ត្រឹមតែរយៈពេលជាង១ខែ ជូរី ល្អហួស បានទទួលសមិទ្ធផលធំៗនៅក្នុងដៃយ៉ាងត្រចេះត្រង់បានក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈ វី-កូឡា ផលិតផលក្រុមហ៊ុនកូនខ្មែរតម្លៃខ្លួនរាប់ម៉ឺនដុល្លារនិងបានឈ្នះមកុដ Miss Teen Cambodia 2025 ថែមទៀត។.png)
កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ល្អហួស បានយកឈ្នះបេក្ខភាពខ្លាំងៗជាច្រើនរូបក្នុងវគ្គ TOP5 ដើម្បីក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ហើយយុវតីរូបនេះនឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀតបន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះថៃក្លាយជា Miss Preteen Junior Idol World 2024 កាលពីកន្លងមកនេះ។
ជាមួយនឹងការឈ្នះមកុដលើកនេះ ល្អហួស ក៏បានធ្វើឱ្យសាធារណជនមានអារម្មណ៍រំជួលចិត្តដោយសារតែលើកយកប្រធានបទ ថៃបានបាញ់ប្រហារមកខ្មែរកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យទាហានពលី និងមានប្រជាជនជាច្រើនរងទុក្ខដោយសារតែទង្វើឈ្លានពានរបស់ថៃ។ ការលើកយកប្រធានបទនេះមកប្រកួតរួមទាំងធ្លាប់ឈ្នះមកុដធំនៅប្រទេសថៃ ល្អហួស ត្រូវបានបណ្តាញសារព័ត៌មានថៃចុះផ្សាយចោទប្រកាន់ថានាងជេរថៃឈ្នះមកុដ សូម្បីតែសក់ក៏ទើស ល្អហួស ដោយនិយាយថាជាសក់ក្លែងក្លាយថែមទៀត។
មិនត្រឹមតែជោគជ័យជាមួយនឹងការឈ្នះមកុដ Miss Teen Cambodia 2025 ប៉ុណ្ណោះទេកាលពីខែតុលា នេះ ល្អហួស ក៏បានក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈ វី-កូឡា ដែលជាផលិតផលក្រុមហ៊ុន វឌ្ឍនៈ ដែលទទួលបានតម្លៃខ្លួនមិនតិចនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ក៏គ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំទៀតផង។ ជាមួយនឹងសម្រស់ ទេពកោសល្យសម្បូរបែប ល្អហួស កាន់តែជោគជ័យលើអាជីពទាំងក្មេងវ័យ ដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារដោយខ្លួនឯង។.png)
គួរបញ្ជាក់ផងដែរថា ក្រៅពីក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ល្អហួស បានឈ្នះពានរង្វាន់ផ្សេងៗទៀតដូចជា «Miss Princess Alanka, Miss Theater Darling, Best Interview ,Best Evening Gown , Miss Social Media និង Miss Beautiful Hair»៕










