ខេត្តបន្ទាយមានជ័យ៖ ក្រុមប្រតិបត្តិការបច្ចេកទេស នៃភាគីកម្ពុជា និងភាគីថៃ ជួបប្រជុំគ្នានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction) ក្នុងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ចន្លោះលេខ ៤២ ដល់ ៤៧។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi17nmdUjGTS9FsZZb5x59VjXLrzJTrQsHaXHxmqSvyDX2CM0FZr5b5V6GSGfyZjwRt7h2Ubate6jrruqaFtkYAcZV2qYl8rH6-R_uMkMUrsROk5CgYwCEQsQQjn-09Urapb9oLR-R4R3grmjpXk9ZbAOUvrJ3xtZ0gxTvOv4B0Lr7oesZX6OLC8Abjqeqd/s1280/photo_2025-11-18_14-19-47.jpg
យោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរ, ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6xKNG5Og1Q2ftJpP1fteaC9y7M409v_K7unHU4vChlIMo31fKymqIBgU_Qiqwtl3mELwcyEpcKbGjlThxFUzV094c9Eo1rzBORoUR2Yfyfuni3Yy0xRzZdm_A3vnxdf148Pq0C-I4CSqyHGq4WNsPuFoX86ja_LBol8gUaXEUTTT44pffBqz9JfF9GDgK/s1280/photo_2025-11-18_14-19-48.jpg

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងបន្ថែមទៀតថា៖ «ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងចុះពិនិត្យទីតាំង និងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYQyljVfchcNlnfZffdR_k3U3mTEQ2E9nCQGZy4NwnrB-nNyw6vxLYTUDLj6hEjHMtDyh8aEUOeDdEWZ8hMdtr_UDHBMXSn93XWUF1q_CBPVn-kHbvmMCYIRKNYOGtAIxUo7RM0Ei_lzd_NVJ88RkoECDOBKvgV3WKCcK3Gy-Y5YwgeQKhYx3oYPt75IHc/s1280/photo_2025-11-18_14-19-48%20(2).jpg

តាមការបញ្ជាក់ ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែននេះ គឺធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់ វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ ៤២-៤៧។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYgwwcjgwbhmf9fs1dDWE3ckweZNJJCgDMOnuaGl_8lzWezcAYScZw-35ro-WT3JGPfntRl3bl9FcdCKc8Wz9o6YJ04S0jNDUgcO7m674AkNMDYIKRvcpWRqpPe8N1RawVrN-p8j4lHrW6tjRUTZvf7SYZ219O919NM-subzZz11BO5v4LLAzjVwmXRNH2/s1280/photo_2025-11-18_14-19-49.jpg
បន្ថែមលើនោះ សេចក្ដីប្រកាសព័ត៌មានរួមក៏បានគូសបញ្ជាក់ដែរថា៖ «បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពី រដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើ ការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់ និងអាស្រ័យផលរបស់ភាគីទាំងពីរ»៕