ខឹងចិត្តខ្លាំងដែលឃើញមានការឈ្លានពានមកលើទឹកដីខ្មែរ ងិន ម៉ារ៉ាឌី លែងសម្តីទន់ភ្លន់តទៀតបួងសួងឱ្យចោរទាំងនោះវិនាសទ្វារនរកកំពុងតែចាំស្រូបយក ហើយអ្នកដែលនៅប្រើផលិតផលសៀ.មក៏ ងិន ម៉ារ៉ាឌី មិនទុកមុខដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEHPIdmANFT0dRhpDgn9VthtLiRH39nGuu8Fa252mG2_LyRJQbNMTKjnPw4pQQHqUIkkQ8TGR7ZdTEF8U1KiCr3HULV5LHQVskQAFXKNOi4yLMYLDGsfQLAxubFh-y4W23YaxZF930O0sHlJvAnbq3DWj_qB33fwDs0gwkq416EZVDDJcLmuJ1-INDS50Y/s2048/image_2025-12-11_11-20-25.png

នៅព្រឹកថ្ងៃទី១១ ខែធ្នូ នេះភាគីថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់ ទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាម៉េរិកជាសាក្សី។ ថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដាក់ពង្រាយទាហានដ៏ច្រើនលើសលុប បំផ្លាញប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCz5oS1yUycpcOc7QGXnxeThWm3cbKgl_L7vcn8cMhdctoaY06Xvkmp3Qrtn1o5haL8eKoWXvzoSD_nWL96Vgqi1YjetNNvURWfoPJTR_9mYNirnVKsYH_oUxBD6XXx1V0PxV-pI2xaCcj1R9FwLnSzd79VtYjkFUI7_cY7T5UPpedAd8GUhslTXLtbmsA/s1799/image_2025-12-11_11-20-19.png
ទង្វើឈ្លានពានរបស់ភាគីថៃ ធ្វើឱ្យ ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ អត់ទ្រាំពុំបានបួងសួងឱ្យចោរឈ្លានពានទឹកដីខ្មែរវិនាស។ ងិន ម៉ារ៉ាឌី បានបង្ហោះនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១០ ថា «សូមបួងសួងឱ្យអាចោរឈ្លានពានទឹកដីប្រទេសខ្មែរ អោយវិនាស ទ្វារនរកបើកចាំហើយ ស្រូបពួកហែងយកទាំងអស់ ហើយជាមួយពួកដែលនៅប្រើផលិតផលអាសៀមដូចគ្នា ត្រៀមខ្លួនស្រូបទៅជួបគ្នាពួកឯងនៅឋាន នរក១៨ជាន់ទៅ ។ ហើយសូមទសបារមីថែទឹកដីកម្ពុជា តាមថែរក្សាវីរកងទ័ពនៅសមរភូមិមុខឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវដែលឈ្លានពាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzyjyyBtX3s4QjzUT0BIiEI5BOubrcVhzedP_bNaO8Pp8EpvUNUMrEDktFbATasR4O5xcM2ru4xvH9zTsTNCn4Fd6RgLX1rx6-JKxKrr4SUAsmvfvplUobrdxFKy55MB9AKrJ2NdDtLzzbbm_AtNcrmK-DXz9wt_T72wm_diJxAhGyclkC6Y7z29utovVN/s2048/image_2025-12-11_11-20-20%20(2).png

ជាមួយនឹងការបួសសួងឱ្យសត្រូវខ្មាំងវិនាស កងទ័ពខ្មែរជួបតែសុខនៅព្រឹកថ្ងៃទី១១ ធ្នូ ងិន ម៉ារ៉ាឌី បានអំពាវនាវឱ្យអាជីវករលក់ដូរកុំឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OnGkpXEkFniqjUIk3LxqbIZMCXo-hfrV3Wh952_ywRKqKK93Bbxejx-xn3mIkfrmgTligSArLciGhOqFgCXm-X7FoRb0K_9RiniknRnbx4gBdzv73f4EoPPa8cJaRYLanq4PFFaUhq0yzmX7zjTWcuDZXG4GxkTa85Pz1KfuZNRkdqGHDiYSplRhsehr/s1226/image_2025-12-11_11-20-20.png

អតីតអ្នកតំណាងកម្ពុជាឈរនៅលើឆាកអន្តរជាតិរូបនេះបានលើកឡើងថា «ឃើញបងប្អូនមួយចំនួនផុសថាពេលនេះ ពងទាឡើងថ្លៃ អំបុកឡើងថ្លៃ ហើយសាច់ផាត់ក៏ឡើងថ្លៃទៀត បើជាការពិតមែន ខ្ញុំសុំចិត្តចុះបងប្អូន មិចបានជាមកឡើងក្នុងគ្រាអាសន្នពេលនេះទៅវិញ? លក់តម្លៃធម្មតាទូទៅដូចរាល់ដងទៅបងប្អូន មិនខ្វះពេលឡើងធ្វើអ្នកមានទេ កុំឆក់ឱកាសពេលប្រទេសកំពុងមានអាសន្នអី ជួយគ្នាទៅវិញទៅមកផង»៕