សហរដ្ឋអាមេរិក ៖ បន្ទាប់ពីរដ្ឋាភិបាលថៃបើកដៃជាផ្លូវការនិងគាំទ្រ១០០% កងទ័ពថៃក៏ចាប់ផ្តើមបង្កសង្គ្រា.មបា.ញ់ប្រ.ហារមកលើដែនអធិបតេយ្យកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងផ្សែងពុល យន្តហោះចម្បាំង F-16 និង Gripen មកកាន់គោលដៅកងទ័ពកម្ពុជានិងជនស៊ីវិល ខណៈកងទ័ពកម្ពុជាប្រយុ.ទ្ធតតាំងជាមួយសត្រូវឈ្លា.នពានក្រោយពីអត់ធ្មត់ខ្លាំង ។ រហូតមកដល់ថ្ងៃទី១០ ខែធ្នូ កងទ័ពថៃនៅតែបា.ញ់ចូលទឹកដីកម្ពុជាឥតដាច់ ជាហេតុធ្វើឱ្យពិភពលោក រួមទាំងអាមេរិកបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការបាត់បង់ជីវិតមនុស្ស និងរងរបួសនៅតាមបណ្តោយព្រំដែន ។

នាយករដ្ឋមន្ត្រីថៃ លោក Anutin ប្រកាសថា មិនបញ្ឈប់ការបាញ់ប្រហារចូលទឹកដីកម្ពុជាដាច់ខាត កងទ័ពថៃត្រូវតែប្រយុទ្ធបន្តទៀតកំទេចគោលដៅឱ្យខ្ទេច ពីព្រោះរដ្ឋាភិបាលថៃបានរៀបចំផែនការសម្ងាត់ជាមួយកងទ័ពរួចហើយ ដោយកំណត់ការបាញ់ប្រហារតាមគោលដៅនានា លោកមិនអាចនិយាយជាសាធារណៈទេ សង្គ្រាមនឹងមិនបញ្ចប់ឡើយ រហូតដល់កម្ពុជាយល់ព្រមចុះចាញ់ទទួលយកលក្ខខណ្ឌរបស់ថៃ ។ ប្រទេសជាច្រើនបានអំពាវនាវឱ្យថៃឈប់វាយកម្ពុជា និងងាកមកគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ប៉ុន្តែលោកបដិសេធមិនចរចា ឬការជួយអន្តរាគមន៍ពីប្រទេសណាទេ ពីព្រោះជាបញ្ហារវាងកម្ពុជា-ថៃ ។

លោកក៏មិនចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញដែរ ពីព្រោះពេលនេះ កិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាជាមួយកម្ពុជានៅទីក្រុងគូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លែងមានប្រសិទ្ធភាពហើយ ។ បទឈប់បាញ់ក៏ដូចគ្នា ថៃមិនអនុវត្តទេ គឺរដ្ឋាភិបាលថៃគាំទ្រឱ្យកងទ័ពធ្វើសង្គ្រាមដើម្បីស្តារប្រជាប្រិយភាពឡើងវិញក្រោយរងការរិះគន់ខ្លាំងពីសង្គម មិនថាពលរដ្ឋស្លាប់ច្រើនដោយសារទឹកជំនន់ ការបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងប្រទេស និងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមអន់បំផុត ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក Trump នឹងទូរស័ព្ទមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក Anutin នៅថ្ងៃទី១០ ខែធ្នូ (តាមពេលវេលារបស់អាមេរិក) ដើម្បីបញ្ចប់សង្គ្រាមនៅព្រំដែនប្រទេសទាំងពីរដែលផ្ទុះឡើងជាថ្មី ។ ថៃបង្កសង្គ្រាមម្តងទៀតក្រោយពីលោកប្រធានាធិបតី Trump ជាអ្នកផ្តួចផ្តើមឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ក្រោមវត្តមានរបស់លោក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ibrahim កាលពីខែតុលា ។

ក្នុងអំឡុងពេលរកសំឡេងឆ្នោតនៅរដ្ឋ Pennsylvania កាលពីថ្ងៃទី៩ ខែធ្នូ លោកប្រធានាធិបតី Trump បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា ៖ «សង្គ្រាមរវាងកម្ពុជា-ថៃបានផ្ទុះឡើងម្តងទៀតហើយ នៅថ្ងៃទី១០ ខែធ្នូ នេះ ខ្ញុំនឹងទូរស័ព្ទទៅជជែកជាមួយមេដឹកនាំប្រទេសទាំងពីរដើម្បីបញ្ចប់សង្គ្រាម» ។

គួរបញ្ជាក់ថា ពេលកងទ័ពថៃបង្កសង្គ្រាមជាមួយកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៥ លោកប្រធានាធិបតី Trump ធ្លាប់បានជួយអន្តរាគមន៍ឱ្យថៃបញ្ចប់សង្គ្រាម ដោយលោកថា នឹងដំឡើងពន្ធទំនិញក្នុងអត្រាខ្ពស់ បើនៅតែមានការបាញ់គ្នាបែបនេះ ។ បន្ទាប់មក កម្ពុជា-ថៃក៏ឈានដល់ការធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ និងមានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍អាស៊ានដើម្បីអនុវត្តបទឈប់បាញ់ពេញលេញ ។ នៅថ្ងៃទី២៦ ខែតុលា លោក Trump ក៏បានធ្វើជa សាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅទីក្រុងគូឡាឡាំពួរ ក្រៅកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន ប៉ុន្តែពេលនោះ មេដឹកនាំថៃប្រុងគេចខ្លួនមិនមកចុះហត្ថលេខា ក្រោមហេតុផលព្រះមាតារបស់ព្រះមហាក្សត្រថៃសោយទិវង្គត ។

នៅទីបំផុត មេដឹកនាំថៃព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព បែរជារងការរិះគន់ និងស្តីបន្ទោសពីពលរដ្ឋយ៉ាងខ្លាំងទៅវិញ ។ ក្រោយមក រដ្ឋាភិបាលថៃសហការជាមួយកងទ័ពរៀបចំឆាកល្ខោនប្រឌិតរឿងបំភ័ន្តភ្នែកពិភពលោក ដោយឱ្យកងទ័ពសម្តែងជាន់មីនរងរបួសនៅព្រំដែន រួចហើយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ ទោះជាកម្ពុជាបញ្ជាក់ជាច្រើនលើកថា មិនបានបង្កប់មីនថ្មី ។ ចាប់ពីពេលនោះមក ថៃក៏បញ្ជូនកម្លាំងកម្លាំងទ័ព រថក្រោះ និងសព្វាវុធធុនធ្ងន់គ្រប់ប្រភេទមកកាន់ព្រំដែន ។

កាលពីថ្ងៃទី៧ ខែធ្នូ កងទ័ពថៃក៏បើកការបាញ់ប្រហារកម្ពុជាជាថ្មី បន្ទាប់ពីរៀបចំផែនការសម្ងាត់ជាមួយរដ្ឋាភិបាល ដើម្បីឱ្យលោក Anutin ទទួលបានសំឡេងគាំទ្រពីពលរដ្ឋថា ជាវីរបុរសហ៊ានវាយដណ្តើមទឺកដីប្រទេសជិតខាង និងដើម្បីឱ្យពលរដ្ឋចាប់អារម្មណ៍តែព័ត៌មានសង្គ្រាម ភ្លេចព័ត៌មានមនុស្សស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូង និងរឿងលោក Anutin មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋកម្មឆបោកអនឡាញបរទេស ។

ពេលនេះ មេដឹកនាំថៃប្រកាន់ជំហររឹងរូសមិនឈប់បាញ់ មិនចរចាជាមួយកម្ពុជា ហើយសូម្បីតែលោកប្រធានាធិបតី Trump យកការដំឡើងពន្ធទំនិញមកដាក់សម្ពាធ ក៏ថៃមិនចរចាដាច់ខាត លោក Anutin គាំទ្រឱ្យកងទ័ពវាយកំទេចកម្ពុជាតាមផែនការគ្រោងទុក ។ នេះជាសង្គ្រាមដែលរៀបចំឡើងដោយរដ្ឋាភិបាលនិងកងទ័ពថៃ ដោយយកកម្ពុជាមកពាក់ព័ន្ធ ដើម្បីឱ្យលោក Anutin ទទួលប្រយោជន៍បន្តតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៦ ៕