រាជធានីភ្នំពេញ៖ ក្រសួងកិច្ចការនារី បានប្រកាសថ្កោលទោ.សយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សា.ហាវព្រៃផ្សៃ និងអមនុស្សធម៌ របស់ក្រុមទាហានឈុតខ្មៅថៃមកលើពលករខ្មែរចំនួន ១៣នាក់ និងបានប្រព្រឹត្តអំពើថោ.កទាប ស្មោ.គគ្រោក (រំលោ.ភបូក) ទៅលើពលករខ្មែរជាស្រ្តីម្នាក់។ ក្រសួងកិច្ចការនារី នឹងចាត់វិធានការផ្លូវច្បាប់ទៅអង្គការអន្តរជាតិ ដើម្បីប្ដឹងតវ៉ាចំពោះសកម្មភាពរបស់ទាហានថៃទាំងនេះ។

យោងតាមសេចក្ដីថ្លែការណ៍ ចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ក្រសួងកិច្ចការនារីបានចាត់ទុកទង្វើដែលក្រុមទាហានឈុតខ្មៅថៃ គឺជាទង្វើគួរឱ្យស្អ.ប់ខ្ពើម អមនុស្សធម៌ ព្រៃផ្សៃមិនអាចទទួលយកបាន ហើយជាបទឧក្រិដ្ឋ និងជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានចែងក្នុងច្បាប់ជាតិ និងលិខិតុបករណ៍ របស់អង្គការសហប្រជាជាតិ (UN) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។
.jpg)
ក្រសួងកិច្ចការនារី បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងសូមប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ ដោយបានប្រើប្រាស់អំពើហិង្សា យ៉ាងសាហាវយង់ឃ្នង និងវាយដំ ទាត់ធាក់ ជំរិតទារប្រាក់ គំរាមកំហែងយកទ្រព្យសម្បត្តិ មកលើក្រុមពលករទេសន្តរ ប្រវេសន៍ខ្មែរចំនួន១៣នាក់ ហើយក្នុងនោះទាហានឈុតខ្មៅ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក (រំលោភ បូក)ទៅលើពលករខ្មែរជាស្ត្រី១នាក់ ខណៈដែលពលករខ្មែរទាំង១៣នាក់ ធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មក ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារីបាននិងកំពុងសហការតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ហើយ បច្ចុប្បន្ន ក្រសួងសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានសម្របសម្រួលផ្តល់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ ស្ត្រីរងគ្រោះដែលកំពុងទទួលសេវាព្យាបាលនៅកន្លែងផ្តល់សេវាចម្រុះឆ្លើយតបដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅ មន្ទីរពេទ្យបង្អែកខេត្ត។.jpg)
ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារីក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់ អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការតាមដាន និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការ ស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនជនរង គ្រោះ ដោយគ្មានការលើកលែង៕









