ប្រទេសថៃ ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកើតឡើងនៅខេត្តតាក កម្រិត៣.២រិចទ័រ ដែលចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនៅឆ្ងាយពីទំនប់ទឹកយក្ស «Bhumibol Dam» ត្រឹមតែ៤៨គីឡូម៉ែត្រប៉ុណ្ណោះ ។ គ្រោះរញ្ជួយដីនេះធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងខ្លាចបាក់ទំនប់យក្ស ខណៈបច្ចុប្បន្ន ទំនប់យក្សកំពុងជិតបាក់ដោយសារស្តុកទឹកច្រើនរហូតដល់ជាង៩៩% បើទំនប់បាក់រលំនឹងធ្វើឱ្យទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនលិចលង់យ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger ។
តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា មានគ្រោះរញ្ជួយដីកើតឡើងកម្រិត៣.២រិចទ័រ ជម្រៅ១គីឡូម៉ែត្រ នៅស្រុកសាយង៉ៅ ខេត្តតាក ដែលចំណុចកណ្តាលនៃគ្រោះរញ្ជួយដីស្ថិតនៅមិនឆ្ងាយពីទំនប់យក្ស «Bhumibol Dam» ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីគ្រោះរញ្ជួយដីប៉ះពាល់ដល់ទំនប់យក្ស ឬធ្វើឱ្យទំនប់យក្សកាន់តែឆាប់បាក់ ពីព្រោះពេលនេះ បរិមាណទឹកក្នុងទំនប់យក្សកើនឡើងរហូតដល់ជាង៩៩% ដោយសារទឹកហូរពីតំបន់ផ្សេងៗធ្លាក់ចូលទំនប់ ប៉ុន្តែភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីថា ទំនប់យក្សមិនរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីទេ ។
ភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយរាយការណ៍ថា កាលពីវេលាម៉ោង៩និង៣៦នាទី ថ្ងៃទី១៨ ខែវិច្ឆិកា មានគ្រោះរញ្ជួយដីកើតឡើងនៅឃុំបានណា ស្រុកសាមង៉ៅ ខេត្តតាក ដែលស្ថិតនៅឆ្ងាយពីទំនប់យក្ស «Bhumibol Dam» ចម្ងាយប្រមាណ៤៨គីឡូម៉ែត្រ ។ គ្រោះរញ្ជួយដីនេះធ្វើឱ្យពលរដ្ឋនៅខេត្តតាកបារម្ភយ៉ាងខ្លាំងខ្លាចបាក់ទំនប់យក្ស បង្កជាគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់បណ្តាខេត្តនៅជុំវិញ ។.jpg)
ដោយឡែក ហ្វេសប៊ុកផេកទំនប់យក្សនៅខេត្តតាក និងអាជ្ញាធរអគ្គិសនីថៃ បានជូនដំណឹងភ្លាមៗថា គ្រោះរញ្ជួយដីមិនប៉ះពាល់ដល់ទំនប់យក្ស និងទំនប់ផ្សេងៗឡើយ ។ អាជ្ញាធរអគ្គិសនីថៃបញ្ជាក់ថា ទំនប់ទឹកទាំងអស់ស្ថិតក្រោមការថែទាំរបស់អាជ្ញាធរអគ្គិសនី គឺមានភាពរឹងមាំ និងមិនរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី ។.jpg)
គួរបញ្ជាក់ថា ពេលនេះ ពលរដ្ឋថៃនៅតាមបណ្តាខេត្តកំពុងបារម្ភក្រោយពីបរិមាណទឹកក្នុងទំនប់នានាកើនឡើងខ្លាំង ក្នុងនោះបរិមាណទឹកក្នុងទំនប់ទឹកយក្ស «Bhumibol Dam» ខេត្តតាក ក៏កើនឡើងខ្លាំងដែរ ដែលអាចធ្វើឱ្យខេត្តនានា រួមទាំងទីក្រុងបាងកក ជន់លិចធ្ងន់ធ្ងរដោយសារបាក់ទំនប់ ។ បើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរនឹងធ្វើឱ្យបរិមាណទឹកក្នុងទំនប់យក្សកាន់តែកើនឡើងបង្កជាគ្រោះទឹកជំនន់ និងសំណូមពរឱ្យអាជ្ញាធរធនធានទឹកបង្ហូរទឹកចេញជាបន្ទាន់ដើម្បីបង្ការទឺកជំនន់ បើមិនដូច្នោះទេ នឹងមានគ្រោះថ្នាក់មិនខាន ។
ទិន្នន័យចុងក្រោយបង្ហាញថា ទំនប់យក្សបានស្តុកទឹកកើនឡើងដល់ជាង៩៩% អាចជាសញ្ញាប្រកាសអាសន្ននៃការបាក់ទំនប់ ពីព្រោះវាអាចផ្ទុកទឹកបានតែបន្តិចទៀតប៉ុណ្ណោះ ករណីបង្ហូរទឹកមិនទាន់ពេលវេលានឹងប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរទន្លេចៅព្រះយ៉ា ខណៈពេលនេះ បរិមាណទឹកនៅខេត្តឆ័យណា សីងបុរី អាងថង និងអយុធ្យា កំពុងកើនឡើងខ្លាំង ។ បរិមាណទឹកក្នុងទំនប់យក្ស «Bhumibol Dam» ខេត្តតាក កើនឡើងខ្ពស់មិនធ្លាប់មាន ខណៈវាមានសមត្ថភាពផ្ទុកទឹករហូតដល់១៣,៤៦២លានម៉ែត្រគូប ៕










