Home Blog Page 243

បែ.កធ្លាយឧបនាយករដ្ឋមន្រ្តីថៃធ្លាប់ជាប់ទោ.សដោយសារគ្រឿងញៀ.ន ខណៈបច្ចុប្បន្នជាប់សង្ស័យថាមានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអនឡាញ

0

ប្រទេសថៃ៖ យោងតាមការចុះផ្សាយរបស់ BBC កាលពីកន្លងមកបានលាតត្រដាងថា ប្រទេសថៃនៅតែរក្សាតំណែងរបស់លោក Thamanat Prompow ជាឧបនាយករដ្ឋមន្ត្រី បើទោះជាបុគ្គលរូបនេះធ្លាប់ជាប់ទោ.សអស់ 4ឆ្នាំ ពីបទជួ.ញដូរគ្រឿ.ងញៀ.នក៏ដោយ។ បច្ចុប្បន្នឧបនាយករដ្ឋមន្ត្រីរូបនេះ ក៏កំពុងស្ថិតក្នុងបញ្ជីអ្នកមានអំណាចនៅថៃដែលជាប់ពាក់ព័ន្ធនឹងបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-tMwVoE0FFzhkow5D4WbqM5euEslKtvEtq25HH3i-ytS8rI64fER5IUVrWOHWBnn3pgizJDYHSOAHpNFMK2x-22lHcm6h87s3dkbYkR8VPfKyd9QFpUzt8x43bj00-_o9ujFR9u1KpD99fvMXOJyr_HrCZYV-K8Qk9Q7YxnnwubC0UuYYJLQtQPVHojpm/s1280/photo_2025-10-22_10-23-40.jpg
លោក Thamanat Prompow ដែលបច្ចុប្បន្នកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ ត្រូវបានគេដឹងថា ជាអតីតមេទ័ពដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំនៅក្នុងប្រទេសអូស្ត្រាលី ពីបទដើរតួក្នុងសំណុំរឿងរត់ពន្ធហេរ៉ូអ៊ីន កាលពីឆ្នាំ 1994។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYtzbep0yMjdmmpHe625UAmVUsbMXvnCFHiXyhw25MCeCB-zACoJr-TnmtsjU37D2IEGCvm3vf1GlHyYANgcVId0v76xy21ccVrECyl6eUL86OKpz7THrKvscrXPSKqRX9mY2iYk-32jCs9R5VK5cV6J5RGj-fLfv3FPzv3QWumsA-bKWtGL0e3tHQqTco/s600/photo_2025-10-22_10-23-41.jpg

បើទោះជារំលងអស់រយៈពេលជាយូរឆ្នាំហើយក្ដី ប៉ុន្តែប្រវត្តិរបស់លោកត្រូវបានគេជីកកកាយសារជាថ្មីក្នុងឆ្នាំ2019 បន្ទាប់ពីការតែងតាំងរបស់គាត់ជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយគេបានពិនិត្យមើលឡើងវិញពីប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី និង BBC Thai ដែលបញ្ជាក់ពីការផ្តន្ទាទោសរបស់គាត់តាមរយៈកំណត់ត្រារបស់តុលាការអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7si4Q470PsnICpXbZwjYBr0osXwM5G8KGr7pz7YM2G1kYJKnsC5sMCcotfx404HsmsXmTIQvAmSlFCZgYH2T6HBR6GGHSkujrABwkWypmCBoNfc-U38I9YihXvDZK3UJKXbt4fRV_AOmkAIPd03FnalPaumYgcl8uIkm2MT_HGskjwOXeCevp-apKxTOa/s1280/photo_2025-10-22_10-23-40%20(2).jpg

យ៉ាងណាក៏ដោយ នៅឆ្នាំ2021 តុលាការធម្មនុញ្ញរបស់ប្រទេសថៃដែលកាលនោះស្ថិតក្នុងអាណត្តិដឹកនាំប្រទេសដោយ នាយករដ្ឋមន្រ្តី Prayuth Chan-ocha បានសម្រេចថា នឹងគ្មានការទម្លាក់ ឬដកលោក Thammanat Prompao ចេញពីតំណែងរបស់គាត់ឡើយ។ សេចក្ដីសម្រេចនេះត្រូវបានគេមើលឃើញថា គឺដោយសារតែលោក Thammanat នៅពេលនោះ គឺជាសម្ព័ន្ធមិត្តនយោបាយដ៏ជិតស្និតរបស់លោក Prayuth Chan-ocha ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សារដ្ឋាភិបាលចម្រុះរបស់លោកដែលកំពុងកាន់អំណាច។ នេះបើតាមការផ្សាយរបស់ BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiMIcM2NLR0jwssUrh336XcjQd3VXxHUWZh58Fsg1hH0dPiM2VfPh3qvS7tGBrzVEkSb5EC6z6wOz8V88LJWYCIaEXhW8L5hFDxbDPm2BI4bVR7iQqp3AQa6flCapoaI0KnM00fJly9XWptJwsGDThSTJkRErFvqIeN0m_gP5BNT4wIXCIXiizH0bOEfJd/s1050/photo_2025-10-22_10-23-41%20(3).jpg

ដោយឡែកងាកមកកាន់បច្ចុប្បន្ន នៅក្នុងប្រទេសថៃចាប់ផ្តើមកើតការសង្ស័យជាថ្មីថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ Thamanat មានជាប់ពាក់ព័ន្ធបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញ (Scam)។ ការសង្ស័យនេះ កើតមានក្រោយពេលលោក Rangsiman Rome សមាជិកសភាគណបក្សប្រជាជនថៃ បានឈ្លេចសួរលោក Thamanat ជុំវិញទំនាក់ទំនងដ៏គួរឲ្យសង្ស័យរបស់លោក ជាមួយមេក្លោងឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូងម្នាក់ ដោយមានទាំងរូបភាពដែលពួកគេធ្លាប់ថតជាមួយគ្នានៅក្នុងពិធីសាសនាមួយទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhIQS-FiOLHh2o3MTD57QFv9LWUCzS3O-_cHxG55SOHaQtNJQ8c_vuvHMuv4Afnvqq7NTyu-uECUTpSQD02kQwmmuIWuaRQxrh9JRSozVTTbcb8S0afYgXECPnNeKgMcp9Fyu32hPs4WL4M_AkJuWYlWAg8-Dge49X_1xOaCmeKGzBmYt90yhgS4vYd7yZ/s465/photo_2025-10-22_10-23-41%20(2).jpg

ឆ្លើយតបនឹងការចោ.ទប្រកាន់នេះ លោក Thamanat បានទទួលស្គាល់ថា លោកពិតជាធ្លាប់បានចូលរួមនៅក្នុងអាជីវកម្មជាច្រើនប្រភេទ មុនពេលចូលប្រឡូកក្នុងវិស័យនយោបាយ ប៉ុន្តែលោកសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការសង្ស័យថាលោកបានពាក់ព័ន្ធនឹងឧក្រិដ្ឋជនឆបោ.កតាមអនឡាញ ដោយអះអាងថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចោ.ទសួរអំពីប្រភពនៃទ្រព្យសម្បត្តិរបស់លោករួចទៅហើយ ហើយលោកក៏ធ្លាប់បានប្រកាសពីទ្រព្យសម្បត្តិ ទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរួចហើយផងដែរ នៅពេលឡើងកាន់តំណែង។ ដូច្នេះលោកជំរុញឲ្យសាធារណជន កុំទាន់ប្រញាប់សន្និដ្ឋាន អំពីពាណិជ្ជករជនបរទេស ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបោ.កប្រាស់តាមអនឡាញលឿនខ្លាំងពេក៕

អ្នកនិពន្ធថៃដ៏ល្បីបង្ហោះសារ «សង្គមអាចល្អប្រសើរបានដោយពុំចាំបាច់ចាត់ទុក Influencer កាន់ ចមផ្លាំង ជាវីរៈបុរស»

0

ប្រទេសថៃ ៖ Influencer កាន់ ចមផ្លាំង បានក្លាយជាបុគ្គលល្បីល្បាញ និងទទួលការសរសើរលើកតម្កើងយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃស្ទើរមួយប្រទេស ក្រោយចេញមុខធ្វើសកម្មភាពឈ្លានពាននៅតំបន់ព្រំដែនកម្ពុជា-ថៃ មិនថាការជីកលេណដ្ឋានក្បែរប្រាសាទបុរាណ ផ្គត់ផ្គង់សម្ភារៈកងទ័ព ធ្វើបន្ទប់ទឹក បញ្ជូនរថយន្តដឹកលាម.កមកព្រំដែន បើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ ប៉ុន្តែសមាជិកព្រឹទ្ធសភា និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកជាការបំពា.នសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយបុគ្គលនេះក៏រងការរិះគ.ន់ពីមហាជនផងដែរពាក់ព័ន្ធនឹងការរៃអង្គាសប្រាក់ពីពលរដ្ឋមកចំណាយខុសគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilffrg7YNtwyVC-_eRpkjsTBhHhEl9X2_oaShrcve5YsenM3BOm2NtOojKzmYR-fKWX1neXxCt3gcYlWjETSiLo3LOWT4otsl8_Iy2S4r2K51bmj3uNHKqODg4wN71eZYkm0Kbz0MjUvUU9jfM-_Bcapm7agil_ygqxJuUEsudf4od8BsvUKc82It85_j8/s810/photo_2025-10-22_10-28-25.jpg

អ្នកនិពន្ធថៃដ៏ល្បី លោក សារ៉ាវុធ ហេងសាវ៉ាត បានបង្ហោះសារក្នុងហ្វេសប៊ុកថា សង្គមអាចល្អប្រសើរបានដោយពុំចាំបាច់ចាត់ទុក Influencer កាន់ ចមផ្លាំង ជាវីរៈបុរស ដោយលោកនិយាយពីតួនាទីរបស់ កាន់ ចមផ្លាំង ដែលពលរដ្ឋថៃចាត់ទុកជាវីរៈបុរស និងសួរសំណួរពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការថែទាំពលរដ្ឋ ។ អ្នកនិពន្ធរូបនេះលើកជាគំនិតថា ជំនួសឱ្យការពឹងផ្អែកលើបុគ្គលដែលតាំងខ្លួនជាអ្នកលះបង់ដើម្បីជាតិ ប្រទេសថៃគួរបង្កើតប្រព័ន្ធថាមពលប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចំណាយប្រាក់ពន្ធយ៉ាងមានតម្លៃដើម្បីដោះស្រាយបញ្ហាប្រកបដោយនិរន្តរភាព ។

លោក សារ៉ាវុធ លើកឡើងពីតារាសម្តែងជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Henning When ធ្លាប់និយាយថា នៅអាល្លឺម៉ង់គ្មានការរៃអង្គាសថវិកាទេ ពលរដ្ឋបង់ពន្ធឱ្យរដ្ឋ ការរៃអង្គាសថវិកា គឺជាការបរាជ័យនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាល ។ រីឯខ្លួនលោកយល់ថា ការផ្តល់ថវិការបស់ពលរដ្ឋថៃជាទឹកចិត្តចំពោះសង្គម ប៉ុន្តែបើសង្គមណារៃអង្គាសថវិកា ឬអ្នកទទួលថវិកាពីពលរដ្ឋមានអំណាចនោះ វាជាបញ្ហាគួរឱ្យចោទសួរទៅស្ថាប័នរដ្ឋាភិបាលដែលមានតួនាទីសម្រាលទុក្ខលំបាក និងផ្តល់សេចក្តីសុខឱ្យពលរដ្ឋ តើកំពុងធ្វើអ្វី? ពីព្រោះពួកគេបានប្រមូលពន្ធពីពលរដ្ឋដើម្បីធ្វើសកម្មភាពទាំងនេះ ។ អ្នកប្រកបអាជីវកម្មដើម្បីសង្គមប្រាប់ទៅ កាន់ ចមផ្លាំង មិនបាច់ធ្វើសកម្មភាពបែបនេះទេ បើរដ្ឋាភិបាលបំពេញតួនាទីល្អគ្រប់គ្រាន់ ។

នៅប្រទេសថៃមានពលរដ្ឋកើតទុក្ខមិនសុខចិត្តច្រើន ទើបធ្វើឱ្យ កាន់ ចមផ្លាំង ក្លាយជាវីរៈបុរស វាបណ្តាលមកពី កាន់ ចមផ្លាំង តាំងចិត្តចង់ដោះស្រាយបញ្ហាសង្គម ដែលអ្នកនិពន្ធថៃយល់ថា ជារឿងល្អ ប៉ុន្តែពេល កាន់ ចមផ្លាំង ធ្វើសកម្មភាពបានមួយរយៈ គឺប្រយោជន៍របស់ពលរដ្ឋចាប់ផ្តើមឡូកឡំជាមួយប្រយោជន៍របស់ Influencer ។ បុគ្គលនេះត្រូវបានលើកតម្កើងជាវីរៈបុរសដោយសារព្យាយាមធ្វើសកម្មភាពនៅព្រំដែន និងរៃអង្គាសប្រាក់ពីពលរដ្ឋ ដែលពលរដ្ឋគួរផ្តោតការសង្ឃឹមទៅលើរដ្ឋាភិបាលវិញ ដោយមិនចាំបាច់ផ្តល់ប្រាក់ទៅឱ្យបុគ្គលនេះដើម្បីជួយពលរដ្ឋដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggiprYs3BGy7u61k2SJw015BZLrGdH6ZUO-7BmG0gfZ8QC0JWc6R4UhHwyq3pt0MEQTTdKOi3roQzC7Q-Splw4pmtxEEF7JeL_TDfd-0ejgfJ7wrYHedtLKH0EV9w3A7rrG8sDRV_-w4ud_XmmvtZf3fY7pSUlYODDRbelXNi_TaRZdQLWe9im8vNwgLSF/s480/photo_2025-10-22_10-28-24.jpg

កាន់ ចមផ្លាំង បានក្លាយជាវីរៈបុរស និងមានអ្នកគាំទ្រយ៉ាងច្រើនដោយសារយល់ថាបុគ្គលនេះលះបង់ដើម្បីជាតិ ជាពិសេស ការប្រើប្រាស់បណ្តាញសង្គមកាន់តែធ្វើឱ្យបុគ្គលនេះមានចំនួនអ្នកតាមដាន និងទទួលបានការគាំទ្រខ្លាំងឡើង ។ សង្គមថៃគួរសង្ឃឹមលើការដោះស្រាយបញ្ហាយូរអង្វែងជាងនេះ ដោយកុំចាត់ទុកអ្នកណាម្នាក់ជាវីរៈបុរស ឬដោះស្រាយបញ្ហារបស់ពលរដ្ឋដោយរៃអង្គាសប្រាក់ពីពលរដ្ឋ វាជាតួនាទីរបស់រដ្ឋាភិបាលត្រូវកំណត់គោលនយោបាយដោះស្រាយបញ្ហានានា ។

បើរដ្ឋាភិបាលថៃអាចដោះស្រាយបញ្ហានោះនឹងគ្មានអ្នកណាម្នាក់ក្លាយជាវីរៈបុរសទេ ហើយពលរដ្ឋនឹងបង់ពន្ធជូនរដ្ឋដើម្បីឱ្យរដ្ឋសម្រាលទុក្ខ និងផ្តល់សេចក្តីសុខដោយតម្លាភាព ប្រសិទ្ធភាព ល្អជាងគាំទ្របុគ្គលណាម្នាក់ជាវីរៈបុរស ពីព្រោះវាមិនមែនជាតួនាទីរបស់បុគ្គលនោះ ។ យើងត្រូវការប្រព័ន្ធថាមពលដែលមានប្រជាធិបតេយ្យ អាចត្រួតពិនិត្យចំនួនថវិកាដោយតម្លាភាព គ្មានពុករលួយ និងបង្កើនប្រសិទ្ធការចំណាយប្រាក់ពន្ធរបស់ពលរដ្ឋ ។

ការពឹងផ្អែកលើបុគ្គលណាម្នាក់ដែលពលរដ្ឋចាត់ទុកជាវីរៈបុរសខ្លាំងពេក នឹងធ្វើឱ្យយើងបន្ថយការសង្ឃឹមលើរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាល ។ អ្នកនិពន្ធថៃរូបនេះជឿថា ប្រទេសថៃនឹងល្អលើសនេះច្រើន ហើយទុក្ខលំបាករបស់ពលរដ្ឋនឹងធ្លាក់ចុះ ដោយមិនចាំបាច់មាន កាន់ ចមផ្លាំង មកលះបង់ដើម្បីជាតិរហូតនឿយហត់បែកញើសដូចសព្វថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvHZ2BWtU5d7JawzyDT8K_cbmxOfsSoZnN12AaCSxA-VKFmVOnbcEirJdh07kj94B65q8dd1XraLSCgaOWzlB1XknfK5Lzco_A0qUiKMeWxZ6gToF_RLcqJpxPnvLlSD0lvQMcSuWLrsSnMD66YiRpl5qrmm-MZESQL8am5wr5FUyc7NooX6dXZ2eJ61Xn/s1024/photo_2025-10-22_10-28-25%20(2).jpg

គួរបញ្ជាក់ថា កាន់ ចមផ្លាំង បានរងនូវការរិះគន់ពីអ្នកនយោបាយថៃ ដោយសារប្រកាសរៃអង្គាសប្រាក់ពីពលរដ្ឋយកមកចំណាយផ្សេងៗនៅព្រំដែនកម្ពុជា-ថៃខុសគោលដៅ ហើយពុំបញ្ជាក់ច្បាស់លាស់ពីចំនួនប្រាក់ឱ្យមហាជនដឹងឮ ។ រីឯ កាន់ ចមផ្លាំង សំណូមពរកុំឱ្យពលរដ្ឋថៃរិះគន់វាយប្រហារគ្នាឯងរឿងការរៃអង្គាសប្រាក់ ខ្លួនខ្មាស់អៀនពលរដ្ឋខ្មែរខ្លាំងណាស់ ៕

ឃីម បូរ៉ា, ធន់ ចេស្តា និង រិទ្ធី គីងកុង និងគូអន្តរជាតិ២គូទៀត នឹងធ្វើឱ្យកក្រើកសង្វៀន គ្រុឌ គុនខ្មែរ នៅក្នុងសប្តាហ៍នេះ! តើនរណាជាជើងខ្លាំងនៅលើសង្វៀនមួយនេះ!

0

លើកនេះលេងឈុតធំហើយ សង្វៀន គ្រុឌ គុនខ្មែរ KRUD KUN KHMER ដឹងតែកក្រើកជាមួយការប្រកួតប្រដាល់គូអន្តរជាតិ និងគូគុនខ្មែរ នៅក្នុងសប្តាហ៍នេះ ទស្សនាហើយដឹងតែជក់ចិត្តតែម្តងសម្រាប់អ្នកគាំទ្រគុនខ្មែរ។ ជាងនេះទៅទៀតប្រកួតចាញ់នៅលើទឹកដីឡាវ ឥឡូវនេះ តិទ្ធី គីងកុង នឹងធ្វើការសងសឹកជាមួយ បួខាវ ណាហ្គាយីម ក្នុងនោះក៏មានគូអន្តរជាតិ ៤គូទៀតត្រៀមជួបគ្នានៅលើសង្វៀន គ្រុឌ គុនខ្មែរ នេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhykjJ1TBxa0MGnL9kmHpdwaWSlxcpMFo-bWa6QhyTsooDbfpEybQgFf4rCHpkcC4yWfPRwv4g2FmNJZ_FCqPFkKH3LZ2k_e1MOMBM4f7FEwKwC-GT6vV8oYXhPqxF0GKmQ2FtZ8G5iadj0ORHMWBPwR47wLNABdiGj9GNYB3EKmxGW5F158-TZqLnjRKLO/s2500/7_%E1%9E%83%E1%9E%B8%E1%9E%98_%E1%9E%94%E1%9E%BC%E1%9E%9A%E1%9F%89%E1%9E%B6_vs_BENATIE_YAMILE_%F0%9F%87%BF%F0%9F%87%A660kg%E1%9F%A3%E1%9E%91%E1%9E%B9%E1%9E%80_.png
អ្វីដែលអ្នកគាំទ្រចង់ដឹងចង់ឃើញនោះគឺ ខ្លាចាស់កណ្តាប់ដៃធ្ងន់ ឃីម បូរ៉ា ក៏ត្រូវជួបជើងខ្លាំងដែលជាកីឡាករមួយពិបាកក្នុងការផ្តួលហើយក៏ជាម្ចាស់ខ្សែក្រវាត់ជាច្រើននៅអាហ្វ្រីក! បន្ថែមពីកីឡាករ ឃីម បូរ៉ា យើងក៏នៅមានចចកលាក់មុខ ធន់ ចេស្តា ក៏ត្រៀមរួចរាល់ផងដែលនៅក្នុងការប្រកួត សង្វៀន គ្រុឌ គុនខ្មែរ KRUD KUN KHMER នៅក្នុងសប្តាហ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1t_IGuTvEhEobGI1x7phayf_FQJUwo3ekcJZtEqDGZKE05L7m8brK0iVkmv-HvtwEOOMXK7d_Icqk58eOU7yP0-Vrj-4Fqv47klff5Dh34ZSgXvFDV3A3Hy6NDpUXRf4wNiQmBbpZE94MKoNRSyBRZc7KrqnCR2qDdefzyCNGaGrMRYDrR_A66LCQejCg/s2500/6_%E1%9E%92%E1%9E%93%E1%9F%8B_%E1%9E%85%E1%9F%81%E1%9E%9F%E1%9F%92%E1%9E%8A%E1%9E%B6_vs_Mbang_HenEric_%F0%9F%87%A8%F0%9F%87%B263_5kg%E1%9F%A5%E1%9E%91%E1%9E%B9%E1%9E%80_.png

១.កីឡាករ ធន់ ចេស្តា ត្រូវជួបកីឡាករតោព្រៃមកពីសេនីហ្កាល់ អឹបាង ហែនអេរីក
២.កីឡាករ ឃីម បូរ៉ា ត្រូវប៉ះជើងខ្លាំងមកពីអាហ្វ្រីក បេណាទី យ៉ាមីឡេ
៣.កីឡាករថ្នាលគុនខ្មែរ រិទ្ធី គីងកុង ត្រូវជួបដើម្បីសងសឹកជាមួយកីឡាករឡាវ បួខាវ ណាហ្គាយីមhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnBcuww_iTtCSrOMYrVeW950HFAPygmhegV_KOf0tjaPIhMrxI988LHAPL6M8tsG6YQWR4xnbWTslNFfJp5Z0X4ap9PwHTBxtcK9jkmjOvcGRMnEzyb0P572X4PyIkl1xb20IaM2xRknMt_JlbyR5W4vmZ-z0OfsLyXAl1F0o_zbB-9TdldtflG24XnOpa/s2500/5_%E1%9E%9A%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%92%E1%9E%B8_%E1%9E%82%E1%9E%B8%E1%9E%84%E1%9E%80%E1%9E%BB%E1%9E%84_vs_Baukaw_Naga_Gym_%F0%9F%87%B1%F0%9F%87%A6%E1%9E%9C%E1%9F%81%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%9C%E1%9F%90%E1%9E%8E25kg%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%96%E1%9E%B6%E1%9E%9A%F0%9F%8F%86%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%9B%E1%9E%B6%E1%9E%93%E1%9F%A5%E1%9E%91%E1%9E%B9%E1%9E%80%E1%9F%A2%E1%9E%93%E1%9E%B6%E1%9E%91%E1%9E%B8.png
៤.កីឡាករ ពុក ចាន់ណា ត្រូវជួបកីឡាករអ៊ីរ៉ង់ អាឡាំង អេប្រាហ៊ីមីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit91BI_NhWhoxC_9CW1dC2SJZWfc0uLTsn6mKTva_YqVu2Bn0RtB8oKSfldNplDlZeX-lOSwkLTxSI_pWTAaApO8GA2tdLJbMa8pMbGDO_F4Piw5Jhh-rP1J61Y2BrmBASYUJDrtE3pBA2yG2zduwLfzeVxnm0hV8JwHThrSpMxKnOe8qtnpvjN67Eo17D/s2500/4_%E1%9E%96%E1%9E%BB%E1%9E%80_%E1%9E%85%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%8E%E1%9E%B6_vs_ALAN_EBRAHIMI_%F0%9F%87%AE%F0%9F%87%B7_57kg%E1%9F%A5%E1%9E%91%E1%9E%B9%E1%9E%80.png
៥.កីឡាការិនី ណើន ស្រីណា ត្រូវជួបកីឡាការិនីអាមេរិក អាម៉ានដា ម៉ែលហ្ស៊ីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMGKXrs0ls0hUqMFjcGW3QHpQIqlhoqgQSMeZNMTIBPaAzaLNGn6Ls4NmxffLC8b1p20AfJ76ly55OQ7ImqL73iwpnDZLbZc40xUR1gpwrr-M92CpBRXupGuTF74ghB08YKnIl3TBk44k8jYblxqXSPa-9XBPZRcJY5Q1-Im7kIr01geCnlNHMy63HVcPw/s2500/3_%E1%9E%8E%E1%9F%81%E1%9E%B8%E1%9E%93_%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%8E%E1%9E%B6vs_Amanda_meltzer_%F0%9F%87%BA%F0%9F%87%B8%E1%9E%8E%E1%9E%B654kg%E1%9F%A3%E1%9E%91%E1%9E%B9%E1%9E%80_.png
៦.កីឡាករថ្នាលគុនខ្មែរ ពេជ្រ បញ្ញា ត្រូវជួបកីឡាថ្នាលគុនខ្មែរ ធន់ កំសត់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUr1c1QuuYhav-doqMVoARSwPwuYal96sdkVLCzXvIcWgWvOBrP46OQC8DWL2_gvZKOkrb_2tL6HFAtOZgvmqLwi5MTRvubIuZK6cifEfPbm9-YXSp2poeonn8C7VRHd5JeHkd13-4W2L_EpzDs0D0-Xemz-GaEkgFiYpAhTa2-CV1aAyv45kqI58b7vX8/s2500/2_%E1%9E%96%E1%9F%81%E1%9E%87%E1%9F%92%E1%9E%9A_%E1%9E%94%E1%9E%89%E1%9F%92%E1%9E%89%E1%9E%B6_vs_%E1%9E%92%E1%9E%93%E1%9F%8B_%E1%9E%80%E1%9F%86%E1%9E%9F%E1%9E%8F%E1%9F%8B48kg%E1%9F%A5%E1%9E%91%E1%9E%B9%E1%9E%80_.png
៧.កីឡាករថ្នាលគុនខ្មែរ ធន់ មានជ័យ ត្រូវជួបកីឡាថ្នាលគុនខ្មែរ សុខជា វីរៈhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibSFIjCHu1rJdRq7gD0JJaE-UP8EW52H-r36TfFvsXtGTOjihP8FUzWIjFVZCFPBg_Y3iGHa2-CST8hVq5p72mADq7eifc6bP7_wDYiHBjnbyZBi_w66PNu7SG7hktn4VjXSj03xQqZd-ChWQElobIrch-u7CPB5gcz5VSKfcCgJbNhr9CZWzJrKLTW3uv/s2500/1_%E1%9E%92%E1%9E%93%E1%9F%8B_%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9F%90%E1%9E%99_vs_%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%87%E1%9E%B6_%E1%9E%9C%E1%9E%B8%E1%9E%9A%E1%9F%88_28kg%E1%9F%A3%E1%9E%91%E1%9E%B9%E1%9E%80_.png

សូមចូលរួមទស្សនាដោយសេរី! ជួបគ្នានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៦:៣០នាទីល្ងាច ទីតាំងប្រកួត: បរិវេណសួនឧស្សាហកម្ម វឌ្ឍនៈ១ (VATTANAC INDUSTRIAL PARK 1) ឃ្លាំងe តានបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា, ផេកផ្លូវការ KRID ENERGY, VBL SPORTS និង TVK SPORTS៕

គាំទ្រគុនខ្មែរជាមួយ គ្រុឌ!
គ្រុឌ នាំគុនខ្មែរល្បីលើ់ឆាកអន្តរជាតិ!

ពិតទេ? ស្រ្តីម្នាក់ត្រូវគេសង្ស័យថាបានឆ្លងពេលវេលា ក្រោយនាងអះអាងថាមកពីប្រទេសមួយដែលគ្មានឈ្មោះនៅលើផែនទី

0

បរទេស៖ ថ្មីៗនេះមានរឿងរ៉ាវដ៏ល្បីកក្រើកមួយត្រូវបានចែករំលែកពាសពេញអុីនធើណេត ទាក់ទងនឹងវីដេអូដែលនិយាយអំពីស្រ្តីអាថ៌កំបាំងម្នាក់បង្ហាញខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy របស់អាមេរិក ជាមួយនឹងលិខិតឆ្លងដែនពីប្រទេសមួយមានឈ្មោះថា “Torenza” ដែលជាក់ស្ដែងវាគ្មាននៅលើផែនទីពិភពលោកនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYMFlMH13j8Ih1tQABSQf7yDZ43YOfpxqYYVIo2JUDRTMIICyTcjfxRezbS5egWS_5sCkXSZSNIcmoBXks3Lv4BpX8LzAnNqav25RoK5GYC7smwGS27LrWTMAzTuRvJNKl4h5Sds7j0i3V91hMm61Bti1nAnMFirXysmPLvwA8yqc3qxIKqg-egOkByGFu/s544/image_2025-10-22_09-48-25%20(2).png
វីដេអូនេះ បានជំរុញឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការងឿងឆ្ងល់ជាខ្លាំង ថាតើស្ដ្រីខាងលើពិតជាឆ្លងភព ឬឆ្លងពេលវេលាមែនដែរឬទេ? ហើយតើរឿងរ៉ាវនេះ ជាការពិតឬមួយយ៉ាងណា?

យោងតាមសារព័ត៌មានអន្តរជាតិ NDTV របស់ឥណ្ឌា ដែលបានចុះផ្សាយកាលពីសប្ដាហ៍មុនបានឲ្យដឹងថា វីដេអូមួយបានដែលបានលេចចេញនៅលើអ៊ីនធឺណិត បានចាប់ផ្តើមរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា TikTok, X និង Reddit ជាដើម ដោយវាបានបង្ហាញថា មន្រ្តីសន្តិសុខនៅអាកាសយានដ្ឋានកំពុងសាកសួរស្ត្រីម្នាក់ដែលមានលិខិតឆ្លងដែនរបស់ប្រទេសឈ្មោះ “Torenza” និងក៏ជាសញ្ជាតិរបស់នាង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTGpAFcR5lvwjNveOTTNbn9ahQs8Zkp1vZ6LiK1oUIpU1M35uXguO9tL-hcCYqvn7avIFM51qXP06qWhnV6YPeWoAyb6TIb4zreo0OWAZIgyhuC4-tEqrR53K96t191y9QecmIXOVSM38XsjZkOWcCCqldydmjxFyUk613Y5QQpFbbPURZ7Jt9o840lv1R/s736/image_2025-10-22_09-48-25.png

    វីដេអូរបស់ស្ដ្រីឆ្លងពេលវេលាខាងលើនេះទទួលបានអ្នកចូលទស្សនារហូតដល់រាប់លានដងក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃ។ មនុស្សជាច្រើនបានប្រៀបធៀបរឿងរ៉ាវនេះទៅនឹងរឿងព្រេងចំណាស់មួយ ដែលមានចំណងជើងថា “Man from Taured ឬ បុរសដែលមកពីប្រទេសធ័ររ៉េត” ជាអ្នកធ្វើដំណើរអាថ៌កំបាំងម្នាក់ ដែលគេចោ.ទថាមកពីប្រទេសមួយដែលគ្មានអ្នកធ្លាប់ស្គាល់ទាល់តែសោះ កាលពីទសវត្សរ៍ឆ្នាំ 1950 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOEqsm-HIRc2zrrYCbcgrUSC3G3IyVOdCLUoxe4p6exnrWHOqltQVz-PAWFec8f1m8lRKO9A72ZGEkDB2iRiNlNSA5JUOdbf4vdTmZfGMs-gzosGR6bs3CmTX-g_pQO3ne3NC3QgLu2DjnVuYGoC_B9idXLpJpCKS4LKRmJMLPbF_w6T7QFxpNl81vETkq/s900/photo_2025-10-21_15-21-55%20(2).jpg

    គួរបញ្ជាក់ថា ជុំវិញពាក្យចចាមអារ៉ាមរបស់ស្រ្តីខាងលើ គឺមិនមានកំណត់ត្រាណាមួយបញ្ជាក់ពីប្រទេសមួយដែលមានឈ្មោះថា Torenza នៅក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិ ឬមូលដ្ឋានទិន្នន័យអន្តរជាតិនោះទេ។

    អ្នកជំនាញបាននិយាយថា វាទំនងជាការបោកបញ្ឆោតរបស់បុគ្គល ឬក្រុមមនុស្សណាមួយដែលប្រឌិតរឿងរ៉ាវចម្លែកផ្សេងៗ ដើម្បីផ្សព្វផ្សាយវាទៅលើតាមអ៊ីនធឺណិតដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ។ ចំណែកអ្នកវិភាគលើប្រព័ន្ធផ្សព្វផ្សាយម្នាក់បាននិយាយថា៖ «វាមើលទៅគួរឲ្យជឿ ព្រោះវាបានប្រើទម្រង់នៃរបាយការណ៍ព័ត៌មានពិតនិងឯកសារដែលមើលទៅមានលក្ខណៈផ្លូវការ»។ ប៉ុន្តែទោះជាយ៉ាងណា វាត្រូវបានបកស្រាយថាគ្រាន់តែជាវីដេអូបំភាន់នៅតាមអុីនធឺណេតប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYVw9Ga3ksMKhoRuBWaapPRyJFVclRzeSyGbk6uPPENBrzLStFOdT64eNPf6eQFI1Zr0yeUCc6Mi7AsrgBynYZviMHd0tNfywp7kGewSB_wV2irzLfmNWEjZGve1fSJqr2E0N_Ymdl1xcDc06FBVH3QjoZRz8a-YxKYQvssk2CXttL13XnHxHjBabeFPOJ/s686/photo_2025-10-21_15-21-55.jpg

    ជុំវិញករណីប្រទេស “Torenza” ឥឡូវនេះ ត្រូវបានចាត់ចូលជាប្រភេទនៃទេវកថាអ៊ីនធឺណិត ជាមួយនឹងរឿងប្រឌិតផ្សេងៗទៀត ដែលធ្វើឱ្យមនុស្សពិបាកបែងចែករវាងការពិតនិងរឿងប្រឌិត។ ខណៈដែលវីដេអូរឿងប្រឌិតនេះ បានទាក់ទាញឲ្យមនុស្សរាប់លាននាក់ចូលទស្សនា វាបានក្លាយជាការក្រើនរំលឹកដ៏សំខាន់មួយ ក្នុងការដែលមនុស្សគួរពិចារណាឲ្យច្បាស់លាស់ជាមុនសិន មុននឹងធ្វើការរំលែកអ្វីមួយនៅលើអុីនធឺណេត៕

អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា ទាត់ចោលការផ្សាយរបស់កាសែត The Nation ពីទីក្រុងហ្សឺណែវ

0

ទីក្រុងហ្សឺណេវ៖ ឯកឧត្តម អ៊ូច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានធ្វើការទាត់ចោលទាំងស្រុងចំពោះការចុះផ្សាយរបស់កាសែតថៃ The Nation ថាគណៈប្រតិភូកម្ពុជាសុំពន្យាពេលកិច្ចប្រជុំទ្វេភាគី ដែលបានគ្រោងទុកជាមួយគណៈប្រតិភូថៃក្នុងកិច្ចប្រជុំលើកទី ១៥១ នៃមហាសន្និបាត IPU។ លោកបានបញ្ជាក់ថា កម្ពុជាគ្មានគម្រោងណាមួយក្នុងការជួបប្រជុំគ្នាទ្វេភាគីជាមួយថៃនៅទីនេះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimUPQvzZTar8UzyrmTXhL4TfKW0pN_xI7EdKt_FmxPZ_k-BT_V_YLsKo51hohe8eZTpKKkasIMhW8Wf8UvwEpUDYD6hxdEj-D60upDKtzVLBpuWdNZ9127imkSK4ji32g1cCxhwe2w1S4aa5jwpxmmeVRmznIBwem_ZzbpzZprroE3oXH5P9hHnbHA4BX6/s640/photo_2025-10-22_09-12-56%20(2).jpg
តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ពីទីក្រុងហ្សឺណែវ ប្រទេសស្វុីស ក្នុងឱកាសទៅចូលរួមកិច្ចប្រជុំមហាសន្និបាត IPU នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានថ្លែងថា៖ ការផ្សព្វផ្សាយរបស់កាសែតថៃ The Nation គឺគ្មានការពិតទាំងស្រុង គណៈប្រតិភូកម្ពុជាគ្មានគម្រោងណាមួយដែលបានរៀបចំឲ្យមានការជួបប្រជុំគ្នារវាងគណៈប្រតិភូកម្ពុជា និងគណៈប្រតិភូថៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpFahz7dZCXypEYHIySns1T2kc8z5NuE3AM8LFo8nQkt8LbTXO8cGAjbvd0M-h4wWEYr5Tc6rDGK1uF_IPHYpgTaOX7wWkUt6qPMVTWvhnLTFJdWOpc030EB-Au1AJ9BmO29FENTjXM8oLFKGQZzHzb5ds9-Ixej0T07MKeR7XIIfjdCjv6z-ID48eMIq3/s700/photo_2025-10-22_09-12-56.jpg

ឯកឧត្តមបានបន្ថែមទៀតថា ការផ្សព្វផ្សាយរបស់កាសែត The Nation គឺជាការបំភ្លៃដើម្បីបង្កើតឲ្យមានរឿងរ៉ាវយល់ច្រឡំគ្នា និងបង្កជាបញ្ហា ប៉ុន្តែតាមការពិតគ្មានរឿងអ្វីទាល់តែសោះ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែតួនាទីរបស់ឯកឧត្តមដែលជា «អនុប្រធានទី១» ព្រឹទ្ធសភាកម្ពុជា ក៏កាសែតមួយនេះសរសេរមិនត្រូវ បែរជាដាក់ថា «អនុប្រធានទី២» ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0FYOhsfk7sk9KQJbuhx7ftb7Tn8SieplQLlcNp7Ho_8tl97qx51LO8wD3K4bPz2CJ-hNLI5012UNpsHP_3CQrtAjHhO0_chMLIBZbRT3uFbAeaIDlFN9XSBo9ymnzYJ56xS2ULt7jjVkXNKJch1DLbMFBaByPcSiHUyAPNagFuglK1lKm20vJozOKULy8/s711/photo_2025-10-22_09-14-08.jpg

គួរជម្រាបថា ការចេញមកបញ្ជាក់របស់ឯកឧត្តមដូចខាងលើនេះ គឺបន្ទាប់ពីសារព័ត៌មានថៃ ដែលមានជាពិសេសកាសែត The Nation បានចុះផ្សាយព័ត៌មានដែលមានខ្លឹមសារប្រឌិតថា «គណៈប្រតិភូសភាកម្ពុជា បានពន្យារពេលកិច្ចប្រជុំទ្វេភាគី ដែលបានគ្រោងទុកជាមួយគណៈប្រតិភូថៃ ក្នុងកិច្ចប្រជុំលើកទី ១៥១ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ដោយមិនប្រាប់ហេតុផល និងគ្មានកំណត់» ទាំងដែលជាក់ស្ដែងកម្ពុជាមិនដែលមានគម្រោងជួបប្រជុំទ្វេភាគីជាមួយថៃ ក្នុងមហាសន្និបាត IPU នេះទាល់តែសោះ៕

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេផងថាន សម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ

0

ប្រទេសថៃ ៖ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃបានសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ ក្រោយតុលាការធម្មនុញ្ញទម្លាក់តំណែងដោយសារការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ លោកស្រីនឹងរៀបចំកិច្ចប្រជុំសមាជិកសភាគណបក្សភឿថៃ និងគណៈកម្មការដឹកនាំបក្សនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដើម្បីបញ្ជាក់ពីទិសដៅរបស់គណបក្ស និងកំណត់ថ្ងៃជ្រើសរើសប្រធានគណបក្សថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1WzsiXtEiYyj-0UfgGYJ-7MLq40fPwCIjS7ds-EcRlBXJdjfRtAc8j1TKdAp_tkJm6TiniaTuQ5Z6erFaoQDuevYBfAHXQLnAr4AqxC0WlgtstfDMAQEgtwg7KJPmRUDUe05dGEO81NSnShJrZ31fuEwc3CCOz-s2Eb7NLEGYeAak6BqSvdj1cfbkbv1r/s2048/image_2025-10-22_09-13-37.png

លោកស្រី ផេថងថាន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សភឿថៃបាបកំណត់កិច្ចប្រជុំសមាជិកសភាគណបក្សភឿថៃ នាវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលានេះ ដើម្បីឱ្យសមាជិកសភាគណបក្សភឿថៃជ្រាបពីលោកស្រីលាលែងពីប្រធានគណបក្សភឿថៃ ។ បន្ទាប់មក នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល លោកស្រីនឹងដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំបក្សដើម្បីពិភាក្សាពីការជ្រើសរើសប្រធានគណបក្សថ្មី និងរៀបចំគណៈកម្មការដឹកនាំបក្សថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdJW_fAb7WepE7RknDp5014Etsj5htSn6kVG86yZpi5582f78ynTdrLfxEbusqISrBQS7IQ0uj8j7ttD6W9W7Ri1YkBKDzr8XglsQOcinPe8mJesJ43UerbOwWMif6qOpYutaUt8LHlMyB8FFa0RKn1-QE3psvRMxVZIGgKmd3vZJjZcRz1GdpyWOAhazF/s1480/image_2025-10-22_09-13-38%20(2).png

មូលហេតុដែលលោកស្រី ផេថងថាន លាលែងពីប្រធានគណបក្សភឿថៃ ដោយសារតុលាការធម្មនុញ្ញបានសម្រេចកាលពីថ្ងៃទី២៩ ខែសីហា កន្លងមក ឱ្យលោកស្រីចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ពីព្រោះខ្វះខាតគុណសម្បត្តិជាអ្នកដឹកនាំ និងបំពានសីលធម៌យ៉ាងធ្ងន់ធ្ងរក្រោយការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU7MAlw9ShRma7P4y9lRnOSk7KTV9kSWnmVVFvyoGr5TXHfd6L08eZrIinjoQtLawbmCuGSRPwCD7hxSazbf5vKkFwS1brIk2lr6-RnkxrgO_CRhpMnfw4MkASNA6nMWf-uxySMSA-jkmAJytL5r7jcg07ZgucUPJhvjAjCKl3aDbck0MYfkJMCDhpPttE/s900/image_2025-10-22_09-13-38.png
យោងតាមប្រភពជិតស្និទ្ធ ការសម្រេចចិត្តលាលែងពីប្រធានគណបក្សភឿថៃរបស់លោកស្រី ផេថងថាន ដោយសារបារម្ភពីផលប៉ះពាល់ចំពោះអនាគតគណបក្ស បើលោកស្រីនៅតែបន្តតំណែងនឹងធ្វើឱ្យស្ថានការណ៍នយោបាយទន់ខ្សោយទាំងផ្ទៃក្នុង ទាំងក្រៅគណបក្ស ។ ហេតុនេះ លោកស្រីចង់បង្ហាញពីការទទួលខុសត្រូវ និងបើកឱកាសឱ្យគណបក្សដំណើរការទៅមុខយូរអង្វែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhnAi46vrQjmuvG_LUljYMCsdki0lVVmBCKGimR2bM7kd4Zm3v46obrBOP30DsXXq11L8ZV3d-g-GSqW9NwhyWx3Cyaf8Af5P6727kfJGgKl0noRyekIBPw3Ya-yuMPfCS6X-iYGq2GVAAUCxc_7HDIDKEQXvdjc5KAnqe4ysYd4HWYO5vI1Ua89_VmI1Z/s1920/image_2025-10-22_09-13-39.png
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកាន់តំណែងជាប្រធានគណបក្សភឿថៃ លោកស្រី ផេថងថាន បានស្តារមុខមាត់គណបក្សដោយទាក់ទាញចំណាប់អារម្មណ៍ក្រុមយុវជន បង្កើតនយោបាយថ្មីៗ និងព្យាយាមបំពេញការងារសង្គម ។ ប៉ុន្តែលោកស្រីប្រឈមនឹងការដាក់សម្ពាធពីផ្ទៃក្នុងគណបក្ស ពលរដ្ឋ និងអ្នកនយោបាយនៅទូទាំងប្រទេស ដោយសារការបែកធ្លាយកិច្ចសន្ទនា ដោយលោកស្រីនិយាយថា មេបញ្ជាការយោធភូមិភាគ២ ប៊ុនស៊ីន ផាកក្លាង មានគំនិតផ្ទុយគ្នាពីរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtQP0wn8Wlzob8MyTRAxmDrkLsrMHl9iWl0EomZj0L6xTvAuuCOQmQ9j71uhStKINE50XLuomqXDTY-TC5sDQ9pVXNtjXxVJpSbQyjShaoGYeXPD66rSTTVVXzkRE6lkvhIYqFInbwH8DLvCU48IJKYlzSORrQcFa0miScwBgmuLf2kxFKFvL3acIeYaO/s1740/image_2025-10-22_09-13-35.png

សម្រាប់កិច្ចប្រជុំនៅថ្ងៃទី២២ ខែតុលានេះ រំពឹងថា នឹងមានការតែងតាំងប្រធានគណបក្សស្តីទី មុនពេលជ្រើសរើសប្រធានគណបក្សថ្មីនាពេលបន្ទាប់ ។ ការលាលែងរបស់លោកស្រី ផេថងថាន គឺជាការផ្លាស់ប្តូរយ៉ាងសំខាន់របស់គណបក្សភឿថៃ ដែលអាចប៉ះពាល់ដល់គោលដៅ និងយុទ្ធសាស្ត្រនយោបាយនាថ្ងៃអនាគត ហើយសង្គមនយោបាយថៃកំពុងតាមដានយ៉ាងដិតដល់ថា តើគណបក្សភឿថៃនឹងក្លាយទៅជាបែបណាក្រោយការលាលែងរបស់ប្រធានគណបក្ស ៕

ហេង វិសាល និង ជា ស្រីនា ចេញមកបញ្ជាក់ក្រោយមានការបង្ហោះថានៅលួចប្រើសេវាកម្មរបស់ថៃ

0

លោក ហេង វិសាល និង ជា ស្រីនា ដែលជាអ្នកជំនួញវ័យក្មេងនិងជា Influencer បានចេញមកបញ្ជាក់ព្រមៗគ្នាក្រោយពីមានគណនីហ្វេកប៊ុកមួយបង្ហោះថានៅលួចប្រើសេវាកម្មរបស់ថៃទាំងធ្លាប់អំពាវនាវឱ្យប្រជាជនខ្មែរពហិការ។ វិសាល និង ស្រីនា ចេញមកសារភាពតែម្តងថារូបទី១គឺហាងរបស់ខ្លួន ហើយការដែលនៅប្រើសេវាកម្មថៃដោយសារតែមានកុងត្រាមិនអាចផ្តាច់ពេលនេះបានទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAUh2GzMJTFi0BSceY7FOWAG0L4KPquNDtghyDI2nHjJOtkcLf7MhJ1w1MrXOSFHbbx4aTLqwt__bTH6Lg1TUkucH6nH8ICX9RjVWzbO4F48VBNuHJraoWr8t_g_ib6Rf3PMWnrPrj-oHfZCOI-Hat-vnHJvpRpdSpn7p_TadFO2QSMUiWk1gDc3okS2H_/s2048/image_2025-10-21_13-50-08.png
នៅរសៀលថ្ងៃទី២១ ខែតុលា គណនីហេកប៊ុកមួយបានបង្ហោះរូបភាពដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា « ពេលមានជម្លោះ ពួកគេជាអ្នកមានសម្លេងចូលរួមអំពាវនាវឱ្យប្រជាជនខ្មែរទាំងមូលឈប់ប្រើផលិតផលថៃដើម្បីគាំទ្រកងទ័ពយើង។ ឥឡូសភាពការណ៍ស្ងប់បន្តិចពួកគេបែរជាលួចប្រើប្រាស់ សេវាកម្មទាំងនោះវិញ….»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUiL3YMVQeN76Q5rAb3MizUmeg9nLuRN7HUI4mRkM0c8_OqiQV4TdXA03_OOjLgQhVHD-UvIc5WfVerZ8w8tDg2Io-mid74mMIMipPVUPTUyv_gsuq41yBnlClA7DBWdtfPu5zZ6EfzL3T5aYaGj8WdEOc3zVfHgKFUt9pVjTRIqADL1pxFb0zkjfY0Li_/s2048/image_2025-10-21_13-50-11.png

ការបង្ហោះនេះបានជំរុញឱ្យ ហេង វិសាល និង ជា ស្រីនា ចូលខ្លួនមកបង្ហាញច្បាស់ៗតែម្តងថាជារូបហាងរបស់ខ្លួន។ អ្នកទាំងពីរបានសរសេរដូចគ្នាថា «កុំឱ្យពិបាករក រូបទី១រូបហាងខ្ញុំហ្នឹងហើយ រូបទី២ខ្ញុំអត់ស្គាល់ទេ។ ខ្ញុំមិនដឹងថាគាត់មានចេតនាអ្វីទេ ប៉ុន្តែអ្វីដែលគាត់បានសរសេរខាងលើនេះគឺខុសហើយ ខ្ញុំមិនបានលួចប្រើសេវាកម្មថៃទេ សេវាក្រុមហ៊ុនគាត់នោះពួកខ្ញុំប្រើយូរហើយ តាំងពីមុនឈ្លោះគ្នា ហើយក្រុមហ៊ុនគេមានកុងត្រា មិនអាចផ្តាច់មុនពេលបានទេត្រូវសងគេតែចប់កុងត្រាប្រាកដណាស់ថាផ្តាច់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk8uH5pz0JJkBqDa7KSN6BozsCqRb8GA2eWII9oW1OCleYBmyRpw6DGnIVeLPA7TbCpAcQ571hcu2tnnwtTRWoGfisTCJ6gCP7aAmzBZTSlpFkrAxddWL4vQmWCEIW8PE2Wb6-heO7WEcThd7LmHmIhtkTYayBUK3jRUS6JiNvUNU4Gn9IK0AuWEOIkLkV/s439/image_2025-10-21_13-27-33.png

អ្នកមានឥទ្ធិពលលើបណ្តាញសង្គមរូបនេះបន្តទៀតថា «ខ្ញុំរាល់ថ្ងៃនៅតែបន្តរជួយបងៗជួរមុខទេ គ្រាន់តែមិនបង្ហោះ ខ្ញុំមានឈាមខ្មែរ ខ្ញុំក៏ចេះឈឺចាប់ដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf9c6GgUHDsb_eBsC1tVsdHhyiQWJHxknwWAYB_f3SEhMvR58hSd4Ra4Hf_zkBARiHXTC_G0vgtd8-DdxfShNObGunzsZWpsjBAAmn9JAeQE_lwqK428DrPpJ1IFyWzAmb43lOna8t0mCCSQA6eWUos8zvlN0_qjvIFshgJUkWswoZqsDjOD6ylxt73g8b/s1280/photo_2025-10-21_13-25-57.jpg

គួរឱ្យដឹងថា ហេង វិសាល និង ជា ស្រីនា ធ្លាប់បានប្រកាសជាសាធារណៈម្តងរួចមកហើយថាបន្ទាប់ពីផលិតផល Skin Care របស់លោកលក់ពីស្តុកពួកគេឈប់បន្តផលិតនៅប្រទេសថៃទៀតហើយដោយបង្វែរទៅរោងចក្រប្រទេសផ្សេង។ កាលពីកន្លងមកនេះ ជា ស្រីនា ក៏ធ្លាប់បានបង្ហើបថាខ្លួនសុខចិត្តចោលលុយកក់ចំនួន៥០%ព្រោះបានតាំងចិត្តរួចហើយថាមិនឱ្យថៃយកលុយពីនាងបានទៀតនោះទេ៕

រ៉េននី ដារ៉ា ដណ្តើមបានលេខ៣ ក្នុងចំណោមអ្នកចូលរួម១២០នាក់បានទាំងពានរង្វាន់ ទឹកប្រាក់ និងដំណើរកម្សាន្ត

0

កូនខ្មែរពិតជាមានសមត្ថភាពពិតៗដោយកាលពីពេលថ្មីៗនេះ រ៉េននី ដារ៉ា ដែលជា Influencer មានប្រជាប្រិយភាពបានបង្ហាញថាលោកទទួលបានចំណាត់ថា្នក់លេខ៣ ក្នុងកម្មវិធី All Star Influencers Award 2025 ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី។ អ្វីដែលកាន់តែពិសេសចំណាត់ថ្នាក់នេះបានធ្វើឱ្យខាងកម្ពុជាយកបានលេខ៣ក្នុងចំណោមអ្នកចូលរួមរហូតដល់១២០នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIAMMSXWaUrzRWuLJOQFDk5GYbzxTNi4XXRFfsnLTHg-n3k4OAlduoObq5KifjaC633AbOgI8uy59XJAsWKJeT8ZbdwUUS6kUZ_uE9M_xJksZb1wKMUD9Jwxl-agMgjxD7QDPq4wIM002i4chOPQaMVKsdLNg18VopR-cCB7yUSc8iwA8DxjVFyqawpYvq/s2048/image_2025-10-21_14-21-35.png
Influencer រ៉េននី ដារ៉ា បានបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមថា «Cambodia គ្មានអ្វីដែលយើងមិនអាចធ្វើបានទេឱ្យតែយើងខំប្រឹង ជឿជាក់ទៅលើខ្លួនឯង ហើយធ្វើអ្វីដែលដែលយើងស្រឡាញ់ យើងនឹងទទួលបានជោគជ័យនូវអ្វីដែលយើងប្រឹងនៅថ្ងៃណាមួយ»។ លោកបានបង្ហោះទៀតថា «អរគុណពុកម៉ែបងប្អូនសម្រាប់ការគាំទ្រខ្ញុំតាំងពីពេលខ្ញុំចាប់ផ្ដើមរហូតមកដល់ពេលនេះហើយខ្ញុំមិនធ្វើឱ្យពុកម៉ែបងប្អូនខកបំណងទេខ្ញុំពិតជាធ្វើបានហើយ។ កម្ពុជារបស់យើងឈរចំណាត់ថ្នាក់លេខបីក្នុងចំណោម Influencer អ្នកបង្កើតមាតិការហូតទៅដល់ ១២០ នាក់ មកពី១៥ ប្រទេស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNMp4DqXMpbZihLsfIMzViLxupRG8w5wxcxGHY5rG6rGg_DrFfd4-R6vcPUHPlvo4QLXqTROXD6PSZYzjX0LSC0cAIVbAcCOCIgkecohENm65AJuc9KObXb_nRXTRrDThDoXIncSOWZK08JNfPDWxw-e676VOdXqxcdbyqXjGWoEgW4v7C7oV9wYwSvjN_/s2048/image_2025-10-21_14-21-38.png
តាមការបង្ហោះរបស់ Influencer រូបនេះចំណាត់ថ្នាក់លេខ៣គឺទទួលបានទឹកប្រាក់ចំនួន៣០០០ដុល្លារ និងដំណើរកម្សាន្តទៅទីក្រុងឌូបៃ។ គួរឱ្យដឹងថាចំណាត់ថ្នាក់លេខ១ គឺទទួលបានទឹកប្រាក់ចំនួន១៥០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ទទួលបានទឹកប្រាក់៥០០០ដុល្លារនិងមានដំណើរកម្សាន្តទៅទីក្រុងឌូបៃដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3B0aIpc4a1gtasIywqhP0QwDyehNCpG6ZpwKCs1jIxe-Z1W-ij4Swn4JNVf5yvTjuL19qm697GZgPhuLWiENOgBFLhb-SuEYMPSXfFGDOd9iTp4xoeoD6t8-ZoqW3ft3qqKuFRcvqupg1geGaUcAh-K_aDnPmi7RNB1iA3bU8Te6ZWf0jFL-UzmUXKCMM/s2048/image_2025-10-21_14-21-40.png

សមិទ្ធិផលនេះបានជំរុញឱ្យអ្នកគាំទ្រជាច្រើនរួមទាំងអ្នកសិល្បៈមួយចំនួនសម្តែងក្តីអបអរទៅកាន់ រ៉េននី ដារ៉ា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGYdPFhBhZDbRBTLLwboqWI2rQ8l6wskdzMt6nGsRDjydDsKPiD-XvfkjX4RBdseJbRlUxfC1FUJ25mYzYd3-lf5vvMUys4jdYkHipw8c2G1JBm22NwXfK9Nzr1TADvZM5DiuR8_laZc6zmpib0huYILHgseRrVXfUphM5-Y28ldSz0tnj-o-88lw8gB8D/s2048/image_2025-10-21_14-21-43%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៤ រ៉េននី ដារ៉ា ក៏ទទួលបានពានរង្វាន់ HOFS នៅប្រទេសសិង្ហបុរី លើផ្នែក Lifestyle influencerផងដែរ។ មាតិការបស់ រ៉េននី ដារ៉ា គឺបង្ហាញពីដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ និង Lifestyle ផ្សេងៗ៕

មិនលេងសើចទេ! អណ្តាតរបស់អ្នកអាចប្រាប់ពីសុខភាពក្នុងរាងកាយបានយ៉ាងច្រើន

0

ជាទូទៅមាត់របស់អ្នកអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នករួចបាត់ទៅហើយ ហើយវាក៏រួមបញ្ចូលទាំងអណ្តាតផងដែរ។ អណ្ដាតមិនត្រឹមតែជាជីវ្ហាវិញ្ញាណមួយដែលមានសារៈសំខាន់ អាចឲ្យអ្នកទទួលដឹងគ្រប់រសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាសញ្ញានៃការព្រួយបារម្ភអំពីសុខភាពមួយចំនួនផងដែរ ប្រសិនជាមានការផ្លាស់ប្ដូរណាមួយ ដូចជាពណ៌ សណ្ឋាន ស្រទាប់ ឬរូបរាងជាដើម។ ដូចនេះ តើអ្វីទៅដែលអាចសម្គាល់បានថាអណ្តាតរបស់អ្នកមានសុខភាពល្អ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5QqHdqd1ypIpqZGOU9p_qCbkeSI3-W_ohQQzCoPYe_FYnWrKl8HRjKA-gQeSpG4BeZSBNBsh9u_4e3AZvCRnRUTlI1tJimK9HriYMnIo8FOklqA64eOYQPw6ov4OdjsrS2X8S4knlzG2KMGTEmGlH0sTRvf77dmXrXCwg3tclm-i-4GZlUdJjLy99ugN-/s1200/photo_2025-10-21_13-32-06.jpg

អណ្តាតដែលមានសុខភាពល្អ គឺមានពណ៌ផ្កាឈូកជាមួយនឹងផ្ទៃមានគ្រាប់តូចៗ។ គ្រាប់តូចៗនោះ គេហៅថា “papillae” ដែលជាផ្នែកតូចៗដូចជាគ្រាប់លើសាច់អណ្ដាត ដែលជួយឲ្យយើងអាចស្គាល់រសជាតិអាហារបាន។ផ្ទុយមកវិញ ប្រសិនបើមានការផ្លាស់ប្តូរណាមួយផ្សេងពីនេះអាចជាសញ្ញានៃបញ្ហាសុខភាព ឬជាសញ្ញាថាដល់ពេលដែលអ្នកត្រូវពិនិត្យលើសុខភាពមាត់របស់អ្នកហើយ។ យ៉ាងណាមិញ ការផ្លាស់ប្តូរខ្លះមិនបង្កគ្រោះថ្នាក់ឡើយ ខណៈពេលដែលខ្លះអាចជាមូលហេតុគួរឲ្យព្រួយបារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYNsv7NauZxaxJz4ragExHbPc_N0tJzFJK5nTd9GNeMO5Gtvon013khrercas9ZF_G99dw94dvSEb5vGApnwhsY-ImTpq3Ue4ngPM8P235JT4lxAimb1NNuHuqOrXPWipZhzjElrRBdEIW-AevOZDqUsJjDU2T-tm18pG-R7zsiqwVnfkYygNmcWCCDrhY/s1000/photo_2025-10-21_13-32-07%20(3).jpg ខាងក្រោមនេះ ជាសញ្ញាផ្លាស់ប្ដូរមួយចំនួនដែលបញ្ជាក់អណ្ដាតរបស់អ្នកមានបញ្ហា ត្រូវទៅពិនិត្យជាបន្ទាន់៖

១.ពណ៌៖ ប្រសិនបើអណ្តាតមានក្រហម វាអាចបង្ហាញពីកំដៅក្នុងរាងកាយ ដូចជាគ្រុនក្តៅ ឬអតុល្យភាពអ័រម៉ូនជាដើម។ បន្ថែមពីនេះ អណ្តាតដែលមានពណ៌ផ្កាឈូកស្លេកអាចជាសញ្ញានៃកង្វះវីតាមីន ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬកង្វះថាមពលក្នុងខ្លួន។ យ៉ាងណាមិញ អ្វិដែលគួរឲ្យព្រួយបារម្ភ គឺនៅពេលអណ្តាតប្រែជាពណ៌ក្រហមបែកស្វាយ ដែលជាសញ្ញាបង្ហាញថាអាចមានការរលាក ឬមានការឆ្លងមេរោគក្នុងខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfWNpxEuIuMKSeGFg5JZsAb4jGqAj1RkYBWnTYoJvuHPXYqsDjJX84dopH_2UieeTUiSfmoGTgmPIhiFkGglOpzAJ7qo-ozh7tL21FgfXTs_1wSHNXiZJCAzqbXb4QrzV1O1mAw78Wo4aWo9A2GPMh2TZK5VUb5ae2YJOsyfu5f7CDk8eJ55CfMKSNHb-N/s1024/photo_2025-10-21_13-32-07.jpg
២.ស្រទាប់៖ ស្រទាប់អណ្ដាតក្រាស់ខុសពីធម្មតា គឺឆ្លុះបញ្ចាំងពីសុខភាពពោះវៀនមិនល្អ ឬបញ្ហារំលាយអាហារ។ ប្រសិនបើវាមានស្រទាប់ឡើងពណ៌លឿង បង្ហាញថាអ្នកអាចមានការឆ្លងមេរោគនៅក្នុងខ្លួន ប៉ុន្តែប្រសិនបើវាប្ដូរទៅជាពណ៌ប្រផេះ ឬខ្មៅ នេះអាចបង្ហាញថាអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហាររយៈពេលវែង ឬមានអ្វីមួយខុសឆ្គងចំពោះសុខភាពរាងកាយរបស់អ្នកហើយ។ ម៉្យាងវិញទៀត វាអាចបង្ហាញថាអ្នកមានចរន្តឈាមមិនល្អ ឬអាចឆ្លងមេរោគផ្សិតហើយ ប្រសិនបើស្រទាប់អណ្ដាតឡើងពណ៌សក្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6wV9nTJBVnNLf3SxOqTv7urNjr5CQs4FpkAiQHb3026ayOF47hDN5jbIh6LTEX2OWDZsEtj8-AjuuRgIiF8EPC2Vpj0kQFgIqmkBW16zJF6EAk_w5eiGukj0g_zW10bv5RmWCM98YvpDLvuwZoNz6o3mp0KbXyrKtjDhzCCpPExc8I7oTzxJY4U0SBvQm/s800/photo_2025-10-21_13-32-06%20(2).jpg

៣.រូបរាង៖ ប្រសិនបើអណ្តាតហើម ឬមានស្នាមធ្មេញជុំវិញ (scalloped edges) វាអាចបង្ហាញពីការស្រូបយកសារធាតុចិញ្ចឹមមិនល្អ។ ចំណែកអណ្តាតមើលទៅស្តើងខ្លាំងអាចជាសញ្ញានៃការខះជាតិទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisYUeW-CPk3UtY0t0av2EIz_qZaO5xu9ISExYThfCHdVD0Ml_pcgPFSnrdnGunjPYqnvDUSMT5ydm2XQAig071jcdZA-VUmuuJrq6h0R_qnNUKQ5YzB2yk0d8gbc24ZgKC4BfWnxvnFTgCRHBwO1RWYHuB8atoOOWpZ1Wanit4QaFtaYbwrseEH3ocNr0a/s840/photo_2025-10-21_13-32-06%20(3).jpg
ដូច្នេះ គួរយកចិត្តទុកដាក់សម្អាតអណ្តាត និងសង្កេតវាជារៀងរាល់ថ្ងៃនៅមុខកញ្ចក់ ប្រសិនបើពិនិត្យឃើញថាមានអ្វីខុសប្រក្រតីច្រើនថ្ងៃ គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីអាចអ្នកព្យាបាល ឬបង្ការទាន់ពេលវេលា ជៀសវាងការរីករាលដាលធ្ងន់ធ្ងរ ដែលធ្វើឲ្យខាតបង់ទាំងពេលវេលា និងថវិកាសម្រាប់ព្យាបាល៕

Bosco Wong បានទទួលសំណើររៀបការបានថ្លៃទឹកដោះដល់ទៅជាង៧០លានដុល្លារ

0

ថ្មីៗនេះក្នុងព្រឹត្តិការណ៍ម៉ាកយីហោសម្រស់ Bosco Wong បានចែករំលែករឿងទទួលសំណើរៀបការពីមនុស្សអាថ៌កំបាំង។ ប្រសិនបើពួកគេរៀបការលោកនឹងមានប្រាក់បន្ថែមចំនួន ៥០០លានយ័នប្រមាណជាង៧០លានដុល្លារអាម៉េរិកផ្ទេរទៅក្នុងគណនីផ្ទាល់ខ្លួនរបស់ លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW6xMjwPuJp47Supho_DnXUfRRRy8rOWf-nKWNWbFPk7AuMEHIMJXO7XgXIxMhsXk3qn1EYgXRobHhUS8obOZeC4Z6RbkxCDZeZSX40oDNixjMcSaX1dRL8wDFUSD_B1G6AZ4mzbvnPwwKZ-DYWSU7aDJurX3Dil4VYr_GTZxGbhB4pjdZ54S1Lk9TjL4h/s1800/SnapInsta.to_470006848_621057970489128_4051545054879256560_n.jpg

ជននោះបានអះអាងថាជានារីវ័យក្មេងនៃក្រុមហ៊ុនធំមួយ បានទាក់ទងទៅអ្នកគ្រប់គ្រងក្រុមហ៊ុន Bosco Wong ដើម្បីសម្តែងការកោតសរសើរ និងចង់សហការក្នុងការងារ។ ដំបូងឡើយ នាងបានអញ្ជើញតារាប្រុសដែលកើតក្នុងឆ្នាំ ១៩៨០ មកចូលរួមពិធីជប់លៀងអាហារពេលល្ងាចក្នុងតម្លៃ ១.២ លានយ័នបន្ទាប់មកបានប្រែក្លាយវាទៅជាជំនួបឯកជន និងស្និទ្ធស្នាល។ ទីបំផុត បុគ្គលនេះបានស្នើរៀបការជាមួយ Bosco Wong ដោយរៀបចំសម្រាប់គ្រួសារកូនកំលោះនូវថ្លៃបណ្ណាការចំនួន ៥០០លានយ័នឬជាង៧០លានដុល្លារអាម៉េរិក។ ទោះជាយ៉ាងណា តារារូបនេះបានបដិសេធព្រោះមិនចង់រៀបការ ហើយថានេះជាការលេងសើចរបស់អ្នកណាម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9xbWhP67nHaxJ_kllRM_ZZbpSRWi_rrhsCspmy_jNUwryVUnLeH-yntpCvGegmCWx0DlzNDQfkCioesWJm_959uOo_UjCHa8MavKhesj4LoWohHqYTXxumgUyoQAM-ELtO83Y3N1_FHht94KmfR1eijd84OFtXMzVxa-iiacacTT5ceGSjssNThJ2RPR0/s1799/SnapInsta.to_470897374_598029026487307_4518206471133149345_n.jpg
ទោះជាយ៉ាងណាក៏ដោយ Bosco Wong នៅតែចែករំលែកព័ត៌មាននេះជាមួយម្តាយរបស់ខ្លួនហើយនិយាយលេងសើចថា «ចាប់ពីពេលនេះតទៅ ហៅខ្ញុំថា កូនប្រសា ៥០០ លាន»។ ជាការឆ្លើយតប ម្តាយរបស់ Bosco Wong បានលាន់មាត់ថា «ឱព្រះជាម្ចាស់អើយ អ្នកមានតម្លៃច្រើនណាស់ តើវាមានតម្លៃ ៥០០លានដុល្លារទេ?»
ជុំវិញរឿងរបស់ Bosco Wong ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។ មតិជាច្រើនលើកឡើងថា នេះជាការឆបោកថ្មីមួយដែលមនុស្សជាច្រើនបានជួប មិនមែនតែតារាប្រុសរូបនេះជួបទេ។ សាធារណជនក៏សង្ឃឹមដែរថា អ្នករាល់គ្នានឹងមានការប្រុងប្រយ័ត្នចំពោះការអញ្ជើញដ៏គួរឱ្យទាក់ទាញនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9xbWhP67nHaxJ_kllRM_ZZbpSRWi_rrhsCspmy_jNUwryVUnLeH-yntpCvGegmCWx0DlzNDQfkCioesWJm_959uOo_UjCHa8MavKhesj4LoWohHqYTXxumgUyoQAM-ELtO83Y3N1_FHht94KmfR1eijd84OFtXMzVxa-iiacacTT5ceGSjssNThJ2RPR0/s1799/SnapInsta.to_470897374_598029026487307_4518206471133149345_n.jpg

ទាក់ទងនឹងជីវិតស្នេហារបស់ Bosco Wong មានពាក្យចចាមអារ៉ាមថាកំពុងមានស្នេហាជាមួយនារីម្នាក់ពេលលោកចូលរួមការប្រគំតន្ត្រីរបស់ G-Dragon នៅប្រទេសម៉ាឡេស៊ីកាលពីខែកក្កដា កន្លងទៅ។ ទោះជាយ៉ាងណា លោកបានបដិសេធភ្លាមៗដោយនិយាយថា នាងគ្រាន់តែជាមិត្តភក្តិរបស់លោកដែលបានចូលរួមការប្រគំតន្ត្រីនោះប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgibfom7u2qhmZxQW3DLuybvFe62MucW37NcT8vzvXf9GxldiyF4iwKDq0e4R6sUkh3wn5N2iToAkM7giBsxkXFjrd1xTvZzmDhYI7t0KyEZXDVD0KnrqLT9gsiGHtGAVVlpxjjoJQ3h-u01EReGnWoYnnCzK9lyZj23rngd3EdRS9fI9Pw-SgrJwZKRVni/s1920/SnapInsta_to_506346896_18508672963008832_5730405780471922713_n.jpg

នៅខែកញ្ញា ឆ្នាំ២០២៥ តារាប្រុស TVB រូបនេះបានបង្ហោះរូបថតជាមួយមិត្តស្រីក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថាទំនាក់ទំនងនេះត្រូវបានប្រកាសជាផ្លូវការ។ នៅពេលនោះ លោកមិនបានឆ្លើយតបដោយផ្ទាល់ទេ។ ពេលចូលរួមក្នុងកម្មវិធីទូរទស្សន៍ Bosco Wong បានបញ្ជាក់ថាលោកនៅលីវនៅឡើយ៕