សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump នឹងដំឡើងពន្ធទំនិញនាំចូលពីចិនម្តងទៀត បើរដ្ឋាភិបាលក្រុងប៉េកាំងក្រឡាស់សម្តី និងនៅតែរឹតបន្តឹងការនាំចេញរ៉ែកម្រ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីប្រធានាធិបតីអាមេរិកបានជួបគ្នាជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅមូលដ្ឋានទ័ពអាកាសគីមហេ ទីក្រុងពូសាន ប្រទេសកូរ៉េខាងត្បូង ដើម្បីចរចាពីការបញ្ចប់ជម្លោះពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5e7WPBGzoo4ziC6mwu5mcY5LBvY_lufEdgL5taUZOw2cPWfVIUVopwtbwVKzFf-OaRMJmmbWs7bv3RlnK69XZ9i2tZVTMLdZXlp_Fm0F8OawTGmk58VbkmrYsLBWIx_oSFsKF8_QBIkZCAE2HQqLw4yD1WsgK8T_C676CnaS4ROc-Tf3lu3o5QoTkhhLN/s760/image_2025-10-30_11-30-19%20(2).png

រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែតុលា ថា នឹងផ្អាកការរឹតបន្តឹងការនាំចេញរ៉ែកម្រ និងបច្ចេកវិទ្យារ៉ែកម្ររយៈពេល១ឆ្នាំ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានសម្ភាសន៍ជាមួយសារព័ត៌មានដោយបង្ហាញក្តីបារម្ភពីរដ្ឋាភិបាលចិនតែងតែមិនអនុវត្តតាមការសន្យារបស់ខ្លួនជាច្រើនលើក និងគ្មានភាពស្មោះត្រង់ ។ លោកថា មានការជីកយករ៉ែកម្រនៅប្រទេសជាច្រើន រួមទាំងអាមេរិក ប៉ុន្តែចិនជាអ្នកគ្រប់គ្រងផ្តាច់មុខលើការកែច្នៃរ៉ែទាំងនេះសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvVvdT7GNfhI2CqdfWB4vs0O6-c9rM4rYbofl-n7IyBXxP6WV-wCJvWWSbtKtkt3ZCr3_G0dubgN6Iy5avuyERwzIoHwwfY-sYGSZZCRjzLzP9DvewER6dxrtyoYKHqhnYoT1JsimDAelY0gYYAt9V_yp35ssrn12OYeMCFUTaW45k7F2wm0e2L3rKA2s/s1024/image_2025-10-30_11-30-18.png

ចិនផ្អាកការរឹតបន្តឹងការនាំចេញរ៉ែកម្រ គឺក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រជុំជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃទី៣០ ខែតុលា កន្លងមក នៅកូរ៉េខាងត្បូង ។ ទោះយ៉ាងណា វិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រនាពេលកន្លងមករបស់រដ្ឋាភិបាលចិននឹងអនុវត្តបន្តទៀត ប៉ុន្តែតាមកិច្ចព្រមព្រៀង និងមិត្តភាពរវាងមេដឹកនាំមហាអំណាចទាំងពីរ លោក Scott Bessent រំពឹងអាមេរិកនឹងអាចពឹងពាក់លើរ៉ែកម្រចិន បើចិនក្រឡាស់សម្តី អាមេរិកនឹងដំឡើងពន្ធទំនិញចិនម្តងទៀត អាមេរិកមិនចង់ទាញយកផលប្រយោជន៍ពីចិនទេ ប៉ុន្តែចង់កាត់បន្ថយបញ្ហាប្រឈម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGO4jrp-c-hH8bcAhC3wtXbxjE4Bm9_G4aiTTxN3_1mCD6juw8rXnVlgcZS053_iFSKhV8tyDICJLv318gscojy9uetG6CAHjuN-eiM6qn9FbJ7sNOVnGGBn0enUUo5xyh7sGAz8MFqMBDuiB755YpXyJu4vz2Mq1Azej35ACFYS8mq2MNs-hKLJuFjFU/s2000/image_2025-10-30_11-30-18%20(2).png

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានចោទប្រកាន់រដ្ឋាភិបាលអាមេរិកអាណត្តិមុនធ្វេសប្រហែសក្នុងការបំពេះតួនាទី ដែលបណ្តោយឱ្យចិនប្រមូលផ្តុំ និងរៀបចំយុទ្ធសាស្ត្ររ៉ែកម្រជាច្រើនឆ្នាំ ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump នឹងធ្វើឱ្យអាមេរិកគេចផុតពីបញ្ហានេះដែលចិនមានប្រៀបជាងអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8NqlU0Kknvc9D8UUEoArWkt3nZVqq1a9VkfHTivHPFpEWG-7EoSZ1LEoefgz1u1C-sQIewMALBYF_nvnSEXu4-z57Ufl-OzJl2pz7YmX-w0D4-YGJ5v1JabRwVGSVuciLJwEfbE4Ffv0DGJMtPnmCO321ARO8g2XVvlWdxddluqzsgs0T_VHNkAo3-WfI/s1024/photo_2025-11-03_11-34-11.jpg

កិច្ចព្រមព្រៀងរវាងអាមេរិក-ចិនដែលត្រូវបានប្រកាស ក្នុងនោះមានអាមេរិកនឹងទម្លាក់ពន្ធទំនិញនាំចូលពីចិន១០% មកនៅត្រឹមតែ៤៧% ហើយកិច្ចព្រមព្រៀងនេះក៏បានកំណត់ឱ្យចិត្តចាត់វិធានការផ្សេងៗដើម្បីរឹតបន្តឹងមិនឱ្យថ្នាំញៀន Fentanil ហូរចូលអាមេរិក ដោយសារវាជាថ្នាំបំបាត់ការឈឺចាប់កម្រិតខ្លាំងបណ្តាលឱ្យពលរដ្ឋអាមេរិកបាត់បង់ជីវិតរាប់ម៉ឺននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv6chKIubMjQnfLlRcv1tE3pYbhw5NlUv-FiNaNM0byi7-VebJ_3k-yjczz04vjWdChXPJaku0QS4wFnklJeR6ljDjOiKUqYVuULBtTIHNSuaq1V8prglHQAjujI6fvvZ9LDBI1oCS-tpGQNDWEX8tmUK4gytAC7KDFmJ9IU8eRB5RjecMjyadPQajeX5F/s760/image_2025-10-30_11-30-19.png

គួរបញ្ជាក់ថា លោក Trump បានចុះ MOU រ៉ែកម្រជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី រួមទាំងជប៉ុន ស្របពេលអាមេរិកមានជម្លោះពាណិជ្ជកម្មជាមួយចិន និងរីករាលដាលដល់រ៉ែកម្រ ខណៈចិនមានរ៉ែកម្រច្រើនលំដាប់ទី១ លើពិភពលោក ។ ក្រោយចិនរឹតបន្តឹងការនាំចេញរ៉ែកម្រដ៏សំខាន់របស់ខ្លួន លោក Trump ក៏ដំឡើងពន្ធទំនិញចិនបន្ថែម១០០% ដែលអត្រាពន្ធថ្មីនេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យចិនខឹងសម្បារ និងព្រមានសងសឹកវិញ ៕