អ្នកនាង ចន ច័ន្ទលក្ខណា បានបង្ហាញវីដេអូរបស់លោកជំទាវ យឹម ឆៃលីន ខ្ទប់មុខយំយ៉ាងខ្លាំងដោយសារតែអាណិតកងទ័ព ជនភៀសសឹក រងគ្រោះដោយសារតែការឈ្លានពានរបស់ថៃ។ តាមការបញ្ជាក់របស់អតីតប្រធានសមាគមសិល្បកររូបនេះបានបង្ហាញទៀតថាលោកជំទាវ យឹម ឆៃលីន បានជួយឧបត្ថម្ភយ៉ាងច្រើនតាមរយៈ តាំង គីមឡេង។.png)
នៅយប់ថ្ងៃទី៩ ខែធ្នូ អ្នកនាង ចន ច័ន្ទលក្ខណា បានបង្ហោះវីដេអូមួយរបស់លោកជំទាវ យឹម ឆៃលីន អមដោយខ្លឹមសារថា «តាំងពីម្សិលមិញរហូតដល់ឥឡូវបងស្រី យឹម ឆៃលីន គាត់មើលព័ត៌មានហើយយំរហូត គាត់អាណិតកងទ័ព និង បងប្អូនភៀសសឹក ហើយគាត់បានបញ្ជូនជំនួយជាបន្តបន្ទាប់ កន្លងមកបងស្រីគាត់ជួយបងប្អូនកងទ័ពយើងច្រើនណាស់»។ 
តាមការបញ្ជាក់របស់អតីតប្រធានសមាគមសិល្បកររូបនេះបានបង្ហើបឱ្យដឹងទៀតលោកជំទាវ យឹម ឆៃលីន បានចូលរួមជួយដូចជា ថ្នាំពេទ្យទូទៅ ម៉ាស សំលី ការពារផ្សែងពល់
តង់ អង្រឹង ធុងទឹងធំៗ ទឹកសុទ្ធ អង្ករ មីកេស នំធុង N900 ងៀតសាច់គោ ងៀតមាន់ ជ្រូកផាត់ ត្រីងៀត សាច់ក្រក ,អេកូរ វិទ្យុទាក់ទង power bank ម៉ុង +ភួយ តាមរយៈ តាំង គីមឡេង។
ឃើញការឈឺចាប់និងក្តីអាណិតរបស់លោកជំទាវ យឹម ឆៃលីន សាធារណជនក៏បានបង្ហាញការគោរពស្រលាញ់មកកាន់លោកជំទាវផងដែរ។
ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសថៃ បានស្តែងឱ្យយើងឃើញថាប្រជាជនកម្ពុជាស្រុះដៃគ្នាយ៉ាងខ្លាំងនៅក្នុងគ្រប់ស្រទាប់វណ្ណៈ មានការសាមគ្គីគ្នាយ៉ាងល្អនៅក្នុងសង្គមជាតិ៕










