បន្ទាប់ពីលាក់បាំងរឿងមួយចំនួនដែលជាដំបៅនៅក្នុងចិត្តទទួលរងនូវការបាក់ទឹកចិត្តតែម្នាក់ឯងពេលនេះ ប៉ីប៉ី ឌី បានសម្រេចចិត្តលាតត្រដាងការពិតមួយចំនួនបន្ទាប់ពីមានការចោទប្រកាន់ជាច្រើនមកកាន់ខ្លួន។

នៅយប់ថ្ងៃទី១០ ខែធ្នូ ប៉ីប៉ី ឌី បានរៀបរាប់ថាចំពោះការរៃអង្គាសមុនមិននឹកស្មានថាលោកបានរួចចំណែកជួយជាតិដោយគ្រាន់តែប្រើសំឡេងមនសិការរបស់ខ្លួនមានការចូលរួមយ៉ាងច្រើនលើសលប់។ រាល់ការចំណាយលោកធ្លាប់បានបង្ហាញពីរបាយការណ៍លើកការទិញសម្ភារៈ ស្បៀង ទិញដី ធ្វើផ្ទះ និងជូនថវិការគ្រួសារសពលើកលែងតែថវិការជូនកងទ័ព និងអ្នករបួសតាមមន្ទីរពេទ្យដែលគេមិនឱ្យបញ្ចេញតួលេខ និងបន្ទាយទាហានដែលមិនអាចផុសពីទីតាំង និងរូបភាព ខណៈដែលថវិកាចុងក្រោយជួយធ្វើ លេណដ្ឋាន ដែលជាការសម្ងាត់មិនអាចបញ្ចេញបាន ដោយខាងថ្នាក់លើប្រាប់ខ្លួនឱ្យស្ងប់ស្ងាត់កុំតបចំពោះការរិះគន់ ការសង្ស័យតែលោកពិតជាពិបាកទទួលយកណាស់។
ជាមួយគ្នានេះ ប៉ីប៉ី ឌី បានទម្លាយអ្វីដែលខ្លួនជួបប្រទះកំឡុងពេលចុះជួយជនភៀសសឹកនៅតាមព្រំដែនដែលបានក្តៅគគុកកាលពីមុនដោយប្រថុយប្រថានយ៉ាងខ្លាំងពីព្រោះតែ សៀមបានកំពុងទម្លាក់គ្រាប់ មានការឱ្យលោកដូរឡានខ្លាចមានរណុកក្នុង សមាជិកខ្លួនតាមលោកទាំងអស់សម្រេចទៅមុនឬត្រឡប់មកភ្នំពេញវិញប៉ុន្តែលោកបានតាំងចិត្តមិនខ្លាចដើម្បីដឹកស្បៀង រហូតចូលទៅតំបន់ក្រហម ជិះតាមឡានដឹកស្បៀងទាហានចូលទៅខាងមុខ និងជូនថវិការដល់ដៃផ្ទាល់ ស្រាប់តែគេប្រកាសអាសន្ន ហើយពួកលោកត្រូវចេញមកវិញទាំងព្រលឹងចុងសក់។.png)
ប៉ីប៉ី ឌី ថាពេលនោះមានទាំង drone ហោះស៊ើបការ ខ្លួនទៅឃើញកន្លែងសៀមទម្លាក់គ្រាប់F-16ដោយផ្ទាល់ភ្នែក ហើយក្នុងក្រុមមានតែលោកម្នាក់គត់ ដែលរួមដំណើរជាមួយនឹងលោក ទេព ប៉ុន ហើយមិនអាចទាក់ទងគ្នាបានព្រោះសូម្បីតែពន្លឺទូរស័ព្ទក៏ត្រូវបិទ។ ទោះបីជាពេលនោះភ័យយ៉ាងណាតែលោកនៅតែបន្តបេសសកម្មរហូតដល់ចប់។ ជាមួយគ្នានេះ ប៉ីប៉ី ឌី លាតត្រដាងទៀតថាពេលទិញស្បៀងមានអ្នកបោកលុយអង្ករ ក៏មិនហ៊ានផុស បានត្រឹមថតវីដេអូចចារដោយសម្រួលព្រោះខ្លាចគេថាប្រឌិតរឿង។ ប្រថុយគ្រោះថ្នាក់ច្រើនធ្វើដំណើរឆ្ងាយតែមកហត់នឹងពាក្យសម្តី ការគិត និងការសង្ស័យមួយចំនួនដែលមិនអាចបកស្រាយ ព្រោះជាការសម្ងាត់ ប៉ុន្តែអ្នកដែលដឹងរឿងមិនចេញមុខការពារលោកផង។.png)
ជាមួយនឹងទម្លាយការចុះជួយរបស់ខ្លួនដែលប្រថុយប្រថាននឹងជីវិត ប៉ីប៉ី ឌី បានបញ្ជាក់រឿងដីនៅសៀមរាបដែលមានតម្លៃ២០ម៉ឺនដុល្លារលោកទិញតាំងពីខែ៣ហើយគម្រោងសាងសង់វីឡាជិត៣០ម៉ឺនដុល្លារតាំងពីខែ៥ចេញប្លង់រឹងថ្ងៃទី១១ ខែ៧ មុនសង្គ្រាមផ្ទុះឡើងទៀត មានអជ្ញារធរមន្ត្រីខាងសុរិយោដីដឹងឮតែចុងក្រោយគេថាជាលុយដែលបានមកពីការរ៉ៃអង្គាស ហើយមានរឿងខ្លះលោកពិតជាឆ្អែតដែរ។
ទោះជាយ៉ាងនេះក្តី ប៉ីប៉ី ឌី ថាសំឡេងរបស់ខ្លួននៅតែមានចាំបាច់ត្រូវតែប្រើបើទោះបីជារឿងខ្លះបាក់ទឹកចិត្តមែន បើនៅតែអាចជួយជាតិបានក្នុងពេលនេះលោកពេញចិត្តនឹងធ្វើបន្ត៕










