Park Bom គឺជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអស់ពីឈប់ហៅ Lee Min Ho ថា «ប្តី» បែរជាបង្ហោះរូបតារាប្រុសរូបនេះគ្មានអាវនិងថាស្រលាញ់នាង។ ទស្សនិកជនកូរ៉េមួយចំនួនបានបង្ហាញការធុញទ្រាន់ចំពោះ Park Bom ដែលចូលចិត្តរំខាន Lee Min Ho ម្តងហើយម្តងទៀត ខណៈពួកគេស្នើឱ្យតារាស្រីរូបនេះដោះលែង Idol របស់ពួកគេ។

អ្នកគាំទ្របានបង្ហាញការខឹងសម្បារជាសាធារណៈជាមួយ Park Bom សមាជិកក្រុម 2NE1 ដោយកាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតមួយសន្លឹករបស់នាង និង Lee Min Ho ដោយគ្មានអាវ ដោយមានចំណងជើងថា «Lee Min Ho ស្រលាញ់ Park Bom» ។ នៅលើវេទិកាទាំងអស់ អ្នកនិយមលេងអ៊ីនធឺណិតមានអារម្មណ៍ធុញទ្រាន់ ដោយឆ្ងល់ថាហេតុអ្វីបានជា Park Bom ចេះតែរំខាន Lee Min Ho បែបនេះ និងស្នើឱ្យនាងដោះលែង Idol របស់ពួកគេបានរស់នៅដោយសន្តិភាព។ អាកប្បកិរិយាចម្លែករបស់ Park Bom ចំពោះ Lee Min Ho បានផ្ទុះឡើងនៅចុងខែកញ្ញា ឆ្នាំ២០២៤ ។ តារាចម្រៀងរូបនេះថែមទាំងហៅ Lee Min Ho ថាប្តីពេញៗមាត់ និងបង្ហោះពីតារាប្រុសរូបសង្ហានេះជាបន្តបន្ទាប់រហូតដល់ក្រុមហ៊ុន Lee Min Ho ចេញមកបដិសេធពាក្យចចាមអារ៉ាម។ សកម្មភាពរបស់នាងក៏ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្តរបស់ Park Bom។.png)
យ៉ាងណាមិញ នៅពីថ្ងៃទី១៥ ខែវិច្ឆិ Park Bom បានទទួលការរិះគន់យ៉ាងទូលំទូលាយចំពោះការបង្ហោះរូបថតគ្មានអាវរបស់ Lee Min Ho រួមជាមួយនឹងរូបភាពរបស់នាង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបច្ចុប្បន្ននេះគេមិនច្បាស់ថា អ្វីជាគោលបំណងពិតរបស់ Park Bom នៅពេលដែលនាងបន្តបង្ហោះរូបថត និងបង្ហាញពីអារម្មណ៍របស់នាងចំពោះ Lee Min Ho ។ ទោះជាយ៉ាងណាក៏ដោយមានការប៉ាន់ស្មានថា សកម្មភាពរបស់តារាចម្រៀងរូបនេះ ប្រហែលជាផ្តើមចេញពីការកោតសរសើររបស់នាងចំពោះកំពូលតារាសម្តែង ហើយអ្នកទាំងពីរមិនទាក់ទងគ្នានោះទេ។ កន្លងមក Park Bom ធ្លាប់បង្ហាញពីក្តីស្រលាញ់របស់នាងជាច្រើនដងចំពោះតួប្រុសក្នុងរឿង Boys Over Flowers ។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េក៏បានសង្ស័យថា Park Bom ចង់ពឹងផ្អែកលើ Lee Min Ho ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនចំពោះស្ថានភាពមិនស្ថិតស្ថេររបស់នាង។.png)
ថ្មីៗនេះ សមាជិកក្រុម 2NE1 រូបនេះត្រូវបានគេនិយាយថា មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ កាលពីថ្ងៃទី ២៥ ខែតុលា ក្រុមហ៊ុន D-Nation Entertainment ក៏បានប្រកាសថា Park Bom ស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនស្ថិតស្ថេរ ពិបាកទំនាក់ទំនង និងត្រូវការសម្រាកជាបន្ទាន់ដើម្បីសង្គ្រោះសុខភាពរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ទោះជាហេតុផលអ្វីក៏ដោយ Nate គិតថាទង្វើរបស់ Park Bom បង្កបញ្ហាហើយអាកប្បកិរិយារបស់នាងក៏ត្រូវបានគេចាត់ទុកថាមិនខុសពីការយាយី Lee Min Ho ដែរ។ Park Bom និង Lee Min Ho គឺជាមនុស្សល្បីល្បាញទាំងពីរនាក់ ដូច្នេះអ្វីដែលនាងកំពុងធ្វើនឹងធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា ដោយហេតុនេះរុញច្រានអ្នកដទៃទៅជាការនិយាយដើម និងមន្ទិលសង្ស័យដែលមិនចាំបាច់៕










