រយៈពេលជាច្រើនថ្ងៃមកនេះ កងទ័ពថៃបានបង្កើនការបា.ញ់ប្រ.ហារមកលើដែនអធិបតេយ្យកម្ពុជាទាំងកំរោលយ៉ាងសា.ហាវព្រៃ.ផ្សៃ ដោយមិនគោរពច្បាប់អន្តរជាតិ និងមិនស្តាប់តាមប្រទេសណាទាំងអស់ដែលអំពាវនាវឱ្យថៃបញ្ឈប់សង្គ្រា.មជាបន្ទាន់ និងងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ។ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃឡើងកំដៅជាថ្មីនេះ បានធ្វើឱ្យប្រទេសនានា ដូចជា ៖ ម៉ាឡេស៊ី ជប៉ុន អង្គការសហប្រជាជាតិ អាមេរិក ចិន និងវៀតណាម បារម្ភយ៉ាងខ្លាំងអំពាវនាវឱ្យថៃបញ្ឈប់សង្គ្រា.មឈ្លា.នពាន ងាកមកគោរពបទឈប់បា.ញ់ ។

ទោះជាប្រទេសនានា រួមទាំងមហាអំណាចពិភពលោក អំពាវនាវឱ្យថៃបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជាក្តី ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅតែប្រកាន់ជំហររឹងរូសមិនឈប់បាញ់ដាច់ខាត មិនព្រមចរចាអ្វីទាំងអស់ គឺមានតែជំរុញឱ្យកងទ័ពបាញ់ប្រហារកម្ពុជាឱ្យខ្លាំងជាងមុនដើម្បីកាន់កាប់ទឹកដីកម្ពុជានៅព្រំដែន ហើយលោកថែមទាំងមិនចាប់អារម្មណ៍អាមេរិកដំឡើងពន្ធទំនិញ ដោយថា នេះជាបញ្ហារវាងកម្ពុជា-ថៃ ប្រទេសនានាមិនពាក់ព័ន្ធ ។ នេះបញ្ជាក់ពីរដ្ឋាភិបាលថៃលែងគោរពច្បាប់អន្តរជាតិ ទាត់ចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។
ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងជាថ្មី ស្របពេលភាគខាងត្បូងប្រទេសថៃកំពុងប្រឈមនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលរាប់រយឆ្នាំ បណ្តាលឱ្យថៃខាតបង់សេដ្ឋកិច្ចស្មើទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ។ វិបត្តិនេះធ្វើឱ្យនាយករដ្ឋមន្ត្រីថៃរងការស្តីបន្ទោស និងបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំង ទើបប្រឹងប្រកាន់ជំហររឹងរូសឈ្លានពានទឹកដីកម្ពុជាដើម្បីឱ្យពលរដ្ឋសរសើរលោកជាវីរៈបុរសវាយដណ្តើមទឹកដីប្រទេសជិតខាង ទោះប្រឈមសម្ពាធពីអន្តរជាតិ ឬអំណាចអាមេរិកក្តី ។.jpg)
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហាញក្តីបារម្ភចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បន្ទាប់ពីថៃបើកការបាញ់ប្រហារយ៉ាងកំរោលមកលើកម្ពុជាកាលពីថ្ងៃទី៨ ខែធ្នូ ។ លោកថា សង្គ្រាមផ្ទុះឡើងជាថ្មីនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយលោកក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកស្លាប់ និងរងរបួសក្នុងការប៉ះទង្គិចគ្នាផងដែរ ។
កាលពីថ្ងៃទី៨ ខែធ្នូ ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ ក៏បង្ហាញក្តីបារម្ភយ៉ាងខ្លាំងដែរចំពោះកងទ័ពថៃបាញ់ប្រហារមកលើអធិបតេយ្យកម្ពុជាកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលថៃរៀបចំផែនការប្រយុទ្ធជាមួយកងទ័ពជាសម្ងាត់ដើម្បីបង្កសង្គ្រាមជាថ្មីក្រោយទឹកជំនន់ស្រកភ្លាម។ ស្ថានទូតជប៉ុននឹងសហការជាមួយអាមេរិក ម៉ាឡេស៊ី និងប្រទេសនានា ដើម្បីរកវិធីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ ដោយគាំទ្រឱ្យប្រទេសទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី ។
ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បារម្ភខ្លាំងបំផុតចំពោះស្ថានការណ៍តានតឹងជាថ្មីរវាងកម្ពុជា-ថៃនៅតាមបណ្តោយព្រំដែន ដោយអ្នកនំាំពាក្យរបស់លោក Guterres បាននិយាយកាលពីថ្ងៃទី៨ ខែធ្នូ ថា លោកអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពបា.ញ់ប្រ.ហារមកលើដែនអធិបតេយ្យកម្ពុជា និងងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី ។ លោកក៏អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីខែតុលា កន្លងមក ។
នៅថ្ងៃទី៩ ខែធ្នូ នេះ លោក Marko Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានបង្ហាញក្តីបារម្ភចំពោះការប្រយុទ្ធកំពុងបន្ត និងការស្លាប់ រងរបួសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយលោកថា អាមេរិកនឹងជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព និងការពារជនស៊ីវិល ។ ភាគីទាំងពីរត្រូវត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹងដែលចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរកាលពីខែតុលា ។ ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក គឺបន្ទាប់ពីលោកប្រធានាធិបតី Trump អំពាវនាវមុននេះឱ្យថៃឈប់ឈ្លានពានកម្ពុជា និងគោរពកិច្ចព្រមព្រៀងសន្តិភាពដែលលោកជាអ្នកផ្តួចផ្តើម ។.jpg)
នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានអំពាវនាវឱ្យថៃបញ្ឈប់ការបាញ់ប្រហារកម្ពុជាជាបន្ទាន់ ប្រទេសទាំងពីរត្រូវអត់ធ្មត់ និងការពារកុំឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកាន់តែឡើងកំដៅ ។ ក្នុងនាមជាមិត្ត និងប្រទេសជិតខាងដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា-ថៃ ចិនសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងអាចចរចាគ្នាបញ្ចប់សង្គ្រាម ។ ចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនដើម្បីជួយកាត់បន្ថយស្ថានការណ៍តានតឹង និងជម្លោះពេលនេះ ។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះសារក្នុងហ្វេសប៊ុកថា «ក្នុងនាមជាមិត្តភក្តិ និងប្រទេសជិតខាងរបស់កម្ពុជានិងថៃ ភាគីចិនសង្ឃឹមដោយស្មោះថា កម្ពុជានិងថៃរក្សាភាពអត់ធ្មត់ ធ្វើការជាមួយគ្នា ដើម្បីចៀសវាងស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ។ ភាគីចិននឹងបន្តដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួន ក្នុងការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍នេះ» ។
វៀតណាមក៏បារម្ភចំពោះការស្ថានការណ៍ឡើងកំដៅនៅព្រំដែនកម្ពុជា-ថៃដែរ ដោយអំពាវនាវឱ្យប្រទេសទាំងពីរអត់ធ្មត់ឱ្យខ្លាំងបំផុត បញ្ឈប់ការប្រើប្រាស់កម្លាំងទ័ព និងងាកមកចរចារកសន្តិភាពក្នុងតំបន់ ។ នៅថ្ងៃទី៩ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Pham Thu Hang ថា វៀតណាមបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ប៉ះទង្គិចជាថ្មីរវាងកម្ពុជា-ថៃដែលបង្កឡើងដោយកងទ័ពថៃ អ្នកស្រីអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់ប្រតិបត្តិការកងទ័ព អនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងចរចារកដោះស្រាយបញ្ហាដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ។
អ្នកស្រីបន្តថា វៀតណាមគាំទ្រយ៉ាងមុតមាំឱ្យប្រទេសទាំងពីរឈានទៅរកការចរចា អនុវត្តបទឈប់បាញ់ដើម្បីស្តារសន្តិភាព សហការព្រំដែនក្នុងលក្ខណៈមិត្តភាព និងរួមគ្នាជាធ្លុងមួយក្នុងស្មារតីសាមគ្គីភាពអាស៊ានដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រទេសទាំងពីរ និងតំបន់ ។ ការប៉ះទង្គិចគ្នានៅបណ្តោយព្រំដែនប្រទេសទាំងពីរបានបង្កឱ្យមានការភ័យខ្លាចពីអស្ថិរភាពកាន់តែធ្ងន់ធ្ងរ ។.jpg)
ទោះជាពិភពលោកអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពាន និងងាកមកចរចាជាមួយកម្ពុជា ប៉ុន្តែមេដឹកនាំថៃ លោក Anutin Charnvirakul នៅតែប្រកាន់ជំហររឹងរូសមិនឈប់បាញ់ដាច់ខាត មិនចរចាអ្វីទាំងអស់ ថែមទាំងជំរុញឱ្យកងទ័ពថៃសម្រុកវាយកម្ពុជាកាន់តែខ្លាំងដើម្បីឈ្លានពានទឺកដីកម្ពុជា និងកំទេចប្រាសាទបុរាណដោយគ្មានស្តាយស្រណោះ ។ ថៃតែងតែប្រាប់ពិភពលោកថា ខ្លួនគ្រាន់តែការពារអធិបតេយ្យប៉ុណ្ណោះ និងចង់បានសន្តិភាព ប៉ុន្តែទង្វើជាក់ស្តែងផ្ទុយពីការលើកឡើង បើថៃចង់បានសន្តិភាពពិតមែន ហេតុអ្វីបដិសេធការចរចាដោយសន្តិវិធី និងពង្រីកតំបន់ជម្លោះ ។
យោងតាមក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ នេះ កងទ័ពថៃបានធ្វើសកម្មភាពបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជានៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយកងទ័ពថៃវាយសម្រុកខ្លាំងនៅបុស្សស្បូវ ជាំតែ និងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចូលតំបន់មុំបី អានសេះ ភ្នំខ្មោច និងប្រាសាទព្រះវិហារ ។ កងកម្លាំងកម្ពុជាបាននិងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាន និងឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជា ៕










