ភ្នំពេញ ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍កំពុងសហការគ្នា ដើម្បីប្រែក្លាយល្ខោនអូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោកមួយនេះ ឱ្យទៅជាកម្លាំងសាមគ្គីភាពដ៏មានឥទ្ធិពលមួយ ដោយរាល់ការលក់សំបុត្រនីមួយៗ នឹងត្រូវដក១០ភាគរយសម្រាប់ទៅបរិច្ចាគជួយដល់ជនរងគ្រោះ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ ក្រុមហ៊ុនរៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ ។
នៅក្នុងសេចក្ដីប្រកាសនោះបានឱ្យដឹងថា វណ្ណកម្មរឿង Don Giovanni របស់ Mozart ដែលនឹងបង្ហាញជូនអ្នកទស្សនានាពេលខាងមុខឆាប់នេះៗ គឺជា «មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» ដែលនឹងចូលរួមចំណែកជួយដោយផ្ទាល់ដល់សហគមន៍ជនភៀសសឹកដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_rU8W4yJnZ-RZg6SrN9P81_yHsuwHavrISy_fXC-_i5U4bzjHihLI5eEdsJ595x_VM2ZrdDKBvdooZDPZ1iLJR-tf6Dh39avn-Oy3Bu6PbcCDbFARswjb36XYo6QIu8xJc1eJkV5A3F8W9r7bV3c78uBgSsGsH9leqLJTkGhDFzP3P7cSttowVYAMpqTK/s1280/photo_2025-12-11_14-33-29.jpg
ការចូលរួមជំនួយមនុស្សធម៌ ៖
ដើម្បីគាំទ្រការឆ្លើយតបផ្នែកមនុស្សធម៌ជាបន្ទាន់ ផលិតកម្មនឹងបរិច្ចាគប្រាក់ចំណេញទាំងអស់ (បន្ទាប់ពីបានទូទាត់ថ្លៃផលិតហើយរួចរាល់) របស់ខ្លួន ដល់អង្គការសប្បុរសធម៌ និងអង្គការនានាដែលជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1IuCW-QYIAu1aiZvOvrZ5T6hzRUT2lnDeub5uNWegvxFW0weYH7jHnbSvSQpi6ccBZYUOpOc525EuE7DIuv9LWmoQONPjQgIVZcOAMlqvmtlnzM8X1r0atNRzfHr63c45L96TVx_H7S1i98KS6K0IHhFl7uYrSZRIao5ICEohhTPB_VKahPWW4lO7K0nP/s1280/photo_2025-12-11_14-33-30%20(2).jpg
ក្រៅពីនេះ ផលិតកម្មបានសម្រេចដក ១០% លើតម្លៃសំបុត្រទាំងអស់ដែលលក់បាន ចាប់ពីវេលានេះតទៅ យកទៅបន្ថែមលើប្រាក់ចំណេញរបស់ខ្លួន ដើម្បីបង្កើនកញ្ចប់ថវិកាជំនួយ។
ការផ្តល់ជូនអ្នកមានបំណងចង់ចូលរួមទស្សនា ៖
ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន អ្នករៀបចំកម្មវិធីបានប្រកាសបញ្ចុះតម្លៃ ១០% លើសំបុត្រដែលនៅសល់ទាំងអស់ ។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ក្រុមគ្រួសារ ក្រុមហ៊ុន និងអ្នកស្រឡាញ់វប្បធម៌ចូលរួមបានកាន់តែច្រើន រួបរួមគ្នាជុំវិញវប្បធម៌ មេត្តាធម៌ និងសកម្មភាពមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA0SVpayH6Ez69Iq9RXmk8asT-A-ho96Gl8ovrS37Z5-ws2NbMv7Bc2RYUSuNlbceVFj5jJAvyaNJM70Es94FpH9D2GdaJPWbQPT905N9f90PWh_RvE5nE4DX5LXZVmdtR-T4RFNqcu3YTZh1WJfl5sibm5RGIOUzwnJ4W0Om0JhmRjnfnjw5yFMuJ1aWF/s1024/photo_2025-12-11_14-33-30.jpg
ព័ត៌មានអំពីកម្មវិធី ៖
ការសំដែង ៖ ល្ខោនអូប៉េរ៉ា Mozart’s Don Giovanni – មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព
• កាលបរិច្ឆេទ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច
ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល។
• ទីតាំង ៖ សាលមហោស្រពណាបា នៃណាហ្កាវើលដ៍ ២ រាជធានីភ្នំពេញ

មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ សង្ឃឹមថា អ្នកទាំងអស់គ្នា ក្រុមហ៊ុន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសមាគមវប្បធម៌នានានឹងចូលរួមតាមរយៈតន្ត្រី ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។
សម្រាប់សំបុត្រ និងព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ ៖ www.phnompenhopera.comhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQPcHJ5XJnhabjkBRbzVenfNr73Di9olkPBBeE-nuX0tJ4SiUZnVPvByapPqIsUlJpuuFN4HFQnPfUzLY6qN27HgQSiXxWTbZ3b0b5XEBW5kqVlwsEO2-aWgi9KO64dBroNvRtz_k_DQvtBhR0igTPqyCkWecI7R340qkvRdUUnCFR0tMyQHcaVUbor0zK/s1280/photo_2025-12-11_14-33-31%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigEvWOehusL5goRy2iaTklmvX4fO2DNwzoazay91IFHQSv_A3iigm6887FZagGEJ13C0QHBw4_979fe_BBC7Qwx_RDVn8XOy9gbB-5pseb9eknr2gS9u1m5GCk7CjDZTBjUKuPRP9I68ZZBm0qkNrMgkXBGmyviEJVOQUZeuQY-o2wzul1uBuG59GJFer_/s1280/photo_2025-12-11_14-33-31%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicsUyHmz8P_lanfwI5kTrlbmVpaj-H6rvJMxG00labAmjBgyWnbdZMMZ9Kx2PlOuN0HlOw-KNYejfeWhdubqplgPZVUr3HEQ64jvvhwnpZ5MOwSN7YsDixC_qVTsYO8JPP0lLnOxFu0DdCSmVydyHV9TLnfYzCmROR9jiBnUlwiJLIIXKSWkIUpJllzJ4G/s1280/photo_2025-12-11_14-33-31.jpg