លោក ដូណាល់ ត្រាំ បានគំរាមដាក់ទ័ពវាយប្រហារប្រទេសនីហ្សេរីយ៉ា ក្រោយពីមានការសម្លាប់រង្គាលគ្រិស្តសាសនិក ពីសំណាកក្រុមភេរវករឥស្លាម។
ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា៖”ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ា មិនអើពើលើការសម្លាប់គ្រិស្តសាសនិកទៀតនោះ អាមេរិកនឹងធ្វើអន្តរាគមន៍យោធា និងបញ្ឈប់ជាបន្ទាន់នូវជំនួយឧបត្ថម្ភទាំងអស់”។
សហគមន៍គ្រិស្តសាសនិកនៅភាគឦសានប្រទេសនីហ្សេរីយ៉ា តែងតែរងការវាយប្រហារជាញឹកញាប់ ពីសំណាកក្រុមភេរវករឥស្លាម Boko Haram និង Islamic State West Africa Province (ISWAP)។.png)
ក្រុមទាំង២នេះ តែងបើកការវាយប្រហារសម្លាប់មនុស្ស និងបំផ្លាញព្រះវិហារជាច្រើន រហូតឈានដល់សភាអាមេរិកយល់ឃើញថា ជាការប្រល័យពូជសាសន៍គ្រិស្តសាសនិកនៅហ្សេរីយ៉ា។.png)
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៥ គ្រិស្តសាសនិកប្រមាណជា ១២៥ ០០០នាក់ ត្រូវបានសម្លាប់នៅនីហ្សេរីយ៉ា៕










