រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasan Kongsiri កាលពីថ្ងៃពុធ ទី15 តុលាម្សិលមិញ បានប្រកាសក្ដែងៗតែម្នាក់ឯងថា ប្រទេសថៃនៅប្រកាន់ជំហមិនបើកច្រកព្រំដែនគោកជាមួយកម្ពុជាវិញតាមការចង់បានរបស់កម្ពុជានោះទេ ទាំងដែលកម្ពុជាខ្លួនឯងមិនបានដឹងផងថា តើកម្ពុជាបានទៅស្នើសុំឲ្យថៃបើកព្រំដែនឡើងវិញតាំងពីពេលណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyrLGTWTvd5zManZ_4_pbZI-RybSYBIa3Wlap41t8zhfO1BcBoRiOfLhTcDnoqODyBnjE9cnO_teSCuuGyzre8yJgDgE5M3oWU6UW7UEC0xV-9Fedus1XqTDYFtthYApnZpHGfvGf1v8P-NXjPw0f5Ryr4dgZiQTRrG5_VsBnHQw06_M5lYW4WQhEktVl_/s789/photo_2025-10-16_09-02-36%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី15 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគាបសង្កត់ប្រទេសថៃឱ្យធ្វើការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនៅថ្ងៃទី20 ខែតុលាខាងមុខ។ ការណ៍នេះ បានជំរុញឲ្យលោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
«យើងមិនច្បាស់ថាតើការលើកឡើងរបស់លោក ហ៊ុន សែន មានបំណងបញ្ជូនសញ្ញាជាក់លាក់ណាមួយនោះទេ ប៉ុន្តែជំហររបស់ប្រទេសថៃនៅតែរឹងមាំមិនបើកព្រំដែនវិញឡើយ ពោលគឺថៃមិនមានវិធានការថ្មីណាផ្សេង ក្រៅពីលក្ខខណ្ឌទាំងបួនចំណុចនោះទេ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7QwF3hycRAcltgLqUxvk3HV2iPlh14DxrBHWyEDCwh5RWfVtWDdOjNSwOAzOe4m9An2kOp6PCVf4TQIYQwThWUpMJjtbJ46sn1fttzjjIleT64qtRCA1uMlAuLciVgGMZB1bgU6wcfrabJd4kykY5hI_HDTEW7kFKNeEWm7Bqt3jkDfQxokPzaRgTDU6Y/s1280/photo_2025-10-16_09-02-36%20(2).jpg

ការលើកឡើងរបស់លោក Surasan ខាងលើនេះ គឺចង់សំដៅលើលក្ខខណ្ឌបួនចំណុចរួមមាន៖ ១.ដកអាវុធធុនធ្ងន់ ២.ដោះមីន ៣.បង្ក្រាបបទល្មើសឆ្លងដែន និង៤.គ្រប់គ្រងតំបន់ព្រំដែនដែលមានបញ្ហាតាមសំណើក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ ព្រមទាំងមានយន្តការសហការដើម្បីពិភាក្សាគ្នាឱ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀង ដោយថៃចង់ឲ្យកម្ពុជាយល់ព្រមតាមចំណុចទាំងនេះ ទើបខ្លួនព្រមចូលរួមកិច្ចប្រជុំ ដើម្បីចរចាពីប្រធានបទផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZFoQvF78f-oQwodhvrRGcCgQN16xMW3wWaaFLhGJ3E2EVDVn39IkQHFOfkByXGmKma_t_OohLC6IzZmrTFbFYQRUCu0vAhXZeYooTTLGikqalvJYT-b8P_6tqfTGLTo1RRYTIdyBqnzuQEMJ4mVmDQ79l3cwdS9kqInRqZK6r_OM8JfhFVlmz51tOaOC9/s1280/photo_2025-10-16_09-02-36%20(4).jpg

ដោយឡែកជុំវិញការអះអាងថាសម្ដេចតេជោ បានដាក់សម្ពាធលើថៃដើម្បីឲ្យបើកព្រំដែនឡើងវិញនោះ ថៃមិនបានបង្ហាញពីប្រភពច្បាស់លាស់ថាខ្លួនទទួលបានដំណឹងនេះមកពីណាឡើយ។ ផ្ទុយទៅវិញ បើតាមការបញ្ជាក់របស់សម្ដេចតេជោតាំងពីខែកញ្ញាមកបានឲ្យដឹងថា កម្ពុជាមិនដែលសុំឲ្យថៃបើកច្រកព្រំដែនវិញទេ ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកវិញ មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ5ម៉ោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb_wDHZqyQDq5-NxIaiI0BHH4zlp3t3POthg72RMLO9mm6d_LTiV7LqzMZCRos75e57RGXTOFWsh4132IOKzaRPeYJ6eKbF3Y5GNbGVIGvLRQnNpqkCv3zIzF9pTl3msLKHOKdCdbDlOFCuMRK6p2ny4wWun3y9kTXAXUznFBfOUuiFKPH6vRGTVXN-CGn/s750/photo_2025-10-16_09-02-36%20(5).jpg

រហូតមកដល់នៅថ្ងៃទី15 តុលា ឆ្នាំ2025 សម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកបានធ្វើការបញ្ជាក់ជាថ្មីម្ដងទៀតដើម្បីកុំឲ្យថៃយល់ច្រលំតែម្នាក់ឯងថា សម្ដេចមិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយរបស់ថៃឡើយ ហើយជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ កម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើក ច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លា.ប់ដែរ៕