ឥណ្ឌូណេស៊ី បានបង្កភាពភ្ញាក់ផ្អើលនៅក្នុងតំបន់អាស៊ាន ក្រោយពីប្រកាសផែនការទិញយន្តហោះចម្បាំង Chengdu J-10C ចំនួន៤២គ្រឿង ពីប្រទេសចិន។
ការទិញយន្តដ៏ច្រើននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធនិងបង្ហាញសាច់ដុំរបស់ឥណ្ឌូនេសុីក្នុងតំបន់អាសុីអាគ្នេយ៍។
Chengdu J-10C ហោះបានក្នុងល្បឿន២៣២៧គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចបំពាក់មកជាមួយមីសុីលប្រភេទ PL បានរហូតដល់៧តោន។
កេរ្តិ៍ឈ្មោះយន្តហោះនេះល្បីរន្ទឺខ្លាំង ក្រោយពីប៉ាគីស្ថាន បានប្រើវា បាញ់ទម្លាក់យន្តហោះឥណ្ឌា Rafale ជាច្រើនគ្រឿងដែលផលិតឡើងដោយប្រទេសបារាំង។
សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ប្រទេសឥណ្ឌូណេសុី ក៍បានបានចុះកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំង KAAN ចំនួន៤៨គ្រឿងពីប្រទេសតួកគីយ៉េផងដែរ៕