Home Blog Page 250

លោក Trump ទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ីដើម្បីណាត់គ្នាពិភាក្សាពីការបញ្ចប់សង្គ្រា.មនៅអ៊ុយក្រែន

0

សហរដ្ឋអាមេរិក ៖ បន្ទាប់ពីជំរុញឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់បញ្ចប់សង្គ្រា.ម ប្រធានាធិបតីអាមេរិក លោក Donald Trump បានទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីណាត់គ្នាពិភាក្សាពីការបញ្ចប់សង្គ្រា.មនៅប្រទេសអ៊ុយក្រែនដែលបានអូសបន្លាយពេលជាច្រើនឆ្នាំ ។ សង្គ្រា.មរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺជាសង្គ្រា.មរ៉ាំរ៉ៃបានកើតឡើងមុនសង្គ្រា.មផ្សេងទៀតដែលប្រធានាធិបតីអាមេរិកព្យាយាមជំរុញសន្តិភាព ក្រោយពីបញ្ចប់សង្គ្រា.មជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAYZz-hiBjmPmtgFl-kumS29ijw0D2cRXcifOamt6DaopfXxXO33r3RoYo1p5CX34RPUwwJkmizveFkKNNxcBx7YhnknWTsay2ghyDIBxxVRSsByY4NBVt8ya3jVXgky35uhMZApnB4ubgQII6fsj0-4qJJeT0raAmA6D0JQF87C-GpvHKWTOSrCco8CR2/s1480/image_2025-10-17_11-04-49.png

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Trump បង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា លោកបានទូរស័ព្ទជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin ហើយមេដឹកនាំប្រទេសទាំងពីរបានយល់ព្រមជួបគ្នានៅប្រទេសហុងគ្រី ដើម្បីស្វែងរកវិធីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_X8qCo6TJScykzv48AHTs7MXJyhStbVTNRJQgrPDNrnBLvRlz_TO3diUVjl6YMAxr28DlbpoO1tTALth9mxwuySFNwkixkz5Jp6bUDP1higbIyEB8rHjQFfQWXkt8JmdQh1xMUqjOIJ_22H392b8LDeeQuaik4-UdItGWpjUf2U7Qrc3HBK5j7xW5lP8/s1920/image_2025-10-17_11-04-48.png

លោក Trump ថ្លែងថា ៖ «ខ្ញុំទើបតែជជែកតាមទូរស័ព្ទជាមួយលោក Putin ហើយប្រធានាធិបតីរុស្ស៊ីបង្ហាញក្តីរីករាយជាមួយខ្ញុំនិងអាមេរិកទទួលបានជោគជ័យក្នុងការជំរុញសន្តិភាពនៅមជ្ឈិមបូព៌ា ដែលជាក្តីសុបិនរបស់លោក Putin ជាច្រើនឆ្នាំមកនេះ ។ ខ្ញុំជឿជាក់ថា ភាពជោគជ័យនៅមជ្ឈិមបូព៌ានឹងជួយក្នុងការចរចារបស់យើងឈានទៅបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផងដែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH86XUjYFEHvg1HRZeR0LrqutDSzrMpzr2FL-rPp04MkMapzNb8V4PLY4d4Bg1ofQFR6LMte-Nt9Yhgvc1uGGCbXGP8xkuA3C3Yt9PAnwhbRhuM2WJAQKkF4ZvzoqYhnxSwTf9kAJDLtZbBY2g4wyh76P49IMF5SyIpB3eIH6i4NkbesLITEhOzk_Y9YtJ/s1360/image_2025-10-17_11-04-45%20(2).png
ប្រធានាធិបតីរុស្ស៊ីក៏បានអរគុណភរិយារបស់លោក Trump លោកស្រី Melania ដែលបានបំពេញការងារផ្នែកកុមារ និងជំរុញការងារលោកស្រី Melania បន្តទៀត ព្រមទាំងជជែកពីពាណិជ្ជកម្មរវាងរុស្ស៊ី-អាមេរិកពេលបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ នាចុងបញ្ចប់នៃកិច្ចសន្ទនា មេដឹកនាំទាំង២រូបបានព្រមព្រៀងរៀបចំកិច្ចប្រជុំទីប្រឹក្សាជាន់ខ្ពស់ នាសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៥ ដែលភាគីអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio រួមទាំងមន្ត្រីពាក់ព័ន្ធ រីឯទីក្លែងប្រជុំ ពុំទាន់កំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJAUk-yGQDK0Fyj_kMdzSU3FNY7lclCgIsgzfbTM_phnn8Ub1phr3n2TNuHbUV_HioTTwF5vFSErPo8WVvpWSz3KCxlrZXnEaVP1WWqHgbMxjl3ju-LsoyOzW9IvjqGVw74NX3doparLJhBzEmufRuoZbZUfaJbOwBgQ17WKsE642HQw-grumdQg5Pv3mx/s770/image_2025-10-17_11-04-45.png

ក្រោយកិច្ចប្រជុំទីប្រឹក្សាជាន់ខ្ពស់ ប្រធានាធិបតីរុស្ស៊ី លោក Putin នឹងជួបជាមួយលោក Trump នៅទីក្រុងប៊ូដាបេស ប្រទេសហុងគ្រី ជជែកពីការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃរវាងរុស្ស៊ីនិងអ៊ុយក្រែន ។ នៅថ្ងៃទី១៨ ខែតុលា លោក Trump មានគម្រោងជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodimir Zelenski នៅបន្ទប់ការងាររបស់លោកដើម្បីជជែកពាក់ព័ន្ធនឹងសង្គ្រាម និងស្ថានការណ៍ផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzkSiCVOSQ1lmuQn3Zf-4fn7zMv6EgSzegi92ZUGzmO-KB2zY30XAEwMa70X-KAnXzDNfKU1210-QgBDntAML_AgyLcykzkGNXRzfKIETFmtofEefnnqADgoryDFS8z9V7f7w6rKNhKEW-_6_cu_DkAqDldNi5yBLRHaZ5MMKsWm1jFRz0K-_TcpYeBCl/s1536/image_2025-10-17_11-04-46.png
គួរបញ្ជាក់ថា លោក Trump បានបញ្ចប់សង្គ្រាមចំនួន៨កន្លែងក្នុងរយៈពេល៨ខែ រួមទាំងសង្គ្រាមកម្ពុជា-ថៃ ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់រយលាននាក់ពីសង្គ្រាម ប៉ុន្តែលោកពុំទទួលបានពានរង្វាន់ណូបែលសន្តិភាពទេ ។ ពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០២៥ គឺបានទៅលោកស្រី Maria Corina Machado ប្រធានគណបក្សប្រឆាំងវេណេស៊ុយអេឡា ៕

RM បញ្ជាក់ច្បាស់ៗថា BTS នឹងវិលត្រឡប់មកវិញនៅខែមីនា ឆ្នាំ២០២៦

0

នៅថ្ងៃទី ១៥ ខែតុលា ព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដែលរៀបចំដោយទស្សនាវដ្តី W Korea ក្នុងទីក្រុងសេអ៊ូល បានប្រមូលផ្តុំតារាសម្តែង តារាចម្រៀង និងតារាល្បីៗជាច្រើនចូលរួម។ ក្នុងនោះក៏មានសមាជិក៣រូបរបស់ BTS ផងដែរគឺមានដូចជា RM J-Hope និង V ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPCK5U5dbeW4jPZfDZALwp3nAG6QumiQLBVfNWj4CJ-yBoF4fImR1DTVccYeODv8TIbty6SSxaZqEKaxc1CYnrmZDL_uBDpFaho-eu3mTCssNgTiKrysjrGmpXOvXUzzWcIzjhKyCXR3xDQztS2VwgXEbJJCXGJXazZn8LfQPqFklLfKjzFQj7SB-ReAaC/s1050/image_2025-10-16_16-42-08.png
នៅក្នុងបទសម្ភាសន៍ជាមួយ W Korea នៅពេលដែលត្រូវបានសួរអំពីគម្រោងរបស់ BTS សម្រាប់ចុងឆ្នាំ RM ដែលជាមេក្រុមបាននិយាយថា «យើងកំពុងមមាញឹករៀបចំសម្រាប់ការត្រឡប់មកវិញរបស់យើង។ យើងមានថតរូប ថត MV ហាត់ក្បាច់រាំ… តាមពិតទៅ ខ្ញុំក៏មានការហាត់ក្បាច់រាំនៅថ្ងៃស្អែកដែរ»។ RM បានសង្កត់ធ្ងន់ថា «សូមទន្ទឹងរង់ចាំវានៅខែមីនាខាងមុខ» ដោយបង្កើនការរំពឹងទុកសម្រាប់ការត្រលប់មកវិញនូវសមាជិក ៧ នាក់ពេញលេញរបស់ BTS បន្ទាប់ពីរង់ចាំយ៉ាងយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT4ortTuE9DkhXE8EMIgsO3Fr169N73c3getJUTDgw8QL-HlSehY-EPpWR4kR8zfAGA2odVliTYJPfigXyWhyUjwOwrM2VX57Ucr3wNjfCAAecwZmpwQ9QJThJoGSAftitPaDpz80YACt4P_CIRc5ePDrbZT2LV6_KZFwFsMaoa6Bg6kOVX08WVgQ2Grpn/s700/image_2025-10-16_16-42-09%20(3).png

កាលពីមុន BTS បានបង្ហាញថាក្រុមនឹងចេញអាល់ប៊ុមថ្មីនៅនិទាឃរដូវឆ្នាំ ២០២៦។ កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េក៏បានព្យាករណ៍ថា BTS នឹងត្រឡប់មកវិញនៅខែមីនា ឆ្នាំ ២០២៦ ប៉ុន្តែក្រុមហ៊ុនគ្រប់គ្រង Big Hit Music មិនបានបញ្ជាក់រឿងនេះទេ។ ដូច្នេះហើយ ការលាតត្រដាងរបស់ RM ធ្វើឱ្យអ្នកគាំទ្រកាន់តែច្បាស់ថា BTS ពិតជានឹងត្រឡប់មកឆាកតន្ត្រីនៅខែមីនា ឆ្នាំក្រោយ បន្ទាប់ពីសមាជិកទាំងអស់បានបញ្ចប់កាតព្វកិច្ចយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDm7iycQw9Y856oYDjmu9JQxAR4JgEOUkUmDp-HHFB70CaF1bcA_VnBh5EZNf3Ceco1_ingDSF7OHmr3og9j9wNcz_Daqc4uIMOG8c3JJrf4r4c0SPQNDF4B7HyclLTKIPLbCqJRoLAmZX1ssrogIeVaBCE0SE9qe6TqoErYCB1hXgb0NaOByyvRTy8SKY/s2048/image_2025-10-16_16-42-14.png

ថ្មីៗនេះ សមាជិក BTS មានដូចជា RM , Jin , Jimin និង V បានចូលរួមក្នុងកម្មវិធី Spring Summer 2026 Fashion Week រួមមាន New York, Milan, និង Paris។
សមាជិកនីមួយៗបានធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធីសម្រាប់ម៉ាកល្បីៗលំដាប់ពិភពលោក ក្នុងនាមជាទូតសុឆ្ឆន្ទៈនៃម៉ាកយីហោ។ យោងតាមរបាយការណ៍របស់វេទិកាទីផ្សារ Lefty សមាជិក BTS រកចំណូលបានសរុបចំនួន ៣៩.២៦ លានដុល្លារនៅក្នុង EMV តាមរយៈការបង្ហោះ Instagram ក្នុងអំឡុងពេលសប្តាហ៍ម៉ូតរដូវកាលនេះ៕

នារីកូរ៉េ ចេញមកធ្វើជាសាក្សីក្រោយកម្ពុជារងការឈឺចាប់ពីការផ្សាយអវិជ្ជមានរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ

0

ក្រោយពី ហ៊ូអ៊ីន ហ្វាង ចេញមកបញ្ជាក់ថាប្រទេសកម្ពុជាពុំអាក្រក់ដូចអ្វីដែលចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ពេលនេះ នារីកូរ៉េ ដែលជាបុគ្គលមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គមដែលរស់នៅជាង១៣ឆ្នាំបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះប្រទេសកូរ៉េដែលចុះព័ត៌មានអវិជ្ជមានពីកម្ពុជាដែលធ្វើឱ្យមានការយល់ច្រឡំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiIEe4cByIMO9IN59nT7dHwL3PYUSjbnZ5_-gBLZ-R94vOlYNYcXS1cK58J6c1Wb8U2GRT1Q_MeBKs552E63JP1DDJeMEzvFKIVZ6hYQb-mGtX_agXiuyMkl0yVvCVez-SRFEHt5ZpbhNP9mPIOiSkTw_axdZB1UDekqhIpnUDOvuX_4wCqB7RRICmazj3/s1305/image_2025-10-16_15-16-37.png

នាយប់ថ្ងៃទី១៥ ខែតុលា នារីកូរ៉េ ដែលជាអ្នកបង្កើតមាតិកា ពិធីការិនីក្នុងកម្មវិធីដែលមាន តារាកូរ៉េមកធ្វើការប្រគំតន្រ្តីនៅស្រុកខ្មែរ ដែលមានបទពិសោធរស់នៅលើទឹកដីនេះជាង១៣ឆ្នាំ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មានជាច្រើនពីប្រទេសកូរ៉េបានផ្សាយពីប្រទេសខ្មែរធ្វើឱ្យមានការយល់ច្រឡំចំពោះប្រទេសដែលមានបេះដូងដ៏បរិសុទ្ធ។ ក្នុងនាមជានាងរស់នៅស្រុកខ្មែរជាក់ស្តែង នារីកូរ៉េ បញ្ជាក់ថាខ្លួនមិនដែលជួបបញ្ហាដូចអ្វីដែលចុះផ្សាយក្នុងព័ត៌មានឡើយហើយក៏មិនដែលមានអារម្មណ៍ថាប្រទេសកម្ពុជាគ្មានសុវត្ថិភាពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2lSsAVsMILVoKCyRlgwCT1T-AIgrrC5hTlDnusnozlzm5yxmu7UCXXkfzACGzYjuqBqsOeXTFfYJECNzZ2_BzJ3FqOv1nZOYJrI3QOeSp7elIIBbLpd_NzjdHR9-uZK1EIl9DMpfdb9BTlUaWAQFjWukRXDaMpcXvU9DZO4TxvZhoVEej7L7oS-54VOsF/s1440/image_2025-10-16_15-16-37%20(2).png

នារីកូរ៉េ ថានាងអាចធ្វើជាសាក្សីបាន ហើយអ្នកដែលធ្លាប់បានមកលេងឬរស់នៅពិតជាទទួលបាននូវស្នាមញញឹម ភាពស្មោះត្រង់ ភាពកក់ក្ដៅ និងក្ដីស្រឡាញ់របស់ប្រជាជនខ្មែរពិតមែន ហើយព័ត៌មានអវិជ្ជមានជាច្រើននៅពេលថ្មីៗនេះបានបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំងចំពោះជនជាតិខ្មែរដែលរស់នៅកូរ៉េនិងជនជាតិកូរ៉េដែលរស់នៅប្រទេសខ្មែរដោយភាពសុចរិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Hv8tDEKtJCX_sl5EdYQdpkqDYzhizYl5D8ZcQLW10xlsJAH2AptTS0gUG5ifBVHwfz3SD0L5bkVa_WKNj5PnVFwyFfggBUZKf_nK-RSsbzx7z_hnvtyBTdP9cJ0rgIibAN5WWnHIH1nOHOhl1AK-gPg-4hzPprclYLVcAEZyMYOHcwrZpIUCI_m-rVXx/s1800/image_2025-10-16_15-16-35%20(2).png
ជាមួយនឹងការចេញមុខធ្វើជាសាក្សីក្នុងការរស់នៅប្រទេសខ្មែរជាក់ស្តែងប្រកបដោយសុវត្ថិភាព នារីកូរ៉េ បានបួងសួងឱ្យស្ថានការណ៍នេះត្រូវបានដោះស្រាយឱ្យបានលឿនដើម្បីកុំឱ្យមានការខាតបង់ឬមានការយល់ច្រឡំច្រើនបន្ថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilm5JiMVEk7XffNhja0cyLDdsYlgG9FgP_idQEmv2bczk0SfKQ8BLj4rrUAXkMolJpTQus9DT1D7c8EiSP4ThBkJBZO3ZcyfiI5RlS_Sj87TXq7pneic82WHUrivg97F0yVjpxAaTBZTmI7AygKLC9xMXm90b5A_UJpJ2UOox0givTUZ3dMHyPIIhN7EnV/s1440/image_2025-10-16_15-16-35.png

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែ ហ៊ូអ៊ីន ហ្វាង អតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣ , នារីកូរ៉េ ប៉ុណ្ណោះទេដែលចេញវីដេអូបញ្ជាក់ពីស្ថានភាពជាក់ស្តែងដែលពួកគេរស់នៅប្រកបការងារសុចរិតមានសុវត្ថិភាព ខណៈដែលមានជនជាតិកូរ៉េជាច្រើននាក់ទៀតដែលមកធ្វើការនិងរស់នៅក្នុងប្រទេសកម្ពុជាគឺបានបង្ហាញស្រដៀងៗគ្នាថាកម្ពុជាពុំដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េចុះផ្សាយនោះទេ៕

ជិតចេញទៅតំណាងប្រទេស ផន ស្រីពី ចូលរួមកម្មវិធីធំៗជាហូរហែ

0

កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 ថ្មីៗនេះត្រូវបានទស្សនិកជនចាប់អារម្មណ៍ថានាងកាន់តែមានសម្រស់លេចធ្លោជាងមុនបន្ទាប់ពីបន្ថែមការជឿជាក់ត្រង់ចំណុចមួយចំនួន។ អ្វីដែលកាន់តែចាប់អារម្មណ៍ ពេលវេលាកាន់តែកៀកក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ស្រីពី កាន់តែលេចមុខក្នុងកម្មវិធីជាច្រើនរួមទាំងកម្មវិធីធំៗនៅក្រៅប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTTWudbmQj-y2-6vwe9RO5tg1XhyphenhyphenpZXkYW7W_Rpz4GRC_7DK0_Ivs-v-Nk26SgPbPvwzELw9JetS3-02ob6rjcWP6FeyfzQIzTupAOU8IEgSFVc__Q4rXFWvzqIJUW-J9sIq_vO7lRi167m1vMcvzZwJ4pEhyT7z4uIiVUcDqy9F9b53xUzZD4UQTdNrD3/s2048/image_2025-10-16_16-12-20.png
អ្នកគាំទ្រជា្របមកហើយថាចាប់តាំងពីប្រកួតឈ្នះក្នុងស្រុក ផន ស្រីពី មានឱកាសចូលរួមកម្មវិធីជាច្រើននៅឯប្រទេសវៀតណាមជាមួយនឹងគ្រួសារ Miss Cosmo ដោយភ្ជាប់ទំនាក់ទំនងល្អជាច្រើនជាមួយនឹងបេក្ខភាពផ្សេងៗរួមទាំងអ្នកគាំទ្រក្នុងតំបន់។ ជាមួយនឹងការចេញទៅដើរម៉ូតនៅឯប្រទេសវៀតណាម Miss Cosmo Cambodia 2025 គឺបានធ្វើឱ្យបរទេសមានការចាប់អារម្មណ៍នៅពេលមានឱកាសដើរម៉ូតនៅឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធី Fashion Show ដ៏ធំជាមួយនឹង មាលា រួមទាំង ឈុំ ចាន់ដារ៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK4eH34aSJ_2UWbDD9ILYvrjtgGr3V7Z3AtE-w8ZS2ntdY0RsfoGSLdCSv91kZzdNcZg0RHPYn13M1KEwFBOOzuj7P2MK4UzGoyxpmlwNwyL5ylYLscATj8SqjNKvH7YaZBaH6PFZmOBXeSrR4esraDlWPU-N4BI_85E6wsoBqO5ueqqGjSd-vRWPfDy_o/s2048/image_2025-10-16_16-12-16%20(2).png
ក្រោយពីបញ្ចប់ការងារនៅសហរដ្ឋអាម៉េរិក ស្រីពី ក៏បានលេចមុខធ្វើជាគណៈកម្មការក្នុងការប្រកួតប្រជែងកម្មវិធីក្នុងស្រុកហើយសម្រស់របស់នាងទទួលបានការសរសើរជាច្រើន។ មិនទាន់អស់នោះទេ ផន ស្រីពី ក៏បានហោះហើរទៅប្រទេសម៉ាឡេស៊ី ដែលនឹងធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe Business World 2025 ថែមទាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuL-NZydWaly-hiNsjh3a0Aw5hW_7PCEj8fELHaztvE0McYEXMYC-HXUEYvrh7FX79qUeLztnixCcIPLYr6rHUaPkdyNBQ4Y02M8bwD6XRmnWSfbgJYO3e-ei3zeyes1hCQISJbLoxJOlV7rdk9_ei08G30wam7XqEq7d3qiADxJGgqQjK-yCAqghv5ynI/s2048/image_2025-10-16_16-12-18.png

សកម្មភាពផ្ទួនៗរបស់ ផន ស្រីពី Miss Cosmo Cambodia 2025 លេចមុខក្នុងកម្មវិធីទាំងក្នុងប្រទេសនិងក្រៅប្រទេសជាច្រើននេះអ្នកគាំទ្រក៏រំពឹងដែលថា កម្មវិធី Miss Cosmo នឹងមើលឃើញពីចំណុចលេចធ្លោរបស់នាងនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKhRmojRhv2i2AfmzFcvAwBTPliYA5Gkz1D7Um1idIS72EMweZ5NwKBwdQmCFSxbx1eN9lDtMDZmrJm3cFd-G96rjxrJVWmKFePwlgDDfQ91Yn9XQCKj1BZd5wQUWvS96JCi0JgzKG3NxykY4Do_LifW6NkI3A6MCzWZ5xZxvn2K5zvgKkUWXVBD4DJ4HR/s2048/image_2025-10-16_16-12-19.png

គួរបញ្ជាក់ផងដែរថា ផន ស្រីពី នឹងតំណាងប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះនៅឯប្រទេសវៀតណាម។ នេះគឺជាឆ្នាំទី២សម្រាប់កម្ពុជាដែលបញ្ជូនអ្នកតំណាងទៅក្នុងកម្មវិធីនេះបន្ទាប់ពី អ៊ិន លក្ខិណា៕

សម្ដេចធិបតីផ្ដាំទៅថៃ ឲ្យពិនិត្យមើលផ្ទៃក្នុងខ្លួនឯងសិន មុនចង់ជួយកូរ៉េដោះស្រាយបញ្ហានៅកម្ពុជា

0

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញគោលជំហររបស់កម្ពុជាទៅកាន់ប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការប្រទេសជិតខាងណាមួយមកដោះស្រាយបញ្ហារបស់កម្ពុជាជំនួសកម្ពុជាទេ និងប្ដេជ្ញាសហការយ៉ាងជិតស្និតជាមួយប្រទេសកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោ.កតាមអនឡាញ។ ប្រសាសន៍របស់សម្ដេចធិបតី កើតមានក្រោយនាយករដ្ឋមន្រ្តីថៃ ស្នើសុំប្រធានាធិបតីកូរ៉េក្នុងការចូលរួមបោសសម្អាតបញ្ហាបទឧក្រិដ្ឋឆ្លងដែននៅកម្ពុជាជាមួយកូរ៉េដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiox7Crso2_oFQrbmjR4ROgCyzz0HsFFUVUs-yC72bCUg0_K2mYyHK93WMHU2KCG5b1UoHUZObQeiIMGj_iNwsrjcnI2Ju4BJonY0dv9ADL_ad0luOX6HCm58Ohpit4zGddjp6RJox7D4przoDcPLo82tx3klO7rjhUdx-QGQ_FqiqfwiKyYNQUuTJ1mY_/s1280/560933012_817838307715339_6357764496682940739_n.jpg
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងក្រោយជួបពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនថា កម្ពុជា និងកូរ៉េ បានប្ដេជ្ញាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN6F4SfEgmaZ45xVdxp11XW8zHdulIQEq4cgh8dClJZlFnTaT5jKlLCrZbkkyH4ND4Ee8kbV9-5FeY0CDamNmsbBVuhQIpiInoQs55XLTl7anrK3Lff9yHJjuYyOe-tolkpWfopxLAe05JkE1-_1YLRG7PmxBQgpKAmQHeHA6W08UUWH7CUc2ovKgmDbHU/s1280/564251922_817838321048671_2683363126764204082_n.jpg

ក្នុងឱកាសនៃជំនួបពិភាក្សានោះ សម្ដេចធិបតីបានជម្រាបជូនលោកជំទាវ គីម ជីណា ថា៖ ប៉ុន្មានថ្ងៃនេះ, បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ បានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ ដូច្នេះប្រសិនករណីនេះជាការពិត សម្ដេចសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និង មិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTyxoYY3g6SVzXoa0rdWHwcd-Cfpway0qVLg9ekcOWAopamIQfQkUYQmUzEMlAGz2uw7gDZI-L5l39RJmF8v8Cb-3rkQ-1cT-ufazEPoTIYVg4D41F3KfdS-ODZmYe_7DukSQQip7jU44erOksDFvG9vsdWTd9NkyHKBcBe6lVZRzfIqlnnhc0f1A40sK3/s1280/561757076_817838344382002_9204218940787475599_n%20(1).jpg

គួរជម្រាបថា ការថ្លែងរបស់សម្ដេចធិបតី ត្រូវបានធ្វើឡើងក្រោយព័ត៌មានដែលនាយករដ្ឋមន្រ្តីថៃ លោក Anutin បានទូរស័ព្ទសុំជួបប្រធានាធិបតីកូរ៉េ លោក Lee Jae Myung ដើម្បីសុំចូលរួមជាកម្លាំងប្រឆាំងនឹងក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា ដោយបញ្ជាក់ទាំងគ្មានអ្នកសួរថា ប្រទេសថៃបានត្រៀមខ្លួនរួចរាល់ ដើម្បីសហការជាមួយកូរ៉េខាងត្បូងក្នុងការបង្ក្រាបប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ខណៈដែលថៃខ្លួនឯងឯណោះ ក៏មានបញ្ហាឆបោ.ក និងបទល្មើសបច្ចេកវិទ្យាធំៗជាច្រើនករណីរាប់មិនអស់ នៅមិនទាន់បានដោះស្រាយ៕

គណនី Douyin របស់ Zhao Lusi កើនឡើងលើសគណនីរបស់ Dilraba Dilmurat

0

ថ្មីៗៗនេះ គណនី Douyin របស់ Zhao Lusi ទទួលបានអ្នក Follow ៥០ លាននាក់ជាផ្លូវការហើយបានក្លាយជាតារាដែលមានចំនួន Followers ច្រើនជាងគេក្នុងចំណោមតារាចិន។ តារាស្រីរូបនេះបានបង្ហោះវីដេអូជាច្រើនពីការលេងបទចម្រៀង និងធ្វើបច្ចុប្បន្នភាពជីវិតប្រចាំថ្ងៃ។ Zhao Lusi ក៏ផ្សាយជាទៀងទាត់នូវការជជែកផ្ទាល់ជាមួយអ្នកគាំទ្រ ចែករំលែកគន្លឹះតុបតែងមុខ និងសំលៀកបំពាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZY3syJADG8FcpBnh1mR-TQ-Iz0bkSp81WYG3p9TPWMHvtYfvwFASj_N6VvcByiTyZU33BJjesXcytFVpZmY2PTjqjqgtg2OIiJhxVBHKooxSSpPfThq53V6HGAw8hSEkEcKwn163kMDAtjJHvGL1IverEth7lwAz1T3rCIcG3mXampIuqOLVLV8SBORn/s1280/image_2025-10-16_11-41-43%20(2).png
កាលពីមុន មុខតំណែងរបស់ម្ចាស់ក្សត្រី Douyin គឺជារបស់ Dilraba Dilmurat ។ សម្រស់ Xinjiang មានភាពល្បីល្បាញនៅលើវេទិកានេះ ដោយសាររូបរាងកម្រាលព្រំក្រហមដ៏គួរឱ្យចាប់អារម្មណ៍ និងសម្រស់លេចធ្លោ រាល់ពេលដែលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នានា។ ការពិតដែលថា Zhao Lusi វ៉ាដាច់ Dilraba Dilmurat ក្លាយជាតារាស្រីដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Douyin បានបង្កឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG8G-j5XDVNanHblAUO6frpPovtRuFK_WcmOpgBV2KlQDGyyfoxz0SoJC3zQy-mOdp8hV4CtlKD4F58x2OUrsI5QQZXalMJ-lVDwIkb6PkWc0JqEZzJbbhFBief1xPpIhjhiyEpGKi5yTv9qxURz39O9azhlx816o_kOm6Omjr6FTlUseeNn1YmzIUqxOC/s2000/image_2025-10-03_09-56-57.png
អ្នកខ្លះគិតថា ដោយសារតែ Dilraba មិនសូវបាន Update Douyin ញឹកញាប់ ទើបវីដេអូដែលនាងថតគឺធម្មតា មិនមានភាពរស់រវើកដូចកាលពីមុនទេ ដូច្នេះហើយទើបមិនមានសន្ទុះកើនឡើងខ្លាំងនៃចំនួនអ្នកតាមដាន ។ យ៉ាងណាមិញ មានមតិខ្លះទៀតអះអាងថា ការងារជារឿងសំខាន់បំផុតសម្រាប់តារាសម្ដែង។ ការដែល Zhao Lusi ត្រូវបានគេស្រលាញ់ពេញបណ្តាញសង្គម គ្រាន់តែជួយឱ្យនាងក្លាយជាតារាស្រីដែលទទួលបានការចាប់អារម្មណ៍នៅលើអ៊ីនធឺណិតប៉ុណ្ណោះ មិនអាចបដិសេធបានទេថា អាជីពសម្តែងរបស់នាងកំពុងជាប់គាំងដោយសារតែជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOICbSVTHURes0O43zCLoWLYxWh_2V9ErjsaVkKmDbD95UNrxqVuLT3voTJSZ5PZp9NuBC3zc5cB2qb2kC4ljhuzDxRzKPW2kMB6mLUWFksbYyW8BBOQY1hU9O1S0Cfx-qiFA7QDYC4GsH_KGu7xpEPxWxzyTFDDcLrPglYq98I0oRBLYTmPx8X4v_L1Z6/s1390/image_2025-10-16_11-41-45.png
បន្ទាប់ពីបញ្ឈប់សកម្មភាពរបស់នាងជាបណ្តោះអាសន្នដោយសារតែបញ្ហាសុខភាព Zhao Lusi បាននិយាយចោទប្រកាន់ក្រុមហ៊ុនគ្រប់គ្រងរបស់នាង Galaxy Cool Entertainment ពីការគៀបសង្កត់ ការចែករំលែកប្រាក់ចំណេញមិនយុត្តិធម៌ និងភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ។ សំណួរដ៏ធំមួយគឺថាតើ Zhao Lusi នឹងបន្តសម្ដែងក្នុងខ្សែភាពយន្តនាពេលអនាគតឬអត់?៕

មិនគិតដោះស្រាយបញ្ហាក្នុងប្រទេសខ្លួន! នាយករដ្ឋមន្ត្រីថៃទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូងសុំចូលរួមដាក់សម្ពាធកម្ពុជាឱ្យបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែន

0

ប្រទេសថៃ ៖ ស្របពេលលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងជួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋ.កម្មឆ្លងដែន ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីបង្ហាញការសោកស្តាយដែលពលរដ្ឋកូរ៉េខាងត្បូងបាត់បង់ជីវិ.តនៅកម្ពុជា ហើយលោកសុំចូលរួមជាមួយកូរ៉េខាងត្បូងដាក់សម្ពាធកម្ពុជាឱ្យបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែន ។

តាមការលើកឡើងរបស់លោក សិរិផុង អាំងសាគុណកៀត អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ គឺកាលពីថ្ងៃទី១៦ ខែតុលា លោក អនុថីន នាយករដ្ឋមន្ត្រីថៃបានទូរស័ព្ទទៅប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដើម្បីបង្ហាញការសោកស្តាយចំពោះពលរដ្ឋកូរ៉េខាងត្បូងបាត់បង់ជីវិតនៅកម្ពុជា ហើយលោក អនុថីន ថា ពេលនេះ ថៃកំពុងចរចាដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ហើយការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន គឺជាលក្ខខណ្ឌមួយដែលថៃស្នើឱ្យកម្ពុជាអនុវត្ត ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានសុំចូលរួមសហការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងដាក់សម្ពាធកម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ហើយថៃរីករាយជួយពលរដ្ឋកូរ៉េខាងត្បូងពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ខណៈប្រធានាធិបតីកូរ៉េខាងត្បូងបានអរគុណថៃដែលជួយពលរដ្ឋកូរ៉េខាងត្បូងចាញ់បោកជនខិលខូចនាំទៅប្រទេសមីយ៉ាន់ម៉ា ។

ប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហោះសារក្នុងបណ្តាញសង្គម X ក្រោយពីជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី១៦ ខែតុលា ថា លោករីករាយយ៉ាងខ្លាំងដែលបានសន្ទនាជាមួយលោក អនុថីន លើកដំបូង ។ ប្រទេសថៃជាមិត្តរបស់កូរ៉េខាងត្បូង ដោយថៃបានបញ្ជូនកងទ័ពមកចូលរួមក្នុងអំឡុងពេលចាប់ផ្តើមសង្គ្រាមនៅឧបទ្វីបកូរ៉េ បច្ចុប្បន្ន ថៃជាដៃគូយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូងក្នុងកិច្ចសហការជិតស្និទ្ធ មិនថាក្នុងអាស៊ាន APEC និងវេទិកាពហុភាគីផ្សេងទៀត ។

លើសពីនេះ ថៃជាប្រទេសគោលដៅទេសចរណ៍របស់ពលរដ្ឋកូរ៉េ ហើយយើងមានទំនាក់ទំនងល្អជាមួយគ្នា ពីព្រោះមានក្រុម K-Pop ថៃជាច្រើនក្នុងក្រុម ។ ប្រទេសទាំងពីរបានឯកភាពនៅតែមានសក្តានុពលសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេស ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈានទៅដល់កិច្ចព្រមព្រៀងឱ្យបានឆាប់ ។

នាយករដ្ឋមន្ត្រីថៃក៏បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ និងផ្តួចផ្តើមកិច្ចសន្ទនាថ្មីរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលការគាំទ្ររបស់ថៃ គឺជាការលើកទឹកចិត្តសម្រាប់យើង ។ ខ្ញុំសង្ឃឹមជួបលោក អនុថីន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ APEC នាចុងខែតុលានេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាជាមួយលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

សម្តេចបានបង្ហោះសារក្នុងហ្វេសប៊ុកថា មេដឹកនាំប្រទេសជិតខាងមួយមានគម្រោងពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាពាក់ព័ន្ធនឹងជនជាតិកូរ៉េ ហើយសម្តេចសូមឱ្យលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងជម្រាបទៅប្រធានាធិបតីកូរ៉េខាងត្បូងថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយមកធ្វើការងារនេះជំនួសកម្ពុជាឡើយ ។ មេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសខ្លួនឱ្យបានល្អទៅ ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េខាងត្បូងលើបញ្ហាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសហការទ្វេភាគីដើម្បីដោះស្រាយបញ្ហា មិនចាំបាច់មានអ្នកទី៣ មកជួយជំរុញទេ ៕

ប៊ី សុធារី និង អ៊ិន លក្ខិណា ធ្វើឱ្យជនជាតិផ្ទះលេខ២នៅមិនសុខ

0

កញ្ញា ប៊ី សុធារី Runer Up Miss Cosmo Cambodia 2025 និង កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលអ្នកទាំងពីរគ្រងនូវឈុតប្រពៃណីខ្មែរយ៉ាងសមសួន។ ទោះយ៉ាងណា ការគ្រងឈុតពានាស្បៃរបស់អ្នកទាំងពីរបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមរបស់ផ្ទះលេខ២មួយចំនួនកើតក្តៅក្រហាយឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwGdrzmyCdagNZEqreLBv-0BwWB3EDsA-6686xi7djKREPaZ2QVEzDgM3SAo8HAP0nbDhF_oNX-0R9z-rL3mBhPszi-zFrlGazm69kGrhrGKoJ4hV_3nACFR84Od22_8bcbOUMRiWBh9m5fA1UxRWZt-JGmJss_9N1_4pu9cTDQ5ApBQiLsACFVP3AJo3L/s2048/image_2025-10-16_13-58-14.png
ប៊ី សុធារី និង អ៊ិន លក្ខិណា គឺមានមិត្តភាពស៊ីជម្រៅយ៉ាងខ្លាំងដោយអ្នកទាំងពីរបានចូលរួមកម្មវិធី ដើរកម្សាន្ត ធ្វើការជាមួយគ្នាជាហូរហែរួមទាំងបង្កើតវីដេអូសប្បាយៗឱ្យហ្វេនទស្សនាទៀតផង។ នាពេលថ្មីៗនេះ សុធារី និង លក្ខិណា បានធ្វើឱ្យខាងផ្ទះលេខ២នៅមិនសុខកើតចិត្តស្អិតទ្រូងចូលមកខម្មិនជាច្រើននៅលើបណ្តាញសង្គមរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNJcADw-3I7wOWSp2O23JpgLRyhEXMM6VfPJVVZp4KhFmvXnBPM3qBW5rpO-G48WrPnx4OaLkZNyce5iLG9salurQ9iJRDnEjxCCXDX2Zw_p0YLHDI90gIwk0GhP9SW6aGTgcVpJcnLd3tjHY1F8lzdfpOFfL55bpoc8GJ_ULq9ZJo_gBRF0aZIAYdnrJm/s2048/image_2025-10-16_13-58-11.png

ភាពក្តៅក្រហាយរបស់អ្នកមួយចំនួនពីខាងផ្ទះលេខ២គឺដោយសារតែ លក្ខិណា និង សុធារី បានគ្រងឈុតខ្មែរដ៏ស្រស់ស្អាតបង្ហាញពីវប្បធម៌របស់ប្រទេសខ្លួនជាមួយនឹងការពានាស្បៃ។ រូបភាពរបស់អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានការសរសើរថាសមសួនស្រស់ស្អាតបែបខ្មែរដែលមានលក្ខណៈថ្លៃថ្នូរ។ នៅពេលបង្ហោះនៃឈុតរបស់ខ្មែរ ប៊ី សុធារី បានទាយទុកជាមុនថាចោរនិងកើតទុក្ខមិនសុខចិត្តនៅពេលឃើញបែបនេះ ហើយការទស្សន៍ទាយរបស់នាងក៏ប្រែក្លាយជាការពិតក្រោយមានគណនីជាច្រើនរបស់ផ្ទះលេខ២ចូលមកអុកឡុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoOYF7btreoKUBxzL_mQNszuazWvLNtUqON1DW9M0doFWa38n9yipLbVfe9rYPuPQmlsgHe0m656TKY6dmC6qnltUgL10sLVoOCvxK_4ebbtHrtmFg2t7do9Xif9SZWgkjatfuwjA2Gzvm3o2quCDe9_PjuzcDIEbe5OZGWTzV9fVoV6fIGuTEjHgyuoni/s2048/image_2025-10-16_13-58-13.png

បន្ទាប់ពីឃើញផ្ទះលេខ២ជ្រួលច្របល់ពេលឃើញម្ចាស់ដើមបង្ហាញ ប៊ី សុធារី បានលើកឡើងថា «គ្មានអ្វីអាចប្រៀបនឹងរបស់ដើមបានទេ អ្នកជាចោរខំលួច យើងជាម្ចាស់ខំថែ»។ ចំណែកឯ អ៊ិន លក្ខិណា បានលើកឡើងថា «ខ្លួនជាចោរ ហើយស្រែកកោតៗថាត្រូវចោរលួច»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqne2UbiVKbB3p9jeaWNo1VDMqkNLjupCGs_RLVpJhjK-i6Jh70SIODHDrHjqTJVQlIAmICT6dXOKZIbU-QjJi88PhwQ41a5Ggel9yybJ2B6uJuoGcybQSButMiSmdl_KgYoB5EVlgkk5tmzLV5RcPbvkEBuQD4n0_chRTXzcIpRSfJyAisfzLOpQBpOT4/s2048/image_2025-10-16_13-58-12.png
គួរឱ្យដឹងថា មិនត្រឹមតែ ប៊ី សុធារី និង អ៊ិន លក្ខិណា ប៉ុណ្ណោះទេដែលត្រូវអ្នកលេងបណ្តាញសង្គមថៃចូលមកអុកឡុកលើបណ្តាញសង្គមរបស់ខ្លួន ជានិច្ចកាលនៅពេលស្រ្តីខ្មែរ ឬអ្នកមានឥទ្ធិពលលើបណ្តាញសង្គមបង្ហាញពីវប្បធម៌ខ្មែរជាពិសេសសំលៀកបំពាក់មានពានាស្បៃគឺមានមតិចម្រូងចម្រាសពីខាងផ្ទះលេខ២ហើយនិងបានចោទប្រកាន់ម្ចាស់ដើមថាអ្នកលួចចម្លង៕

អ្នកជំនាញខាងមីនអន្តរជាតិ បញ្ជាក់ច្បាស់ៗថា “គ្រាប់មីនដែលថៃបានរកឃើញគឺជាមីនថ្មី”

0

នៅថ្ងៃទី16 ខែតុលា ឆ្នាំ2025 សារព័ត៌មាន Reuters បានលើកឡើងពីគ្រាប់មីនដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា-ថៃ នាពេលថ្មីៗនេះ ត្រូវបានអ្នកជំនាញមីន‌ឯករាជ្យចំនួន 4រូប បញ្ជាក់ថា មីនប្រឆាំងមនុស្សប្រភេទ PMN-2s ដែលថៃបានរកឃើញគឺជាមីនថ្មីដែលគេទើបដាក់ដាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-pmERXqIuYUjFCVvzhEilz_3O5TL-Y39wVKY5LNPOv18VVdPCyOLWketNFrDflbV-a3TABGUIbwv60fe2JD5_LgO-DrGtSWIuvFukTp78ErpvXR68iETSdn3bPObRUB6TH3M0C62csQFgWlBRPaekJ5LCfsH2STAaIKmtacHZ7Tv7JrXZWIeY91WAJjzB/s637/photo_2025-10-16_16-18-44%20(2).jpg

យោងតាមអត្ថបទដែលបានចុះផ្សាយខាងលើ អ្នកវិភាគផ្នែកដោះមីនម្នាក់បានប្រាប់រ៉យទ័រថា “ស្ថានភាពនៃគ្រាប់មីនដែលថៃបានប្រកាសថាបានរកឃើញនៅតាមព្រំដែនជាប់កម្ពុជានោះ គឺជាមីនដែលត្រូវបានដាក់នាពេលថ្មីៗនេះ” ។ អ្នកជំនាញបានបញ្ជាក់ថា “ពួកវាមើលទៅនៅស្អាត និងនៅថ្មីដដែល មិនមានការខូចខាតអ្វីនោះទេ”។

លោក Andrew Vian Smith អ្នកជំនាញមីនឯករាជ្យនៅចក្រភពអង់គ្លេស បានអះអាងថា ស្ថានភាពនៃមីន PMN-2s នៅក្នុងរូបភាពដែលថតដោយយោធាថៃ ផ្តល់ឲ្យReuters បានបង្ហាញថា មីនទាំងនេះទើបស្ថិតនៅក្នុងដីអស់រយៈពេលជាងពីរបីខែប៉ុណ្ណោះ ហើយស្ថានភាពមីននោះ គឺជាមីនថ្មី។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGUXtYLs8zCuIWOrn-XeOW1VeexXQyKcA-DLNZKd8C451N33sc40nH4tTkcX3ZCbfKU1oNc60UhdeToYvw-NX_hKhEYBqnquMnbiItF9W1d9iYC-qoTWbjilAl_8HTryvVG_xHATg3xzWIRlGp0j53Gf6TTLRjSBkbSaoZJhRb66EGUivI2FrDV0P7aman/s1280/photo_2025-10-16_16-18-44%20(3).jpg

    ទាក់ទងនឹងបញ្ហាមីននេះ ថៃបានចោ.ទប្រកាន់កម្ពុជាពីការដាំគ្រាប់មីនថ្មីនៅតាមព្រំដែន ខណៈខាងកម្ពុជាធ្លាប់បញ្ជាក់ជាច្រើនសារមកហើយថា កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា និងជាប្រទេសដែលរងគ្រោះដោយសារសំណល់ជាតិផ្ទុះក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃកន្លងមក កម្ពុជាប្ដេជ្ញាមិនប្រើប្រាស់មីនថ្មីប្រឆាំងមនុស្សជាដាច់ខាត។

    យ៉ាងណាក៏ដោយ ភ័ស្តុតាងដែលត្រូវបានពិនិត្យដោយអ្នកឯកទេសមីនបង្ហាញថា គ្រឿងផ្ទុះដែលត្រូវបានកំណត់ថាជាមីនប្រឆាំងមនុស្ស PMN-2 រកឃើញនៅតាមព្រំដែនកម្ពុជា-ថៃនោះ ហាក់ដូចជាត្រូវបានដាក់ពង្រាយក្នុងពេលថ្មីៗ ដោយវាមិនទំនងជាមីនដែលសល់ពីសម័យសង្រ្គា.មកន្លងមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfTYRKJ0jnWyBg6z3hqeFyy-Xsq1NNgqzsxTJABhzhMTsQgAmnomNvCEn6Rt-iHZBUs7ZiHSOTkoSb2cApEH7WGVyhoMIxg8qmTzdDwDRMEfNSwmwJVFLhTSHW9yjyc7BtcGSQTGWu2BsJkW5DQLNhUNyD1MZRUKbgC7WnWMpzbErHus5aNpKZYNDqCtwS/s626/photo_2025-10-16_16-18-44.jpg

    ដូច្នេះសរុបមក បើមីន PMN-2 ដែលបានរកឃើញទាំងនេះគឺជាមីនថ្មី តើវាជាមីនថ្មីដែលភាគីខាងណាជាអ្នកបង្កប់?

បំផ្ទុះគ្រា.ប់បែ.កនៅខេត្តភាគខាងត្បូងថៃបណ្តាលឱ្យសមត្ថកិច្ច និងពលរដ្ឋរងរបួសជាច្រើននាក់

0

ប្រទេសថៃ ៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃបានបង្កសកម្មភាពអសន្តិសុខជាបន្តបន្ទាប់ ដោយការបំផ្ទុះគ្រា.ប់បែ.កនៅទីសាធារណៈ ទីប្រជុំជន រថយន្តសមត្ថកិច្ច និងបា.ញ់តដៃជាមួយសមត្ថកិច្ច ដែលនេះជាបញ្ហាប្រឈមរបស់រដ្ឋាភិបាលថៃជាច្រើនឆ្នាំមកហើយ ។ ការបំផ្ទុះគ្រា.ប់បែ.កលើកនេះកើតឡើងក្នុងហាងលក់តែមួយកន្លែងនៅខេត្តណារ៉ាធិវ៉ាត ដែលបណ្តាលឱ្យសមត្ថកិច្ច និងពលរដ្ឋរងរបួសជាច្រើននាក់ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺជនល្មើសកំណត់គោលដៅលើសមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhognbygNuvekZQAwd294mS185eMr79GTebTXGSCAt3ySUhssEdRTeoWYYG0u8qKw4OoXf8Fa_7VKa0SO6iY7CjQS_6DFVSfXs4-Z5h-oFxpgmcnZUbcwwzIe8v7bLR3Eqx3GI3gk1iKEDrgoLjQbALeOqz4GJnWMw7z6uA92Gbx0MVbu2EXLkF6pmKfwwL/s1200/photo_2025-10-16_14-52-42.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ឱ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងបានបំផ្ទុះគ្រាប់បែកក្នុងហាងលក់តែមួយកន្លែងនៅខេត្តណារ៉ាធិវ៉ាត បណ្តាលឱ្យសមត្ថកិច្ចរងរបួស៣នាក់ និងពលរដ្ឋរងរបួស៦នាក់ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺក្រុមផ្តាច់ខ្លួនភាគខាងត្បូងបំផ្ទុះគ្រាប់បែកក្នុងគោលបំណងសម្លា.ប់សមត្ថកិច្ចដែលយាមល្បាតតាមផ្លូវពេលព្រឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRrPTF5u7rZT3W-XawlzlAL7QaNe11e-3wrjQEH1yJV7kipZ500K5zQf7WhcMFwF4nYtOy0XfNKHnspOmMCF2s3Dl9NIFEy5mhyP1NRfkcT77DZcV6olYLnK6CRW2RrqIVOIYTI8boDuM8pMsGq4ho7I-LTMoH76QywFW2Ui4R6y0tlf7_STHLmPmcOzIr/s800/photo_2025-10-16_14-52-41.jpg
ហេតុការណ៍នេះកើតឡើងក្នុងហាងលក់តែមួយកន្លែងនៅភូមិ១ ឃុំយីង៉ ស្រុកយីង៉ ខេត្តណារ៉ាធិវ៉ាត ដែលហាងនេះស្ថិតនៅតាមបណ្តោយផ្លូវធំ ក្បែរវត្តយីង៉ ។ ការបំផ្ទុះគ្រាប់បែកលើកនេះធ្វើឱ្យរងរបួសទាំងសមត្ថកិច្ច ទាំងពលរដ្ឋ ដែលមកអង្គុយក្នុងហាង ។

មុនពេលកើតហេតុ សមត្ថកិច្ចបានយាមល្បាតដើម្បីរក្សាសុវត្ថិភាពនៅតាមផ្លូវ និងមើលខុសត្រូវសណ្តាប់ធ្នាប់ក្នុងតំបន់ ព្រមទាំងមានពលរដ្ឋជាច្រើននាក់មកអង្គុយផឹកតែក្នុងហាង ភ្លាមនោះ ក៏ឮសំឡេងគ្រាប់បែកផ្ទុះយ៉ាងខ្លាំង និងចេញផ្សែង ។ របស់របរក្នុងហាងជាច្រើន រួមមាន ៖ តុ កៅអី ត្រូវខ្ចាត់ខ្ចាយខូចខាតបន្ទាប់មក សមត្ថកិច្ច និងពលរដ្ឋថៃដែលរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXK8ER-QkekXUbI17AnJjMq3eA7XdQGf9eUYQlq-fU4wiznQr-0poP0FiX4zK2lRJUndLkeMEVzHgAaAnuncjx02UnkXwL6nEr4ffppXif5W4-cM6Nb1217CYs2Y2k54nDufWQTRdRsv-UI_SmGNVtP1zxMV_Z0pTFgd9rJTyG1LLn6N1gBwbqFXejVdR_/s800/photo_2025-10-16_14-52-42%20(2).jpg
ក្រោយកើតហេតុ មន្ត្រីជំនាញផ្នែកកម្ចាត់អាវុធជាតិផ្ទុះ (EOD) ព្រមទាំងមន្ត្រីពិនិត្យភស្តុតាងបានមកពិនិត្យនៅបរិវេណជុំវិញហាងលក់តែ ហើយសន្និដ្ឋានថា ជនល្មើសបានដាក់គ្រាប់បែកកំណត់គោលដៅលើសមត្ថកិច្ច ពីព្រោះសមត្ថកិច្ចឆ្លងកាត់បរិវេណនេះពេលល្បាត ។ សមត្ថកិច្ចបានបិទរបាំងដើម្បីប្រមូលភស្តុតាង រួមទាំងឆែកកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញាជនល្មើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZA5vTvWjTtPUibyvhtJrNnd3UK3DtZw75Ix5687n77rQ-eZYXuGZSrllgGYZmy1yue5pwxuEQHTMgvO496BHhQXcJ2VSoTgDGoKe2K5bQ4zg_7KqH94tSrY_oPOh8lHJDNFY2ln8TSMgX-YotiBk_CLGfrFiFUn-EceguH4JmpICn7TqhRjON7lTKugRe/s800/photo_2025-10-16_14-52-42%20(3).jpg

ការបំផ្ទុះគ្រាប់បែកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដោយសារសមត្ថកិច្ច និងពលរដ្ឋជាច្រើនតែងតែចូលមកអង្គុយក្នុងហាងតែពេលព្រឹក ។ សមត្ថកិច្ចនឹងបង្កើនវិធានការសុវត្ថិភាព ព្រមទាំងជំរុញការស៊ើបអង្កេតតាមចាប់ខ្លួនជនល្មើសមកដាក់ទោសតាមច្បាប់ ៕