ចក្រភពអង់គ្លេស៖ ស្ដេច Charles III ដែលជាព្រះមហាក្សត្ររបស់ចក្រភពអង់គ្លេសបច្ចុប្បន្ន បានដកងារជាខ្សែរាជវង្ស និងឋានៈគ្រប់បែបយ៉ាងទាំងអស់ពីព្រះអង្គម្ចាស់ Andrew ជាព្រះអានុជបង្កើតរបស់ទ្រង់។ ការអនុវត្តច្បាប់ដ៏ខ្លាំងក្លាមិនធ្លាប់មានពីមុនមកនេះ កើតឡើងបន្ទាប់ពីព្រះអង្គម្ចាស់ Andrew ជាប់ពាក់ព័ន្ធនឹងរឿងអា.ស្រូ.វដ៏ធំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្សែរាជវង្សនៃចក្រភពអង់គ្លេស។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ BBC នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ព្រះអង្គម្ចាស់ Andrew ដែលជាបុត្រាមួយអង្គរបស់ម្ចាស់ក្សត្រី Elizabeth នឹងលែងត្រូវបានគេទទួលស្គាល់ថាជាព្រះអង្គម្ចាស់ ឬជាព្រះរាជបុត្រាក្នុងចំណោមងារផ្សេងទៀត ទៀតហើយ។ ផ្ទុយទៅវិញ ព្រះអង្គនឹងក្លាយជាមនុស្សសាមញ្ញាធម្មតា ដែលមានឈ្មោះថា Andrew Mountbatten Windsor។
.jpg)
ការសម្រេចចិត្តរបស់វិមាន Buckingham របស់ចក្រភពអង់គ្លេសក្នុងការដកហូតងាររាជវង្ស និងឋានៈយោធាទាំងអស់របស់លោក Andrew ធ្វើឡើងក្រោយពេលគេរកឃើញថាលោកមានទំនាក់ទំនងជាមួយ Jeffrey Epstein ដែលជាឪយ៉ែមនៅក្នុងសង្គមអភិជនដ៏មានឥទ្ធិពល។ រឿងអាស្រូ.វរវាងលោក Andrew និងលោក Epstein បានជំរុញឲ្យសាធារណជនដាក់សម្ពាធលើព្រះបរមរាជវាំងឲ្យចាត់វិធានការផ្នែកច្បាប់កាន់តែខ្លាំងឡើង ដោយចោទប្រកាន់ព្រះអង្គពីបទប្រព្រឹត្តខុសផ្លូវ.ភេទ នៅក្នុងសំណុំរឿងរដ្ឋប្បវេណីមួយនៅសហរដ្ឋអាមេរិក។
គួរជម្រាបថា លោក Andrew Mountbatten-Windsor ដែលត្រូវបានគេស្គាល់ថាជាអតីតព្រះអង្គម្ចាស់ Andrew ចាប់ពីពេលនេះតទៅ គឺជាបុត្រាទីពីររបស់ម្ចាស់ក្សត្រី Elizabeth II និងព្រះអង្គម្ចាស់ Philipកើតនៅឆ្នាំ 1960។ លោកធ្លាប់មានងារជា Duke of York និងបានបម្រើការនៅក្នុងកងទ័ពជើងទឹករាជវង្ស មុនពេលទទួលភារកិច្ចកាន់ការងាររបស់រាជវង្ស។ ទោះជាយ៉ាងណា លោកបានបាត់បង់ងារជារាជវង្ស និងតួនាទីសាធារណៈទាំងអស់របស់ទ្រង់នៅឆ្នាំ 2025 ដោយសារតែទំនាក់ទំនងរបស់ទ្រង់ជាមួយមេជួ.ញដូរផ្លូវភេ.ទ Jeffrey Epstein និងភាពចម្រូងចម្រាសផ្នែកច្បាប់ពាក់ព័ន្ធជាច្រើនទៀត។.jpg)
ការដកលោក Andrew ចេញពីខ្សែរាជវង្សបានបង្ហាញពីវិធានការវិន័យដ៏ធ្ងន់ធ្ងរបំផុតមួយដែលមិនធ្លាប់មានប្រឆាំងនឹងរាជវង្សជាន់ខ្ពស់ នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេសសម័យទំនើបនេះ។ ការផ្លាស់ប្តូរនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តព្រះមហាក្សត្រ និងមន្រ្តីជាន់ខ្ពស់អង់គ្លេស ក្នុងការការពារកេរ្តិ៍ឈ្មោះរបស់រាជាធិបតេយ្យ ចំពេលមានការត្រួតពិនិត្យកាន់តែខ្លាំងឡើង និងការទាមទារឱ្យមានការទទួលខុសត្រូវ៕










