ការ៉ាកាស៖ ក្រោយការគំរា.មរបស់លោកត្រាំ ពេលនេះប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡាបានបន្ទន់ជំហររបស់ខ្លួន តាមរយៈការស្នើសុំចូលរួមសហការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីសញ្ញាចង់ផ្សះផ្សារជាលើកដំបូង ក្រោយការចាប់ខ្លួនរបស់លោក Maduro និងភរិយា។ នេះបើយោងតាមការចេញផ្សាយរបស់ Reuters នាថ្ងៃចន្ទទី៥ ខែមករា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រធានាធិបតីស្តីទីវេណាស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីកំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរឆ្ពោះទៅរកទំនាក់ទំនងដ៏គោរពជាមួយសហរដ្ឋអាមេរិក ដោយបានរិះគន់ការវាយឆ្មក់កាលពីថ្ងៃសៅរ៍ថាជាការចាប់យកធនធានជាតិដោយខុសច្បាប់របស់ប្រទេស។.jpg)
ក្នុងតួនាទីជារដ្ឋមន្រ្តីប្រេងផង និងបច្ចុប្បន្នត្រូវបានតែងតាំងជាប្រធានាធិបតីស្ដីទី ក្រោមការបង្គាប់របស់តុលាការកំពូល និងការគាំទ្រពីយោធាវ៉េណេស៊ុយអេឡាផង ដំបូងលោកស្រី Rodriguez នៅតែប្រកាន់ជំហរថា វេណេស៊ុយអេឡា នឹងស្វែងរកកិច្ចអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធនានា និងលោកស្រីថែមទាំងបានប្រកាសថា លោក Maduro នៅតែបន្តជាប្រធានាធិបតីរបស់វេណេស៊ុយអេឡាដដែល។.jpg)
ប៉ុន្តែក្រោយមានការឆ្លើយតបពីលោក ដូណាល់ត្រាំ ដែលគំរាមថា លោកស្រី ចនឹងជួបផលវិបាកធំជាងលោក Maduro ទៅទៀត ប្រសិនបើលោកស្រីមិនព្រមធ្វើអ្វី ដែលលោកចាត់ទុកថា ជារឿងត្រឹមត្រូវនោះ។ ឥឡូវនេះ លោកស្រី Rodriguez បាននិយាយឡើងមកថា “យើងសូមអញ្ជើញរដ្ឋាភិបាលអាមេរិកឱ្យសហការជាមួយយើងលើរបៀបវារៈនៃកិច្ចសហប្រតិបត្តិការដែលផ្តោតលើការអភិវឌ្ឍរួមគ្នាក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិដើម្បីពង្រឹងការរួមរស់ជាមួយគ្នាយូរអង្វែង”។ “ប្រធានាធិបតី Donald Trump ប្រជាជនរបស់យើង និងតំបន់របស់យើងសមនឹងទទួលបានសន្តិភាព និងការសន្ទនា មិនមែនសង្គ្រាមទេ”។.jpg)
តាមន័យនេះ គឺវេណេស៊ុយអេឡា ហាក់បន្ទន់ឥរិយបថរបស់ខ្លួនចំពោះសហរដ្ឋអាមេរិក ដោយធ្វើយ៉ាងណាព្យាយាមស្វែងរកដំណោះស្រាយជាមួយសហរដ្ឋអាមេរិកដោយសន្តិវិធី ជាជាងការប្រឈមមុខជាមួយធម៌ក្ដៅ ដែលអាចនាំឲ្យឈានដល់វិនាសកម្មដ៏ធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ លោក ដូណាល់ ត្រាំ បានព្រមា.នថា សហរដ្ឋអាមេរិក អាចនឹងបើកការវាយប្រហារយោធាជាលើកទី២ លើវ៉េណេស៊ុយអេឡា ក្រោយការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro ប្រសិនបើសមាជិកនៅសេសសល់ក្នុងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា មិនព្រមសហការជាមួយ កិច្ចប្រឹងប្រែងរបស់លោក ដើម្បីកែតម្រូវប្រទេសអាមេរិកឡាទីនមួយនេះឡើងវិញ។.jpg)
បច្ចុប្បន្នលោក Maduro កំពុងស្ថិតក្នុងពន្ធនាគារនៅទីក្រុងញូវយ៉ក ដើម្បីរង់ចាំបង្ហាញខ្លួននៅតុលាការ ក្រោមបទចោទប្រកាន់ ពាក់ព័ន្ធឧកិដ្ឋកម្មគ្រឿងញៀន។ តែទោះជាយ៉ាងណា ការចាប់ខ្លួនរូបលោកដោយសហរដ្ឋអាមេរិក បានបង្កភាពមិនច្បាស់លាស់យ៉ាងស៊ីជម្រៅ អំពីដំណាក់កាលបន្ទាប់ សម្រាប់ប្រទេសដែលសម្បូរទៅដោយធនធានប្រេងបម្រុងមួយនេះ ខណៈមនុស្សជាច្រើនបានហៅការឃុំខ្លួនលោក Maduro និងភរិយារបស់គាត់ថា ជាការចាប់ជំរិត ហើយបាននិយាយថា លោក Maduro នៅតែជាមេដឹកនាំស្របច្បាប់របស់ប្រទេស៕.jpg)










