រវាងម្តាយបង្កើត និងម្តាយក្លែងក្លាយ! ខណៈកម្ពុជាព្យាយាមថែរក្សា ផ្ដល់ការគោរព និងឲ្យតម្លៃយ៉ាងខ្លាំងចំពោះប្រាសាទបុរាណដែលជាគេរដំណែលរបស់បុព្វបុរសខ្មែរ ថៃដែលតែងអះអាងថាខ្លួនគឺជាម្ចាស់ដែរនោះ បែរជាមានចិត្តអប្រិយ ហ៊ានបំផ្លាញចោលនូវសម្បត្តិរាប់ពាន់ឆ្នាំទាំងនោះ នៅពេលដែលខ្លួនមិនអាចដណ្ដើមយកមកគ្រប់គ្រងបាន។ ទង្វើទមិឡគ្មានសាសនានេះ បានធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេសមានការឈឺចាប់ និងខឹ.ងសម្បារចំពោះថៃជាខ្លាំង។
តាមរយៈរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗនេះ ជម្លោះប្រដាប់អាវុ.ធតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និង ថៃ ដែលផ្ដើមឡើងពីការឈ្លានពានរបស់ថៃចូលក្នុងទឹកដីកម្ពុជា បានផ្ទុះឡើងជាថ្មីម្ដងទៀតកាលពីថ្ងៃទី៨ ខែធ្នូ។ ក្នុងជម្លោះនេះ ភាគីថៃបានប្រើប្រាស់អាវុ.ធតូចធំគ្រប់ប្រភេទ វា.យប្រហារកម្ទេចដោយមិនរើសគោលដៅ ដែលនាំឲ្យការប្រយុទ្ធគ្នាមិនត្រឹមតែប៉ះពាល់ដល់មូលដ្ឋានទ័ពប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់ជនសុីវិលកម្ពុជាយ៉ាងខ្លាំងផងដែរ។
អ្វីដែលកាន់តែធ្វើកម្ពុជាឈឺចាប់ និងរឹតតែទទួលយកមិនបាននោះ គឺយោធាថៃបានប្រើយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក ទៅទម្លាក់គ្រាប់បែ.កនៅទីតាំងប្រាសាទតាក្របី ដែលថៃកន្លងមកអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន ឲ្យរងការខូចខាតបែ.កបាក់ទ្រង់ទ្រាយយ៉ាងធ្ងន់ធ្ងរគួរឲ្យសង្វេគ។.jpg)
មហាជនទូទៅ ជាពិសេសពលរដ្ឋកម្ពុជាបានចោ.ទសួរថា «បើថៃគឺជាម្ចាស់របស់ប្រាសាទនេះ ចុះហេតុអ្វីបានជាហ៊ានបំផ្លិចបំផ្លាញវាឲ្យខ្ទេចខ្ទីយ៉ាងនេះទៅវិញ? ក្រែងវាជាកេរ្តិ៍របស់ដូនតាដែលខ្លួនតែងទាមទារដណ្ដើមពីកម្ពុជាយកមកគ្រប់គ្រងកន្លងមក ម្ដេចក៏បែរជាធ្វើបែបនេះទៅរួច? អំពីដ៏ឃោរឃៅព្រៃផ្សៃបំផុតរបស់ថៃនៅពេលនេះ បានបញ្ជាក់ប្រាប់ពិភពលោកយ៉ាងច្បាស់ថា ថៃគឺជាចោ.រឈ្លានពានយ៉ាងពិតប្រាកដដោយគ្មានការសង្ស័យឡើយ។
ជាមួយគ្នានេះដែរ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៩ ខែធ្នូ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងទាក់ទងជាប្រចាំជាមួយស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសដើម្បីស្នើសុំអន្តរាគមន៍ឲ្យយោធាថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញតំបន់បុរាណដ្ឋាន រាប់បញ្ចូលទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលបានរងការខូចខាតដោយសារការប្រយុទ្ធគ្នាដែលកើតមានឡើងថ្មីៗនេះផងដែរ។
ក្រសួងបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របី ដែលជាទីគោរពសក្ការៈរបស់កម្ពុជា។ ក្រសួងបានចាត់ទុកទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ និងការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុក ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងវប្បធម៌ ក៏បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូប ដែលស្រឡាញ់ការពារបេតិកភណ្ឌនៃមនុស្សជាតិ សូមចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ៕.jpg)










