សារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីកងទ័ពអាមេរិកអាចនឹងកំណត់គោលដៅវាយប្រ.ហារបន្តទៀត គឺមេដឹកនាំប្រទេសកូឡុំប៊ី បន្ទាប់ពីការវាយប្រ.ហារប្រទេសវេណេស៊ុយអេឡាតាមផ្លូវអាកាស និងចា.ប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro រួមទាំងភរិយាបានសម្រេចកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht1gl5rIF8qzF3wUsqpAJY864ZKrjXnBeV8fnldT6tlzhM4wP2z7xNPALz-F9eiIec2R-b89svdmYpF_vg8scuSB4svkjU20sA5FU33HWNYVYcTAwir0HENE4Gb_CdPCZF66tRetebwbd-eIN4kauU-qFEeol9TsB-GdQauD8NoqGyorKSXgJs-WoE04Ju/s1600/image_2026-01-05_15-07-27.png
លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ពេលជិះយន្តហោះចាកចេញពីរដ្ឋផ្លរីដា ថា ប្រទេសកូឡុំប៊ីកំពុងតែឈឺ ដោយសារគ្រប់គ្រងដោយមេដឹកនាំឈឺ គឺលោកប្រធានាធិបតីកូឡុំប៊ី Gustavo Petro ។ លោក Trump ចោទប្រកាន់ថា រដ្ឋាភិបាលកូឡុំប៊ីពាក់ព័ន្ធនឹងការផលិត និងនាំចេញថ្នាំញៀនដ៏ធំបំផុតដែលប៉ះពាល់អាមេរិក ហេតុនេះ កងទ័ពអាមេរិកអាចធ្វើប្រតិបត្តិការបំផ្លាញរោងចក្រផលិតថ្នាំញៀននៅកូឡុំប៊ី ប៉ុន្តែវានឹងធ្វើឱ្យមានការបារម្ភពីភាពតានតឹងនៅអាមេរិកឡាទីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ3wEsYCTNhwYlOTy3-0wurN7kqspfUR-YZPWrg2n9NEKtdJ8Lk3G0JaKJJF7mBrSNr1x_oUsyX9Sv2R-fidkNRqXJoiqui6oX_zZGPUuwWZ6seqnc8AhrBLRh1e87Jl3waNTaeSgAtjtsD2QP5fGG8s3TMepw1wcaL-eDSKzHOBkO9C2hzHYcemiWWstr/s1600/image_2026-01-05_15-07-28.png

ចំណែកប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះសារក្នុងបណ្តាញសង្គម X បន្ទាប់ពីកងទ័ពអាមេរិកវាយប្រហារប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃទី៣ ខែមករា ថា ហេតុការណ៍នេះបង្កឱ្យមានការភ័យស្លន់ស្លោនៅទូទាំងពិភពលោក ។ លោកបារម្ភយ៉ាងខ្លាំងចំពោះទង្វើរបស់អាមេរិក និងដាស់តឿនទង្វើនេះធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtVpy-BhsVoCJO_blAbBUdkm21-IHoNFG2iIbhi-97jZSWscoxQklM7dL-4koMF0WsUq8rkoSu_9ucxRZ2_JXUV24GEqSBgVJpYxaCX2Q1NPxMAqmxsJqMC8_9df6QhfJV6V-lO0jcfAUIYi4r_0vjaEB9hPyPudHPUuvMUxH5tOqAVe26DIzB0Q-gq86/s1920/image_2026-01-05_15-07-30%20(2).png

បើតាមសេចក្តីរាយការណ៍ កូឡុំប៊ី គឺជាប្រទេសជិតខាងរបស់វេណេស៊ុយអេឡា បានពង្រាយកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនជាប់វេណេស៊ុយអេឡា ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍ ។ ការពង្រាយកម្លាំងទ័ពនេះ បន្ទាប់ពីលោកប្រធានាធិបតី Trump ប្រកាសជាសាធារណៈថា នឹងគ្រប់គ្រងវេណេស៊ុយអេឡា ដែលធ្វើឱ្យអាមេរិករងការរិះគន់យ៉ាងខ្លាំងពីប្រទេសនានាលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk3FjanLdHGZD6qFxvZxYgu2Ica2swYwxbYWoDEDl-ELh-KWKcnHpSUBb0mbqFxQX8C6ZcNNTP26iD1t74r12tgCAsl-9iGGgObmiVY49U8rlC3PgNh1gqD3CdyBY7he5aRRKCFj8Tvp9QxS7-jlq_kenuMhdW1uIW8qj_heC3qbzfajy-q4uXWpbUmIzJ/s1581/image_2026-01-05_15-07-29%20(2).png

ហេតុការណ៍វាយប្រហារវេណេស៊ុយអេឡា និងគោលដៅវាយប្រហារកូឡុំប៊ីនាពេលបន្ទាប់ បង្ហាញឱ្យឃើញថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Trump ក្នុងអាណត្តិទី២នេះ កំពុងជំរុញយ៉ាងខ្លាំងដើម្បីរៀបចំទ្វីបអាមេរិកឡើងវិញ និងរៀបចំតំបន់យុទ្ធសាស្ត្រសំខាន់ៗ ដោយមិនចាប់អារម្មណ៍នឹងការប្រឆាំងពីអន្តរជាតិ ។ ទង្វើរបស់អាមេរិកអាចនឹងធ្វើឱ្យប្រទេសនានាមានជម្លោះព្រំដែនជាមួយគ្នានាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6omIbZf8-SxzDySRZSHynSHlWBJQuucPRKAVVtGd9dn4a4pP-sqhfurIm6Gnxt-2F-gXtFy0i2JI4ezhudr5pFdYkAPJGXIzEfZuD0hwdnCcfX-eMNP3FOLMS2Ethb92XIH0eY2uCubUgig55skS0uh6YxF-zJMe1lxh-RjrcHSwGf6zjIyb5dWyzH3yv/s1024/image_2026-01-05_15-07-29.png

គួរបញ្ជាក់ថា អន្តរជាតិបានរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលបញ្ជូនកងទ័ពទៅវាយប្រហារវេណេស៊ុយអេឡា គឺល្មើសច្បាប់អន្តរជាតិ និងគំរាមកំហែងស្ថិរភាពក្នុងតំបន់ ។ កាលពីថ្ងៃទី៤ ខែមករា ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យអាមេរិកធានាសុវត្ថិភាពប្រធានាធិបតីវេណស៊ុយអេឡា លោក Nicolas Maduro និងភរិយា ព្រមទាំងឱ្យអាមេរិកដោះលែងបុគ្គលទាំង២រូបជាបន្ទាន់ ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ឈប់ការព្យាយាមផ្តួលរំលំរបបដឹកនាំរបស់វេណេស៊ុយអេឡា និងងាកមកដោះស្រាយបញ្ហាដោយការចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLVo81ZQpF5E6zX4a84yJwbQ4_jFNg0QI2ZxnJOM4JfzZqD7F3a3k6Ng8QaWLpMP1Qa1IuI2XEa2jDMNHLfVJ4b0X4o-xTrNUKMCGHZeJh_7R-L6ucxgI5f-J9S7vpW2_cET3waeoa4tu3RvHnBCdcZjt4oll8GC7x4A-b90gjcaOOY1bWECI_Z9Z1tlDS/s770/image_2026-01-05_15-07-30.png

ចំណែកមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានថ្កោលទោសអាមេរិកថា ធ្វើប្រតិបត្តិការកងទ័ពដោយឥតខ្មាស់អៀនក្នុងការចាប់ខ្លួនប្រធានាធិបតីវេណស៊ុយអេឡា ដែលនេះជាការស្វែងរកអំណាចរបស់អាមេរិក និងជាគំរូអាក្រក់ ។ រីឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហោះសារកាលពីថ្ងៃទី៤ ខែមករា បារម្ភពីកងទ័ពអាមេរិកវាយប្រហារវេណេស៊ុយអេឡា ថាល្មើសច្បាប់អន្តរជាតិ និងអំពាវនាវឱ្យអាមេរិកដោះលែងប្រធានាធិបតីវេណេស៊ុយអេឡាជាបន្ទាន់ ៕