQW5khAIA3C7MpCPTf9nO_i5YaGCcDpnpn9ADWeRtWYR5n1TF4rVglsA8PmpCL304t9CUagQoNF2Bi4TesECJIQFz7HQGMA-VDXvCftd7W5WradJ34FD3NnTU-G2Jp7MJd5Hn4DanMbjNrj_J5K46cEcTg0iw2ih-fpa6IbkApvimNzvQZxmRxHzn11Jo/s1273/image_2025-09-15_16-45-09.png
ប្រភពនេះបានលេចមកពី YouTuber ជនជាតិចិនឈ្មោះ Lao Deng ដោយនិយាយថាម្តាយរបស់ Menglong ត្រូវបានគេចោទប្រកាន់ថាបានស្លាប់ដោយការធ្វើអត្តឃាត។ YouTuber នោះបានអះអាងថា ម្តាយ Yu Menglong ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែគួរឱ្យសោកស្តាយមិនអាចជួយសង្គ្រោះអាយុជីវិតបានឡើយ។ លោក Lao Deng បានអះអាងថាព័ត៌មាននេះលោកបានបញ្ជាក់តាមរយៈប្រភពជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFJ6RAfVDYBpxGCZoSvzHQkJH4FFMDxgsKwvn0cRIodHV6q_4UDfY7Leteke3QUfSvHopgomsGfasgMFcE5jFmoOmqW0skzFxf9b5NdXweEd_IiKjXhR_s7yDzVWT_BrlYPEzJq9t9TfjdkVSANRC8jDBL1XtQECTvwEmYgrf_PDlJerKbI6x8wsOU2LH/s640/image_2025-09-17_08-59-17%20(3).png

ដំណឹងដែលមិនត្រូវបានគេផ្ទៀងផ្ទាត់នេះបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញបណ្តាញសង្គមរបស់ប្រទេសចិន ដែលធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈនិងការជជែកដេញដោលយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថាម្តាយរបស់ Yu Menglong បានឃ្លាតឆ្ងាយពីសាធារណជនបន្ទាប់ពីការស្លាប់របស់កូនប្រុសខ្លួន ក្រោយពីបានចេញសេចក្តីថ្លែងការណ៍តាមរយៈភ្នាក់ងារក្រុមហ៊ុនភ្លាមៗបន្ទាប់ពីកូនប្រុសបានបាត់បង់ជីវិត។ អ្នកស្រី បានបញ្ជាក់ជាថ្មីថា ការស្លាប់របស់កូនប្រុសខ្លួនគឺបណ្ដាលមកពីគ្រោះថ្នាក់ទាក់ទងនឹងគ្រឿងស្រវឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVyQ6F4s-zEZzrMjuS-f3npJMYhwSc2UGvNkLkExjnac6PY_-GNcPrtHzhAjnp5ctvej8tBBtIfCINseX4nQsJWltmxTFu_Znv0HR3Sq3pQ4rO6Jcrck0_uX3Mlz2tn8_bfNlSBPAedcrjAUe1bN0OFNIDpYCxW9hvmyVuR1naHwrhLX8wvx0h4gzWDu1i/s818/image_2025-09-15_16-45-10%20(2).png

បន្ទាប់ពីការអះអាងរបស់ YouTuber អ្នកនិយមលេងអ៊ីនធឺណិតក៏បានចែករំលែកនូវអ្វីដែលពួកគេអះអាងថាជាកន្លែងលាក់ខ្លួនចុងក្រោយរបស់ម្តាយ Menglong ដោយនិយាយថាអ្នកស្រីបានធ្វើដំណើរទៅកាន់ Urumqi ដែលជាស្រុកកំណើតរបស់ Menglong ដើម្បីនាំយកធាតុកូនប្រុសទៅផ្ទះ។ យ៉ាងណាក៏ដោយ អ្នកខ្លះទៀតបានដាក់ការសង្ស័យលើរបាយការណ៍នេះ ដោយកត់សម្គាល់ថាមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយត្រូវបានចេញផ្សាយនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhStbx80fHT2uiOyofuK8PKNS_O9pZhVGc79r3gBLcdiWPH1PSyO_16et5NYA0OBTrsPKwE3P4oScZ8W1MNKVMlwOyzg7FSqtVdhPC56_iyL7tj8ea1Na-GcYvY1dzrQm7b08jhQpmlmtF6pI4ZTFsvBGfI8OhiD7CCU0Qv5GYBuQLSt0PiM5GsANxSbMV1/s770/image_2025-09-17_08-59-17.png

គួរបញ្ជាក់ផងដែរថា វាមានរយៈពេលជាងមួយខែហើយដែលតារាសម្ដែងចិន Yu Menglong បានទទួលមរណៈភាព។ យ៉ាងណាក៏ដោយ ស្ថានការណ៍គួរឱ្យសង្ស័យជុំវិញការស្លាប់របស់លោកនៅតែបន្តការរំពឹងទុកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមដោយមានរឿងរ៉ាវជាច្រើនសាយភាយពេញអ៊ីនធឺណិតនៅមិនទាន់បញ្ចប់នៅឡើយ៕

ធនាគារ«ព្រីនស៍»ប្រកាសនៅដំណើរការតាមធម្មតា ដោយមិនជាប់ពាក់ព័ន្ធនឹងការបង្រ្កាបរបស់សហរដ្ឋអាមេរិក

0

ធនាគារ ព្រីនស៍ បានប្រកាសពីគោលជំហររបស់ខ្លួនក្នុងដំណើរប្រតិបត្តិការដោយឯករាជ្យភាព និងប្តេជ្ញារក្សាភាពស្មោះត្រង់ ស្ថិរភាពហិរញ្ញវត្ថុ និងការពារសិទិ្ធប្រយោជន៍ជូនដល់អតិថិជនគ្រប់រូប បើទោះជាប្រធានសម្ព័ន្ធ ព្រីនស៍ ហូលឌីងគ្រុប ដែលជាក្រុមហ៊ុនមេ កំពុងស្ថិតក្រោមការតាមចាប់ខ្លួនរបស់សហរដ្ឋអាមេរិក និងត្រូវបានគេរឹបអូសទ្រព្យសម្បត្តិជារូបិយវត្ថុ Bitcoin សរុបអស់ 15ពាន់លានដុល្លារក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtYM0OIwinG0WkcSR-8s0zixTfYEBEN_UiPkdHTAThS11yM0KOp83kMxtC2uf0Tjik-nHNxJs9YWy0f5n-rfTxB9j42fRB2FXDtNm69FltC6Qf3g9dk8cllMy9F52rk7960zdgTGrh_7Q7p7AtKiLAj6XpUFV-5whCuyrrSShADIS_ZsjBCQJyeA43l8fI/s1280/photo_2025-10-15_16-21-20%20(2).jpg
យោងតាមសេចក្ដីប្រកាសរបស់ធនាគារ ព្រីនស៍ (Prince Bank Plc.) នៅរសៀលថ្ងៃទី15 ខែតុលានេះបានឲ្យដឹងថា ធនាគារនឹងនៅតែបន្តប្រតិបត្តិការយ៉ាងឯករាជ្យ ស្របច្បាប់ និងមានអាជ្ញាប័ណ្ណពេញលេញ ជាធនាគារពាណិជ្ជក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ ជាមួយគ្នានេះ ធនាគារបានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការធនាគារទាំងអស់ សេវាអេធីអឹម វេទិកាធនាគារឌីជីថល និងសេវានៅតាមសាខា គឺនៅតែដំណើរការយ៉ាងពេញលេញជាធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ErxyAHr-_Zt5z1_RWb3jMZQvN8DuaoHevt4sPXNThDgZ0fcX6AcferzTMHhZ82QMVGNbhxIF6HAKXm4tkxBYP_xMwgPS7OoZ82-fa108uYtVSgCZM4rZ2ZyWCK3Ns0ko7m3Sdl1b2NEyNZO8eqihe0-M7_QM_mPX6DvhxiMVjs9ILAUeArptkHRMz14x/s1024/photo_2025-10-15_16-21-20%20(3).jpg
បន្ថែមពីនេះ ធនាគារ ព្រីនស៍ បានធ្វើការអះអាងថា ធនាគារនឹងនៅតែប្តេជ្ញារក្សាភាពស្មោះត្រង់ ស្ថិរភាពហិរញ្ញវត្ថុ និងការពារសិទិ្ធប្រយោជន៍អតិថិជនគ្រប់រូប។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថាប្រតិបត្តិការរបស់យើងអនុលោមតាមច្បាប់យ៉ាងពេញលេញ និងមានតម្លាភាពគ្រប់ដំណាក់កាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZALKO5KwBxwtr-DVTI9JkfCcDX-QHlJ8HY6zTk3_0Tn7ZELPbcr9t8NQMy6FtOh37s3IwRJfYFD0CAvLvTb72NnCwC7UYOkM9zdhQXwNKo5YjxWXn37zNTp4sHiwLAu-rz1QfkGSdxQuI6_am4vefU2bJOS24om1EPWdPpAMx2SxxPcD2Np6HoW2I8aJZ/s977/photo_2025-10-15_16-21-20%20(4).jpg

គួរជម្រាបថា ជុំវិញការប្រកាសរបស់ធនាគារដូចខាងលើនេះគឺធ្វើឡើងបន្ទាប់ពីប្រធានក្រុមហ៊ុន Prince Group លោក Chen Zhi ត្រូវបានសហរដ្ឋអាមេរិករកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោ.កតាមអនឡាញ និងការលាងលុយកខ្វក់ដ៏ធំសម្បើមនៅ ដោយបានកេងប្រវ័ញ្ចលើជនរងគ្រោះនៅទូទាំងពិភពលោករាប់លាននាក់ និងបង្កើតប្រាក់ចំណេញខុសច្បាប់រាប់ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhurlbKBPRCxKtE6FrqOwYgKYc5R9_Su081gAy-7QNovB6uF9Sl1R2vhofdvhy-3TfZYI6xDe2-ZTXCUpDQLfjtN4fMFbdme3r8NM4mzIXPN935XctbnmRiLME7Mz9nIY_pG6j9oCvUOW5CUsEyUO_q7PiDnKFRLyeuTgL7dyisrLZi5oyLPTRJEqyd5g2n/s900/photo_2025-10-15_16-21-20%20(5).jpg

ប្រតិបត្តិការបង្ក្រាបដ៏កក្រើកនេះ រឹបអូសបាន 127,271 Bitcoin ដែលបច្ចុប្បន្នមានតម្លៃប្រហែល 15 ពាន់លានដុល្លារ ដែលទាំងនោះគឺជាប្រាក់ចំណូលពីការក្លែងបន្លំ និងសកម្មភាពលាងលុយកខ្វក់របស់ Chen Zhi។

រដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅទីក្រុង Brooklyn និងទីក្រុងញូវយ៉ក បានចោ.ទប្រកាន់ក្រុមហ៊ុន Prince Group របស់លោក Chen ដែលរកសុីខាងអចលនទ្រព្យ និងហិរញ្ញវត្ថុនៅកម្ពុជា ថាវាបានប្រែក្លាយដោយសម្ងាត់ទៅជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី” ខណៈមានបុគ្កលិកជាច្រើនត្រូវបានពួកគេជួញដូរ បង្ខាំងទុក និងបង្ខំឱ្យធ្វើការងារ ផ្នែកឆបោកតាមអ៊ីនធឺណិតក្រោមការគំរាមកំហែង និងទារុ.ណកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuXSDfhmZdV-E59_YGevMG_DS3s9oLLeUfkkw8aCRMlcp_zgdl3ABKOJmWfIIHAfKLT4L1T3C2w8sRTX1XEttd-46H0zeLd4aUEkeC9aId3Nto8S90OGQ3OhcO7mg0OY7eLuC6G5VCL4it2GSdmVc_B0yz14IQdG3Ti7Io-lT2I4vb6r_xnz-kooSdMsr2/s1080/photo_2025-10-15_16-21-20.jpg

ប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋជនឆបោ.ក និងលាងលុយកខ្វក់ដែលមានគោលដៅសង្កត់ធ្ងន់នៅកម្ពុជានេះ កំពុងទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ខណៈក្រសួងរតនាគារសហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុន និងពលរដ្ឋអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុន និងបណ្ដាញព្រីនស៍គ្រុបជាដាច់ខាត៕