វ៉ាសុីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះអំពើហិង្សាដែលទើបផ្ទុះឡើងសារជាថ្មីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយជំរុញឲ្យភាគីទាំងសងខាងបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ និងវិលត្រឡប់ទៅរកវិធានការដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYIa-tC81Nk618VRGhnhiPB6J9myZFABVABvfKsq9P28EDHfglqZuA1r-ptVxamPd0PSqlo86LnfDGryPVbn1WMMF7KvBmvFyBKKJNQ4RsFQ2UbvY5VkKai-5Oka6g1eJ99get32bv438ddYy8q5K7-4SKU4l-bM65zq_tiiPpugWnZTzPmb4ei_kg300M/s1280/photo_2025-12-10_08-40-16.jpg

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក Marko Rubio រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានសរសេថា «សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នាដែលកំពុងបន្ដ និងការស្លាប់ របួស នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ »
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy5bsOtmZ4T1Prz9ORwtPXH2NHBRR5MGHbi19YD8eSSkZ2x4JGqLkiex_YO9PEzjj66FAcHewjeZuCEPVJ-vsVuuY38oRhwjLCVz8inq6uplqDDv9mmSQQZapb1RPwDn3_gQ5XMJdwT_sjvxkn4lASeNMoOUG1gF7N5Bh-0KywSOmlsl0SNJWViKdSvus3/s1280/photo_2025-12-10_08-40-15.jpg
សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ផងដែរថា «សហរដ្ឋអាមេរិក នឹងជំរុញយ៉ាងមុតមាំឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយឯកឧត្តមប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH2g9Hh10XeQXDfIALFGvBZeXDaikMMjnkaFB4INatFI7Shy_YwGOcRHZWS9VaRizZfVBk3TCT5nCPtdXhb8MvtjgbW9nPl38G-_ekSGXrM2UjQtweIQKHynmgDfvKmntkN7IfeZZ5bS540Rq7EJe7SwAPi9hrcpNlQqO0rBERBb6oQUbcav7AJUEeU921/s1000/photo_2025-12-10_08-40-16%20(2).jpg

សាររបស់លោករដ្ឋមន្ដ្រីការបរទេសអាមេរិក ធ្វើឡើងបន្ទាប់ពីថៃបានបើកការវាយប្រហារមកលើកម្ពុជាទាំងបំពានមិនរើសគោលដៅ រហូតបណ្ដាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជាស្លា.ប់៧នាក់និងរបួសប្រមាណ២០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpN620LqUSU2-_Y99YDPjFnorcovLvUGpw-bUMlkylvp2mYyLKhmU-tq4noBb6VW8XwlCISIcvXQpi7CZQveBtIybbx7CexGTuoh3cZL3aQLCNeseI4GfiJkLOVhFI0gXbc0Yz4DfROFZTzzEmInp2OdpCqcPPnBPqHJMpjDqPENdKAK3ci5vpD8w5Uaom/s760/photo_2025-12-10_08-40-16%20(3).jpg

យ៉ាងណាគួរជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្ថានភាពសមរភូមិដែលបានប៉ះទង្គិចគ្នាមួយចំនួនតាមបណ្ដោយព្រំដែន ហាក់មានសភាពស្ងប់ស្ងាត់។ ដោយឡែកតំបន់ខ្លះទៀតដូចជា តំបន់ភ្នំខ្មោច ខេត្តព្រះវិហារ យោធាថៃនៅតែបន្ដសកម្មភាពបា.ញ់ផ្លោងកាំភ្លើងធំយ៉ាងសន្ធឹកកាន់តែខ្លាំងជាងម្សិលមិញទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipB6eSdDRuyq0OENy4yigLdKaEncKy2SB9HjcJHcGoHn3GGP5rsXYR77svxBPeuxBfIorGWk3POCSWh2p9cAsro07r_GAr5Jcs5jR2GYDPnoBwtrI_wllA_vHIkfgGxREtZh4dzrkq9Szh5eVEmeeJRlRmsFMIgoFZUqhw5RYW0wDzVtjdqcDHj3CoHBej/s640/photo_2025-12-10_08-40-15%20(2).jpg

ស្របពេលជាមួយគ្នានេះ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕