Home Blog Page 249

មកទៀតហើយ! ក្រុមជ្រុលនិយមថៃបើកឡានបំពាក់មេក្រូទៅបើកសំឡេងរំខានទាំងថ្ងៃនៅក្បែរភូមិជោគជ័យ

0

កាន់តែផ្គើ.នលែងខ្លាចការថ្កោលទោ.សពីអន្តរជាតិ! ក្រោយផ្អាកសកម្មភាពតម្លង់ពលរដ្ឋខ្មែរបានតែប៉ុន្មានថ្ងៃ ពេលនេះក្រុមជ្រុលនិយមថៃបាននាំក្រុមឡានដែលបំពាក់ទៅដោយប្រព័ន្ធសម្លេងលឺខ្លាំងៗទៅបានណងចាន់ទាំងថ្ងៃ ដើម្បីរំខានពលរដ្ឋខ្មែរដែលរស់នៅភូមិជោគជ័យក្បែរនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPAjWXb1vcHKAU5DyjKD_yrEtHrOwoiynCDsobEWFG4ErHdQMEGNOgPZIF1BlMmCUIl7sqPSWdM0ElbSRtC-XbcKwNYC86kgH_eGAVp_zn3DX3YKjkMob7PieBqIXM-lJcISSxvWAPbKEMJZnv6F9fETkPfFB1WH6m7B64D53LB5OttGMlOsiLjUbDUTSI/s1280/photo_2025-10-17_16-32-58.jpg

យោងតាមការចុះផ្សាយរបស់ Khaosod នៅរសៀលថ្ងៃទី១៧ ខែតុលានេះ បានឲ្យដឹងថា រថយន្តមួយក្រុមដែលមានបំពាក់មេក្រូបំពងសម្លេងធំៗបានប្រមូលផ្តុំគ្នានៅបានណងចាន់ ស្រុកខកស៊ុង ខេត្តស្រះកែវ នៅរសៀលថ្ងៃសុក្រ ក្រោមយុទ្ធនាការចាក់សម្លេងរំខានពេញមួយថ្ងៃឲ្យពលរដ្ឋខ្មែរស្ដាប់។

ក្រុមជ្រុលនិយមខាងលើនេះ បានប្រកាសថានៅក្នុងព្រឹត្តិការណ៍នេះ ពួកគេនឹងចាក់បញ្ចាំងភាពយន្តឯកសារស្ដីពីគុណបំណាច់របស់ថៃលើជនភៀសសឹកកម្ពុជាកន្លងមក ជាមួយនឹងសម្លេងខ្លាំងៗ សម្រាប់ឲ្យអ្នកទន្ទ្រានដែនអធិបតេយ្យភាពថៃស្តាប់ពេញមួយថ្ងៃ។ សកម្មភាពនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ តុលា ដល់ថ្ងៃទី១៩ តុលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho66LCBDUnUzZzQvwRM0uhIV1GIBF-zliFG66D-FzT27wfohfUCiqmw_yoazHK9VQR4HzUtHlxgir7A0Kk0jkNWqs6UHDg577iGLr9sW0nG9iG7d7bRomg9_KHWYnlasZWmGkT4U8ABJndtGdmQHrxt4XzQvW7HykQqjjCN62-jCAI4JgTp6qeNz9NdCgS/s1280/photo_2025-10-17_16-32-57.jpg

គួររំលឹកថា កាលពីថ្ងៃទី១០ ខែតុលា កន្លងមក មេចលនាជ្រុលនិយមថៃ គឺបុគ្គល កាន់ ចមផ្លាង បានដឹកនាំចលនាបំពងសម្លេងរំខានលើពលរដ្ឋខ្មែរចំនួន ៤យប់ជាប់ៗគ្នាម្ដងរួចហើយ ប៉ុន្តែសកម្មភាពនេះត្រូវបានសមាជិកព្រឹទ្ធសភា អ្នកនយោបាយ និងពលរដ្ឋថៃមួយចំនួនរិះគន់ ឲ្យបញ្ឈប់ទៅវិញ ក្រោយវាបង្ហាញពីភាពអមនុស្សធម៌ និងបំពានសិទ្ធិមនុស្សយ៉ាងខ្លាំង ដែលអាចនាំឲ្យថៃស្អុ.យឈ្មោះនៅលើឆាកអន្តរជាតិបាន។

ទោះជាយ៉ាងណាក៏ដោយ សារជាតិជាមនុស្សគ្មានគុណធម៌ និងមិនគោរពកផតខ្លាចច្បាប់អន្តរជាតិនៅតែមាននៅក្នុងចិត្តរបស់ពលរដ្ឋថៃជាច្រើនផ្សេងទៀត ដោយពួកគេមិនអាចទប់អារម្មណ៍ឲ្យនៅស្ងៀមៗ មិនបៀតបៀនអ្នកដទៃបាននោះទេ ពេលនេះក៏បានប្រមូលផ្ដុំគ្នាសារជាថ្មីដើម្បីធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwfT0zkoo9NnwiAicqWyJ8UTtF4tfr4vWN5wCF8Pgkxmc99pH4pIzc-lsJYjdCHEVPPBst9o6Ti7HLGt6oEtT8121tC4mxKmbDvbATVjgTIMWBqteUCNzoe_5X14yYAeY6qvj9rbFcPYOK2nWocQlaUrjn8Ykkm50_kPwrzHK_FOqOhO5zj8DQTN-Xe8S-/s1280/photo_2025-10-17_16-32-58%20(2).jpg

ដូច្នេះយើងមានតែរង់ចាំមើលជាបន្តទៀតថា តើរដ្ឋាភិបាលថៃនឹងឈរឱបដៃមើលពលរដ្ឋរបស់ខ្លួននាំឈ្មោះប្រទេសធ្លាក់រណ្ដៅតាមរយៈសកម្មភាពខ្វះការគិតពិចារណាបែបនេះ ឬមួយយ៉ាងណា៕

ចេញចរិតពិតហើយ! នាយករដ្ឋមន្ត្រីថៃដាក់លក្ខខណ្ឌ៤ចំណុចឱ្យកម្ពុជា ទើបយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ី

0

ប្រទេសថៃ ៖ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃបានស្នើឱ្យកម្ពុជាអនុវត្តលក្ខខណ្ឌ៤ចំណុចរបស់ថៃ ប្រសិនបើកម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌទាំង៤ គឺនឹងគ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ីថ្ងៃទី២៦ ខែតុលា តាមការជំរុញរបស់ប្រធានាធិបតីអាមេរិកទេ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBkTB_cYFinAYy7Q0a2qwKvLBmCFhpvYqJGWFmSH0jbzHx-ZVvFBu0SCjmWvJyE7m3arGrr_yMm2cOhEvwPGYU8BwGLzv6KwzStSq5L9B4EpytoEgk-6yQNuD8ADrjxGXZDiAPahngawSGP_OQzIaJmw6TCBu4Vxtvm4kV-GCLqZvkdoGYfkAvnja8ClPr/s800/photo_2025-10-17_15-46-48.jpg
ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសម៉ាឡេស៊ី ដោយសារលោកប្រាថ្នាចង់ឃើញប្រទេសទាំងពីរមានសន្តិភាពពេញលេញ ហើយលោកត្រៀមខ្លួនចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ ។ ប៉ុន្តែរដ្ឋាភិបាលថៃបែរជាថា អាមេរិកដាក់សម្ពាធឱ្យថៃចុះហត្ថលេខាសន្តិភាព និងទាមទារឱ្យកម្ពុជាគោរពលក្ខខណ្ឌ៤ចំណុចរបស់ខ្លួនជាមុន បើមិនដូច្នោះទេ នឹងគ្មានការចុះហត្ថលេខាឡើយ ។

តាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក សិរិផុង អាំងខាសាគុនកៀត គឺនាយករដ្ឋមន្ត្រីថៃ លោក អនុថីន នៅតែប្រកាន់គោលជំហរឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចរបស់ថៃ មិនមែនអនុវត្តតែលក្ខខណ្ឌខ្លះៗទេ ទើបថៃយល់ព្រមចុះហត្ថលេខាសន្តិភាពនៅម៉ាឡេស៊ី ។ រីឯការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ គឺត្រូវរង់ចាំចាប់ពី១ខែ ទៅ២ខែទៀត ទើបមានការសម្រេចចិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlw0UFR6ILyNCjYW___WuC_AbtThGZtIjM-0lF60P6k6za3MeDa01f6iHZgjWU9_m1sWMQWUkqNThoKEufI8r8SD7nDBOXyeSuEITOdu19sypZIxbjFHS_D5ey8spRQZRIAqFwGz2S8StTqNqF3PeD1yKAE3WK46l4lWmTtgMOmeBXnfjzUtKDkgyIKhK7/s1140/photo_2025-10-17_16-20-32.jpg
នាវេលាម៉ោង១២និង១៥នាទី នៅថ្ងៃទី១៧ ខែតុលា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក សិរិផុង បាននិយាយពីការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ គឺចាប់ពី១ខែ ទៅ២ខែទៀតនឹងដឹងថា តើថៃចាត់វិធានការបែបណាចំពោះ MOU ទាំង២ច្បាប់ ។ ក្រៅពីនេះ លោកលើកឡើងពីក្រសួងការបរទេសថៃចរចាជាមួយកម្ពុជា ថាតើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ។

នាយករដ្ឋមន្ត្រីថៃ លោក អនុថីន នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។ បន្ទាប់មក នៅថ្ងៃទី២៩ ខែតុលា នាយករដ្ឋមន្ត្រីថៃនឹងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikKNJzS4uUfZiLD2vC8cZ89KyhD1YN2yiDggJGkwxjeR9vHwDGq3ZsZ2WJV_cmxPSintTuWM_4LNb5iI7jwukFKdwqt5UAIBm3koP2pksgmzFxhyphenhyphenuOsRqimHxkAozfon0CfgFeCf42xcvRME-EVwrTjvwmxfJ9ZFr01nQTSLi7r8Hz-PdhG-IXlDGartdV/s1000/photo_2025-10-17_15-46-49.jpg

ការចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ី គឺនាយករដ្ឋមន្ត្រីថៃស្នើឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ការដកថយកម្លាំងទ័ពចេញពីតំបន់ព្រំដែន ២-ការដកថយសព្វាវុធធុនធ្ងន់ ៣-ការបោសសម្អាតមីន និង៤-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ ។ ហេតុនេះ កម្ពុជាត្រូវតែយល់ព្រមអនុវត្តតាមលក្ខខណ្ឌ៤ចំណុចនេះ ទើបឈានទៅរកការចរចា ។

តាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីនៅថ្ងៃទី១៤ ខែតុលា កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើដំណើរទៅម៉ាឡេស៊ីថ្ងៃទី២៦ ខែតុលា ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ។ នេះជាស្ថានភាពវិវត្តន៍ថ្មីនៃវិវាទព្រំដែនកម្ពុជា-ថៃ ដែលបានកើតឡើងអស់រយៈពេលជាច្រើនខែ ក្រោយការផ្តើមវាយប្រហារយ៉ាងបំពានពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយថៃចាប់ផ្តើមធ្វើសង្គ្រាមឈ្លានពានរំលោភអធិបតេយ្យភាពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgucmmnNxztdevIOKJ12TkuUD31ePmlOluI4Cj6oFEbrVkBKvb_NFC75Zh2PX6kSSKqWwMyjsC5hD5axxSqV9naOg1g5K_p43hsbQSU_kLh4WCN2zyJeitonbMku53PBtzSZ2Z9oPaN6-rHnXrbXh9Zmo6o-97J2yHDP3Jlp6icPtNC4rhEb4t_tk2vIHYM/s1280/photo_2025-10-17_15-58-38.jpg

ឥណ្ឌូនេសុី ចាយ៩ពាន់លានដុល្លារ បញ្ជាទិញយន្តហោះចម្បាំង៤២គ្រឿងពីប្រទេសចិន

0

ឥណ្ឌូណេស៊ី បានបង្កភាពភ្ញាក់ផ្អើលនៅក្នុងតំបន់អាស៊ាន ក្រោយពីប្រកាសផែនការទិញយន្តហោះចម្បាំង Chengdu J-10C ចំនួន៤២គ្រឿង ពីប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxnhoG6IdegTZk_SIfa8ZjYpV_L2rzlH6iiM_Bd5VwoZwgvbi12EEOQg9SgZGp_NRyuax4ewec_iVcIyyiNmWH5k5utd-OuQvDdR-Br-6wksm8xqmj487uCLL0KCdVuz_dMH8hLJ0k_JlMNBL64HSr9Nd7Zy8SM2J33E0H_Xti_Ni2oUWnBZxJ_1yPtWj/s1280/image_2025-10-17_16-04-44.png

ការទិញយន្តដ៏ច្រើននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធនិងបង្ហាញសាច់ដុំរបស់ឥណ្ឌូនេសុីក្នុងតំបន់អាសុីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXbCJsHdRyK8rZL7JSmt1toyI71GpbomX5fK6UD_iCQ6m_p4FxqgRuEuSnYITnaQM6EqHWg3G7tM50FbX4mXcwPU4mCJ9qqT5oNkaXv_UQSlASk33SrTt8BYOi92E0atC-TMGKFuyGJvWtj9E6sUBXrXi8l_WBpXARjFUHJkMY1KomnoBSdgTLPle_G3ji/s1260/image_2025-10-17_16-04-45%20(2).png

Chengdu J-10C ហោះបានក្នុងល្បឿន២៣២៧គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចបំពាក់មកជាមួយមីសុីលប្រភេទ PL បានរហូតដល់៧តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU6TecyZPok7db9_CyeVVmmzICXfmiksixCSDvBhRIcI-FRl6W9N9hrVsJ0j0QbD7MqxY7EXrDTPkPt6G6Os0FNHSt1Ne7YKOdt5l2ogXDSfMPxua0WSlgo6uaH0vdGeoprOGzQUL5-chJN-aExr0-1O19WcPWLKXrWprU8GQ2xu2Yu_lUq62jbTumRF1k/s764/image_2025-10-17_16-04-45.png

កេរ្តិ៍ឈ្មោះយន្តហោះនេះល្បីរន្ទឺខ្លាំង ក្រោយពីប៉ាគីស្ថាន បានប្រើវា បាញ់ទម្លាក់យន្តហោះឥណ្ឌា Rafale ជាច្រើនគ្រឿងដែលផលិតឡើងដោយប្រទេសបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5EI1PcjCwBpDUvq_navWemvCzetwkWOwZB-OFyP2KcGloQIv8VcmwmFnd0kFWHsIanuHmHdsXaYHijS2LBhNY6KH92B3d7Bp2R5BD83e3sReXqpwUStBmXh-QK20rBsJIaTH50os1HoozuQMClPokP67yOPcNb1lj78aergwKCFEZA1KWjHz_NXO_483y/s2400/image_2025-10-17_16-04-46.png

សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ប្រទេសឥណ្ឌូណេសុី ក៍បានបានចុះកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំង KAAN ចំនួន៤៨គ្រឿងពីប្រទេសតួកគីយ៉េផងដែរ៕

 

មីសុីលចិនជំនាន់ចុងក្រោយ ប្រើពេល២០នាទីបាញ់ដល់អាមេរិក

0

DF-61 ជាមីសុីលអន្តរទ្វីបជំនាន់ចុងក្រោយគេបង្អស់របស់ចិន ដែលត្រូវបានដាក់សម្ញែងកាលពីខែកញ្ញាកន្លងទៅក្នុងអំឡុងពិធីគំរប់ខួបជ័យជំនះទៅលើកងទ័ពជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBfSACAvcs3b8TQF98ZsN2sAR3ExhIySZZUxl4xtdGJClAMP_EnmxGRLItY6IaqsVKr5KFSdjRAyKHKJVs89l71ifA3KGi6rpRIGP34HIweUeinExEIRml6Dp1h4mEnIzAFG-3QvS7KSgaC0yvViPHxIo-_seJD9z7xFcSOH_7OVn0tgM458DbvLWMljTc/s6240/image_2025-10-17_13-41-45.png

មីសុីលនេះ អាចបាញ់បានចម្ងាយ១៥០០០គីឡូម៉ែត្រ ដោយចាយពេលប្រមាណជា២០នាទី ពីទីក្រុងប៉េកាំង បាញ់ដល់រដ្ឋវ៉ាសុីតោនរបស់អាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2UK7knAV472EdnNRqz8ckPjwhBD3Lv7q9pj4zQA7w1NIrs01UlPnmdgpLAu7cL1AhDOiLsXPHX7L2F4Qk43-L9426yGIMNDjd1h7ULVnmIJQHHBKCqKmOpmTwzhxX1m-hO-1utOotXpDIRhXb6p_cXqRdj1SVWSJo2SNW-J_h9G_HGq-BFOFcjXgHVaTp/s2048/image_2025-10-17_13-42-03.png

DF-61 អាចផ្ទុកក្បាលគ្រាប់នុយក្លេរអ៊ែរចំនួន៦០គ្រាប់ និងជាពិសេសបំពាក់មកជាមួយគ្រាប់បែកអ៊ីដ្រូសែន ដែលមានតែមួយគត់នៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl1M2h5PUIJuAn2fjMtFqqFTfywyITnEzDwNIZgrLS-t26O-91fuZFhqgc4XomLgWCfw_pPn_0glIwsioTChFQrzajrg8Ub1P8bU5GVWJ1OTzk0RgyheKnQ_DMCH_URoOM2lWW0dDXxOZtYbNifg2CqFfz02thV4_wQqjLDcYxrFnDi7gKv7tU8vN8vKhyphenhyphen/s2560/image_2025-10-17_13-42-08.png

វាមានល្បឿនលឿនខ្លាំងរហូតដល់​ Mach ៥៥ ឬស្មើនឹងប្រមាណជា៦៧០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចអនុញ្ញាតឱ្យវាវាយប្រហារទៅលើគោលដៅបានគ្រប់ទីកន្លែងក្នុងពិភពលោក ត្រឹមរយៈពេល៣០នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVk9GYAVMHgmn8gJtHH9WpQPLw4cgC60V-Jhe8XBtLt1Us8r8QCaWjANXdaNaVriZgNJeRXX_GM3PYhBji_oIrBsIFHb7Joa2D_HfDjnA8JD4cnlVlLk54Bz880eisFZXpwYcnwe1Lz7AsalFhKhSzKxM4YYXEbTReYKm_FuW4urSdzcYNorNEOK5gj7Uy/s1080/image_2025-10-17_13-43-06.png

មីសុីល DF-61 ត្រូវបានគេផលិតឡើង ដើម្បីស្នងតំណាងមីសុីល DF-41 ដែលអាចបាញ់បានរយៈចម្ងាយត្រឹម១២០០០គីឡូម៉ែត្រ៕

 

ភ្ញៀវទេសចរកូរ៉េខាងត្បូងលុបចោលដំណើរកម្សាន្តមកកម្ពុជានិងប្រទេសជិតខាង ព្រោះបារម្ភពីការឆបោ.កអនឡាញ

0

ប្រទេសកូរ៉េខាងត្បូង ៖ ភ្ញៀវទេសចរកូរ៉េខាងត្បូងបានលុបចោលដំណើរកម្សាន្តមកកម្ពុជា និងប្រទេសជិតខាងដូចជា ថៃ វៀតណាម និងឡាវ ដោយសារបារម្ភពីការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួ.ញដូរមនុស្ស ។ ការបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំងនេះ ក្រោយពីសារព័ត៌មាននានាចុះផ្សាយពីនិស្សិតកូរ៉េខាងត្បូងម្នាក់ ភេទប្រុស អាយុ២២ឆ្នាំ ស្លា.ប់ដោយសារគាំងបេះដូងក្រោយការធ្វើទារុ.ណកម្មក្នុងករណីឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យានៅខេត្តកំពត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1YcJnFKQxdqRaozBqWCPT14WO8o3QIIyjF0sTA-bEWNUGbFSc7Y3XcezzejECuOrlX8BkT1x7ymLGaQuBtMAand3WY0Ucze2x0mKzrOWhtoPoVw0GfIw9SC5i97CWf0GTo7yWshpuKZ4rEbTS-PVqBuO90jT2KVJwi91GyGx-J90nM3u_QsEOGPWnLf8/s1280/photo_2025-10-17_14-23-47%20(2).jpg

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កូរ៉េខាងត្បូងបានហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរមកភ្នំបូកគោ ទីក្រុងបាវិត និងទីក្រុងប៉ោយប៉ែត ដែលកូរ៉េខាងត្បូងគិតថា គឺជាទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបម្រាមនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនទេសចរណ៍កូរ៉េខាងត្បូងដែលរៀបចំដំណើរកម្សាន្តមកកម្ពុជា ។ ក្រសួងការបរទេសកូរ៉េខាងត្បូងបញ្ជាក់ថា បើជនជាតិកូរ៉េខាងត្បូងធ្វើដំណើរ ឬស្នាក់នៅតំបន់ទាំងនេះអាចមានទោស ដូច្នេះ សូមឱ្យពលរដ្ឋដែលមានគម្រោងធ្វើដំណើរទៅតំបន់ទាំងនេះ លុបចោលការធ្វើដំណើរ ។

ភ្ញៀវទេសចរកូរ៉េខាងត្បូងមិនត្រឹមតែលុបចោលដំណើរកម្សាន្តមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានលុបចោលការធ្វើដំណើរមកប្រទេសជិតខាងផងដែរដូចជា ៖ ថៃ វៀតណាម និងឡាវ ដោយសារបារម្ភអាចក្លាយជាជនរងគ្រោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbKDSCIA_XcOKxgpkgzPhrZy-qGgf803Ztrm5vVv2EHhicSKgKJpJT7_rc_jCXVaapMkqQc4jpe9F9Jy0E-6_hEIRkbXtkoNndjsKIybyCrS3ETDHrwWIdtOZQtKjVkkIMc_jdBUeYzkawKacT6RcQC0_lxMIxekFrjk8z7p8t9EvHQ7_C3rWWvPCy47qS/s1280/photo_2025-10-17_14-23-47.jpg

លោក ផាក់ យ៉ងឈូ អាយុ៤៦ឆ្នាំ ភ្ញៀវទេសចរកូរ៉េខាងត្បូងបាននិយាយប្រាប់កាសែត Korea JoongAng Daily ថា ខ្លួននិងគ្រួសារបានលុបចោលដំណើរកម្សាន្តទៅទីក្រុងដាណាង ប្រទេសវៀតណាម ក្រោយទទួលបានព័ត៌មានក្រុមឆបោកអនឡាញប្តូរទីតាំងពីកម្ពុជា ទៅវៀតណាម ។ ការបារម្ភពីសុវត្ថិភាព គឺសំខាន់ណាស់ យើងមានគម្រោងទៅលេងកោះសេជូ ឬប្រទេសជប៉ុនវិញ ។

ក្រុមហ៊ុនទេសចរណ៍នៅទីក្រុងសេអ៊ូលរងផលប៉ះពាល់ខ្លាំងដោយសារការលុបចោលដំណើរកម្សាន្ត ក្នុងនោះក្រុមហ៊ុនទេសចរណ៍កូរ៉េមួយប្រាប់ថា តាមធម្មតា ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ មានជនជាតិកូរ៉េខាងត្បូងកក់ដំណើរកម្សាន្តទៅកម្ពុជា ប៉ុន្តែក្រោយមានព័ត៌មាននិស្សិតកូរ៉េខាងត្បូងស្លាប់ គឺគ្មានអ្នកកក់ដំណើរកម្សាន្តទេ ខណៈអ្នកកក់រួចហើយ ទូរស័ព្ទមកសួរក្រុមហ៊ុន តើតំបន់ទេសចរណ៍នានាមានសុវត្ថិភាពដែរឬទេ? យើងព្យាយាមពន្យល់ពួកគេឱ្យមានទំនុកចិត្តលើតំបន់ទេសចរណ៍មានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ-ukKci5VmeluvK4nkCkExEMSTsEuyZtNZ_QKDwoC7pbvvkefn9_gMuLp3iPDLhBhs1Iibcf8ixZhdmVU45EyfPO-2qdSm-doLoIgy728S64gyYkqTQXo5mT6dPDgCj55iw58YArZDZy0LoAlHbuUirLIi5VMrYaQrUtGifDNN_WPqepHqw-Xbf4nirKI/s1280/photo_2025-10-17_14-23-48.jpg
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលជាបទល្មើសរួមរបស់មនុស្សជាតិ តម្រូវឱ្យប្រទេសនីមួយៗចាំបាច់សហការគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ ជាជាងការឆ្លៀតកេងចំណេញពីការរងគ្រោះរបស់ពលរដ្ឋខ្លួន ដោយទម្លាក់បន្ទុកទៅលើប្រទេសណាមួយ ។

កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យលោកស្រី Kim Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ ក្នុងឱកាសនេះ លោកស្រីលើកឡើងពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQpE4VhIZpLsr4luIXcexCa4eUzdj1P9MVSg3XxztHvffAipO44DR_kWQcbNSATnaBO6V9zlp8y6WyxVG_vb63UtZRwnmod9oFFzd_VYax3lZvd0EVJoz5x2THqlboUWoPERIq755GNOX-joO4TZrEnVDs8GAo1IrrFFjC-joDPC2Jmq2IFPf3abJp0xah/s1083/photo_2025-10-17_14-23-49.jpg
លោកស្រីថា សមត្ថកិច្ចប្រទេសទាំងពីរបានសហការគ្នាជាច្រើន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយពុំបានផ្សាយព័ត៌មានទាំងនេះឱ្យពេញលេញ ដូច្នេះ ទស្សនកិច្ចរបស់លោកស្រីពេលនេះ នឹងរួមចំណែកកាត់បន្ថយការភាន់ច្រឡំតាមបណ្តាញសារព័ត៌មានដោយសារការផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហការទ្វេភាគីឱ្យរឹងមាំរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

កន្លងមក កម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រឡប់ទៅកូរ៉េវិញ ។ បច្ចុប្បន្ន ជនជាតិកូរ៉េជាង៦០នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅកូរ៉េវិញនាពេលឆាប់ៗ ៕

Huang Zitao និង Xu Yiyang រៀបចំពិធីមង្គលការយ៉ាងអធិកអធមដូចក្នុងរឿងព្រេងនិទាន

0

នាថ្ងៃទី ១៦ ខែតុលា ពិធីមង្គលការរបស់ Huang Zitao និង Xu Yiyang បានប្រារព្ធឡើងនៅទីក្រុង Sanya ប្រទេសចិន បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដោយសារការរៀបចំដ៏ធំនៅក្នុងកម្មវិធីរបស់អ្នកទាំងពីរមិនថាពេលថ្ងៃឬយប់។ តារាចម្រៀងរូបនេះបានធ្វើឱ្យអ្នករាល់គ្នាស្រឡាំងកាំងនៅពេលចូលរោងការជាមួយនឹងរថយន្តទំនើបចំនួន ៤០ គ្រឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyFZ0oc6eO5paJivT6pg6DHVqzBbV55AEPQC1jOgSaDqwFu0AwLQNOhtCf7ac930fp4HnGwS0Dc5HlznXpx8s0REnRYJgGnqVNVcdmMWrmc3JUAvAkgvNDG7Mw7ym52Mn-X89XxvbXLpFgGGVxNUur08c0px22h6pR6x2Utgqjz6hyphenhyphenwRg2QPt9CbBbWefN/s1310/image_2025-10-17_08-36-47.png
នៅឯពិធីជប់លៀង ត្រូវបានតុបតែងដោយផ្កាស្រស់ជាពណ៌ផ្កាឈូក ពណ៌ខៀវ និងពណ៌ស្វាយ។ កូនក្រមុំនិងកូនកំលោះទាំងពីរគ្រងឈុតពណ៌ស ដើរចូលក្នុងពិធីអមដោយមិត្តភក្តិជិតស្និទ្ធ។ Huang Zitao បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលលោកបានផ្សាយបន្តផ្ទាល់ពិធីខាងក្រៅដោយទាក់ទាញអ្នកទស្សនាប្រហែល ២០ លាននាក់។ តារាចម្រៀងរូបនេះបានប្រាស្រ័យទាក់ទងនឹងអ្នកគាំទ្រ និងបានចែកអំណោយជាច្រើនដល់អ្នកគាំទ្រដែលបានទស្សនាការផ្សាយផ្ទាល់រួមទាំង iPhone 17 ចំនួន ១០ គ្រឿង។ លើសពីនេះទៅទៀត កូនក្រមុំ បានបោះបាច់ផ្កាប៉ុន្តែកូនកំលោះវិញបានបោះផ្កាខាត់ណាដែលជានិមិត្តរូបនៃរូបភាពនៃគ្រួសារដែលមានសុភមង្គលនិងរួបរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkA7Uqa-W_uyZusnria2G28OVdQIs5HFf8dZX61QfQZ41c187ooxPwLGoZM3S66cJjbmthe_kDZwqxvabAanrA5rScelE7xJ5SENrbE2GQS_OZpLn0HME_WBaMec5-9HWXNnV_DnzBp3KH9dJRQhHxxch0JhHjvBLhP-Qgplfu8IstsA5RY-OG0WIC3s5w/s1532/image_2025-10-17_09-34-27%20(2).png
នៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍ដ៏សំខាន់នៅពេលល្ងាច សាលអាពាហ៍ពិពាហ៍ត្រូវបានតុបតែងយ៉ាងអស្ចារ្យជាមួយនឹងពណ៌ចម្បងពណ៌ស្វាយ។ តាមរយៈរូបថត និងវីដេអូដែលបានចែករំលែកដោយភ្ញៀវ អ្នកនិយមលេងអ៊ីនធឺណិតបានប្រៀបធៀបកន្លែងនេះដូចជាការវង្វេងក្នុងរឿងនិទាន។ កូនក្រមុំ បានពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌ស និងមកុដដូចព្រះនាង។ ក្នុងអំណោយជូនភ្ញៀវចូលរួមត្រូវបានគេដឹងថាមានតម្លៃជាង៤០០០យ័ន ដែលមានស្ករគ្រាប់អាពាហ៍ពិពាហ៍ គ្រឿងសម្អាង ផលិតផលថែរក្សាស្បែក និងខ្សែដៃគ្រីស្តាល់ដែលរចនាដោយ Xu Yiyang ផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCiGCl7KQkbKheBsXuvCm5J1eVSwVVTAlEokzVQY1XrgtxSr5QdwZDHrqVK-aeHnOKjW_hJ0GYNRDXk7E2s9MrETYda7fkQ87gyRAUST_fTFLjfurqmLiz3npipCsq91m2QN-54gZQBvTtyFyXFORCpzChScJtt9fKSQH98QO_YQ7GiCxkfXJQR5iQskvA/s920/image_2025-10-17_09-34-28%20(2).png
ទោះបីជា Huang Zitao ធ្លាប់បានចែករំលែកថា លោក និងភរិយានឹងរៀបចំពិធីមង្គលការឯកជនក៏ដោយ ដោយមិនមានការផ្សព្វផ្សាយពីប្រព័ន្ធផ្សព្វផ្សាយ ភ្ញៀវមិនច្រើនទេ ភាគច្រើនជាមិត្តភក្តិជិតស្និទ្ធ និងសមាជិកគ្រួសារ ប៉ុន្តែនៅតែមានតារាមួយចំនួនក្នុងពិធីមង្គលការនៅតែទាក់ទាញការចាប់អារម្មណ៍។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រូបថតមួយសន្លឹកដែលថតបានពេលដែល Liu Yuning ញញឹមយ៉ាងសប្បាយរីករាយ ខណៈពេលដែលសម្លឹងមើលកូនក្រមុំ និងកូនកំលោះពីខាងក្រោយ បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOcCr_3RbgExHFEu_uXmKmiypGlhZGYtYDqEM30gV2imrHRYc3V_XjET5QBKbzkqfAH-mobfWzn1blrZPHywTdPd9f9jPxJZAKM5tPY4m4i7tAK3vbMh5nTGBGeswuKG6hNkyru68D_zg7pvRPfoQ4sai82dLmJ_PrxXrxNydYYwbL9zFsWRvY7FVloTF/s1090/image_2025-10-17_09-34-28.png

គេបានដឹងថា Liu Yuning គឺជាភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវដែលអង្គុយនៅតុធំជាមួយកូនក្រមុំ និងកូនកំលោះ និងមិត្តភក្តិជិតស្និទ្ធផ្សេងទៀតដូចជា NingNing សមាជិក aespa, , Jiang Chao និង Madina ជាដើម។ Liu Yuning និង Huang Zitao បានស្គាល់គ្នាតាំងពីឆ្នាំ ២០១៨ នៅពេលដែលពួកគេបានសម្តែងរួមគ្នា។ ពីចំណាប់អារម្មណ៍រួមរបស់ពួកគេដូចជាការទៅកន្លែងហាត់ប្រាណ ការរត់ប្រណាំង ការលេងហ្គេម ការតែងតន្ត្រី និងបុគ្គលិកលក្ខណៈកំប្លែងស្រដៀងគ្នា … អ្នកទាំងពីរបានរក្សាមិត្តភាពរបស់ពួកគេរហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnSdw5VQ35upKOTcxTQG4jpJonwFw2UfG7GZPKyn3AY2hWdCwwKz-dSKFHPMqg6uulSnawu2aMFsQfYax3vvGiKD6U-KxSkLYehUvnFo54jyBXnW7iJA4rsUTXNywscYSyZ9EVNbUkWw571jPfA_PEPZ_q5uJhLfcQt4zFHeySScvWJDYBSuHcbKIvsTbL/s2048/image_2025-10-17_12-04-21.png

ទន្ទឹមនឹងនោះ NingNing (aespa) ថ្វីដ្បិតតែមមាញឹក នាងនៅតែហោះហើរពីប្រទេសកូរ៉េទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិធីមង្គលការមនុស្សជិតស្និតគឺកូនក្រមុំ Xu Yiyang ។
ពីមុន Xu Yiyang គឺជាសិក្ខាកាមរបស់ SM Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ aespa ។ Zitao ក៏ជាអតីតសមាជិកក្រុម EXO របស់ SM ដូច្នេះហើយទើបពួកគេមានឱកាសបានជួប NingNing នាពេលកន្លងមក៕

សំណង់អគារ «សណ្ឋាគារអង្គរមានជ័យ» នឹងត្រូវវា.យរំលំចោលក្នុងពេលឆាប់ៗ

0

រាជធានីភ្នំពេញ៖ អគារមួយដែលអតីតសណ្ឋាគារអង្គរមានជ័យមានអាយុកាល ៧៥ឆ្នាំ និងបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនោះ នឹងត្រូវក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើការរុះរើ និងវា.យកម្ទេចចោលក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបង្ការការបា.ក់រលំបង្ករគ្រោះថ្នាក់ដល់ពលរដ្ឋជាយកថាហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBQX4abVPp8iibCtOyUFVK38BuDKuxRMGfp95ZSZzstqhIGgjkETp73wXK9eSrPRaEtWedxrgkwCoeqhHtzQ1Uf-Dqnup83WE1Oy0nFc7bU3AKpgF8TpEDhHEalrWakUyW5taG7qP42pnys_GQUJtNpi2FxA1VYGgjvLp8gHhywbGNAbf7LsiKYa4I4VSU/s1280/photo_2025-10-17_13-23-32%20(2).jpg

យោងតាមការជូនដំណឹងរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលលើការងាររុះរើ វាយរំលំអគារទ្រុឌទ្រោម បានដឹកនាំក្រុមការងារចុះពិនិត្យលើការងាររុះរើអគារសណ្ឋាគារអង្គរមានជ័យ ដែលស្ថិតនៅកែងមហាវិថីព្រះមុនីវង្ស និងវិថីកម្ពជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ការចុះពិនិត្យនេះ គឺដើម្បីវាយតម្លៃផែនការអនុវត្តន៍ការងាររុះរើអគារឲ្យប្រព្រឹត្តទៅតាមសុវត្ថិភាព និងស្តង់ដារបច្ចេកទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJI5f6YQgj5cZTW9ZMhPmgJEXShak-lYroPpWy0xqkruDOhaqIYxiKc9JpDFrHPy2lyG1NRbK7d92TAmEwCQDOEFv1ef3XitERdXXxsIIW6SxRTEVfVTVaQnP7DeDYJ63qVNmQkNESgjrGUbGzHIWij8Ba9GgsPM6_djxBqVGLTGqrNlRGhnPYSaTKdNKj/s1280/photo_2025-10-17_13-23-32.jpg

ទាក់ទងនឹងសកម្មភាពខាងលើនេះ គឺជាការអនុវត្តក្រោយរដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹង និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ និង ម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅ និងប្រកបរបរអាជីវកម្មលើអគារនេះ ឲ្យធ្វើការចាកចេញដើម្បីបង្ការការបាក់រលំ ឬគ្រោះថ្នាក់ជាយថាហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgToyAQecPW_k5Z2-vwC6PeuySkV-5NRoxrpk1UMaBsfW-4vjG7v4iRkYdUzi5F6HL_aac-XNElM-FZ2nHtOIVHDz6Ft6jp4w9QrZQyacbPMETD-x_tIcIiaujrulquglRX89mlULr8_cORg3xJV_ebVKYDDNdCSN9EVyLKFn2NoPyLlCese73glGCm70pW/s1280/photo_2025-10-17_13-23-33.jpg

ជាលទ្ធផលពួកគាត់បានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ ដោយសារតែអគារដ៏ចំណាស់នេះ ខ្វះការថែទាំ និងខ្វះការជួសជុលត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស អស់រយៈពេលជាយូរឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3vfnRdysB4y4lE01xrhbUqjD81_VvbbCcUx2htWQDt4mHXGhhqQunzD793Ds-YuSnGb-rfi29ge4vd3lkcdWF_drxq5_vRXS1hdMsf1FjYDUqsjzXqJTSimGnGo8ioCIEIzx557tuXc6wrf31XrOngY4HosP3ESlCulP3UTqSvqxC2FCYa5k435TS5RJ2/s1280/photo_2025-10-17_13-23-34%20(2).jpg

សូមជម្រាបថា សំណង់អគារខាងលើនេះ គឺជាអតីតសណ្ឋាគារអង្គរមានជ័យ ដែលមានបន្ទប់ស្នាក់ប្រមាណ 100បន្ទប់។ តាមការសន្និដ្ឋានអគារនេះទំនងជាបានសាងសង់ឡើងនៅចន្លោះទស្សវត្តន៍ ១៩៥០ ស្ថិតត្រង់ចំណុចកែងមហាវិថីព្រះមុនីវង្សនិងកម្ពុជាក្រោម ដំណាលគ្នានឹងសណ្ឋាគារវិមានសុខាល័យ (Hotel Sukhalay)។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieE1-2tURwDgOdX2ayhLknK_CgGIqMqROvuGffwHn4Q3sTvb0DjsOWkpOh33Y_iMRkJqXTlA6EM7evd3vCCBG9KMKRSLRAhnySuBGzA9JrZXZZpugAcEF4cu4oXAwHHI20Q5fWwEy6NAaA-s5sg1yn57kKLcB6yLmm524yG4OQaCSx6o_JjB_xA6wlE0Bp/s1280/photo_2025-10-17_13-23-34.jpg

    បើតាមឯកសារមួយចំនួនបានបង្ហាញថា ក្រោយឆ្នាំ ១៩៧៩ ផ្នែកខាងលើអគារនេះត្រូវបានប្រើប្រាស់ជាលំនៅដ្ឋានរបស់ពលរដ្ ចំណែកផ្នែកខាងក្រោមនៃអគារ ត្រូវបានប្រើប្រាស់ជាទីតាំងធ្វើអាជីវកម្ម និងត្រូវបានផ្លាស់មុខងារជាច្រើនលើកច្រើនសារ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIdYTGdrF3TUsWVKUtTil5bJd61mSiBFQMOWHoLH75m0RIQIQstdXuvTb-LWMOZrdQ-AoPjtX9hE1UwkW5bvbKRda-YFFqce1y4dtqv412gUzhD9keSJ5lvWwrsLVlkHUPMOK2k4JYSffPA6wP7Ao1VlmqjryLTs8JiphubF2sdKEjf5wCNSGWcFY4q5nF/s1280/photo_2025-10-17_13-23-35.jpg
    រហូតមកដល់ឆ្នាំ ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានកោះហៅប្រជាជនដែលកំពុងស្នាក់នៅឲ្យចូលរួមប្រជុំពិភាក្សារកដំណោះស្រាយដើម្បីចាកចេញ ដោយសារសភាពទ្រុឌទ្រោមនៃគ្រឿងបង្គុំស្ថាបត្យកម្មសណ្ឋាគារប្រវត្តិសាស្រ្តនេះ។ ហើយគិតមកដល់បច្ចុប្បន្ន ក្រោយមានការសម្រុះសម្រួល និងការផ្ដល់ដំណោះស្រាយឲ្យពលរដ្ឋប្រមាណជា ៦០គ្រួសារបានរើចាកចេញអស់ អាជ្ញាធរបាននឹងវា.យរំលំអគារនេះក្នុងពេលឆាប់ៗ៕

មូលហេតុទាំងនេះដែលធ្វើឲ្យគណនី Facebook របស់អ្នកត្រូវបាន Disable ឬបិទជាបណ្ដោះអាសន្ន

0

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើន បានជួបបញ្ហាគណនីត្រូវបាន Disable ឬ Suspend ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ តាមការពន្យល់ពីអ្នកជំនាញបច្ចេកវិទ្យា និងគោលការណ៍របស់ក្រុមហ៊ុន Meta ឬ Facebook មានមូលហេតុសំខាន់ៗជាច្រើន ដែលអាចនាំឲ្យគណនីរបស់អ្នកត្រូវបានបិទជាបណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidIjDPth4zTz4b4HB2uOA9ZykqYISoWAt5yc1NjIz5yO08RWMusXtwHUWUDU12tuC5DbSgbCnc-W6e4S-xTAVkwQU7nmECe4DD0sRvbrakIRwAnDIVMjep4-t9nV_EOc_1vEiW0RzjMe8oI6hBQ96UcVdmCerqCjYM8GSlOFmNpoP0o8qXoHmJ354xrr1k/s1280/photo_2025-10-17_11-42-31%20(2).jpg

យ៉ាងណាមិញ មូលហេតុសំខាន់ៗដែលធ្វើឲ្យគណនីរបស់អ្នកត្រូវបានបិទរួមមាន៖

១. ការល្មើសនឹងគោលការណ៍សហគមន៍ (Community Standards):
Facebook មានគោលការណ៍ច្បាស់លាស់ក្នុងការត្រួតពិនិត្យមាតិកា។ ប្រសិនបើអ្នកបង្ហោះរូបភាព ឬអត្ថបទដែលមានអត្ថន័យប៉ះពាល់ដល់សុវត្ថិភាព សីលធម៌ ឬសង្គម ដូចជា មាតិកាហិង្សា ព័ត៌មានក្លែងក្លាយ ការផ្សាយពាណិជ្ជកម្មបន្លំ ឬ spam នោះអាចនាំឲ្យគណនីត្រូវបានបិទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihgINMSKf6ISbrem4K-yP6zWrv9fo4YzFL02gkO4_rW_mgpM-TBC3DfiCslpNAv84iPFZEodwL7utkbXg-h50ELWuG-hZRil2H8tLj8boxieJYuxIlQIqDyvCbOxL_HKvO1ERptic8SC5FmurEEkwO4UaXtmshEYixYSwg8rMtDkbAxpxQfv-tc_S44c8l/s600/photo_2025-10-17_11-42-31%20(3).jpg

២. មានការសង្ស័យអំពីសុវត្ថិភាពគណនី (Account Security):
ប្រសិនបើ Facebook សង្ស័យថាមានការចូលប្រើប្រាស់មិនស្របច្បាប់ ដូចជា ចូលពីឧបករណ៍ ឬទីតាំងថ្មីៗជាបន្តបន្ទាប់ ការផ្លាស់ប្តូរអ៊ីមែល ឬពាក្យសម្ងាត់ច្រើនដង ឬសកម្មភាពប្លែកៗ ដូចជាបញ្ជូនសារ spam នោះប្រព័ន្ធនឹងបិទគណនីបណ្តោះអាសន្ន ដើម្បីការពារទិន្នន័យអ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGjRxxsilDPfsgeooTL4R6fLEGOTlK0VUYYQIumWaQYNUT61hnqyGmHnH66eLgSJfil5nEfLbbyWb1YzVGUclIDNjYsoRIsblkByw3oONgatNXFKUGcF-8QdThYkL573dOr5UdHy5b7wY7_IDJLSTkYOu6fnUP7oxg6GFWzkcMqn8j5M4PFE8V0AxxDhQM/s1000/photo_2025-10-17_11-42-31.jpg

៣. គណនីក្លែងក្លាយ ឬក្លែងបន្លំ:
Facebook ចង់ឲ្យគណនីទាំងអស់ប្រើឈ្មោះ និងអត្តសញ្ញាណពិត។ ប្រសិនបើអ្នកប្រើឈ្មោះក្លែង ឬបង្កើតគណនីច្រើនសម្រាប់គោលបំណងពាណិជ្ជកម្ម អាចនាំឲ្យត្រូវលុបចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_AxNKw8zG5sKeyHKbBOREUWPdsOWhaPCYmBqsaLZyB2-l3COMeen_e0f5-9d4By2iWEVheF3-4pOhoMIu-dlitW7VgvRVjemreAj-TEnaBj-0MSMYU6zl7_6uABFCGnR0r92pmb4LTYKrYjhd5NZ83fptOKyyxgHjVJg0JuujIYEwpgAcseKgT1Mfo1pb/s1280/photo_2025-10-17_11-42-32.jpg

៤. ការរាយការណ៍ (Reports) ពីអ្នកប្រើផ្សេង:
ប្រសិនបើមានអ្នករាយការណ៍ថាគណនីរបស់អ្នកបង្ហោះមាតិកាមិនសមរម្យ ឬប្រើសកម្មភាពបន្លំ ប្រព័ន្ធនឹងពិនិត្យ ហើយអាចបិទ (Disable) បណ្តោះអាសន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGoKz0RzD0gbWsHbMsFst2hzSjonoMQ5tgmcTXnV1EPMsBbqo24Za3cAd92uqcXL7BT01JMAtlERg-wmakrguTcE_3FpIuybDVqjZAqHNfNIYMAXfu28CgSlVy386VoUyjI4ZRScEwzdxMZs0LyvRnjCTSS9eD2sCK7XcpYTtIdinKfWlggEozgn5jotBq/s1280/photo_2025-10-17_11-42-30%20(2).jpg
៥. ការផ្ញើសារឥតបានការ ឬការបោកប្រាស់ (Scam/Spam):
ប្រសិនបើគណនីរបស់អ្នកផ្ញើតំណភ្ជាប់ឬសារមិនពិតដែលបញ្ឆោតអ្នកដទៃ Facebook នឹងបិទគណនីភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7euzX7xXQPzNmAY6mBxLVZbIq1StUefttHAHhHuGsqBYFuRVy5XeCqxyNyLf7lTNZkXKJOe826pjQXU6p4Ic7B5fUDtDQoCCVGg0RP6thbAWrmQdUV2E7Yx-SMwXYaas6BYrCRt0nUWrH_G25DppX_2ELzJohvZAfsFMRnoAA2KrhFaioq0GbBz0bfbak/s700/photo_2025-10-17_11-42-30.jpg

ទោះជាយ៉ាងណា បញ្ហានេះភាគច្រើនអាចដោះស្រាយបាន ដោយដាក់សំណើ (Appeal) ឲ្យ Facebook ពិនិត្យឡើងវិញ ហើយអាចទាញយកគណនីមកវិញក្នុងរយៈពេលពីរទៅប្រាំថ្ងៃ ប្រសិនបើបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ ប៉ុន្តែក្នុងករណីខ្លះ នឹងត្រូវបិទជាអចិន្ត្រៃយ៍។ ដូចនេះ ដើម្បីការពារគណនីឲ្យមានសុវត្ថិភាព អ្នកគួរប្រើឈ្មោះពិត បើកប្រើ Two-Factor Authentication ដើម្បីការពារការលួចចូល និងជៀសវាងការចុចលើតំណគួរឱ្យសង្ស័យ ឬមិនគួរផ្តល់ពាក្យសម្ងាត់ឲ្យនរណាម្នាក់ឡើយ៕

យូហៃ និង រ៉េត ស៊ូហ្សាណា ជំរុញឱ្យមានពាក្យច.ចាមអា.រ៉ាមទំនាក់ទំនងម្តងទៀត

0

តារារ៉េប យូហៃ និងតារាចម្រៀង រ៉េត ស៊ូហ្សាណា ត្រូវបានអ្នកគាំទ្រចាប់បានថាអ្នកទាំងពីរពាក់មួកក្នុងស្ទីលនិងពណ៌តែមួយ។ នេះបានជំរុញឱ្យអ្នកគាំទ្រកាន់តែសង្ស័យចំពោះទំនាក់ទំនងបន្ទាប់ពីចាប់បានជាច្រើនដងបើទោះបីជាពួកគេមិនបាននិយាយចេញមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJdJpAVrpnww5-66RppEsHiOyb237Y2GOPYvCYjs2tCb4BaHF99ItYebZjHrPHfFkoTA6tZ7AmO3K_KWhWvMY1e1J6dGS9idtLgo_A0xCUhTa1ileSou9HogHFRHBc76wDo1kYlwZkbUmEeKYz3CvUnObix7By82rKBw1TTykQ3ya0xRqnGlxLa_3PcfCI/s1280/photo_2025-10-17_08-55-19.jpg

កាលពីពេលថ្មីៗនេះមានគណនីទិកតុកមួយ បានបង្ហាញពីរូបភាពរបស់ ហ្សាណា ក្នុងសំលៀកបំពាក់ពណ៌សជាមួយនឹងមួកពណ៌សដែលតារាចម្រៀងរូបនេះទើបតែបង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ បន្ទាប់មកអ្នកគាំទ្របានបង្ហាញរូបភាពរបស់ យូហៃ ដែលពាក់មួកក្នុងស្ទីលតែមួយដែល ហ្សាណា បានបង្ហោះបើទោះបីជាមិនបង្ហាញរូបភាពច្បាស់លាស់និងឃើញទាំងស្រុងប៉ុន្តែគេជឿថាគឺជាមួកតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQsUVphNm4DiefC2lHS8TgUpiBjd4rkMUcISA6ofVFrYsxcCP-ydbpSdlcKho5ZfhdvraiXKNXH5eVeMx-GXDQ6ToEBla0dQrw7uH5-EM6_p7f-F2a95LPOqgJZOOmrq3Lv5LgUYUeMSjBOFeEIqPpEV2lNpMo_cdpKqy3o_R3sTsmOC_OwdorUOfDB9XC/s2048/image_2025-10-17_08-55-20.png
ក្នុងការបង្ហោះនោះអ្នកគាំទ្របានលើកឡើងថាពួកគេមិនចង់គិតច្រើនពីទំនាក់ទំនងរវាង យូហៃ និង ហ្សាណា នោះទេប៉ុន្តែបន្ទាប់ពីឃើញបែបនេះហើយធ្វើឱ្យមិនគិតនិងមិនចាប់គូអ្នកទាំងពីរមិនបាន។ លើសពីនេះអ្នកគាំទ្រក៏មានចម្ងល់ថាមួកដែលអ្នកទាំងពីរពាក់ជារបស់អ្នកណាឱ្យប្រាកដព្រោះមានរូបថតមួយដែលថតជុំគ្នាជាមួយនឹងតារាចម្រៀងផ្សេងទៀតបានបង្ហាញថា ហ្សាណា ជាអ្នកពាក់មួកនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCUTVtgPmYmFFLFFe2Z3SlcT9MevYQ0gUCI3rtL7VG03vPafzlOEUU-Na_WUOTifp_mPQ4Q5xK701JBmDCDElLSPUzFHY28BGeh2oJRRfJxNQhf3L4CGJF-Uw2f6BWwqqYXBnBG0-MNNeEWakQcZzGCoYkf-wG8uzcAD8akRxA6THwFMdk62IEL5Wgehdj/s2048/image_2025-07-21_09-19-21.png

នេះមិនមែនជាលើកទីមួយនោះទេដែលអ្នកគាំទ្រចាប់បានពីភាពស្រដៀងគ្នានៃសម្ភារៈរបស់ យូហៃ និង ហ្សាណា ដោយកាលពីកន្លងមកនេះអ្នកទាំងពីរក៏មានរបស់របរហាក់ដូចជាត្រូវគ្នាច្រើន។ យ៉ាងណាមិញក៏មានការលើកឡើងមួយផ្នែកទៀតដែរថា នេះអាចជារឿងចៃដន្យឬអាចនិយាយថាដោយសារតែសិល្បករមានទំនាក់ទំនងជិតស្និទ្ធដោយសារតែស្ថិតក្នុងក្រុមហ៊ុនតែមួយទើបធ្វើឱ្យមានរូបភាពនេះលេចចេញមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcwWEfIQ-J7CBgA6-k4uwRbDktATsBt2CeSuIjSh2fTQgdONKAEiZI2Qi2Xga-0TpkizdTIa_dM9f7dRj0FQB4l7WTsCllKcMZQagEMiUssFwhp1W6sqWFdhgml0YCBVsWBPU4eo96dmNSuvYq72PECP5NOBsGXFB8GLF69_L-2ML4uoqDdGj1PuUkwDiA/s2048/image_2025-10-17_08-55-21.png
យ៉ាងណាមិញ ចំពោះទំនាក់ទំនងរបស់ យូហៃ និង ហ្សាណា នៅតែមិនភាពស្រពិចស្រពិល ត្រឹមតែជាមិត្តរួមការងារឬលើសពីនេះនោះទេព្រោះអ្នកទាំងពីរហាក់បណ្តោយរូបភាពទៅតាមការសង្ស័យរបស់អ្នកគាំទ្រជារឿយៗ៕

សមត្ថកិច្ចថៃត្រៀមបញ្ជូនកម្លាំងការពារសុវត្ថិភាពសមាជិកព្រឹទ្ធសភាដែលរងការគំរា.មសម្លា.ប់ ព្រោះនិយាយការពិត

0

ប្រទេសថៃ ៖ ក្រុមជ្រុលនិយមថៃនៅតែមិនបញ្ឈប់ការរិះគ.ន់វាយប្រ.ហារយ៉ាងចាស់ដៃមកលើលោកស្រី អាំងខាណា នីឡៈផៃជីត សមាជិកព្រឹទ្ធសភា ក្រោយនិយាយការពិតពីថៃឈ្លានពា.នកម្ពុជា រួមទាំងបើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោ.ភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែ.កមកលើទីតាំងកងទ័ព និងលំនៅឋានពលរដ្ឋខ្មែរ ។ បន្ទាប់ពីក្រុមជ្រុលនិយមគំរា.មសម្លា.ប់សមាជិកព្រឹទ្ធសភា សមត្ថកិច្ចថៃត្រៀមបញ្ជូនកម្លាំងការពារសុវត្ថិភាព និងសំណូមពរឱ្យមហាជនទទួលយកការបញ្ចេញមតិខុសពីគំនិតរបស់ខ្លួន ។

ថ្មីៗនេះ លោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភាបានដាស់តឿនរដ្ឋាភិបាលថៃឱ្យគិតគូរចំពោះសកម្មភាពក្រុមជ្រុលនិយមឡើងវិញពីការបើកសំឡេងផ្សេងៗរំខានសុខភាពផ្លូវកាយ ផ្លូវចិត្តកុ.មារ ស្ត្រី ចាស់ជរា អ្នកជំងឺ និងជនពិការ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ លោកស្រីបញ្ជាក់ថា សកម្មភាពរបស់ក្រុមជ្រុលនិយមបានបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បា.ញ់ និងបំពានគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ តើរដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហានេះជាមួយកម្ពុជាលើឆាកអន្តរជាតិបែបណា បើអន្តរជាតិដឹងរឿងនេះ ។

លោកស្រីបានសរសេរក្នុងបណ្តាញសង្គមពីការបណ្តោយឱ្យ Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបន្លាចដោយការបើកសំឡេងខ្មោច សំឡេងយន្តហោះចម្បាំង ឆ្កែលូ ពេលកម្ពុជា-ថៃកំពុងមានជម្លោះ ដែលអាចជាបញ្ហាប្រឈមដល់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃក្នុងការចរចារកដំណោះស្រាយរួមគ្នាជាមួយកម្ពុជា ។ ប៉ុន្តែការបញ្ចេញមតិនេះធ្វើឱ្យលោកស្រីរងការរិះគន់យ៉ាងចាស់ដៃក្នុងបណ្តាញសង្គម និងរងការគំរាមកំហែងគ្រប់បែបយ៉ាង មិនថាទម្លាក់ពីមុខតំណែង បណ្តេញទៅរស់នៅកម្ពុជា និងសម្លា.ប់ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Daily News កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា សមត្ថកិច្ចថៃត្រៀមបញ្ជូនកម្លាំងការពារសុវត្ថិភាពលោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភា ក្រោយរងការគំរាមសម្លាប់ បើទោះជាលោកស្រីពុំបានទាក់ទង ឬស្នើឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ក្តី ។ សមត្ថកិច្ចបានអង្វរទៅមហាជនឱ្យទទួលយកការបញ្ចេញមតិខុសពីគំនិតរបស់ខ្លួន និងកុំប្រើប្រាស់អំពើហិង្សា ។

កាលពីថ្ងៃទី១៦ ខែតុលា អគ្គស្នងការនគរបាលជាតិ លោក គីតរ៉ាត់ ផាន់ផេត បាននិយាយពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Mary Lawlor បារម្ភយ៉ាងខ្លាំងពីការគំរាមសម្លា.ប់ និងរិះគន់តាមបណ្តាញសង្គមលើលោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភា គឺជាអតីតមន្ត្រីសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិស្ត្រីនៅប្រទេសថៃ ដោយសារនិយាយការពិតដើម្បីផ្តល់ភាពយុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលគួរទទួលបានការការពារ មិនមែនរងការថ្កោលទោស ។

សមត្ថកិច្ចបានដឹងពីការគំរាមសម្លាប់សមាជិកព្រឹទ្ធសភាតាមរយៈសារព័ត៌មាន ប៉ុន្តែលោកស្រី អាំងខាណា ពុំបានប្តឹងមកសមត្ថកិច្ចទេ ។ សមត្ថកិច្ចនឹងស៊ើបអង្កេតពីការគំរាមសម្លាប់ បើមានហេតុការណ៍កើតឡើងមែន គឺលោកស្រី អាំងខាណា អាចដាក់ពាក្យប្តឹងមកសមត្ថកិច្ចដើម្បីចាត់វិធានការជនល្មើសតាមច្បាប់ ហើយលោកស្រីអាចស្នើឱ្យសមត្ថកិច្ចបញ្ជូនកម្លាំងទៅការពារសុវត្ថិភាពបាន ។

លោក គីតរ៉ាត់ បានសំណូមពរទៅមហាជនកុំរិះគន់លើអ្នកដែលបញ្ចេញមតិផ្ទុយពីគំនិតរបស់ខ្លួន ពីព្រោះវាជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ហើយអ្នកដែលមិនពេញចិត្តនឹងការលើកឡើងរបស់លោកស្រី អាំងខាណា ពុំអាចប្រើប្រាស់អំពើហិង្សាទេ ។ សមត្ថកិច្ចមិនគាំទ្រការប្រើប្រាស់អំពើហិង្សាទៅលើអ្នកមានមតិយោបល់ផ្ទុយពីមតិភាគច្រើន ពីព្រោះយើងជាជនជាតិថៃដូចគ្នា សូមសហការធ្វើដើម្បីប្រទេសជាតិ ។

គួរបញ្ជាក់ថា បើបុគ្គលណាម្នាក់ហ៊ានបញ្ចេញមតិពីភាពត្រឹមត្រូវ ឬពុំគាំទ្រការឈ្លានពានរបស់ថៃមកលើកម្ពុជា បុគ្គលនោះនឹងរងការរិះគន់យ៉ាងខ្លាំងពីក្រុមជ្រុលនិយម ដោយសារពួកគេពុំទទួលស្គាល់ការពិត ។ ហេតុនេះ អ្នកដែលនិយាយការពិត ពុំចង់បញ្ចេញឈ្មោះ ឬបង្ហាញអត្តសញ្ញាណជាសាធារណៈទេ ដើម្បីកុំឱ្យរងការរិះគន់ដូចលោកស្រី អាំងខាណា ៕