ទីក្រុងគៀវ៖ នៅខណៈពេលដែលពិភពលោកកំពុងប្រតិកម្មនឹងការចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ពីសំណាក់សហរដ្ឋអាមេរិក លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ក៏បានបង្ហាញគំនិតចង់ឲ្យលោក ដូណាល់ត្រាំ ធ្វើការព័ទ្ធចាប់ខ្លួនមេដឹកនាំរុស្ស៊ី លោក វ៉ាឡាឌីមៀ ពូទីន ដូចគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB9yjsYexbfT3nR-zU-g2dUddVRCkpExuBzexQIKq-qNpMrmCv8bfBZ4gcRj0ehCYuK7Hgoy7aznTxk7T8MZxcI8QFa9JOXSMWNjFo2WDSAfGzhWZisSK1Mocn-nJ6k1z4Cxln52hbbiU91rqaV_bE-O2PMfkT8KvddRivg8OwToofCDhB-0rSkEIFFHSC/s770/photo_2026-01-05_13-51-14%20(2).jpg

យោងតាមពាក្យសំដីរបស់លោក ហ្សេឡេនស្គី បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការដោយជោគជ័យក្នុងការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា ពេលនេះលោកប្រធានាធិបតីត្រាំគួរតែដឹងហើយថា «តើនរណាជាអ្នកបន្ទាប់?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirMRr8TMbrEBX7wVH1yAzBLLSUugK0FZ31nSSI7ra9eDCAZESO4iVoTkv8ZLYn8v3Eb4hMQG8bBljMAwD54sIzROoCxrMyXtOp-S2NLrZwJBer8p4r8N8c9la64mGHnBljtDCYjo8_h7Jg6089bH6DnGB0P9W70ianSYcYRUiiWtHVFXumB9S8bV_dUJPH/s1024/photo_2026-01-05_13-51-14%20(3).jpg

លោក ហ្សេឡេនស្គី បានលើកឡើងបន្ថែមថា៖ «ប្រសិនបើអាមេរិកអាចចាត់ការជាមួយមេដឹកនាំផ្តាច់ការតាមវិធីនេះបាន នោះសហរដ្ឋអាមេរិកនឹងដឹងពីអ្វីដែលត្រូវធ្វើបន្ទាប់ហើយ» លោក ហ្សេឡេនស្គី បាននិយាយបន្ថែមដោយទទូចថា លោក Trump គួរតែដោះស្រាយជាមួយលោក Putin តាមវិធីដូចគ្នា។ ក្នុងន័យនេះ មេដឹកនាំរបស់អ៊ុយក្រែន ហាក់បង្ហាញពីចេតនាចង់ជំរុញឲ្យមេដឹកនាំសហរដ្ឋអាមេរិក ធ្វើការចាប់ខ្លួនលោកពូទីន ដូចប្រតិបត្តិការដែលលោកបានធ្វើចំពោះមេដឹកនាំវេណេស៊ុយអេឡាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWPOoHJHZH7GARd3Uo4pbh-91VB3L7GakOVeEmIHSlOurMIKgQCzUVKJFAXzWwOAg8bJETgc2mTQygJ6UEqkiFlduRWvTpJgrbUh8ktvRvoK4izUstDaoc-zsv5sLYxgT-5pWDDRMJ8p6bF2fPDeRP67BXYQp-UOuXpbVjMKBoH-ZDnhmvNKTTZv_pt1HH/s640/photo_2026-01-05_13-51-14%20(4).jpg

ដោយឡែក ទាក់ទងនឹងប្រតិបត្តិការរបស់អាមេរិកក្នុងការចាប់ខ្លួន លោក ម៉ាឌូរ៉ូ ដដែលនេះ ប្រទេសរុស្ស៊ីបានបង្ហាញប្រតិកម្មនិងជំហរផ្ទុយពីប្រទេសអ៊ុយក្រែន ដែលដូចទៅនឹងប្រទេសជាច្រើនផ្សេងទៀត គឺរុស្ស៊ី ជំរុញឲ្យសហរដ្ឋអាមេរិក ធ្វើការដោះលែងលោក ម៉ាឌូរ៉ូ និង ភរិយារបស់លោកមកវេណេស៊ុយអេឡាវិញ ព្រមទាំងធ្វើការថ្កោ.លទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់លោកត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2hnPf_l8Dpv-LyY8_zsBQ4Egjn20JlqhPags1U8wXxL4TAjGKS8Qs6u2X200zKmMaZI-YZnGTdas7St1Fnp-x5ePPYu2Fu7pcqdYMGN9iRYv1d8PpjlzTC2FyPOzKFzRvRAwnqTK8j39EXMatnDIRfjI0L9b2MdCeyOM-M8jsGDFubYr3EROUQ1DLy3DZ/s895/photo_2026-01-05_13-51-14%20(5).jpg

តែទោះជាយ៉ាងណា ដោយប្រឈមមុខនឹងការចោទប្រកាន់ពីបទភេរវកម្មគ្រឿងញៀនសហព័ន្ធដ៏ធំពីសំណាក់សហរដ្ឋអាមេរិក ប្ដីប្រពន្ធមេដឹកនាំរបស់វេណេស៊ុយអេឡា នឹងត្រូវដាក់ឲ្យស្ថិតក្រោមការឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង Metropolitan ក្នុងទីក្រុង Brooklyn ហើយអ្នកទាំងពីរត្រូវបានគេរំពឹងថា នឹងឡើងបង្ហាញខ្លួនក្នុងសវនាការរបស់តុលាការសហព័ន្ធនៅដើមថ្ងៃចន្ទសប្ដាហ៍នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtw63Hz9UmWzytwB5DOToqHFM0ERPdjZ8xtiMaYds_nnbmQq7mAO9s6C6V7WnHeAtzMe2l4c3667b01eWV8g6GOY7iIalJbSg4iWBfVR3DWo0-gsEtzC_WQqeYw_QfRgw8U_j-9rcWzm2xM41XjJEVzFsLXQ2-Ytoi5ySClBEoZHx6hRLuupqAhlWHJn7F/s846/photo_2026-01-05_13-51-14.jpg