ការសន្សំលុយជារឿងមួយសំខាន់សម្រាប់មនុស្សគ្រប់រូប ដែលវាអាចជួយយើងបាននៅគ្រាដែលខ្វះខាតខ្លាំង ដូចជានៅពេលមានបញ្ហាសុខភាព ឬការរកស៉ីអាជីវកម្មផ្សេងៗ។ យ៉ាងណាមិញ នេះជាបញ្ហាមួយផងដែរក្នុងការរស់នៅក្នុងសម័យទំនើប សម្ភារៈនិយម និងមានការប្រកួតប្រជែងខ្ពស់នេះ ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប ដោយហេតុថាការចំណាយប្រចាំថ្ងៃមានតម្លៃខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI4T31d5Rqc329ANW_8q5OMNJ8UHliHYMnooZ_d5ndR7L_v46_9W3l77_0JgfHUHxfajBQEzZgkN7GstHy-lVCNL7aw1Cxust4ntAXrtDun9rqPmTldS-1GyoZZXtihS5v_rKXl9kpT1q8VvXsGssHk9Mg0WVrwZHaJl-nuZlMo3Z2Y2kxxnn-emm8Ve00/s970/image_2025-10-16_11-36-12.png

ទោះជាយ៉ាងណា វិធីសន្សំលុយមានច្រើនបែបយ៉ាង មិនថាជាសាច់ប្រាក់សុទ្ធ ឬដាក់ក្នុងធនាគារឡើយ ប៉ុន្តែទម្លាប់ទាំង ៧ ខាងក្រោមនេះ ហាក់មើលទៅដូចជាជួយអ្នកក្នុងការសន្សំប្រាក់អញ្ចឹងដែរ តែតាមពិតទៅវាបែរជាធ្វើឱ្យអ្នកចំណាយកាន់តែច្រើនក្នុងរយៈពេលយូរទៅវិញ ដែលទម្លាប់ទាំងនោះរួមមាន៖

១.បើកឡានចាស់ៗ៖ មនុស្សជាច្រើនមិនចង់ទិញឡានថ្មីនោះទេ ព្រោះពួកគេគិតថាវាត្រូវចំណាយច្រើនពេក ដូច្នេះហើយពួកគេនៅតែបន្តប្រើឡានចាស់ដដែល។ តែតាមពិតទៅ ថ្លៃជួសជុល ថែទាំ និងធានារ៉ាប់រងឡានចាស់ៗ ឬឡានជជុះ គឺមានតម្លៃខ្ពស់ជាងឡានថ្មីទៅទៀត។ ការទិញឡានថ្មីដំបូងអាចមើលទៅថ្លៃ ប៉ុន្តែវាសន្សំសំចៃច្រើនក្នុងរយៈពេលវែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQgSI-mBpb6iFkD0yuyGy6ZX38Pbul5r1OAOYJMu7v6lDWgAnxJ1x1bEeovWOwmvi4oOJKu7mNe_o2vTDtGdyKAB1XtcO0dzOLek_CPUMISQvEMnyeR66r74XHOjDzWzkODvQNs7d-_fA6EyV1S11UIsVF0off17ghqu4XxosYVNsU7XDjGFaA7FOTs82/s1600/image_2025-10-16_11-36-12%20(2).png
២.ទិញឥវ៉ាន់បញ្ចុះតម្លៃ៖ សម្រាប់អ្នកចូលចិត្តទិញរបស់របរប្រើប្រាស់ ងាយនឹងរំជួលចិត្តដោយទំនិញបញ្ចុះតម្លៃ ដោយគិតថាពួកគេអាចសន្សំលុយ ប៉ុន្តែតាមពិតតម្លៃបន្ទាប់ពីការលក់ច្រើនតែនៅកៀកនឹងតម្លៃដើម។ អ្នកទិញគិតថាពួកគេកំពុងរកប្រាក់ចំណេញ ខណៈពេលដែលប្រាក់ចំណេញរបស់ហាងនៅតែមិនផ្លាស់ប្តូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW9c6ascAJhLSzvMEirXznDJs20_1CeUz3of3ZwcG735PZakfKKDnPGfazB0S7RlLz_CCUPj5aGLNtc1oAyOOuvWCDwmPj-AmXjZ4-zlj4_g_BX1tVLESvUd7iT_YEn1V_OqvVMr4xDPD-BZh0NVFWWbfjMcebraPpLh-v0_sWZYxgZf_YFL83vZYejlBh/s1080/image_2025-10-16_11-36-14.png

៣.ទិញសំលៀកបំពាក់តម្លៃទាប៖ ម៉ាកយីហោលំដាប់ខ្ពស់ ដែលមានតម្លៃថ្លៃ ច្រើនតែមានសម្ភារៈល្អជាង និងការដេរយ៉ាងប្រណិត។ ទន្ទឹមនឹងនេះ សម្លៀកបំពាក់ដែលមានតំលៃថោក ងាយនឹងរហែក ខូចទ្រង់ទ្រាយ និងឆាប់ចាស់ ដែលបង្ខំឱ្យអ្នកទិញវាម្តងហើយម្តងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLmwAXl5YFgKPRarRQJlQk2OFgiRgMBS2gqWnUCPDV212DWclhoiya9Q_RfwWSjVmeJeGT-aXd__pn9YkOQJghuUPA7BrSgBj49w6dPi5SoGxJ7f-qN_E0vBoI7f4-mZBgKIKwhyphenhyphenbxT3GOa4djMV-OMeI_cs5UrdpS3D0SD9t2cc8FVHHIdf6gYXgynIyp/s600/image_2025-10-16_11-36-15.png

៤.ការប្រាក់បញ្ញើសន្សំទៀងទាត់៖ អត្រាការប្រាក់នៅលើគណនីសន្សំធម្មតាគឺទាបជាងអត្រាអតិផរណា។ នេះមានន័យថា ការទុកលុយរបស់អ្នកក្នុងគណនីបែបនេះ លុយរបស់អ្នកនឹងបាត់បង់តម្លៃបន្តិចម្តងៗ។ ជំនួសមកវិញ គួរវិនិយោគនៅក្នុងភាគហ៊ុន មូលបត្របំណុល ឬដាក់វានៅក្នុងគណនីដែលមានការប្រាក់ខ្ពស់ ដើម្បីឱ្យវាទទួលបានផលត្រឡប់មកវិញកាន់តែប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLhkdcVyNK570upZNXIGhoW90muU6r6XJKRktN6AovgwQsbGGoqhtiO9yadWs4cxg5rvMkIr2YMufJLrx1FjyVabQYNXJx0pZ6b1a9flv7HznDiOw7bFQJ68nd1HYf-2bjVUtT7M4u-BEw1cswA1G_TLsYamhdJKvOhuYlIYGRTipbTzpuxM56ymj0grb/s1500/image_2025-10-16_11-36-15%20(2).png

៥.ទិញទំនិញបន្ថែមដើម្បីទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ៖ មនុស្សជាច្រើនចូលចិត្តទិញថែមមួយហើយមួយទៀតធ្វើយ៉ាងណាឱ្យគ្រប់តម្លៃដែលគេបានកំណត់។ ប៉ុន្តែជារឿយៗប្រាក់ថ្លៃទំនិញបន្ថែមគឺច្រើនជាងថ្លៃដឹកជញ្ជូនទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyW5mCkN3stQ6hNYdRY_bZRT9EZhsZSeO3GUAg5vDldFjpT2VF_rI9fTg11vHyXMe-7prAI140hZR9k_P7kxt5kHwZzh6wwQdRV-TMw_DyJNn8O-38LSi4XVb8_SkC3YWjwosE-P4vkwre83UjtdvfebH7-pG_4Oi11L0HN20gwmw2YmZvOeUJHSqRSRVZ/s800/image_2025-10-16_11-36-16.png

៦.ជៀសវាងការពិនិត្យសុខភាព ដើម្បីសន្សំប្រាក់៖ ការពិនិត្យសុខភាពជាប្រចាំ និងការថែទាំសុខភាពមាត់ធ្មេញគឺជាការចាំបាច់ណាស់។ គួរពិនិត្យជាប្រចាំ ដើម្បីកុំឲ្យវាវិវត្តន៍ទៅជាធ្ងន់ធ្ងរ ចំណាយកាន់តែច្រើន និងអាចសន្សំសំចៃថវិកា ព្រមទាំងពេលវេលាបានមួយកម្រិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ5-hSuPe9TwF8tl59l6gVAQS-a50hfnqeT5G-8540v7PhksI35RU-XPsrDp2ALo61PMgsL07LbuJ0RSc3M-zDXzKhj9wOquA8dOLHhckoB1LidnxNvPasQugv76TwcRfR1ll-b51faH0nogFVmQ_keroAWUBh-k-tgsn0y0Jqf8R39x3rNQNm_DGn5XQM/s1080/image_2025-10-16_11-36-16%20(2).png

៧.ទិញសេវាកម្មធានារ៉ាប់រងបន្ថែម៖
មនុស្សជាច្រើនគិតថា ការទិញសេវាកម្មធានាបន្ថែមអាចជួយសន្សំប្រាក់បាន ប្រសិនបើទំនិញខូចក្រោយពីការធានាធម្មតាផុតកំណត់។ ប៉ុន្តែជាការពិត ការធានាបន្ថែមគួរតែទិញតែពេលផលិតផលនោះមានហានិភ័យខ្ពស់ ងាយខូច ឬមានតម្លៃជួសជុលថ្លៃប៉ុណ្ណោះ។ ម៉្យាងវិញទៀត សេវាកម្មធានាបន្ថែមគឺជាវិធីមួយដែលហាងនិងក្រុមហ៊ុនប្រើដើម្បីរកប្រាក់ចំណេញបន្ថែម ដូច្នេះពួកគេតែងតែផ្តល់ជូនវាយ៉ាងសកម្មដើម្បីបង្កើនការលក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOb5J5OhwY6IkHVonzObmCFZwVo7IIgZnzNGYdRMjXUnEJyA6pVG5e0nYDN2TT7Y7WnR-PTDo0CYIx692Puw4uycDv9KkQIqIBq5PqcZk7YTIjhBfQJvFtlUANsWTI8fD3ud-p8UV2jJm9VRwzr-SaYjVUVbD8mAoCCJnGdwYpsRCqMawmp0QuCQ9hZBoJ/s1025/image_2025-10-16_11-36-17.png