ទោះពេលនេះរូបរាងកាយកំពុងតែប្រកួតតំណាងប្រទេសនៅលើឆាកអន្តរជាតិក្តី ប៉ុន្តែបវរកញ្ញា ផន ស្រីពី និង ដេត ស្រីនាឌ នៅតែព្រួយបារម្ភពីសុខទុក្ខប្រទេសជាតិអារម្មណ៍ស្ទើរតែមិននៅក្នុងខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ផន ស្រីពី Miss Cosmo Cambodia 2025 បានប្រកាសបង្វែរថវិកាពីការ vote របស់ខ្លួនទៅជាជំនួយជូនប្រជាជនខ្មែរដែលកំពុងជួបទុក្ខលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpQ7LyR3q8L8ZHyPqUCdLxPNsQOB5jADd7QUJFOun9ZP0j_mvLdUXRWFCm0AheImg2gaFS62uTVVUi5uQKunYkc07IB-qrykfZC6RcXGHRMgZRk2NMhjT4_Nl3U1nhuC_Ouvd2iOT8RFja7Ee4QRKxkzy3EWN6yBOvTAB1nSkmQaDnnnLhO8xHIWIaZo-B/s2048/image_2025-12-09_16-52-12.png

នៅវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី៩ ខែធ្នូ ផន ស្រីពី បានបង្ហោះនៅលើបណ្តាញសង្គមថា «ថវិកាដែលបានមកពីបងប្អូនសម្រាប់ការvote ខ្ញុំសុំមិនចំណាយទៅលើការVoteនោះទេ ថវិកាទាំងនេះនាងខ្ញុំនឹងទុកជាជំនួយសម្រាប់បងប្អូនខ្មែរយើងដែលកំពុងជួបទុក្ខលំបាក»។ បវរកញ្ញារូបនេះបានបញ្ជាក់ទៀតថា ថវិកានោះមិនច្រើនទេតែជាផ្នែកតូចមួយដើម្បីបង្ហាញពីការរួបរួមសាមគ្គីរបស់ជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz79ARPCsUuCMm-x3GbdC8VLfY_sPpFvjbxSDEgUndJnUSR_hWYX0FkKECwI9XEkJlGCIhpd-C-4YRCb5nZ29UMJdLm0LbSMxvxs7KUKSj6yum5D6A0paCkz5HxevD_N9Refbq53Jgh9kz-ba_ZMk2RGYSn4JZuDzESWoZ7OyACjNHqKbs7O78hdStMJSC/s2048/image_2025-12-09_16-52-15.png

ជាមួយនឹងការព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋខ្មែរ ខណៈដែលខ្លួនកំពុងបំពេញភារកិច្ចតំណាងជាតិនៅលើទឹកដីប្រទេសវៀតណាម អ្នកគាំទ្រក៏បានលើកទឹកចិត្តទៅដល់ ផន ស្រីពី ឱ្យបន្តដំណើរទៅមុខទៀតស្របពេលការប្រកួតផ្តាច់ព្រ័ត្រមកដល់នាពេលឆាប់ៗខាងមុខនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_fRluJiAtR0WTvwbwwVdFwuT2sR2REztk4s5HAnEMHwevxp2yKhyRtaSAf6qp7Lwx7ouUJ9C5VFdm_cKMoOBT9am25lHP1PODSgCXzZYX1tO-VhB2JmEIpnkJAmohk8lqmiXGNVSx85dgBY5SGcWtQi1uq_GpSjoN4r8tbN9Hv8A7rjSDTIRJwvLpU-cL/s2048/image_2025-12-09_16-53-16.pngកាលពីពេលថ្មីៗនេះ ផន ស្រីពី បានបង្ហាញខ្លួនជាមួយនឹងសំលៀកបំពាក់ប្រពៃណីខ្មែរដោយយកលំនាំតាមហ្លូងយាយធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកតាមដានវិស័យបវរកញ្ញា។ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Cosmo 2025 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែធ្នូ នេះ៕